Category: កម្មវិធីព័ត៌មាន

  • ខេត្តកោះកុង ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន៩នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងថយចុះ២នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ៣នាក់, មណ្ឌលសីមាម្នាក់ និងស្រុកស្រែអំបិល៥នាក់ ។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាល អ្នក ឆ្លង កូវីដ ១៩ ជាសះស្បើយ ចំនួន១០នាក់។

  • ខេត្តព្រះវិហារ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ពាក់កណ្តាល បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តចំនួន ៩នាក់ និងក្រុងព្រះវិហារម្នាក់ ។ ខេត្តព្រះវិហារគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៥២នាក់ ព្យាបាលជា សះស្បើយចំនួន ៥០២នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៨នាក់ ថែមទៀតនៅក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្ត ឧត្តរមានជ័យនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩នាក់, ឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ម្នាក់ និងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤៨នាក់ ។  ការឆ្លងនៅក្នុងសហគមន៍នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោង៦នាក់, ស្រុកត្រពាំងប្រាសាទម្នាក់ និងស្រុកអន្លង់វែង ២នាក់ ។ ខេត្តឧត្តរមានជ័យបច្ចប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥ពាន់ ៨៤៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់ ៣៦៩នាក់ និងមានអ្នកស្លាប់១០នាក់ ៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី៣៥នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៣៥នាក់ (Video Inside)

    ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ១៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បាន កើតឡើងលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ១៦នាក់ ស្រុកបារាយណ៍ ៣នាក់, ស្រុកតាំងគោក ១២នាក់, ស្រុក ស្ទោង៣នាក់ និងស្រុកកំពង់ស្វាយម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន ២ពាន់ ៩៥២នាក់ អ្នកជាសះស្បើយមានចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់ ៨៩នាក់ ជា ដដែល ៕

  • ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល តួលេខឆ្លងនេះ បានកើនឡើងចំនួន២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរក ឃើញ ឆ្លង ថ្មីទាំង៤នាក់នេះ គឺជាពលរដ្ឋដែលរស់នៅ ក្រុងកែង២នាក់ និងស្រុកដំណាក់ចង្អើរ២នាក់។

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥៧នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥៧នាក់ (Video Inside)

    ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥៧នាក់នៅថ្ងៃនេះ ដែលជាតួលេខឆ្លងកើនឡើង ២៣នាក់ ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើត លើ ពលរដ្ឋក្នុងក្រុងស្ទឹងសែនចំនួន៥៥នាក់ និងចំនួន២នាក់ទៀតនៅស្រុកសេសាន។ ខេត្ដស្ទឹងត្រែង គិតត្រឹម ថ្ងៃទី១៧ ខែសីហា អ្នកពលរដ្ឋដែលឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៩នាក់។ ខេត្ដស្ទឹងត្រែងនៅថ្ងៃនេះ មាន ការឆ្លងសរុប ចំនួន៧៦៥នាក់, ជាសះស្បើយចំនួន៤៩៥នាក់ និងចំនួនអ្នកស្លាប់៦នាក់។

  • ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះបានរកឃើញការឆ្លងថ្មីចំនួន ១៣នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជាតួលេខ កើនឡើង៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋនៅ ក្នុងក្រុងក្រចេះ៣នាក់ , ស្រុកស្នួល ២នាក់, ស្រុកឆ្លូង ៥នាក់និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ៣នាក់ ។ ខេត្តក្រចេះមានអ្នកឆ្លងកូវីដសរុប ៥៣៤នាក់ ព្យាបាលជាសះស្បើយ ៣៤៤នាក់ និងមានអ្នកស្លាប់ ៩នាក់។

  • ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងកើនឡើង៦នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង១២នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងខេត្តចំនួន២នាក់ , ឆ្លងលើពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ៤នាក់ , មកពីខេត្តបាត់ដំបង ៤នាក់ , សៀមរាប ម្នាក់និងខេត្ដពោធិ៍សាត់ម្នាក់។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន ២៤៣នាក់ ផងដែរ។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន១៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៣នាក់,ស្រុកតំបែរ៦នាក់,ស្រុកត្បូងឃ្មុំ ២៣នាក់ និងឆ្លងលើអ្នកដំណើរដែលមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ មានការឆ្លងសរុប ចំនួន ២ ពាន់៨០៥នាក់, ជាសះស្បើយចំនួន២ពាន់១០៨នាក់និងចំនួនអ្នកស្លាប់៣៩នាក់។

  • អប្សរាព្រឹកនេះ ១៩ សីហា ២០២១

    អប្សរាព្រឹកនេះ ១៩ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L0      រាជរដ្ឋាភិបាលកម្ពុជា ផ្អាកជ្រើសរើសមន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធ ក្រប ខណ្ឌថ្មី សម្រាប់ឆ្នាំ២០២២ លើកលែងក្រសួងសុខាភិបាល ៕…ឃ្លីប… L0A      សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង ៕…អានផ្ទាល់… D8    ក្រុមហ៊ុនមួយប្រកាសជួយទិញផ្លែមៀនប៉ៃលិន ដែលជួបប្រទះបញ្ហានាំចេញ រួមចំណែកលើកស្ទួយ ផល្លានុផលជាមួយរាជរដ្ឋាភិបាល ៕…អានផ្ទាល់ (Page) V8    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។…ឃ្លីប… L1    សម្ដេចពិជ័យសេនា ទៀ បាញ់ ជម្រុញឱ្យប្រជាពលរដ្ឋ បន្តរក្សាភាព ប្រុងប្រយ័ត្នខ្ពស់…