Category: កម្មវិធីព័ត៌មាន

  • កម្ពុជាមាតុភូមិយើង ២០.សីហា.២០២១

    កម្ពុជាមាតុភូមិយើង ២០.សីហា.២០២១

    មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២០.សីហា.២០២១LD នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ សម្តេចតេជោនឹងថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញ ដូរមនុស្ស និងជំងឺកូវី-១៩ ក្រោមប្រធានបទសូមពិភពលោករួចផុត ពីជំងឺរាតត្បាតកូវីដ-១៩ និងប្រឆាំងការជួញដូរមនុស្ស,ខណះគ្រប់វត្តអារ៉ាមនិងព្រះវិហារទាំងអស់ត្រូវបន្លឺសម្លេងស្គរ ជួង កងរំពង៕ ឃ្លីបLD1 លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន៕ ឃ្លីបLD6 រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានផ្ដល់ជំនួយ ៦៥លានដុល្លារដើម្បីគាំ ទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាដែលបានប៉ះពាល់ដោយសារកូវីដ-១៩៕ អានLD2 រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង៕អាន LD3 រាជធានី ភ្នំពេញ សម្រេច បិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពីថ្ងៃទី ២០ ខែសីហា ប៉ុន្តែវិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល៕អានLD5 អង្គការសុខភាពពិភពលោក កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ៕ អានTG លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីប្រតិកម្មមួយចំនួន កើតឡើងក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ៕……អានLD4 រយៈពេល១៩ថ្ងៃនៃការចាប់ផ្តើមដំណើរការ…

  • កូរ៉េខាងត្បូង បន្តផ្តល់ជំនួយ២លានដុល្លារដល់កម្ពុជា សម្រាប់បោសសំអាតមីន (Video Inside)

    កូរ៉េខាងត្បូង បន្តផ្តល់ជំនួយ២លានដុល្លារដល់កម្ពុជា សម្រាប់បោសសំអាតមីន (Video Inside)

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាចំនួន២លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជំនួយមនុស្សធម៌នេះ បានផ្តល់តាមរយៈមជ្ឈ មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលហៅកាត់ថា ARMAC។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីននិងមជ្ឈមណ្ឌលARMAC បានធ្វើឡើងនៅថ្ងៃទី១៩ ខែសី ហានេះ ក្រោមវត្តមានអនុប្រធានទី១នៃអាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រីលីធុជ និងប្រធានគណៈកម្មាធិការដឹកនាំមជ្ឈ មណ្ឌលARMAC គឺលោក ផិនជីរ៉ាន់ កាស្មៀហាន់ ផិនជីរ៉ាន់ តាហ៊ា ដែលជាឯកអគ្គរដ្ឋទូតប្រុយណេប្រចាំកម្ពុជា។ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការបង្កើតបណ្តាញ កិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីនដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ ក្នុង ចំណោមប្រទេសអាស៊ាន។ កិច្ចព្រមព្រៀងនេះផងដែរ ត្រូវទេសរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ក៏ដើម្បីជួយដល់ប្រ ទេសជាសមាជិកអាស៊ានក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារជាតិផ្ទុះនិងក៏ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅ នឹង«ប្រភេទសេវាកម្មដែលផ្តល់ជូនដល់ជនរងគ្រោះ ដោយសារ ជាតិផ្ទុះ នៅប្រទេសកម្ពុជា” ក៏ដូចជា “គម្រោងផែន ការជួយដល់សហគមន៍នៃជនរងគ្រោះថ្នាក់ដោយសារមីនផ្នែក មនុស្សធម៌នៅឡាវ និងវៀតណាម»ផងដែរ៕

  • ពលការីនីខ្មែរ២រូប ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    ពលការីនីខ្មែរ២រូប ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    ពលការីនីខ្មែរ២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរពីប្រទេសថៃវិលត្រលប់មក កម្ពុជាវិញ។ គ្រោះថ្នាក់ចរាចរណ៍នោះត្រូវគេបញ្ជាក់ថាបានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា នៅទល់មុខ ច្រកបឹងត្រកួន ស្ថិតនៅភូមិខផែង, ឃុំទ័ពស្ដេច, ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ ដែលជាចំណុច ប្រឈមនឹងព្រំដែនរបស់កម្ពុជា។   ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មនុស្ស៣នាក់បានស្លាប់ រួមមាន ពលការីនីខ្មែរ២នាក់ឈ្មោះ ឈួន ចាន់ខន អាយុ ២៣ឆ្នាំ និង ឈ្មោះ ហេង ម៉េងលី អាយុ ២៩ឆ្នាំ, ចំណែកអ្នក ស្លាប់ម្នាក់ទៀតជាស្ត្រីជនជាតិថៃដែលជាអ្នកបើកបររថយន្ត។ គេនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើស្ត្រីខ្មែរទាំង២នាក់នោះ មានទីលំនៅក្នុងខេត្តណាមួយនោះទេ។

