Category: កម្មវិធីព័ត៌មាន

  • ឃាត់មនុស្ស២៨៣នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស២៨៣នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន២៨៣នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ ១៩។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែង ថានៅថ្ងៃទី៨កញ្ញានេះថា សមត្ថកិច្ចនូវបានឃាត់រថយន្ដចំនួន ៧គ្រឿង, ម៉ូតូ៣១គ្រឿង និងផាកពិន័យជា ប្រាក់ បានចំនួន ២លាន៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៩៦ករណី នៅថ្ងៃនេះ ។

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៣ម៉ឺន៦ពាន់ ៩២៨នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៣ម៉ឺន៦ពាន់ ៩២៨នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៣ម៉ឺន៦ពាន់ ៩២៨នាក់។ យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៨ ខែកញ្ញានេះ បានកើនដល់ ១១លាន៣សែន២ម៉ឺន៨ពាន់ ៣៩៣នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន៧ម៉ឺន៩ពាន់៦៧១នាក់។

  • លោកស្រី ឱ វណ្ណឌីន៖ ស្ដ្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដបាន (Video Inside)

    លោកស្រី ឱ វណ្ណឌីន៖ ស្ដ្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដបាន (Video Inside)

    មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ស្ដ្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្តី ក៏អាចចាក់វ៉ាក់ សាំងការពារជំងឺកូវីដបានដែរ ។ ការថ្លែងរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានធ្វើ ឡើងក្នុងពេលដែលស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលមានកូនខ្ចីត្រូវបំបៅកូនដោយទឹកដោះម្តាយនោះ មិនហ៊ានមក ទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ឡើយ។

  • កម្ពុជាឆ្លងកូវីដ១៩ចំនួន៥៩៦ករណី ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    កម្ពុជាឆ្លងកូវីដ១៩ចំនួន៥៩៦ករណី ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានបន្តកើនឡើងចំនួន៨៥ ករណីបើបៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះចំនួន៥៩៦ករណី ក្នុងនោះរួមមានការឆ្លងចូលក្នុង សហគមន៍៤១៩ករណី និងការឆ្លងមកពីក្រៅប្រទេស១៧៧ករណី។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុង សហគមន៍ថ្ងៃនេះ បានកើនឡើង៦០ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង២៥ករណី។ ការស្លាប់ ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៦នាក់ ដែលថយចុះ៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩៩ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៨ម៉ឺន៦២៥ករណី ។

  • ស្នងការដ្ឋាននគរបាលរាជធានីបដិសេធការផ្សាយវីអូឌី (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីបដិសេធការផ្សាយវីអូឌី (Video Inside)

    ពាក់ព័ន្ធនឹងការផ្សាយដដែលរបស់វិទ្យុវីអូឌី, ការផ្សាយមួយរបស់វិទ្យុដដែលនេះជុំវិញការចោទប្រកាន់ថាអាជ្ញាធរ បានគំរាមចាប់យុវជន២នាក់ដែលជាអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពន់១ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានបដិសេធនិងប្រញាប់បំភ្លឺតបប្រាប់សាធារណជនវិញ។

  • ក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Video Inside)

    ក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Video Inside)

    អ្នកនាំពាក្យក្រសួងព័ត៌មានបានទាត់ចោលការចោទប្រកាន់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលចោទ ជុំវិញការគម្រាមកំហែងរបស់អាជ្ញាធរខណៈអ្នកសារព័ត៌មានបានចុះយកព័ត៌មានក្នុងជម្លោះរឿងដីធ្លីមួយកន្លែង ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេត្តកណ្តាល។

  • រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបំពេញទស្សនកិច្ចកម្ពុជាសប្តាហ៍នេះ (Video Inside)

    រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបំពេញទស្សនកិច្ចកម្ពុជាសប្តាហ៍នេះ (Video Inside)

    រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានជ្រើសយកកម្ពុជាគឺជាប្រទេសដំបូងក្នុងដំណើរទស្សនកិច្ច៤ប្រទេស របស់លោកដែលនឹងមានរយៈពេល៥ថ្ងៃនៅអាស៊ី។ ប្រទេសទាំង៤ដែលលោករដ្ឋមន្ត្រីការបរទេសចិននឹងធ្វើ ទស្សនកិច្ចនោះ រួមមានប្រទេសកម្ពុជា, វៀតណាម, សឹង្ហបុរី, និងប្រទេសកូរ៉េខាងត្បូង។

