Category: កម្មវិធីព័ត៌មាន

  • គ្រឿងបរិក្ខាពេទ្យសន្យាប្រគល់ប្រទេសមីយ៉ាន់ម៉ា ត្រៀមដឹកជញ្ជូនថ្ងៃព្រហស្បតិ៍ (Video Inside)

    គ្រឿងបរិក្ខាពេទ្យសន្យាប្រគល់ប្រទេសមីយ៉ាន់ម៉ា ត្រៀមដឹកជញ្ជូនថ្ងៃព្រហស្បតិ៍ (Video Inside)

    គ្រឿងបរិក្ខាពេទ្យដែលសន្យាប្រគល់ដល់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវដឹកជញ្ជូនទៅកាន់ព្រលានយន្តហោះក្នុង ប្រទេសមីយ៉ាន់ម៉ានៅវេលាថ្ងៃព្រហស្បតិ៍ទី១៩សីហាស្អែកនេះហើយ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ អំណោយម៉ាស់ចំនួន ៣លានម៉ាស់, ឧបករណ៍តេស្ដរហ័សចំនួន៥០ម៉ឺនគ្រឿង, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយ ដកដង្ហើមចំនួន២០ គ្រឿង, ម៉ាស៊ីនតាម ដានសញ្ញាជីវិតចំនួន ២០គ្រឿងដល់ប្រទេសមីយ៉ាន់ម៉ាដែលរងនឹងវិបត្តិឆ្លងកូវីដ១៩ធ្ងន់ធ្ងរ ជាងប្រទេសកម្ពុជា។ ក្រៅពីការសន្យាផ្តល់បរិក្ខាពេទ្យ, រាជរដ្ឋាភិបាលកម្ពុជានៅបានផ្តល់ជំនួយថវិកាឧបត្ថម្ភ ២០ម៉ឺនដុល្លារអាមេរិក ថែមទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន៣ពាន់៣០៦ករណីនិងការស្លាប់ មានចំនួន១៧៨នាក់ ដែលនាំឲ្យការ ឆ្លងកូវីដ១៩ មានសរុប ៣៦ម៉ឺន២៩១ករណី និងមានមនុស្សសា្លប់ចំនួន ១ម៉ឺន៣ពាន់៦២៣នាក់។ គ្រឿងបរិក្ខាពេទ្យនិងថវិកាជួយប្រទេសមីយ៉ាន់ម៉ាប្រឆាំងកូវីដ១៩នាពេលនេះ គឺជា ជំនួយជាលើកទី២ហើយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ានោះ។

  • ឃាត់មនុស្ស១ពាន់ ៨៦៧នាក់ និងបញ្ជូនទៅតុលាការ ១ម្នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស១ពាន់ ៨៦៧នាក់ និងបញ្ជូនទៅតុលាការ ១ម្នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    មនុស្សបំពាននឹងវិធានការរដ្ឋបាលចំនួន១ពាន់៨៦៧ នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងនោះម្នាក់បានបញ្ជួនទៅតុលាការ។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោក ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃពុធនេះថា ក្រៅពីការឃាត់ខ្លួននិងបញ្ជួនទៅតុលាការ, សមត្ថកិច្ច នៅបានឃាត់យានយន្តចំនួន ៩៨៧ គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ១៧លាន ៥សែនរៀល ក្នុងការ អនុវត្តវិធានការច្បាប់ចំនួន៨៩៣ ករណី។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៣ពាន់៦៤២ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ នេះជាតួលេខឆ្លងកើនជាងម្សិលចំនួន៨៦៦ករណី, ចំណែក តួលេខស្លាប់បានថយចុះ២៣នាក់។ ប្រទេស ដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន២ពាន់៦៩៦នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន២ពាន់៦៩៦នាក់ (Video Inside)

    ប្រជាពលរដ្ឋ១១ម៉ឺន២ពាន់៦៩៦នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន១សែន៥ម៉ឺន៧ពាន់២៤៥នាក់, ក្នុងនោះ អ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួច មានចំនួន៧លាន៤សែន៧ម៉ឺន៩ពាន់១១០នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៧,២៣%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន៣១ម៉ឺន៦ពាន់៩១៣នាក់ ហើយ។

  • ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៩៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៩៣ករណី  (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៩៣ករណី ដែលចំនួនឆ្លងតិចជាងចំនួនមនុស្សដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៨សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយជម្ងឺកូវីដ១០មានចំនួន៧៤៨នាក់។ ការឆ្លង៥៩៣ករណីនេះ បានកើនឡើង ៣៧ករណីបើប្រៀបធៀប នឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះ មានចំនួន៤០៤ករណី, ចំណែកការឆ្លងមកពីក្រៅប្រទេសរយៈ មានចំនួន ១៨៩ករណី។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១២នាក់ដែលចំនួននេះ ថយចុះ២នាក់បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈ ពេល១៧៩ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៣ពាន់៧១៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់១៩០ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៣០នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន២ពាន់៦៦៦នាក់។

  • ក្រសួងការងារ ណែនាំរោងចក្រធ្វើតេស្តលើកម្មករឲ្យបាន២ដង មុនថ្ងៃ១០កញ្ញា (Video Inside)

    ក្រសួងការងារ ណែនាំរោងចក្រធ្វើតេស្តលើកម្មករឲ្យបាន២ដង មុនថ្ងៃ១០កញ្ញា (Video Inside)

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់រោងចក្រនិងសហគ្រាសទាំងអស់ត្រូវរៀបចំធ្វើ តេស្តរហ័សរកមេរោគកូវីដ១៩ដល់កម្មករនិយោជិតទាំងអស់ ឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា។ សេច ក្តីណែនាំថ្ងៃទី១៨សីហានេះ បាន ទន្ទឹមនឹងមានការជួនដំណឹងប្រុងប្រយ័ត្ននូវវីរុសបំប្លែងថ្មី Delta ដែលកំពុង គំរាមកំហែងរាជធានីភ្នំពេញ។ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានថ្លែងជួនដំណឹងប្រុងប្រយ័ត្ន កាលពីម្សិលមិញថា ថារាជធានីភ្នំពេញកំពុងរងនឹងការគម្រាមដោយវីរុសបំប្លែងថ្មី Delta នាពេលនេះ។ លិខិត ណែនាំ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី លោកអ៊ិតសំហេង នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានសរ សេរបញ្ជាក់ថា ការធ្វើតេស្តឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា នោះ គឺ ជាការរួមគ្នាទទួលខុសត្រូវទប់ ស្កាត់ការចម្លងវីរុសកូវីដ១៩ ជាពិសេសការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃវីរុសបំប្លែងថ្មី Delta ដោយមិនឲ្យកើតមាននៅក្នុងរោងចក្រនិងសហគ្រាសឡើយ។ សេចក្តីណែនាំបានដាស់តឿន ការអនុវត្តវិធាន ការសុខាភិបាលឲ្យបានម៉ត់ចត់ជាពិសេសវិធានការ៣កុំនិង៣ការពារ។ សេចក្តីណែនាំដដែលបាន បញ្ជាក់ បន្ថែមថា ក្រោយពីថ្ងៃទី១០កញ្ញានោះទៅ រោងចក្រនិងសហគ្រាស ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំថែមទៀត លើមុខសញ្ញាកម្មករនិងនិយោជិត។

  • អាជ្ញាធរអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ពិន័យប្រាក់បានចំនួន ៣៤លាន ៤០ម៉ឺន រៀល (Video Inside)

    អាជ្ញាធរអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ពិន័យប្រាក់បានចំនួន ៣៤លាន ៤០ម៉ឺន រៀល (Video Inside)
  • ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាត សម្ភាៈផ្ទះបាយ អស់ទាំងស្រុង តែមិនបណ្តាលអោយរងរបួសមនុស្សណាម្នាក់ឡើយ (Video Inside)

    ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាត សម្ភាៈផ្ទះបាយ អស់ទាំងស្រុង តែមិនបណ្តាលអោយរងរបួសមនុស្សណាម្នាក់ឡើយ (Video Inside)
  • អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងប្រគល់អំណោយអណ្ដូងស្នប់ ជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ (Video Inside)

    អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងប្រគល់អំណោយអណ្ដូងស្នប់ ជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ (Video Inside)
  • មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)

    មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)