-
សម្តេច ហេង សំរិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ (Video Inside)
សម្តេចប្រធានរដ្ឋសភាហេង សំរិន បានជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវតាមរយៈប្រព័ន្ធវីដេអូ នៅ ថ្ងៃទី១៩សីហានេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទោះបីស្ថិតក្នុងបរិបទជំងឺ កូវីដ១៩យ៉ាងណាក៏ដោយ។ ប្រធានរដ្ឋសភាឡាវលោក សាយ សំភូន ភូមវិហាននិងសម្តេចប្រធានរដ្ឋសភានៃ ប្រទេសកម្ពុជាបានជូនដំណឹងគ្នាទៅ វិញទៅមកនូវសភាពការណ៍វិវត្តន៍ក្នុងប្រទេសរៀងៗខ្លួន និងបានសម្តែង ការគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង២ ដើម្បីការបម្រើផលប្រយោជន៍ជូនប្រជាជននិងប្រ ទេសទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានបញ្ជាក់នូវទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្តនូវអនុ ស្សារណៈយោគយល់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ជាពិសេសការជំរុញដល់ការផ្លាស់ប្តូរបទ ពិសោធន៍ការងារនៅគ្រប់កម្រិតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង២ បានរំលឹកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ ការរវាងបក្ស, រដ្ឋ, រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ នាពេលកន្លងមក និងចាត់ទុកចំណងមិត្តភាពនៃប្រ ទេសទាំង២គឺជាទ្រព្យដ៏មានតម្លៃមហាសាលដែលនឹងផ្តល់នូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានសន្យាទៀតថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ប្រធានរដ្ឋសភាឡាវ នៅបាន បញ្ជាក់នូវការត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុង ឆ្នាំ២០២១នេះ៕
-
ពលរដ្ឋជាង៣ម៉ឺននាក់ នៅស្រុកថ្មពួក ទទួលបានការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ (Video Inside)
-
ក្រុមគ្រួសារអតីតយុទ្ទជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ (Video Inside)
-
ព្រះសង្ឃ និងសប្បុរសជន បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video Inside)
-
ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៥៣៣នាក់ និងមានអ្នកស្លាប់ ១៧នាក់ (Video Inside)
-
កាកបាទក្រហមកម្ពុជា ប្រគល់លិខិត បញ្ជាក់ពីការផ្តល់ថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video Inside)
-
កម្ពុជា ប្រគល់ជំនួយជាថវិកា និងបរិក្ខារវេជ្ជសាស្ត្រ មួយចំនួន ជូនដល់មីយ៉ាន់ម៉ា នៅអាកាសយានដ្ឋាន អន្តរជាតិ ណៃពិដោ (Video Inside)
-
អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជួបពិគ្រោះជាមួយម្ចាស់ចម្ការ និងអាជីវករអ្នកដាំ មៀន តាងែន ពីបញ្ហាតម្លៃ (Video Inside)
-
លោកជំទាវ ម៉ែន សំអន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន (Video Inside)
-
សម្តេចក្រឡាហោម ស ខេង បន្តដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ (Video Inside)