  • រដ្ឋសភាត្រៀមដេញដោលដើម្បីរកការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន (Video Inside)

    រដ្ឋសភាត្រៀមដេញដោលដើម្បីរកការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន (Video Inside)

    សេចក្តីព្រាងច្បាប់ចំនួន៧ក្នុងនោះរួមមានទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនផងដែរ នឹងត្រូវយកទៅពិភាក្សានិងអនុម័តក្នុងកិច្ច ប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃទី៩កញ្ញាស្អែកនេះ។ មន្ត្រីរដ្ឋាភិបាលកម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ តាំងពីថ្ងៃទី១២តុលាឆ្នាំ២០២០នោះមកក្នុងដំណើរទស្សន កិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាងយី។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំចូលទៅក្នុងជំនួបដែលមិនចាំបាច់ ដើម្បីបញ្ចៀសការពិភាក្សាផ្តោះផ្តងដែលមិនចាំបាច់ ឬមតិរិះគន់ដែលនាំឲ្យមានបញ្ហា។ ប៉ុន្តែវាក៏មានភាពចាំបាច់ណាស់ដែរ ដែលអ្នកត្រូវចូលរួមសកម្មភាពជាមួយមិត្តរួមកាងាររបស់អ្នក។ ក្នុងពេលនេះបញ្ហាអាចនឹងកើតឡើងតិចតួច ប៉ុន្តែមិនចាំបាច់ផ្តោតការយកចិត្តទុកដាក់ពេកទេ អ្វីៗនឹងអាចសម្របទៅតាមស្ថានភាពដែលមានអំណោយផល។ ក្រៅពីនេះ លោកអ្នកទទួលបាននូវគំនិតប្រាជ្ញាវាងវៃ និងប្រកបដោយគំនិតច្នៃប្រឌិត ដូច្នេះអ្នកអាចដោះស្រាយបញ្ហាបានដោយងាយស្រួល សូម្បីតែបញ្ហាចាស់ៗក៌ដោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកការងារទាំងនោះសិន ទើបអ្នកអាចវាយតម្លៃស្ថានភាពសម្រាប់គោលបំណងទៅអនាគតបានល្អ។ សូមលោកអ្នកប្រុងប្រយ័ត្នអំឡុងពេលអនុវត្ត ឬជួសជុលដំណើរការអាជីវកម្ម។ ដោយឡែក ភាគច្រើនអ្នកអាចនឹងជោគជ័យបាន ក៏ប៉ុន្តែសូមកុំទាន់សង្ឃឹមច្រើនពេកនៅពេលនេះ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងប្រាកដថាទទួលបានវាដោយប្រាកដ។ ក្នុងពេលនេះក៏គួរចំណាយពេលវេលាដើម្បីរៀបចំគម្រោងការងារសម្រាប់ពេលអនាគត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អជាប្រក្រតី ហើយលោកអ្នកក៏អាចធ្វើសកម្មភាពបំពេញតាមបំណងប្រាថ្នារបស់អ្នកបានដែរ។ លោកអ្នកទទួលបានអំណោយផលសម្រាប់កិច្ចពិភាក្សា និងចរចាលើការងារតូចធំជាមួយមនុស្សគ្រប់ស្រទាប់។ ប៉ុន្តែអ្នកក៏ហាក់នឹងទទួលរងឥទ្ធិពលពីខាងក្រៅច្រើនណាស់ផងដែរ។ អ្នកគួរគួរចំណាយពេលវេលាសម្រាប់ខ្លួនឯងខ្លះ ធ្វើការសម្រាក និងសមាធិ ហើយកុំគិតច្រើនរឿងដែលមិនចាំបាច់ ឬដែលកន្លងទៅហើយនោះ។ ទន្ទឹមនឹងនោះ សូមជឿជាក់ទៅលើសមត្ថភាពវិជ្ជាជីវរបស់ខ្លួន។ ប្រសិនបើអ្នកជួបការលំបាកសូមពិភាក្សាជាមួយមិត្តភក្តិរួមក្រុម។ ឆ្នាំថោះ…

  • អប្សរាព្រឹកនេះ ០៩ កញ្ញា ២០២១

    អប្សរាព្រឹកនេះ ០៩ កញ្ញា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1  សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងបន្តដឹកនាំ សម័យប្រជុំរដ្ឋសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ ៕ …ឃ្លីប… (រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា) L1    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃនេះ ៕ …អានផ្ទាល់… V8      សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន៕…អានផ្ទាល់ V5      កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ …