Category: កម្មវិធីព័ត៌មាន

  • ខេត្តស្វាយរៀង ឆ្លងថ្មី១៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី១៨នាក់ និងស្លាប់១នាក់  (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨នាក់ និងស្លាប់ម្នាក់ក្នុងសេចក្តីរាយការណ៍២ជាបន្ត បន្ទាប់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២នាក់និងកើនចំនួនស្លាប់ម្នាក់ផងដែរ បើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង១៨នាក់ជាបន្តបន្ទាប់នោះ រួមមានកម្មកររោង ចក្រ៧នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន ៩នាក់, ឆ្លងលើពលករមកពីប្រទេសវៀតណាមម្នាក់ និងពល ករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺ ជាបុរស អាយុ៦៩ឆ្នាំ នៅស្រុករមាសហែក។ ខេត្តស្វាយរៀង មាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤០១នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់១៦នាក់ និងចំនួនមនុស្ស ស្លាប់កើនដល់១២៥នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ នេះជាតួលេខឆ្លងកើនខ្ពស់៣៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកំចាយ មារ៦នាក់, ស្រុកពោធិ៍រៀង៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៥នាក់, ស្រុកពារាំង៥នាក់, ស្រុក ពាមរក៍៥នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន២នាក់ជាបុរសអាយុ៧០ឆ្នាំនិងបុរសអាយុ៥២ឆ្នាំនៃស្រុកកំពង់ត្របែក, ចំណែក២នាក់ទៀតជាស្ត្រីអាយុ៦៣ឆ្នាំនៅស្រុកពារាំងនិងអាយុ៥៧ឆ្នាំនៅស្រុកពាមរក៍។ ខេត្តព្រៃវែងមានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦០៦នាក់ និងចំនួនមនុស្ស ស្លាប់ បានកើនដល់១០០នាក់។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារ និងអាជីវកម្មទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នករំពឹងថានឹងទទួលបានលាភសំណាង ដែលភាគច្រើនជាសម្ភារៈនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរបរិបទការងារ នឹងទទួលបានជោគជ័យ ហេតុដូច្នេះគ្មានហេតុផលដែលត្រូវទ្រាំបន្តទៀតទេ។ ក្រៅពីនេះ សូមប្រកាន់គំនិតសុទិដ្ឋិនិយម អនុគ្រោះ និងរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ការនិយាយពិភាក្សារឿងប្រយោជន៍ត្រូវហាមប្រាមដាច់ខាត។ ​ដោយឡែក សូមពិនិត្យរាល់ឯកសារសំខាន់មុនចុះហត្ថលេខា ពីព្រោះលោកអ្នកអាចជួបនឹងការភ្លេចភ្លាំងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ ប្រសិនបើជាអ្នកដែលរកស៊ីទាក់ទងនឹងការលក់ចេញ ទិញចូលអចលនទ្រព្យនឹងទទួលបានផលចំណេញច្រើនជាងសព្វដង។ សំណាង និងឳកាសនានាមានច្រើន ប៉ុន្តែវាចាំបាច់ដែរ ដែលលោកអ្នកត្រូវចាកចេញទៅខាងក្រៅ ដើម្បីទទួលបានលាភសំនាងទាំងនោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ចរចាការងារធំតូចនឹងទទួលបានជោគជ័យទាំងអស់ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការទាក់ទាញចិត្តរបស់អ្នកដទៃ និងការវាយតម្លៃស្ថានការណ៍បានរហ័ស។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះអារម្មណ៍ផ្ទាល់ខ្លួន កុំធ្វើបាបខ្លួនឯងព្រោះបញ្ហាអតីត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរដំណើរការទៅដោយរលូន។ ក្នុងពេលនេះគួរតែរក្សាស្ថានភាពនានាឲ្យនៅដដែលសិន។ ការបណ្តាក់ទុន ផ្លាស់ប្តូរកន្លែងការងារ និងការប្រឈមទៅនឹងបរិស្ថានខាងក្រៅ អាចផ្តល់នូវការលំបាកច្រើនជាងរក្សាភាពស្ងប់ស្ងៀម…

  • ខេត្តកំពង់ចាម ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់  (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតូលេខឆ្លងកើន៨នាក់និងការស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកចំការលើ៤នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកស្រីសន្ធរ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីខេត្តកំពង់ធំ ម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ ៦៧ឆ្នាំ នៃស្រុកចំការលើ។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មាន ករណីឆ្លងសរុបចំនួន៤ពាន់៦៨២ករណី ក្នុងនោះករណីឆ្លងដោយវីរុសបំប្លែងថ្មីDeltaចំនួន១៦ករណី, ព្យាបាលជា សះស្បើយចំនួន៣ពាន់៩៨០នាក់ និងមានអ្នកស្លាប់ចំនួន១១២នាក់។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ ដែលជាតួលេខឆ្លងកើន៤នាក់ប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង១០នាក់,ក្រុងសៀមរាប៤៥នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកពួក១២នាក់, ស្រុកប្រាសាទបាគង៧នាក់ និងស្រុកក្រឡាញ់៩នាក់។ ខេត្តសៀមរាប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅបានព្យាបាលជាសះស្បើយអ្នកឆ្លង១៧៧នាក់ផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៣៩២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៨១៤ នាក់និងចំនួនមនុស្សស្លាប់មាន៧៥នាក់ជាដដែល។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានប្រកាសនៅថ្ងៃនេះជុំវិញការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់៦៨៩ នាក់ ដែលជាតួលេខឆ្លងកាន់តែខ្ពស់ក្នុងខេត្តដែលជាប់នឹងព្រំដែនថៃមួយនេះ។ ការឆ្លងនៅក្នុងខេត្តបន្ទាយមានជ័យ នេះត្រូវគេឃើញថាមានតួលេខខ្ពស់ជាងម្សិលមិញដល់ទៅចំនួន៣០២នាក់។   យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨២នាក់, ឆ្លងលើពលករដែល ទើបត្រលប់មកពីប្រទេសថៃចំនួន ១០៦នាក់ និងឆ្លងលើមនុស្សនៅក្នុងមណ្ឌលកែប្រែគ្រឿងញៀនឈ្មោះ «ជីវិត ថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ» មានចំនួន ៥០១នាក់ ។ ការឆ្លងនៅថ្ងៃនេះបានកើតឡើងលើពលរដ្ឋនៃស្រុកព្រះ នេត្រព្រះ, ស្រុកមង្គលបុរី, ស្រុកស្វាយចេក ស្រុកថ្មពួក ក្រុងសិរីសោភណ័ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុក ភ្នំស្រុក និងពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តឧត្តមានជ័យ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញចំនួន ១៩៤នាក់ ៕

  • ផ្លែមៀន ២១តោន ចែកជូនក្រុមគ្រូពេទ្យ និងអ្នកឆ្លងកូវីដ១៩ (Video Inside)

    ផ្លែមៀន ២១តោន ចែកជូនក្រុមគ្រូពេទ្យ និងអ្នកឆ្លងកូវីដ១៩ (Video Inside)

