Category: កម្មវិធីព័ត៌មាន

  • រកឃើញគ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ (Video Inside)

    រកឃើញគ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ (Video Inside)

    គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងខេត្តចំនួន២ គឺខេត្តបាត់ដំបង និង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានបញ្ជាក់ថ្ងៃនេះថាគ្រាប់ទាំង៤ដែលរកឃើញនោះ រួមមានគ្រាប់បែកក្រឡាទៀប ១គ្រាប់ ផលិតនៅអតីតសហភាពសូវៀត, គ្រាប់បែកទម្លាក់MK-82 ផលិតដោយសហរដ្ឋអាមេរិក, និង២គ្រាប់ ទៀតជាប្រភេទ គ្រាប់៦០មីលីម៉ែត្រ។

  • រថភ្លើងបុករថយន្តនៅស្រុកព្រៃនប់ (Video Inside)

    រថភ្លើងបុករថយន្តនៅស្រុកព្រៃនប់ (Video Inside)

    រថភ្លើងមួយខ្សែដែលបានបើកលើផ្លូវរបស់ខ្លួនក្នុងតំបន់ទីប្រជុំជន បានបុករថយន្តមួយគ្រឿងបណ្តាលឲ្យអ្នក បើកបររងរបួសធ្ងន់។

  • កម្ពុជាឡើងជុំទី៣ នៃពាន AFC Asian Cup 2023 (Video Inside)

    កម្ពុជាឡើងជុំទី៣ នៃពាន AFC Asian Cup 2023 (Video Inside)

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 ជាផ្លូវការហើយ ក្រោយបន្ដយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកក្នុងការប្រកួត នៅប្រទេសបារ៉ែន។ ការប្រកួតថ្ងៃទី១២តុលា រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិកោះ ហ្គាមសហរដ្ឋអាមេរិកនៅកីឡដ្ឋាន Khalifa Sport City ក្នុងប្រទេសបារ៉ែនក្នុងជំនួបជាលើកទី២, កម្ពុជាបន្តឈ្នះ

  • កម្ពុជាកំពុងជួយសង្គ្រោះស្ត្រី២រូបពីប្រទេសចិន (Video Inside)

    កម្ពុជាកំពុងជួយសង្គ្រោះស្ត្រី២រូបពីប្រទេសចិន (Video Inside)

    រូបភាពវីដេអូមួយបង្ហោះពីប្រទេសចិនដោយស្ត្រីខ្មែរ២នាក់ដែលត្អូញត្អែរប្តីជាតិចិនធ្វើបាប និងស្វែងរកការជួយ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីវិលត្រឡប់មកស្រុកកំណើតវិញនោះ បានជម្រុញឲ្យមានការជួយដោះស្រាយបញ្ហា ។

  • រយៈពេល៩ខែចំណូលនាំចេញកង់លក់ក្រៅប្រទេសបាន៤៧១លានដុល្លារ (Video Inside)

    រយៈពេល៩ខែចំណូលនាំចេញកង់លក់ក្រៅប្រទេសបាន៤៧១លានដុល្លារ (Video Inside)

    កម្ពុជាទទួលបានចំណូលជាង៤៧១លានដុល្លារពីការនាំចេញកង់ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមាន កំណើនគួរឲ្យកត់សម្គាល់ បើទោះបីកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ នាពេលនេះយ៉ាង​ ណាក៏ដោយ។

  • ស្ថានទូតអាមេរិកគ្រោងសម្ពោធការិយាល័យកសិកម្មក្នុងប្រទេស (Video Inside)

    ស្ថានទូតអាមេរិកគ្រោងសម្ពោធការិយាល័យកសិកម្មក្នុងប្រទេស (Video Inside)

    ស្ថានទូតអាមេរិកគ្រោងនឹងរៀបចំសម្ពោធការិយាល័យកសិកម្ម US Department of Agriculture ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មន្ត្រីស្ថានទូតបានថ្លែងថា ការិយាល័យកសិកម្មរបស់សហរដ្ឋអាមេរិកនោះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការបណ្តុះបណ្តាលធនធានមនុស្ស និងការ ផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។

  • រាជរដ្ឋាភិបាលប្រកាសការប្រើប្រាស់ច្បាប់ពាណិជ្ជកម្មសេរីចិននិងកម្ពុជា (Video Inside)

    រាជរដ្ឋាភិបាលប្រកាសការប្រើប្រាស់ច្បាប់ពាណិជ្ជកម្មសេរីចិននិងកម្ពុជា (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីពេល នេះត ទៅ ។

  • ADB ផ្តល់ជំនួន១០០ពាន់លានដល់ប្រទេសកំពុងអភិវឌ្ឍន៍ (Video Inside)

    ADB ផ្តល់ជំនួន១០០ពាន់លានដល់ប្រទេសកំពុងអភិវឌ្ឍន៍ (Video Inside)

    ភាពធ្ងន់ធ្ងរនៃអាកាសធាតុដែលកាន់តែវិវត្តន៍បន្តិចម្តងៗទៅរកភាពអាក្រក់នោះ បានជម្រុញឲ្យធនាគារអភិវឌ្ឍន៍ អាស៊ី ADBផ្តល់ហិរញ្ញប្បទាន១០០ពាន់លានដុល្លារជួយមកប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីការទប់ទល់នឹងវិបត្តិធាតុ អាកាសនេះ។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកម៉ាសាត់ស៊ូហ្គូ  អាសាកាវ៉ា បានថ្លែងជាមួយនឹងសំណួរថាតើ «ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក នឹងត្រូវឈ្នះ ឬនឹងត្រូវចាញ់។

  • ឃាត់មនុស្ស១៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស១៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន ១៩នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ-១៩។ 

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៧ពាន់៦៩២នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៧ពាន់៦៩២នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៧ពាន់៦៩២ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៣ខែតុលា បានកើនដល់ ១៣លាន៦សែន២ម៉ឺន៧ពាន់៩៧៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១១លាន៩សែន៤ម៉ឺន១ពាន់៥២០នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន២ម៉ឺន៧ពាន់៣១៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៦ម៉ឺន៩ពាន់៩៦២នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៣ម៉ឺន៦៩៨នាក់ ។