-
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញ នៅព្រឹកនេះ(មានវីដេអូ)
-
មកដល់ពេលពេលនេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លាន ដូសរួចហើយ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ, ខណះព្រឹក នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បន្តដឹកមកដល់កម្ពុជា (មានវវីដេអូ)
-
ប្រមុខដឹកនាំកម្ពុជា សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធាន ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត ចាប់ ពីថ្ងៃទី១៣-១៩ ខែសីហា ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បើក ឡើងវិញ (មានវីដេអូ)
-
ទិវាសត្វដំរីពិភពលោក១២សីហា៖ យើងរួមគ្នាការពារ និងអភិរក្សដំរី ឱ្យបានគង់វង្ស (មានវីដេអូ)
-
កម្ពុជាមាតុភូមិយើង ១២ សីហា ២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១២.សីហា.២០២១LD មកដល់ពេលពេលនេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ, ខណះព្រឹកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បន្តដឹកមកដល់កម្ពុជា៕ឃ្លីបLD4 ប្រមុខដឹកនាំកម្ពុជា សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បើកឡើងវិញ៕អានLD1 ទិវាសត្វដំរីពិភពលោក១២សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕ឃ្លីបTG1 មនុស្ស ៤១៥៤នាក់ និងយានយន្ត ៩៩០គ្រឿង ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១១ ខែសីហា៕អានTG មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សម្រាប់ខែកញ្ញា ឆ្នាំ២០២១ ដោយស្វ័យប្រវត្តិ ៕….អានផ្ទាល់..D3 កិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយ នៃផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…(រដ្ឋមន្រ្តីកសិកម្ម)LD3 អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញ នៅព្រឹកនេះ៕…លោក ខៀវ សាវ៉ុន រាយការណ៍ផ្ទាល់LD2 អភិបាលខេត្តសៀមរាប…
-
មនុស្ស៣នាក់ស្លាប់ ដោយសារការលង់ទឹក ក្នុងថ្ងៃតែមួយនៅក្រចេះ (Video Inside)
មនុស្ស៣នាក់បានលង់ទឹកស្លាប់ក្នុងថ្ងៃតែមួយក្នុងហេតុការណ៍ផ្សេងគ្នានៅក្នុងខេត្តក្រចេះ។ ហេតុការណ៍លង់ ទឹកដែលបណ្តាលឲ្យកុមារ២នាក់អាយុ៣និង៤ឆ្នាំបានស្លាប់ និងក្មេងវ័យជំទង់ម្នាក់ទៀតអាយុ១៦ឆ្នាំនោះដែរ នោះ បានកើតឡើងនៅថ្ងៃទី១០សីហា។
-
ចំណូលរកពីកំពង់ផែស្វយ័តភ្នំពេញបន្តធ្លាក់ចុះ (Video Inside)
ចំណូលរកបានពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល៦ខែដើមឆ្នាំដែលកំពុងរងនឹងវិបត្តិកូវីដ១៩នេះ មានចំនួន ១៥លាន៣០ម៉ឺន៧ពាន់៧២១ ដុល្លារ។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ, ចំណូលក្នុងរយៈ ពេល៦ខែដើមឆ្នាំនេះ បានកើនឡើង៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងមក។ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមានទី១ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ, ទី២ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១លាន៦៦ម៉ឺន៤ពាន់ ៧៦៦ដុល្លារ,ទី៣ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១ម៉ឺន៤ពាន់៨ដុល្លារ, និងទី៤ ចំណូលផ្សេងៗ មាន ចំនួន ១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។ បញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩លាន៤៨ម៉ឺន៧ពាន់៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលមានចំណូលចំនួន៣១លាន៣១ម៉ឺន១ពាន់២៦៤ដុល្លារ។
