Category: កម្មវិធីព័ត៌មាន

  • កម្ពុជានឹងទទួលបានថវិកា២៤០លានដុល្លារ ពីមូលនិធិពិសេស SDRs (Video Inside)

    កម្ពុជានឹងទទួលបានថវិកា២៤០លានដុល្លារ ពីមូលនិធិពិសេស SDRs (Video Inside)

    អង្គការ OXFARM បានថ្លែងថា កម្ពុជាគ្រោងនឹងទទួលបានថវិកាចំនួន២៤០លានដុល្លារពីអង្គការ IMF ដើម្បី ដោះស្រាយបញ្ហាកូវីដ១៩ និងការ ស្ដារសេដ្ឋកិច្ចឡើងវិញ ។ សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការ OXFAM ថវិកាដែលកម្ពុជាទទួលបាននេះ គឺជាផ្នែកមួយក្នុងរង្វង់ថវិកាសរុបចំនួន៦៥០ពាន់លានដុល្លារ ដែលអង្គការ IMF បានអនុម័តការវិភាជ ថវិកា ទូទៅមួយចេញពីគណនីមូលនិធិពិសេស SDRs ជាប្រវត្តិសាស្ត្រ ដើម្បីជំរុញលទ្ធ ភាពទូទាត់ ការចំណាយរបស់ សកលលោក។ នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាមលោកស្រី លីម សូលីន បានបញ្ជាក់ក្នុងសេចក្តី ប្រកាស ព័ត៌មានថា «ថវិកាពីមូលនិធី SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះ ស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រទេសមីយ៉ាន់ម៉ា (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជាគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រទេសមីយ៉ាន់ម៉ា (Video Inside)

    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រ ទេសមីយ៉ាន់ម៉ាដែលកំពុងមានទំនាស់និងវិបត្តិផ្ទៃក្នុងមិនអាចដោះស្រាយបាន។ លោកដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសប្រុយណេ ត្រូវរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់កាលពីសប្តាហ៍មុន បានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន នាព្រឹកថ្ងៃទី១១សី ហា នេះ បានសរសេរបង្ហាញនូវជំហររបស់កម្ពុជាដែលគាំទ្រប្រេសិត ពិសេសនេះ ក្រោយការជួបពិភាក្សាទ្វេភាគីរវាងគ្នាតាមរយៈប្រព័ន្ធវីដេអូ Online។ លោកប្រាក់សុខុនបានសរសេរក្នុងហ្វេសប៊ុកថា លោកសូមគាំទ្រយ៉ាងមុតមាំ ចំពោះ បេសកកម្មរបស់ប្រេស៊ិត ពិសេសរបស់ប្រធានអាស៊ានរូបនេះនិងគាំទ្រលើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាន នូវសន្តិ ភាព, ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ាន។

  • ខេត្តកែប ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកែប បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួ ១១នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងក្រុងកែប ចំនួន ២នាក់, នៅស្រុកដំណាក់ចង្អើរ ៨នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្ត កំពតចំនួន ម្នាក់ ៕

  • ខេត្តកំពង់ស្ពឺឆ្លងវីរុសបំប្លែងថ្មី Delta ៤នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺឆ្លងវីរុសបំប្លែងថ្មី Delta ៤នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta ចំនួន៤ករណីដែលជាការរកឃើញលើកដំបូងនៃវីរុស ឆ្លងលឿននិងកាចសាហាវនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង៤នាក់នោះ រួមមាន២នាក់ជាពលរដ្ឋមកពី រាជធានីភ្នំពេញ, និង២នាក់ដទៃទៀតជាអ្នកស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ។ ការរកឃើញវីរុស Delta ថ្មី៤ករណីនេះ បាននាំឲ្យអ្នកឆ្លងវីរុស Delta ក្នុងប្រទេសកម្ពុជាបានកើនដល់៤២៩នាក់ហើយ។

