Category: កម្មវិធីព័ត៌មាន

  • កម្ពុជាជាប្រទេសទី៦លើសកលលោកដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេ (Video Inside)

    កម្ពុជាជាប្រទេសទី៦លើសកលលោកដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេ (Video Inside)

    កម្ពុជានឹងក្លាយជាប្រទេសឈានមុខគេមួយនៅលើសកលលោកដែលនឹងត្រូវបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន។ ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានថ្លែង ជុំវិញលទ្ធផលនៃការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាដែលជិតនឹងឈានដល់ទីបញ្ចប់ចុងក្រោយនា ពេលខាង មុខនេះ ។

  • ខេត្តកំពតធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)

    ខេត្តកំពតធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)

    ខេត្តកំពតបានធ្វើពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីនៅថ្ងៃទី១៣តុលានេះ ដោយលោកជាវតាយ ត្រូវផ្លាស់ទៅគ្រប់ គ្រងក្នុងខេត្តពោធិ៍សាត់, ចំណែកអតីតអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅធនិ ត្រូវបានផ្ទេរមកគ្រប់គ្រងក្នុងខេត្ត កំពតដែលជាប់នឹងមាត់សមុទ្ទវិញ។ ពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីថ្ងៃនេះ បានអញ្ជើញចូលរួមដោយសម្តេចក្រឡា ហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៤ពាន់២១៥ ករណី និងការស្លាប់ថ្មីមានចំនួន៥៥៣នាក់។ នេះជាតួលេខឆ្លងកើនឡើង៩៨៤ករណីបើប្រៀប ធៀបនឹងម្សិល មិញ, ចំណែកតួលេខស្លាប់បានថយចុះ៩៩នាក់ ។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៧២ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៧២ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩រយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន២៧២ករណី ដែលជាតួលេខកើនឡើង៥ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងក្នុងតួលេខជាង២០០ករណីនេះបានកើតឡើង១០ថ្ងៃជាប់គ្នា មក ហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន២៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង២៥ករណី គឺការឆ្លងមកពីក្រៅ ប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១ករណី, រីឯតួលេខឆ្លងមក ពីក្រៅប្រទេសបានកើនឡើង៦ករណី។

  • កម្ពុជានិងគោលជំហរក្នុងកិច្ចប្រជុំលើកទី៦០នៃចលនាមិនចូលបក្សសម្ព័ន្ធ (Video Inside)

    កម្ពុជានិងគោលជំហរក្នុងកិច្ចប្រជុំលើកទី៦០នៃចលនាមិនចូលបក្សសម្ព័ន្ធ (Video Inside)

    ប្រទេសកម្ពុជាបានប្រកាសភាពប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ក្រុងបានឌុងក្នុងឳកាស ចួលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃសន្និសីទដំបូងរបស់ប្រទេសមិនចូលបក្សសម្ព័ន្ធ។

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យសេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យសេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

    សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់អ្នកដឹកនាំកំពូលស្ថាប័នជាតិទាំង៤ឲ្យមានសញ្ជាតិខ្មែរតែមួយ នឹងត្រូវ ដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅថ្ងៃទី១៤តុលានេះហើយក្រោយការអនុម័តពីគណរដ្ឋមន្ត្រីតាំងពីសប្តាហ៍មុននោះមក។

  • សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយគ្រោះមហន្តរាយ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយគ្រោះមហន្តរាយ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងការបន្ថយគ្រោះមហន្តរាយ គ្រាដែល ពិភពកំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩។ ការថ្លែងអំពាវនាវរបស់សម្តេចតេជោហ៊ុនសែនបានធ្វើឡើង ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ និងទន្ទឹមគ្នាដែលកម្ពុជានិងពិភព លោកកំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩និងគ្រោះមហន្តរាយដទៃទៀត។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

    ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក សូមជៀសវាងពីការរស់នៅក្នុងគំនិតអវិជ្ជមាន។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើខ្លួនឯងឲ្យបានក្នុងកំរិតខ្ពស់។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ និងការដោះស្រាយបញ្ហាក៏មានភាពងាយស្រួលផងដែរ។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងសម្រាប់អ្នកប្រកបអាជីវកម្ម ពីព្រោះកំរិតលុយកាក់ដែលទទួលបានមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុននោះនឹងទទួលបានផលចំណេញយ៉ាងច្រើន។ ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងពាក្យសំដី ឬអាកប្បកិរិយា។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ…

  • កម្ពុជានិងចិនសន្យាគាំទ្រគ្នាលើផលប្រយោជន៍ពាក់ព័ន្ធរវាងគ្នាទៅវិញទៅមក (Video Inside)

    កម្ពុជានិងចិនសន្យាគាំទ្រគ្នាលើផលប្រយោជន៍ពាក់ព័ន្ធរវាងគ្នាទៅវិញទៅមក (Video Inside)

    ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានិងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិត ចិន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដោយកម្ពុជានិងចិន បានសន្យាគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ លើបញ្ហាពាក់ ព័ន្ធនឹងផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។

  • អប្សរាព្រឹកនេះ ១៤ តុលា ២០២១

    អប្សរាព្រឹកនេះ ១៤ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C8     ក្រសួងធនធានទឹក  និងឧតុនិយមអំពាវនាវ ឱ្យប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតធម្មជាតិ នឹងស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ភ្លៀងបន្តធ្លាក់ពីតិច ទៅច្រើន និងមានខ្យល់កន្ត្រាក់ខ្លាំង ៕ …ឃ្លីប…(សម្លេងចរិយា+រូបភាពកាត់តសេឌី) V7      កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសទៀត ដែលជាជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ៕…អានផ្ទាល់ BH1  សម្តេចប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្រធានសភាប្រឹក្សា នយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត (ZooM) ៕ …ឃ្លីប… (អត្ថបទ រូបភាព​ លោក គ្រី សម្បត្តិ + កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក) V9     រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំស្តីពី ការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ៕…ឃ្លីប… L1    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវ ៧ចំណុច ដើម្បីធានា នូវភាពជោគជ័យ នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដោយធម្មជាតិ…