-
រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ (Video Inside)
រាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃទៀតហើយក្រោយការឆ្លងវីរុសកូវីដ១៩ជា ពិសេសវីរុសបំប្លែងថ្មី Delta កំពុងតែបង្កើនការឆ្លងកាន់តែខ្លាំង។ ក្នុងរាជធានីភ្នំពេញ, វីរុសកូវីដ១៩ប្រភេទបំប្លែង ថ្មី Delta ត្រូវបានរកឃើញមានចំនួនច្រើនជាងគេក្នុងចំណោមការឆ្លងតាមខេត្តនិងក្រុងទាំង២៣។ ក្នុងចំណោម ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលរកឃើញសរុប១ពាន់៣២៥នាក់, រាជធានីភ្នំពេញ បានឆ្លងច្រើនជាងគេដល់ ចំនួន៣២៦នាក់។
-
ភ្លៀងលិចក្រុងព្រះសីហនុ សម្លាប់មនុស្ស១នាក់ (Video Inside)
ភ្លៀងបានបន្តធ្លាក់ក្នុងក្រុងព្រះសីហនុនៅថ្ងៃនេះថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំងក្លាកាលពីម្សិលមិញប្រ មាណ៥ម៉ោង ដោយបង្កការលិចលង់, ធ្វើឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស និងបានបង្កវិនាសអន្ត រាយទ្រព្យសម្បត្តិ រដ្ឋនិងប្រជាជន។
-
ពលរដ្ឋខ្មែរ២២៧នាក់ បញ្ជូនពីប្រទេសថៃមកកម្ពុជា (Video Inside)
ពលរដ្ឋខ្មែរចំនួន២២៧នាក់ក្នុងផ្សាររុងគ្លឿនៃប្រទេសថៃ ត្រូវបានបញ្ជូនមកទឹកដីកម្ពុជាវិញក្នុងស្ថានការណ៍ដែល ប្រទេសថៃបានស្ថិតក្នុងស្ថានភាពឆ្លងខ្លាំងក្លានៃវីរុសកូវីដ១៩។ ការបញ្ជូនពលរដ្ឋខ្មែរ២២៧នាក់ក្នុងនោះរួមមាន បុរស១១៥នាក់និងស្រ្តី១១២នាក់ បានធ្វើកាលពីថ្ងៃ ទី២៤សីហាតាមច្រកទ្វារផ្សាររុងគ្លឿ, ស្រុកអារញ្ញនៃខេត្ត ស្រះកែវ។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់ ៧៣៤នាក់ (Video Inside)
ប្រជាពលរដ្ឋ១០ម៉ឺន៩ពាន់៧៣៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៩សែន៦ម៉ឺន១ពាន់៦៣០នាក់ហើយ, ក្នុងនោះអ្នក បានចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៨លាន៥ម៉ឺន២ពាន់២៤៣នាក់។
-
វីរុសបំប្លែងថ្មី Delta ឆ្លងថ្មី២៣ខេត្តរាជធានី កើនចំនួន១ពាន់ ៣២៥នាក់ (Video Inside)
កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីDelta បន្ថែមទៀតខណៈពេលកំពុងចាត់វិធានការបិទ ខ្ទប់កន្លែងខ្លះដែលកំពុងមានការឆ្លងនូវវីរុសដ៏កាចសាហាវនេះនិងការអនុវត្តចាក់ដូសជម្រុញដើម្បីការទប់ស្កាត់ ការឆ្លងរាល់វីរុសបំប្លែងថ្មីប្រភេទនានាទាំងអស់។
-
កម្ពុជាជាប្រធានអាយប៉ាប្តូរវេនឆ្នាំ២០២២ (Video Inside)
កម្ពុជានឹងក្លាយជាប្រធាន AIPA បន្ទាប់ពីមានការប្តូរវេនពីប្រទេសប្រុយណេ ក្នុងពិធីបិទបញ្ចប់នៃមហាសន្និបាត AIPA លើកទី៤២ នារសៀលថ្ងៃទី២៥សីហានេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលនឹងក្លាយជាប្រ ធាននៃមហាសន្និបាតប្រចាំឆ្នាំសភាពអាស៊ានអាយប៉ា លើកទី៤៣ សម្រាប់ឆ្នាំ២០២២ បានថ្លែងបញ្ជាក់ទំហំ ទឹកចិត្តនៃកិច្ចសហប្រតិបត្តិក្នុងនាមជាប្រធានថ្មីប្តូរវេន ។
-
កប៉ាល់លួចដឹកប្រេងឆៅចេញពីកម្ពុជា ចាប់បានក្នុងដែនទឹកឥណ្ឌូណេស៊ី (Video Inside)
កប៉ាល់លួចដឹកប្រេងឆៅរត់គេចចេញពីប្រទេសកម្ពុជា ត្រូវបានចាប់មកវិញនៅក្នុងដែនទឹកនៃប្រទេសឥណ្ឌូណេ ស៊ី។ កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដោតទង់ជាតិបាហាម៉ា ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា គឺនៅច្រើនថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ ចេញសេចក្តីប្រកាសនិវេទក្រហម ដើម្បីជួយធ្វើអន្តរាគមន៍តាមចាប់កប៉ាល់ដែលលូចដឹកប្រេងឆៅ២៩ម៉ឺនបារ៉ែល ដែលបូមចេញបានពីប្លុក A ក្នុងដែនទឹកនៃប្រទេសកម្ពុជា។
-
សំរាមនិងសំណល់រឹងជាក្តីព្រួយបារម្ភមួយចំពោះបរិស្ថាន «រួមគ្នាស្អាត» (Video Inside)
-
អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានផ្លែមៀន ១៤តោន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនកងកម្លាំងនគរបាល (Video Inside)
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើរអោយក្មួយៗ ក្រោយបញ្ចប់ការសិក្សា ពីប្រទេសក្រៅរួច សូមចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន (Video Inside)