  • ខេត្តប៉ៃលិន ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ ថែមទៀត ដែលជាតួលេខបានថយចុះចំនួន ៦៩នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាល ការរកឃើញឆ្លងថ្មីនៅថ្ងៃ នេះ ជាករណីឆ្លងលើពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ។ ពលករ ទាំងនោះ គឺជាពលរដ្ឋមានមានទីលំនៅនៅក្នុងស្រុកសាលាក្រៅចំនួន ២នាក់ និងជាពលរដ្ឋមកពីខេត្តបន្ទាយ មានជ័យ ១៣នាក់, ខេត្តសៀមរាប ៤នាក់, ខេត្ត បាត់ដំបង ១២នាក់ និងខេត្តឧត្តរមានជ័យចំនួន ៦នាក់ ។ ខេត្ត ប៉ៃលិន នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ១៦នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខកើនខ្ពស់៣នាក់ប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ ក៏បានរកឃើញការឆ្លង វីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៨នាក់នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ៨នាក់, និងក្រុងព្រះវិហារចំនួន ៣នាក់ ។ ខេត្តព្រះវិហារបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៧៧៣នាក់, ព្យាបាលជាសះស្បើយចំនួន ៤៥៣នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឹកូវីដ១៩ ចំនួន ៥៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខបានកើនខ្ពស់ជាងម្សិលមិញចំនួន ២០នាក់ ។ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះ ក៏បានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៥៤ថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់ និង ៤៩នាក់ ដទៃទៀត ជាករណីឆ្លងនៅក្នុង សហគមន៍ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោង ៤២នាក់, ស្រុកអន្លង់វែង ៦នាក់, និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តម្នាក់ ។ ខេត្តឧត្តរមានជ័យគិតត្រឹម ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៥០នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់ ៦១៤នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕

  • ខេត្តបាត់ដំបង ឆ្លងថ្មី៧៦នាក់ ស្លាប់១នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៧៦នាក់ ស្លាប់១នាក់ (Video Inside)

    ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដ១៩ ចំនួន៧៦នាក់និងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ នេះ ជាតួលេខកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ គឺជាករណី ឆ្លងក្នុងសហគមន៍ចំនួន៧៤នាក់និងការឆ្លងលើពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន២នាក់។ ការឆ្លងថ្ងៃ នេះ បានកើតលើពលរដ្ឋក្នុងក្រុងបាត់ដំបង១៤នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកកំរៀង២៣នាក់, ស្រុករតន មណ្ឌល៣នាក់, ស្រុកឯកភ្នំ៣នាក់, ស្រុកមោងឫស្សី២១នាក់, ស្រុកថ្មគោល៧នាក់, ស្រុកសង្កែម្នាក់, ឆ្លងលើពល រដ្ឋមកពីរាជធានី ម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មី គឺជាស្ត្រីអាយុ៥៧ឆ្នាំនៃស្រុករតន មណ្ឌល។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ១៩សរុប៤ពាន់៤០៥នាក់, ព្យាបាលជាសះស្បើយ២ពាន់៨៦២នាក់ និងមានមនុស្សស្លាប់ចំនួន៥២នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៦ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៦ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៦នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បាន ប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួនមួយករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មី១៣៦នាក់នៅថ្ងៃនេះ បានឆ្លងលើពលករដែលទើបត្រលប់មកពី ប្រទេសថៃចំនួន ៦៨នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៦៦នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើត លើពលរដ្ឋនៅក្នុងស្រុកថ្មពួក, ស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត, ស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបុរី, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ក្រុងសិរីសោភ័ណ,  និងឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តប៉ៃលិន, និងពលរដ្ឋមកពីខេត្តកណ្តាល។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលជាសះស្បើយមនុស្ស៤០៨នាក់ ផងដែរ។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លង កើនឡើង៣៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបនៅថ្ងៃនេះផងដែរ បានប្រកាសការកឃើញ ឆ្លងនៃវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីថែមទៀត។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៩៤នាក់នោះ គឺរួម មានពលរដ្ឋក្នុងក្រុងសៀមរាប២៥នាក់, ស្រុកពួក៥៨នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៥នាក់។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា នៅថ្ងៃទី១០សីហាក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់បាន ជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៦៥១នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៥៦២នាក់និងស្លាប់៦៣នាក់។