-
តួលេខទេសចរបរទេស មកកម្ពុជាបន្តធ្លាក់ចុះ (Video Inside)
ចំនួនភ្ញៀវអន្តរជាតិមកប្រទេសម្ពុជាកាន់តែបន្តធ្លាក់ចុះ ជាពិសេសក្នុងរយៈពេល៦ខែដើមឆ្នាំនេះដោយសារតែ វិបត្តិនៃជម្ងឺរាតត្បាតកូវីដ១៩។ ចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់។ របាយ ការណ៍ក្រសួងទេសចរណ៍ថ្ងៃនេះបានបញ្ជាក់ថាតួលេខ នៃចំនួនភ្ញៀវទេសចរណ៍បរទេសនេះ បានធ្លាក់ចុះប្រ មាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។ របាយការណ៍បញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកតាមច្រកផ្លូវអាកាសមានចំនួន ៤ម៉ឺន៦ពាន់ ២៤៩នាក់, ភ្ញៀវចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន ៦ពាន់៣០៩ នាក់ និងភ្ញៀវបរទេសមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ របាយការណ៍រៀបរាប់បន្ថែមថាភ្ញៀវទេសចរណ៍បរទេសដែលចូលមកកម្ពុជាច្រើនជាងគេនោះ គឺទីមួយទេស ចរថៃដែលមានចំនួន៥ម៉ឺន២ពាន់២៩០នាក់, ទី២. ទេសចរចិនដែលមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ទី៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ទី៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និងទី៥. ទេសចរកូរ៉េខាងត្បូង ដែលមានចំនួន១ពាន់៨៣៣នាក់ ។
-
រយៈពេល៧ខែ ចាប់អាល់កុលក្លែងក្លាយជិត១០០តោន (Video Inside)
អាល់កុលក្លែងក្លាយជិត១០០តោនត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២១នេះ អាល់កុលក្លែងក្លាយដែលប្រើប្រាស់ជាតិមេតាណុលជាង៩៦តោនដាក់លក់លើទីផ្សារ ត្រូវបានបង្ក្រាប។ អាល់កុលក្លែងក្លាយប្រើប្រាស់ជាតិមេតាណុល គឺសារធាតុបង្កភាពប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាព, សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអំពាវនាវអាជីវករទាំងអស់ សូមប្រកបអាជីវកម្មរបស់ខ្លួន ដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុ ជា អាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
-
ចិនផ្តល់ថ្នាំបុរាណ និងម៉ាស៊ីនអុកស៊ីហ្សែន ដល់ភាគីកម្ពុជា (Video Inside)
ថ្នាំបុរាណចិន៩ម៉ឺន៥ពាន់ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ចំនួន១៣គ្រឿងត្រូវបានស្ថានទូតចិន និងទីក្រុង-ខេត្តសម្ព័ន្ធមេត្រីចំនួន៨ បានផ្តល់ជូនដល់ដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩។ ពិធីប្រគល់ និងទទួល បានធ្វើឡើង នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន នៅសាលារាជ ធានីភ្នំពេញ។អំណោយជាថ្នាំពេទ្យ និងឧបករណ៍សំខាន់ដែលភាគីចិនបានផ្តល់នាពេលនេះ បានទន្ទឹមនឹងការ រកឃើញថ្មីជាបន្តបន្ទាប់នូវវីរុសបំប្លែងថ្មី Delta ដែលជាវីរុសឆ្លងលឿននិងកាចសាហាវ។ អំណោយថ្នាំពេទ្យបុរាណចិន និងឧបករណ៍សុខាភិបាលដែលបានផ្តល់ដោយភាគីចិនថ្ងៃនេះ រួមមានពី ទីក្រុង ក្វាងចូវ ថ្នាំបុរាណចិន១ម៉ឺនប្រអប់, ពីទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១ម៉ឺនប្រអប់, ពីខេត្តហ៊្វជៀន ថ្នាំបុរាណចិន ៣ម៉ឺនប្រអប់,ពីទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥ពាន់៤០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ១០គ្រឿង , ពីទី ក្រុងសៀងហៃ ថ្នាំបុរាណចិន ២ពាន់៤០០ប្រអប់ ,ពីទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២ម៉ឺនប្រអប់, ពីទីក្រុងវូហាន ថ្នាំ បុរាណចិន ៩ពាន់២០០ប្រអប់,…