  • កីឡាករទោចក្រយានកម្ពុជា៣រូប ចូលរូមប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ (Video Inside)

    កីឡាករទោចក្រយានកម្ពុជា៣រូប ចូលរូមប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ (Video Inside)

    ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជាផ្នែកកីឡាកង់គួកចំនួន៣រូប បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុប គឺការប្រកួតកង់គួកពានរង្វាន់ឆ្នាំ២០២១ CCC Tour Grody Piastowskie UCI Europe Tournament កម្រិត ២.២ នៅប្រទេសប៉ូឡូញ។ កីឡាករទាំង៣រួប រួមមានឈ្មោះគឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ បាន បោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំងនោះរយៈពេល២ខែមកហើយ ។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រ យានកម្ពុជាលោក នូ ចំរើន បានថ្លែងថាបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បាន ចូលរួម ការប្រកួតក្របខណ្ឌEurope Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង។ ការប្រកួតពានរង្វាន់កង់គួកនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២១។ លោកនូចំរើនបានចាត់ទុកការចូលរួមនោះ គឺជាឱកាសដ៏ល្អមួយ ដើម្បីដកស្រង់បច្ចេកទេស និង វាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយាន កម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំងនោះ។ លោកនៅបានចាត់ទុកការប្រកួតនេះ គឺ…

  • មន្ត្រីពន្លត់អគ្គិភ័យរងរបួសធ្ងន់ ក្នុងព្រឹត្តការណ៍ពន្លត់ភ្លើងក្នុងខណ្ឌបឹងកេងកង (Video Inside)

    មន្ត្រីពន្លត់អគ្គិភ័យរងរបួសធ្ងន់ ក្នុងព្រឹត្តការណ៍ពន្លត់ភ្លើងក្នុងខណ្ឌបឹងកេងកង (Video Inside)

    មន្ត្រីពន្លត់អគ្គិភ័យម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍ឆេះមួយកន្លែងកើតឡើងក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។ ហេតុការណ៍ឆេះវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៩សីហានេះ បានកើតឡើងលើផ្ទះជា អាជីវករលក់គ្រឿងអគ្គិសនី។

  • ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន១ពាន់តោន ពីកសិករ (Video Inside)

    ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន១ពាន់តោន ពីកសិករ (Video Inside)

    ឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសជួយទិញផ្លែមៀន១ពាន់តោនពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការជួយរួមចំណែកនូវភាពលំបាករបស់កសិករដែលមិនអាចរកទីផ្សារបាន។ ឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេរនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី១៩សីហានេះថា ការលំបាករបស់ប្រជាកសិករ, ការលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោកដែរ។ លោកបានថ្លែងថាលោកមានចំណូល និងមានជីវភាពល្អ ក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាលដែរ, ដូច្នេះហើយអ្វីដែលអាចជួយបាន គឺការជួយទិញផ្លែមៀន ចំនួន១ពាន់តោន សម្រាប់ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ប៉ុន្តែទោះជា យ៉ាងណាក្តី លោកឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកទិញផ្លែមៀននេះ តែពីកសិករ ដែលដាំក្នុង លក្ខណៈគ្រួសារតែប៉ុណ្ណោះ និងលោកមិនទិញផ្លែមៀននោះពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។ លោកឧកញ៉ាឡេង ណាវ៉ាត្រា នៅបានអំពាវនាវឲ្យអតិថិជនជួយទិញផ្លែមៀននោះក្នុង១គ្រួសារ៥គីឡូក្រាម ដោយលោកលក់ចេញក្នុងតម្លៃតែ១ពាន់៩០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ គួរបញ្ជាក់ថា តម្លៃផ្លែមៀនប៉ៃលិន នៅលើទីផ្សារលក់រាយបច្ចុប្បន្ន ត្រូវបានគេលក់ក្នុងតម្លៃពី៤ពាន់ទៅ៥ពាន់រៀលក្នុង១គីឡូក្រាម។

