-
ប្រទេសអាស៊ាន មានការឆ្លងជំងឺកូវីដ១៩ ជាង៣ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៦ពាន់ ៩២៤ករណី និងការស្លាប់ថ្មីមានចំនួន៥៧៨នាក់។ នេះជាតួលេខឆ្លងថយចុះ៦២១ករណីបើប្រៀប ធៀបនឹង ម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង១៧នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានចំនួន៩ប្រទេស។
-
តួលេខឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះ៣ករណីថែមទៀត (Video Inside)

-
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមរិកបកស្រាយមូលហេតុអ្វីកម្ពុជាគ្មានកាតព្វកិច្ចបច្ចុប្បន្នបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស? (Video Inside)

-
កម្ពុជារំលឹកទិវាយាងចូលទីវង្គតព្រះបរមរតនកោដ្ឋិ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កិច្ចទំនាក់ទំនងតូចធំ។ សូមព្យាយាមកុំបែងចេញពីក្រុម គួរចូលរួមការពិភាក្សា ស្តាប់យោបល់របស់និយោជិកផ្សេងទៀត។ លោកអ្នកនឹងធានាថាទទួលបានភាពចម្រើនលូតលាស់កាន់តែខ្លាំងនៅពេលបញ្ចប់ការងារនៅល្ងាចនេះ។ ក្នុងនោះសូមទទួលខុសត្រូវរាល់ការងារតូចធំដែលស្ថិតក្រោមបន្ទុករបស់អ្នក បើសិនជាអាចធ្វើបាន អ្នកនឹងអាចចៀសផុតពីការលំបាក និងការយល់ច្រលំដែលអាចនឹងកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគិតគូរកាន់តែទូលំទូលាយ។ សូមព្យាយាមក្រោកពីព្រលឹម ខិតខំបំពេញការងារឲ្យបានរហ័ស ហើយសូមចាកចេញពីកន្លែងដែលអ្នកតែងតែយល់ថាជាកន្លែងសុខសាន្តរបស់អ្នក ហើយបញ្ចូលខ្លួនទៅក្នុងបរិស្ថានថ្មីៗ ពីព្រោះឳកាសចម្រើនក្នុងថ្ងៃនេះនឹងកើតឡើងច្រើន។ កុំខ្លាចក្នុងការសុបិន្តអំពីរឿងរ៉ាវដែលអ្នកតែងគិតថាមិនអាចទៅរួច។ ប្រការសំខាន់ សូមរក្សាពាក្យសំដី អាកប្បកិរិយា និងភាពស្មោះត្រង់ជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពការងារក្នុងថ្ងៃនេះណែនាំឲ្យលោកអ្នកសងបំណុល និងប្រាក់កម្ចីទាំងឡាយប្រសិនបើមាន។ ក្រៅពីនេះ បញ្ហាសម្ភារៈនឹងរារាំងអ្នកមិនឲ្យទទួលបានជោគជ័យ ដូច្នេះសូមកុំផ្តោតអារម្មណ៍លើការងារដែលអ្នកនាំឲ្យមានការលំបាក ឬភាពអវិជ្ជមាន។ ចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការច្នៃប្រឌិត ការបង្កើតទម្រង់សិល្បៈ ឬការបោះពុម្ពផ្សាយ បែរជាអាចទទួលផលបានល្អប្រសើរជាងទៅវិញ។ ដោយឡែក សម្រាប់ទំនាក់ទំនងក្នុងថ្ងៃនេះ គួរធ្វើឡើងក្នុងកំរិតតូចចង្អៀត។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
អប្សរាព្រឹកនេះ ១៦ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្ដេចតេជោ លើកឡើងថា ប្រជាជនទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែង នូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជា ព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិ មាតុភូមិកម្ពុជា៕ …ឃ្លីប… (វណ្ណលុក+កន្និការ) BH1 សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំប្រតិភូ ក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេច ព្រះរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបិតា ឯករាជបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៕ …ឃ្លីប… (រ៉ាវុធ + ហុក + ស្រីនុច) SB1 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”៕…ឃ្លីប… V3 ASEAN បង្ហោះសារ គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៥-តុលា-២០២១

មាតិកាព័ត៌មាន L1- សម្ដេចតេជោ លើកឡើងថា នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែង នូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជា ព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិ មាតុភូមិកម្ពុជា៕ …ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ) BH1- សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំប្រតិភូ ក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេច ព្រះរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបិតា ឯករាជបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ + កាត់ត លោក ប៊ុន ហុក +…
-
កម្ពុជាមាតុភូមិយើង១៥.តុលា.២០២១

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៥.តុលា.២០២១LD សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរំលឹកពីការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលមានរយៈពេល៩ឆ្នាំហើយ, ជាមួយការរំលឹកនូវថ្ងៃបាត់បង់ដ៏សោកសៅរបស់ប្រជានុរាស្រ្តខ្មែរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ គោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕ឃ្លីប..(សម្លេងលីដា+កាត់តរូបភាពសេឌីនិងហេងសម្បត្តិ)LD1 លោកជំទាវ ម៉ែន សំអន បានបង្ហាញនូវសុន្ទរកថាគន្លឹះ ក្នុងពិធីបិទវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តីសន្តិភាព និងសន្តិសុខដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៕..អាន (លោកថេត វិចិត្រ+ហេង សម្បត្តិ)TG2 រយៈពេល៤ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៧ម៉ឺននាក់, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវដល់ពលរដ្ឋ ឆ្លៀតពេលទៅចាក់វ៉ាក់សាំងដូសទី៣ ៕..អាន.(អត្ថបទរូបភាព សារ៉ាន ទីងី)LD2 គ.ជ.ប បន្តអំពាវនាវសូមឱ្យ ពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត,ថ្ងៃនេះជាថ្ងៃទី៤នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួនជាង ១លាន៦សែននាក់…
-
ចាក់សម្លាប់គ្នាដោយសារទំនាស់សម្តី (Video Inside)

ទំនាស់ហិង្សារវាងបុរស២នាក់ នៅក្នុងខេត្តក្រចេះបាននាំឲ្យមានការចងគំនុំសម្លាប់ដោយការប្រើលំពែងចាក់ ចំខ្លួនពេលកំពុងដេកលក់។ សេចក្តីរាយការណ៍ពីនគរបាលស្រុកឆ្លូងខេត្តក្រចេះ បានបញ្ជាក់ថាបុរសម្នាក់ អាយុ ៥៣ឆ្នាំឈ្មោះគឹមញឹម ត្រូវបានគូវិវាទឈ្មោះខាំ យ៉ាត អាយុ៥២ឆ្នាំ ដែលរស់នៅក្បែរគ្នា បានចាក់សម្លាប់ ដោយ ប្រើលំពែងក្នុងពេលកំពុងគេងលក់ក្នុងផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រៃគោ ឃុំដំរីផុង នៃស្រុកឆ្លូង។
-
ចំណូលពីទំនិញនាំចេញនិងនាំចូលកម្ពុជាបានកើនឡើង (Video Inside)
