Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីវកម្ម និងភារកិច្ចតូចធំនានារបស់អ្នកដំណើរការទៅដោយរលូន និងមានស្ថេរភាពរឹងមាំ។​ លោកអ្នកកំពុងដើរនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ ហើយអាចនឹងធានាបាននូវការអភិវឌ្ឍន៍ទៅក្នុងអនាគតផង។ អ្នកក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនង ចុះកិច្ចសន្យា ឬពិភាក្សាអាជីវកម្មបាន។ លើសពីនេះ ដំណឹងល្អដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរនឹងអាចទទួលបាននៅរវាងពេលព្រឹកនេះតែម្តង។ សូមបន្តការខិតខំប្រឹងប្រែង ហើយគួរជ្រើសរើសការងារណាដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួនជាជាងជ្រើសរើសការងារតាមចិត្តចង់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងទទួលបានជោគជ័យ។​ អ្នកអាចដាក់ចេញគម្រោងផែនការដែលបានគ្រោងទុកទាំងអស់ ពីព្រោះក្រៅពីទទួលបានអំណោយផលនៃការចរចា គឺអ្នកមានមនុស្សស្រលាញ់គាំទ្រ ច្រើន។ បើទោះជាយ៉ាងនេះ មានហេតុការណ៍ខ្លះមិននៅមិនទានជ្រះស្រឡះ ដូច្នេះសូមប្រើពេលវេលាខ្លះដោះស្រាយបញ្ហាទាំងនោះឲ្យរួចរាល់។ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់របររកស៊ីរបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ ព្រមទាំងអតិថិជនដែលគួរឲ្យទុកចិត្ត។ ទន្ទឹមនឹងនោះផលលំបាកដែលទាក់ទងអាជីវកម្មទាំងអស់អាចនឹងដោះស្រាយបាននៅពេលនេះ ដូច្នេះសូមពុះពារ ហើយលើកយកបញ្ហាទំាងនោះមកដោះស្រាយ ប្រសិនបើភាពអសកម្មនេះអាចដោះស្រាយបាន គឺអ្នកប្រាកដថានឹងអាចទទួលបានភាពចម្រើនលូតលាស់យ៉ាងត្រចេះត្រចង់។ ដោយឡែក លោកអ្នកអាចទទួលបានអំណោយទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនផង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ខេត្តកំពង់ធំបើកផ្សារធំៗក្នុងក្រុងសាឡើងវិញក្រោយការបិទ២៥ថ្ងៃ (Video Inside)

    ខេត្តកំពង់ធំបើកផ្សារធំៗក្នុងក្រុងសាឡើងវិញក្រោយការបិទ២៥ថ្ងៃ (Video Inside)

    ផ្សារចំនួន ៣ ក្នុងក្រុងស្ទឹងសែន ដែលបានបិទរយៈពេល២៥ថ្ងៃកន្លងមក នឹងត្រូវបានបើកសាឡើងវិញចាប់ពី ថ្ងៃស្អែកនេះទៅ ក្រោយពីស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងបានឡើងវិញ ។ នៅថ្ងៃទី១ខែកញ្ញា នេះ អភិបាលខេត្តកំពង់ធំ លោកសុខលូ ត្រូវគេឃើញបានចុះពិនិត្យសកម្មភាពការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុងនិងជុំវិញបរិវេណផ្សារកំពង់ធំ, ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន មុននឹងដាក់ឲ្យ ដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។

  • ខេត្តសៀមរាបបិទភូមិ២ដែល ឆ្លងថ្មីកូវីដ១៩ (Video Inside)

    ខេត្តសៀមរាបបិទភូមិ២ដែល ឆ្លងថ្មីកូវីដ១៩ (Video Inside)

    ខេត្តសៀមរាបបានសម្រេចកំណត់ភូមិ២ក្នុងស្រុកពួកជាតំបន់ក្រហម និងបានបិទខ្ទប់ភូមិទាំង២ជាបណ្ដោះអា សន្នរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិប្រឡាយនិងភូមិគោកស្នួលនៃឃុំខ្នាត ស្រុកពួក នឹងត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី១ដល់១៤កញ្ញា។

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១១នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានការថយចុះចំនួន៧នាក់ធៀបនឹងការរកឃើញកាល ពីម្សិលមិញ។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៨៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៨៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ ។

  • អប្សរាព្រឹកនេះ ០២ សីហា ២០២១

    អប្សរាព្រឹកនេះ ០២ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1    រាជរដ្ឋាភិបាល បង្កើតសង្កាត់២ បន្ថែមទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕         …ឃ្លីប… (អត្ថបទ រូបភាព លីមហួត+ពិសិដ្ឋ, អាន កាត់ត វណ្ណលុក) BH1  សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ៕ …ឃ្លីប… (រ៉ាវុធ + ប៊ុនហុក + ស្រីនុច) L2    សម្ដេចពិជយ៍សេនា ទៀ បាញ់ អំពាវនាវ ដល់វិស័យឯកជន រ៉ាប់រងថ្លៃវ៉ាក់សាំង កូវីដ-១៩ ដោយខ្លួនឯង ៕ …ឃ្លីប… (អត្ថបទ រូបភាព លីមហួត + ពិសិដ្ឋ, អាន កាត់ត វណ្ណលុក) SB2   អភិបាលរាជធានីបញ្ជាក់ថា នៅភ្នំពេញ អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ,មកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ…

  • ប្រទេសអាស៊ាន មានឆ្លងកូវីដ១៩ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានឆ្លងកូវីដ១៩ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៥ពាន់៣២ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៣៨៤នាក់។

  • ឃាត់មនុស្ស៤០៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស៤០៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៤០៣នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ ១៩។

  • កម្ពុជាដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងដំណាក់កាលទី២ (Video Inside)

    កម្ពុជាដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងដំណាក់កាលទី២ (Video Inside)

    កម្ពុជាបានប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងដំណាក់កាលទី២។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម័យថ្មីដែល កម្ពុជាទើបបានអនុវត្តជាលើកដំបូងក្នុងសម័យដែលកម្ពុជានិងពិភពលោកបានរងនឹងអំពើរាតត្បាតដោយជម្ងឺ កូវីដ១៩។

  • ក្រសួងអប់រំបញ្ចេញគោលការណ៍៥ចំណុចក្នុងការបើកសាលារៀន (Video Inside)

    ក្រសួងអប់រំបញ្ចេញគោលការណ៍៥ចំណុចក្នុងការបើកសាលារៀន (Video Inside)

    ក្រសួងអប់រំបានសម្រចយកគោលការណ៍ចំនួន៥ចំណុចក្នុងការអនុញ្ញាតការបើកសាលារៀនឡើងវិញក្រោយ សេចក្តីស្នើរបស់ប្រមុខរាជរដ្ឋាភិបាល។ កិច្ចប្រជុំថ្ងៃទី១កញ្ញានេះដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួនណារ៉ុន បានអនុញ្ញាតបើកសាលារៀន តាមការរៀបចំជាបណ្តុំ ដែលមានចំនួនសិស្សតិចជាង១៥នាក់, និងការរៀនឆ្លាស់វេន ឬការរៀនតាមបែបចម្រុះនៅតាមតំបន់ប្រជុំជននិងទីក្រុងដែលមានការឆ្លងតិច និងដែល មានការចាក់វ៉ាក់សាំងរួច។