Category: កម្មវិធីព័ត៌មាន

  • ចាន់ វឌ្ឍនាកា និងកីឡាករ៥នាក់ឆ្លងកូវីដ១៩ (Video Inside)

    ចាន់ វឌ្ឍនាកា និងកីឡាករ៥នាក់ឆ្លងកូវីដ១៩ (Video Inside)

    កីឡាករជើងឯកបាល់ទាត់ល្បីល្បាញកម្ពុជាលោក ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិកម្ពុជាចំនួន ៥នាក់ ទៀត បានឆ្លងកូវីដ១៩ក្នុងឳកាសស្នាក់នៅក្នុងប្រទេសបារ៉ែនចូលរួមក្នុងការប្រកួតបាល់ទាត់ជាអន្តរជាតិ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ជុំវិញការឆ្លងជម្ងឺកូវីដ១៩ដល់កីឡាករជម្រើសជាតិបាល់ទាត់ខ្មែរទាំង នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។

  • កម្ពុជា ត្រៀមបង្កើតក្រុមហ៊ុន League បាល់ទាត់កម្ពុជាលើកដំបូង (Video Inside)

    កម្ពុជា ត្រៀមបង្កើតក្រុមហ៊ុន League បាល់ទាត់កម្ពុជាលើកដំបូង (Video Inside)

    កម្ពុជាបានប្រកាសបង្កើតក្រុមហ៊ុន League បាល់ទាត់កម្ពុជាលើកដំបូងខណៈការព្យាករណ៍មើលឃើញនូវ ជំហានដ៏សំខាន់ក្នុងការធានាការអភិវឌ្ឍនិងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត។ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសនៅព្រឹកថ្ងៃទី១៤តុលាតែងតាំងអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន បាល់ទាត់ Barcelona គឺលោក Satoshi Saito ធ្វើជានាយកប្រតិបត្តិ។ លោក Satoshi Saito គឺជាទីប្រឹក្សារបស់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ផងដែរ។

  • រាជរដ្ឋាភិបាលចេញសារាចរទប់ស្កាត់ការវាយអគារបេតិកភណ្ឌ (Video Inside)

    រាជរដ្ឋាភិបាលចេញសារាចរទប់ស្កាត់ការវាយអគារបេតិកភណ្ឌ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ជាបន្ទាន់ចំពោះការវាយកម្ទេច និងការបំផ្លាញអគារបេតិកភណ្ឌ ក្នុងនិងក្រៅតំបន់ការពារនៅទូទាំងប្រទេសនិងរាជធានី។ ការសម្រេចនេះបានធ្វើឡើងតាមរយ:សារាចរណែនាំ មួយក្នុងសប្តាហ៍នេះ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

  • ខេត្តពោធិ៍សាត់ប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

    ខេត្តពោធិ៍សាត់ប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

    ខេត្តពោធិ៍សាត់ បានធ្វើពិធីតែងតាំងអភិបាលខេត្តថ្មី ដោយអតីតអភិបាលខេត្ត លោក ម៉ៅ ធនិន  ត្រូវបានត្រូវ ផ្ទេរទៅជាអភិបាលថ្មីនៃខេត្តកំពត, ចំណែកអភិបាលខេត្តថ្មីដែលត្រូវមកជំនួសគឺ លោក ជាវ តាយ។ ពិធីផ្លាស់ ប្តូរអភិបាលខេត្តថ្មីនៅថ្ងៃទី១៤តុលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង៕ 

  • សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរស្ថិតក្នុងដៃក្រុមជំនាញនីតិកម្មរដ្ឋសភា (Video Inside)

    សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរស្ថិតក្នុងដៃក្រុមជំនាញនីតិកម្មរដ្ឋសភា (Video Inside)

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរ សម្រាប់អ្នក​ដឹកនាំកំពូលស្ថាប័នជាតិទាំង៤ដល់ក្រុមជំនាញនីតិកម្មរដ្ឋសភានៅថ្ងៃទី១៤តុលានេះហើយ ក្រោយកិច្ចពិភាក្សា មួយនៅមុនការបញ្ជូនរកការអនុម័តក្នុងសភាពេញអង្គ។

  • ឃាត់មនុស្ស១៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស១៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ-១៩។ 

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៧ពាន់៥៤៥ ករណី និងការស្លាប់ថ្មីមានចំនួន៥៦១នាក់។ នេះជាតួលេខឆ្លងកើនឡើង៣ពាន់៣៣០ករណីបើប្រៀប ធៀបនឹង ម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង៨នាក់ ។ប្រទេសដែលមានការឆ្លងថ្មីនិងការស្លាប់ថ្មក្នុងរយៈ ពេល ២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស៕

  • វ៉ាក់សាំងចិនស៊ីណូវ៉ាក់២លានដូសដឹកមកដល់កម្ពុជាថ្ងៃ១៤តុលានេះ (Video Inside)

    វ៉ាក់សាំងចិនស៊ីណូវ៉ាក់២លានដូសដឹកមកដល់កម្ពុជាថ្ងៃ១៤តុលានេះ (Video Inside)

    វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន២លានដូសទៀត ដែលជាវ៉ាក់សាំងជំនួយ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ប្រើប្រាស់ក្នុងដូសជម្រុញចាក់ជូនដល់ប្រជាពលរដ្ឋ។ កម្ពុជាកំពុងសម្រុកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសជម្រុញលើពលរដ្ឋទូទាំងប្រទេស នៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១និងដូសទី២ ត្រៀមនឹង បញ្ចប់នាពេលខាងមុខនេះ។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៦៨ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៦៨ករណី (Video Inside)

    កម្ពុជាក្នុងរយ:ពេល២៤កន្លងមកនេះ ការឆ្លងជំងឺកូវីដ១៩ចំនួន២៦៨ករណីដែលថយចុះ៤ករណីបើប្រៀបធៀប នឹងម្សិលមិញ។ តួលេខឆ្លងក្នុងខ្ទង់ជាង២០០ករណីនេះឋិរជាប់គ្នានេះ បានកើតឡើងចំនួន១១ថ្ងៃជាប់គ្នាមក ហើយនៅក្នុងខែតុលានេះ។ ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន២៤៤ករណីជាការឆ្លងចូលក្នុងសហគមន៍ និង២៤ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៣ករ ណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ១ករណី។

  • កម្ពុជាពិនិត្យផែនការទេសចរណ៍វ៉ាក់សាំងមុនដំណើរការបើកសេដ្ឋកិច្ចគ្រប់វិស័យសាឡើងវិញ (Video Inside)

    កម្ពុជាពិនិត្យផែនការទេសចរណ៍វ៉ាក់សាំងមុនដំណើរការបើកសេដ្ឋកិច្ចគ្រប់វិស័យសាឡើងវិញ (Video Inside)

    កម្ពុជាដែលត្រៀមបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញជាដំណាក់កាលក្នុងចុងឆ្នាំ២០២១ បាន រៀបចំកិច្ចប្រជុំពិនិត្យវិធានការទេសចរណ៍វ៉ាក់សាំង និងផែនការពាក់ព័ន្ធដទៃទៀត ទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់​សាំងទូទាំងប្រទេសត្រៀមនឹងបញ្ចប់នាពេលខាងមុខនេះ។