Category: កម្មវិធីព័ត៌មាន

  • ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។  នេះជាតួលេខឆ្លងនិងស្លាប់ដូចគ្នានឹងតួលេខកាលពីម្សិលមិញ។ ខេត្ត ស្វាយរៀងគឺជាខេត្តដែល មានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១២នាក់, ចំណែក១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នក ជំងឺកូវីដ-១៩ និងបានឆ្លងលើអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ ៧១នៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៧៧ឆ្នាំ នៃស្រុករមាសហែក។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥ពាន់២៥០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៧៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២១ នាក់។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់ ៧១៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៧៨នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ប្រទេស ។

  • ក្រសួងសុខាភិបាល បង្កើនរយៈពេលចត្តាឡីស័ក២១ថ្ងៃ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មី Delta (Video Inside)

    ក្រសួងសុខាភិបាល បង្កើនរយៈពេលចត្តាឡីស័ក២១ថ្ងៃ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មី Delta (Video Inside)

    ក្រសូងសុខាភិបាល បានបង្កើនរយៈពេលនៃការធ្វើចត្តាឡីស័កលើជនសង្ស័យឆ្លងជម្ងឺកូវីដ១៩ ក្នុងស្ថាន ការណ៍ដែលវីរុសបំប្លែងថ្មី Delta បាននិងកំពុងមានវត្តមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា។ យោងតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉មប៊ុនហេង ថ្ងៃទី១២សីហាទៅកាន់បណ្តារាជធានី ខេត្ត, រយៈពេលបង្កើនបន្ថែមសម្រាប់ការធ្វើចត្តាឡីស័កនឹងមានសារុបរយៈពេលយ៉ាងហោច២១ថ្ងៃ។ លិខិតរបស់រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានបង្ហាញនូវករណីពាក់ព័ន្ធចំនួន៣ទាក់ទងនឹងការតម្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនេះ។ ករណីទី១គឺការសម្រេចធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃនោះ នៅតាមខេត្តជាប់ព្រំដែន ឬនៅរាជធានី ភ្នំពេញ ឬនៅក្នុងខេត្តសាមី។ ករណីទី២ការសម្រេចធ្វើចត្តាឡីស័ក១៤ថ្ងៃដំបូងនៅខេត្តជាប់ព្រំដែន និងបន្តការ ធ្វើចត្តាឡីស័ក៧ថ្ងៃបន្ថែមទៀតនៅរាជធានីឬនៅតាមខេត្តសាមី ដែលរយៈពេលបូកសរុបនឹងមាន២១ ថ្ងៃ យ៉ាង តិចដូចគ្នា។ ចំណែកករណីទី៣គឺការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃពេញតែម្តង សម្រាប់ អ្នកប៉ះពាល់ ដោយ ផ្ទាល់នឹងអ្នកឆ្លងកូវីដ ១៩ប្រភេទ Delta ក្នុងសហគមន៍។

  • កម្ពុជាឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥ករណី (Video Inside)

    កម្ពុជាឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន៣១ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។ ការឆ្លងនៅថ្ងៃនេះមានចំនួន៤៥៥ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់ជាង៤០០ ដែលមានក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ។ ក្នុងចំណោមការឆ្លង ៤៥៥ ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជា តួ លេខថយចុះ ចំនួន ៣១ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ៨១ ករណីដែលថយចុះ ៣៨ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន២០នាក់ ដែលកើនឡើង៨នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៣ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៤០៤ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១២ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៣ពាន់ ៨៣៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦៣៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៨ពាន់៤៣១នាក់។

  • មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមចាកវ៉ាក់សាំងដូសទី៣ (Video Inside)

    មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមចាកវ៉ាក់សាំងដូសទី៣ (Video Inside)

    មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានា ក្នុងរាជធានី បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដូសទី៣ AstraZeneca នៅថ្ងៃទី១២សីហានេះ ទន្ទឹមនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំង AstraZeneca នេះជាច្រើនលានដូសបន្ថែមទៀតដើម្បីការចាក់លើប្រជាពលរដ្ឋ។ ការជម្រុញចាក់ដូសទី៣ នា ពេលនេះ បានធ្វើឡើងនៅ ទន្ទឹមនឹងការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta កាន់តែច្រើនដែលបានឆ្លងនៅ ក្នុងប្រទេសកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣នាពេលនេះ? ប្រធានគណៈ កម្ម ការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឳ វណ្ណឌីន បានពន្យល់យ៉ាងនេះ ។ ទូរទស្សនិកជន នៅថ្ងៃនេះផងដែរទន្ទឹមនឹងពលរដ្ឋ,មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានាក្នុងរាជធានី បានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ, អ្នកយក ព័ត៌មានអប្សរាណិតលោកសឿដេវីដ បានចុះយកព័ត៌មាន ការចាក់វ៉ាក់សាំងដូសទី៣នេះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៣ពាន់នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៣ពាន់នាក់ (Video Inside)

    ពលរដ្ឋចំនួន១២ម៉ឺន៣ពាន់១០១នាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន៥សែន១ម៉ឺន៩ពាន់៧១៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៦សែន៣ម៉ឺន៥ពាន់៩៩៩នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៣,២៥% តែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីកការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញ បន្ថែមដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្ត មួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន១០ម៉ឺន៩ពាន់៥០៩នាក់នោះទេ។

  • វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស បានដឹកមកដល់កម្ពុជាហើយ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស បានដឹកមកដល់កម្ពុជាហើយ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសទៀតដែលជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជា នៅថ្ងៃទី១២សីហានេះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងសម្រុកលើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទាំងប្រ ទេសជាពិសេសការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសរសេរក្នុងហ្វេសប៊ុកថ្ងៃនេះថា «វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលសម្រេចនូវផែនការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពីវ័យ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ»។ វ៉ាក់សាំង៣លានដូសដែលបានដឹកមកដល់នៅថ្ងៃ ព្រហស្បតិ៍នេះ បានអញ្ជើញទៅទទួលដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល។ កម្ពុជាគឺជាប្រទេសនាំមុខគេមួយក្នុងអាស៊ានដែលបានចាក់វ៉ាក់សាំងបានច្រើនបំផុតលើពលរដ្ឋរបស់ខ្លួនប្រ មាណជាង៥០ភាគរយហើយក្នុងរង្វង់ពលរដ្ឋចំនួន១៦លាននាក់។

  • អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកា ស្ថាពររបស់ខ្លួន លើសំណុំរឿង ០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការ លើបណ្តឹងសាទុក្ខ (Video Inside)

    អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកា ស្ថាពររបស់ខ្លួន លើសំណុំរឿង ០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការ លើបណ្តឹងសាទុក្ខ (Video Inside)
  • ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង (MOU) រវាងអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី “ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” (Video Inside)

    ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង (MOU) រវាងអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី “ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” (Video Inside)
  • អភិបាលខេត្តសៀមរាប ទទូចសុំឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន នឹងយកចិត្តទុកដាក់ឲ្យបានខ្ពស់ បន្ថែមទៀត ក្នុងការអនុវត្តវិធានការ សុខាភិបាល (Video Inside)

    អភិបាលខេត្តសៀមរាប ទទូចសុំឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន នឹងយកចិត្តទុកដាក់ឲ្យបានខ្ពស់ បន្ថែមទៀត ក្នុងការអនុវត្តវិធានការ សុខាភិបាល (Video Inside)