Category: កម្មវិធីព័ត៌មាន

  • ខេត្តប៉ៃលិន ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១១នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងថយចុះ១ម្នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង១១នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងខេត្តចំនួន៣នាក់ , ឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង ៣នាក់ , ខេត្ដតាកែវ៣នាក់ និងខេត្ដត្បូងឃ្មុំ២នាក់។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន ២៥ នាក់ ផងដែរ។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១៧នាក់, ឆ្លងលើពលករដែលទើបត្រឡប់មក ពីប្រទេសថៃចំនួន ៥៣នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន ២នាក់ ។ ការឆ្លងក្នងសហ គមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន១៤នាក់ និងនៅក្នុងស្រុក ត្រពាំងប្រាសាទចំនួន៣នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៩១៨នាក់ , ជាសះស្បើយមានចំនួន ២ពាន់ ៣៧៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៨៧នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៨៧នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៧នាក់ ដែលជាតូលេខឆ្លងថយចុះ១០នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកពួក ៣២នាក់, ស្រុកក្រឡាញ់១១នាក់ និងស្រុកបន្ទាយស្រីម្នាក់។  រដ្ឋបាលខេត្តសៀមរាបនៅបានបញ្ជាក់ដែលថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, ខេត្តបានព្យាបាលជាសះស្បើយអ្នកឆ្លង បានចំនួន១៩៩នាក់ផងដែរ។   ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៤៧៩នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន ៥ពាន់១៣នាក់និងចំនួនមនុស្សស្លាប់មាន៧៥នាក់ជាដដែល។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣១៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣១៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣១៤នាក់ ដែលជាតួលេខឆ្លងថយចុះ មក វិញចំនួន ៣៧៥ នាក់ ធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យមានការផ្ទុះឆ្លងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយ នេះជាពិសេសនៅក្នុងមណ្ឌលកែប្រែគ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ» ដែលនៅទីនោះ មានមនុស្សឆ្លងចំនួន៦០១នាក់។ ខេត្តបន្ទាយមានជ័យក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ការផ្ទុះឆ្លងលើពលរដ្ឋ មានចំនួនសរុប១ពាន់៧៣៨នាក់។ សេចក្តីរាយការណ៍ម្សិលមិញបានបង្ហាញថាក្រោយមានការផ្ទុះ នៅ ក្នុង មណ្ឌលបន្សាបគ្រឿងញៀននោះមក អ្នកដទៃទៀតដែលបារម្ភនឹងការឆ្លង បាននាំគ្នាចង់រត់ចេញពីមណ្ឌល បន្សាបគ្រឿងញៀននោះប៉ុន្តែក្រោយការពន្យល់ពីមន្ត្រីដឹកនាំខេត្តភ្លាមៗនោះមក ក្រុមអ្នកបំរុងចង់រត់ចេញនោះ បានរក្សាភាពស្ងៀមស្ងាត់វិញ។ អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រី បានប្រាប់អប្សរាណិតថ្ងៃនេះថា ស្ថានភាពក្នុងមណ្ឌលកែប្រែ គ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ»បានឈានដល់ភាព រៀបរយវិញហើយ ។ នៅថ្ងៃនេះផងដែរ ក្នុងការរកឃើញអ្នកឆ្លងថ្មីចំនួន៣១៤នាក់នោះ, ការឆ្លងនៅក្នុងសហគមន៍មានចំនួន២១១នាក់ និងការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១០៣នាក់ ។ ការឆ្លង៣១៤នាក់នៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ, ស្រុកអូជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ក្រុងសិរី សោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និងពលរដ្ឋមកពីខេត្តផ្សេង រួមមានខេត្តតា កែវ ខេត្តសៀមរាប…

  • ឃាត់ខ្លួនមនុស្ស៩៤៧នាក់ និងបញ្ជូនទៅតុលាការ ១នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    ឃាត់ខ្លួនមនុស្ស៩៤៧នាក់ និងបញ្ជូនទៅតុលាការ ១នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៩៤៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩ ។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅ ថ្ងៃទី១៩សីហានេះថា សមត្ថកិច្ចនៅបានបញ្ជួនជនសង្ស័យ១ម្នាក់នាក់ទៅតុលាការ, ឃាត់រថយន្តចំនួន ១៩៧ គ្រឿង, ម៉ូតូ២៥៣គ្រឿងនិងផាកពិន័យជាប្រាក់បានចំនួន៤២លាន ៦សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ ចំនួន៤៧១ករណី។ យោងតាមច្បាប់បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៣ពាន់៣២៥ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៩៦នាក់។ នេះជាតួលេខឆ្លងកើនឡើងចំនួន៩ពាន់៦៨៣ករណីបើប្រៀប ធៀបនឹងម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង៣៤៨នាក់ផងដែរ។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេស ដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។