  • សម្តេចតេជោណែនាំមន្ត្រីក្រោមបង្គាប់រកទីផ្សារផ្លែមៀន សម្រាប់កសិករ (Video Inside)

    សម្តេចតេជោណែនាំមន្ត្រីក្រោមបង្គាប់រកទីផ្សារផ្លែមៀន សម្រាប់កសិករ (Video Inside)

    សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ជុំវិញការទិញផ្លែមៀនពីកសិករក្រីក្រដែលមិនអាចរកទី ផ្សារលក់កសិផលរបស់ខ្លួនបាន ក្នុងស្ថានភាពដែលកំពុងជួបលំបាកដោយសារជម្ងឺកូវីដ១៩។ សម្តេចតេជោហ៊ុន សែនកាលពីថ្ងៃទី១៨សីហា នៅជាមួយគ្នានេះបានសរសេរក្នុងហ្វេសប៊ុកណែនាំក្រសួងកសិកម្ម, ក្រសួងពាណិជ្ជ កម្ម និងអភិបាល ខេត្តចំនួន២គឺខេត្តបាត់ ដំបងនិងខេត្តប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារផ្លែមៀនជូន កសិ ករ។ ប្រសាសន៍របស់សម្តេចបានធ្វើឡើង នៅទន្ទឹមនឹងការចេញបញ្ជាឲ្យនាយឧត្តម សេនីយ៍ ហ៊ីងប៊ុនហៀង ធ្វើ ការប្រមូលទិញផ្លែមៀនពីកសិករក្រីក្រដើម្បីការជួយដោះទាល់កសិករកុំឲ្យប្រឈមការខាតបង់ខ្លាំងក្លាពេក។ សម្តេចបានប្រាប់អភិបាលខេត្តបាត់ដំបង លោកងួនរតនៈ, ប្រាប់សរសេរអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ និងលោកឧត្តមសេនីយ៍ហ៊ីងប៊ុងហៀងថា ពាក្យថា «ទិញពីកសិករ គឺសម្តៅដល់កសិករក្រីក្រដែលដាំមៀន ដោយ ផ្ទាល់»។ សម្តេចបញ្ជាក់ថាចំពោះចំការមៀនរបស់មន្ត្រីនោះវិញ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ឬចំការ មៀនរបស់ឧកញ៉ាឬអ្នកជំនួញដែលដាំនោះ ត្រូវរកទីផ្សារដោយខ្លួនឯង។ សម្តេចបញ្ជាក់ថាសម្ដេច អាច បញ្ចាំ ផ្ទះយកលុយទៅទិញមៀនពីកសិករដែលកំពុងជួបការលំបាក តែសម្ដេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែល មានចំការមៀនច្រើននោះទេ។ សម្តេចបានថ្លែងថាចំណែកផ្លែ មៀនដែលសម្តេចបានប្រមូលទិញពីកសិករ ដែល មិនអាចរកទីផ្សារលក់បាននាពេលនេះ គឺសម្ដេចនឹងយកទៅ ចែកជូនកងទ័ព, នគរបាល, កងរាជអាវុធ ហត្ថ, គ្រូពេទ្យ, អ្នកជំងឺ…

  • ខេត្តកោះកុង ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន៣៩នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើនឡើង៣០នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ២នាក់, មណ្ឌលសីមា៣៤នាក់,ស្រុក និងស្រុកស្រែអំបិល៣នាក់ ។

  • ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងវីរុស Delta ១នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងវីរុស Delta ១នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ បានប្រកាសការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta មួយករណី នៅថ្ងៃនេះ ដែល នាំឲ្យចំនួនអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មី Delta កើតឡើងក្នុងខេត្តកំពង់ស្ពឺនោះ មានយ៉ាងហោច៥ករណីហើយ។ យោងតាមរដ្ឋបាលខេត្ត, ការរកឃើញឆ្លងវិរុស Delta ថ្ងៃនេះ បានកើតលើបុរសអាយុ២៥ឆ្នាំនៃស្រុកឧដុង្គ។ គួរ បញ្ជាក់ថាកាលពីថ្ងៃទី១០សីហាកន្លងមកនេះ ខេត្តកំពង់ស្ពឺបានប្រកាសការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នេះចំនួន៤នាក់ផងដែរ។

  • ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល តួលេខឆ្លងនេះ គឺដូចគ្នា បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរក ឃើញឆ្លង ថ្មីទាំង៤នាក់ នេះ គឺជាពលរដ្ឋដែលរស់នៅ ក្រុងកែបទាំងអស់។