    ផ្លែមៀន២១តោនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទិញពីម្ចាស់ចំការដែលមិនអាចលក់ចេញ ទៅកាន់ប្រទេសថៃបានដោយសារតែវិបត្តិកូវីដ១៩បណ្តាលឲ្យបិទព្រំដែននោះ នឹងត្រូវចែកចាយដល់ក្រុមគ្រូ ពេទ្យនិងអ្នកជម្ងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ ផ្លែមៀន២១តោនក្នុង ចំណោម៥ម៉ឺនតោនដែលនឹងត្រូវទិញពីម្ចាស់ចំការទាំងឡាយពីខេត្តប៉ៃលិននោះ នឹងត្រូវចែកចាយដល់ក្រុម គ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ TYDAនិងអ្នកជំងឺចំនួន ៦តោន, មន្ទីរពេទ្យរុស្ស៉ីទាំងគ្រូពេទ្យ និងអ្នកជំងឺចំនួន ៥តោន, មន្ទីរពេទ្យជ័យជំនះចំនួន ៥តោន និងមណ្ឌលព្យាបាលនៅស្តាតអូឡាំពិកចំនួន៥តោន។ ប្រទេសថៃបាន បិទការចេញចូលព្រំដែនក្នុងស្ថានភាពដែលកំពុងមានការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺកូវីដ១៩ ដែលការបិទនោះ ហើយបាននាំឲ្យផ្លែមៀនប៉ៃលិននៅខេត្តភាគខាងលិចប្រទេសកម្ពុជា ប្រមាណជាង៥ម៉ឺនតោន បានជួបប្រ ទះនឹងកង្វះទីផ្សារនាំចេញ, ប៉ុន្តែដើម្បីការជួយដល់ម្ចាស់ចំការទាំងឡាយនោះ សម្តេចនាយករដ្ឋមន្ត្រីនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានធានាទិញនូវផ្លែមៀននោះទាំងអស់ដើម្បីការផ្តល់ចែកជួនក្រុមគ្រូពេទ្យ, អ្នកជម្ងឺកូវីដ១៩ និងកម្លាំងកងទ័ពជួរមុខនោះជាដើម។

  • ក្រសួងធម្មការណែនាំការទូងស្គរ និងវាយជួង តាមវត្តនាល្ងាចថ្ងៃទី ២០សីហា (Video Inside)

    ក្រសួងធម្មការណែនាំការទូងស្គរ និងវាយជួង តាមវត្តនាល្ងាចថ្ងៃទី ២០សីហា (Video Inside)

    គ្រប់វត្តនៅទូទាំងប្រទេសកម្ពុជាត្រូវបានក្រសួងធម្មការណែនាំនូវការទូងស្គរនិងវាយជួងកងរំពង នាល្ងាចថ្ងៃទី ២០សីហាឆ្នាំ២០២១។ យោងតាមក្រសួងធម្មការនិងសាសនា ការទូងស្គរនិងវាយជួងកងរំពង នាល្ងាចថ្ងៃទី ២០សីហាគឺដើម្បីបួងសួងឲ្យពិភពលោក រួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។ កម្ពុជាចាប់ តាំងពីឆ្នាំ២០១៧នោះមក, គណៈកម្មាការធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សតែងសហការជាមួយក្រសួង ធម្មការនិងជាមួយមេដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរ មនុស្សក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនពិភពលោកទទួលបានសេចក្ដីសុខ, ជៀស ផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។ សម្រាប់កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី២០កញ្ញាឆ្នាំ២០២១នេះ, ក្រសួងធម្មការនិងសាស នាបញ្ជាក់ថាគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងផ្ដល់កិត្តិយស អានសុន្ទកថាបើកកម្មវិធីក្រោមប្រធាន បទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស” ដែលនឹងចាក់ផ្សាយតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋនិងឯកជននិងតាមបណ្តាញព័ត៌មានក្នុងសង្គមទាំងអស់ផងដែរ។  ក្រសួងបានបន្តទៀតថា ដើម្បី ញ៉ាំងឲ្យកម្មវិធីនោះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងនិងក្រៅប្រទេស ក្រសួងធម្មការ បានណែ នាំឲ្យ គ្រប់ វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង៦ល្ងាចថ្ងៃ ទី ២០សីហា ឆ្នាំ២០២១។

  • កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា១០ម៉ឺនដុល្លារជួយកាកបាទក្រហមប្រទេសមីយ៉ាន់ម៉ា (Video Inside)

    កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា១០ម៉ឺនដុល្លារជួយកាកបាទក្រហមប្រទេសមីយ៉ាន់ម៉ា (Video Inside)

    កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ថវិកាកាកបាទក្រហមកម្ពុជា ត្រូវបានបញ្ជាក់នូវការការផ្តល់ថ្ងៃនេះតាមរយៈជំនួបសវនាការមួយរវាងអគ្គលេខាធិ ការកាកបាទ ក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី ជាមួយនឹងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជាលោកធិត លីន អូញ។ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្លែងចូលរួមសម្តែងក្តីព្រួយបារម្ភជាមួយនឹងប្រជាជនមី យ៉ាន់ម៉ាដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងពេលនេះ។ ឯកអគ្គរដ្ឋទូត មីយ៉ាន់ ម៉ា បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជានិងចាត់ទុកថវិកាកាកបាទក្រហមកម្ពុជាគឺជាការបង្ហាញ ចំណងមិត្តភាព, សាមគ្គីភាព, ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។ កាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២ខែចុងក្រោយ ត្រូវគេឃើញបានផ្តល់ថវិកាជួយទៅប្រទេសចំនួន៣ ហើយ, ក្នុងនោះកាលពីថ្ងៃទី៩កក្កដាបានផ្តល់ថវិកា៥ម៉ឺនដុល្លារជូនកាកបាទក្រហមនេប៉ាល់ និងនៅថ្ងៃទី១៩ កក្កដា បានផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម។

  • គ្រឿងបរិក្ខាពេទ្យសន្យាប្រគល់ប្រទេសមីយ៉ាន់ម៉ា ត្រៀមដឹកជញ្ជូនថ្ងៃព្រហស្បតិ៍ (Video Inside)

    គ្រឿងបរិក្ខាពេទ្យសន្យាប្រគល់ប្រទេសមីយ៉ាន់ម៉ា ត្រៀមដឹកជញ្ជូនថ្ងៃព្រហស្បតិ៍ (Video Inside)

    គ្រឿងបរិក្ខាពេទ្យដែលសន្យាប្រគល់ដល់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវដឹកជញ្ជូនទៅកាន់ព្រលានយន្តហោះក្នុង ប្រទេសមីយ៉ាន់ម៉ានៅវេលាថ្ងៃព្រហស្បតិ៍ទី១៩សីហាស្អែកនេះហើយ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ អំណោយម៉ាស់ចំនួន ៣លានម៉ាស់, ឧបករណ៍តេស្ដរហ័សចំនួន៥០ម៉ឺនគ្រឿង, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយ ដកដង្ហើមចំនួន២០ គ្រឿង, ម៉ាស៊ីនតាម ដានសញ្ញាជីវិតចំនួន ២០គ្រឿងដល់ប្រទេសមីយ៉ាន់ម៉ាដែលរងនឹងវិបត្តិឆ្លងកូវីដ១៩ធ្ងន់ធ្ងរ ជាងប្រទេសកម្ពុជា។ ក្រៅពីការសន្យាផ្តល់បរិក្ខាពេទ្យ, រាជរដ្ឋាភិបាលកម្ពុជានៅបានផ្តល់ជំនួយថវិកាឧបត្ថម្ភ ២០ម៉ឺនដុល្លារអាមេរិក ថែមទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន៣ពាន់៣០៦ករណីនិងការស្លាប់ មានចំនួន១៧៨នាក់ ដែលនាំឲ្យការ ឆ្លងកូវីដ១៩ មានសរុប ៣៦ម៉ឺន២៩១ករណី និងមានមនុស្សសា្លប់ចំនួន ១ម៉ឺន៣ពាន់៦២៣នាក់។ គ្រឿងបរិក្ខាពេទ្យនិងថវិកាជួយប្រទេសមីយ៉ាន់ម៉ាប្រឆាំងកូវីដ១៩នាពេលនេះ គឺជា ជំនួយជាលើកទី២ហើយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ានោះ។