  • លោកស្រី ឱ វណ្ណឌីន ពន្យល់នូវមូលហេតុដែលមានមនុស្សខ្លះចាក់វ៉ាក់សាំងដូសទី៣ មានអការៈមិនស្រួលខ្លួន (Video Inside)

    លោកស្រី ឱ វណ្ណឌីន ពន្យល់នូវមូលហេតុដែលមានមនុស្សខ្លះចាក់វ៉ាក់សាំងដូសទី៣ មានអការៈមិនស្រួលខ្លួន (Video Inside)

    រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានពន្យល់ជុំវិញករណីមនុស្សខ្លះដែលមានអាការៈមិន ស្រូលខ្លួនក្រោយការទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញការចាក់វ៉ាក់ សាំងដូសទី៣ចាប់តាំងពីសប្តាហ៍មុនខណៈកម្ពុជាកំពុងរងនូវការឆ្លងរាតត្បាតដោយវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ រហូតមកទល់ពេលនេះ មានពលរដ្ឋច្រើនសិបម៉ឺននាក់ហើយដែលបានទទួលនូវការចាក់វ៉ាក់សាំងដូស ទី៣នេះ ប៉ុន្តែក៏មានសេចក្តីរាយការណ៍អំពីមនុស្សខ្លះដែលបាននិយាយថាគេបានជួបប្រទះនឹងអាការៈមិនស្រួល ខ្លួនក្រោយពេលចាក់វ៉ាក់សាំងដូសទី៣នោះ។ លោកស្រីរដ្ឋលេខាធិកាឱវណ្ណឌីន ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងពន្យល់មកវិញនូវមូលហេតុអ្វីបានជាអ្នកទាំង នោះបានជួបប្រទះនឹងបញ្ហាខុសប្រក្រតីនេះ ។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ លើប្រជាពលរដ្ឋគិតត្រឹមរយៈពេល២៤ម៉ោងកន្លងមកនេះ បាន ចាក់លើមនុស្សជិត៣៦ម៉ឺននាក់ហើយ និងកម្ពុជានៅមិនទាន់មានសេចក្តីរាយការណ៍ករណីរងគ្រោះថ្នាក់ដល់ ជីវិតណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៥២៤នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៥២៤នាក់ (Video Inside)

    ប្រជាពលរដ្ឋ១១ម៉ឺន៥ពាន់៥២៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសារុប៩លាន២សែន៧ម៉ឺន២ពាន់៧៦៩នាក់, ក្នុងនោះ អ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួច មានចំនួន៧លាន៥សែន៧ម៉ឺន៧ពាន់៩៦៨នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៧,៩៥%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន៣៥ម៉ឺន៧ពាន់៨៩៧នាក់។

  • ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៣៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៣៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៣៣ករណី ប៉ុន្តែការឆ្លងមានចំនួនតិចជាងអ្នកដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៩សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយមានចំនួន៦៣២នាក់។ តួលេខឆ្លងថ្ងៃនេះ បានថយចុះ៦០ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង ៥៣៣ករណីថ្ងៃនេះ រួមមានការឆ្លង ចូលក្នុងសហគមន៍ចំនួន៣៨៨ករណី និងការឆ្លងមកពីក្រៅប្រទេស១៤៥ ករណី។ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១៦ករណីបើប្រៀបធៀបនឹងម្សិលមិញ, ចំណែកតួលេខ ឆ្លងមកពីក្រៅប្រទេស ក៏បានថយចុះ៤៤ករណីផងដែរ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១៧នាក់ដែលចំនួននេះកើនឡើង៥នាក់បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨០ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៤ពាន់១០៤ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់៧២៣ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៤៧នាក់ និង ការព្យាបាលជាសះស្បើយ សរុប មាន ចំនួន ៨ម៉ឺន៣ពាន់២៩៨នាក់។

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា លោក មីយីន ត្វេ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានផ្តល់ជំនួយថវិកានិងគ្រឿងសម្ភារៈបរិក្ខាពេទ្យដើម្បីប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងពិធីមួយនៅថ្ងៃព្រហស្បតិ៍នេះក្នុងពេលដែល ជើងយន្តហោះពិសេសរបស់កម្ពុជាបានដឹកជញ្ជួនអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាចុះចតក្នុងព្រលានយន្ត ហោះអន្តរជាតិក្នុងក្រុងរ៉ង់ហ្គូន។