-
រយៈពេល៦ខែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង៤១លានដុល្លារ (Video Inside)

ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆមាសទី១ដើមឆ្នាំនេះ មានជាង៤១លានដុល្លារ ដែលកើន ឡើង១១%បើទោះបីជាកម្ពុជាបន្តប្រឈមខ្ពស់នូវករណីឆ្លងកូវីដ១៩។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជា កំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់របស់ប្រទេស កម្ពុជា និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ កាលពីឆមាសទី១ឆ្នាំ២០២០ ចំណូលពីកំពង់ផែស្វយ័តនេះមានប្រ មាណតែ៣៦លានដុល្លារតែប៉ុណ្ណោះ។ របាយការណ៍ក្នុងឆមាសថ្មីនេះបាន បង្ហាញថាចំណូលសរុបរបស់ កំពង់ផែស្វយ័តក្រុង ព្រះសីហនុរយៈពេល៦ខែដើមឆ្នាំ២០២១ ទទួលបានចំនួន ១៦ទ្រីលាន៧ពាន់១៤៨លាន ៦៦ម៉ឺន៧ពាន់រៀល ដែលស្មើនឹងប្រមាណ ៤១លានដុល្លារអាមេរិក។
-
បញ្ជាការដ្ឋានសឹករងខេត្តព្រះវិហារ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

-
បញ្ជាការដ្ឋានសឹករងខេត្តស្ទឹងត្រែង ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

-
បង្ក្រាបដំណាំកញ្ឆាខុសច្បាប់៥កន្លែង នៅតាកែវ (Video Inside)

ទីតាំងដាំកញ្ឆាខុសច្បាប់៥កន្លែងនៅខេត្តតាកែវ ត្រូវសមត្ថកិច្ចបានរកឃើញ និងកម្ទេចចោល។ ការកាប់និងដុត កម្ទេចចោល បានធ្វើដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១១សីហាឆ្នាំនៅក្នុង ភូមិសាស្រ្ត ឃុំតាអូ នៃស្រុកគិរីវង់ ដែលមានផ្ទៃដីទំហំប្រមាណ៣ពាន់១៨៩ម៉ែត្រការ៉េ។ សមត្ថកិច្ចនៅបានរំលាយចោល អាងរក្សាទឹកសម្រាប់ស្រោចកញ្ឆាចំនួន៤អាងផងដែរ។ កម្លាំងជំនាញត្រូវគេរាយការណ៍ថា កំពុងស្រាវជ្រាវស្វែង រកជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
-
បញ្ជូនមនុស្ស១៤នាក់ បំពានវិធានការរដ្ឋបាលទៅតុលាការ (Video Inside)

មនុស្ស១៤នាក់រួមទាំងម្ចាស់ហាងដែលបំពានវិធានការរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជួនទៅតុ លាការនៅថ្ងៃទី១២សីហានេះដើម្បីការដាក់ទោសតាមច្បាប់។ អាជ្ញាធររាជធានីភ្នំពេញ ដែលបាននិងកំពុង ចាត់វិធានការយ៉ាងសកម្មដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ តែងបង្ក្រាបករណីបំពានវិធានការរដ្ឋបាលជាញឹក ញាប់នាពេលកន្លងមកនេះ។ កាលពីថ្ងៃទី១០សីហា ហាងឈ្មោះផ្ទះឈើម្ហូបខ្មែរ-ថៃដែលស្ថិតនៅខណ្ឌមានជ័យ និងមនុស្ស១៤នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធនឹងការបំពានវិធានការណ៍រដ្ឋបាលដែលកំពុងទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ មនុស្សបំពានទាំងនោះ ត្រូវបានបញ្ជួនទៅតុលាការថ្ងៃនេះ។
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ជួបតំណាង UNHCR (Video Inside)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាគ្នាក្នុងការពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌។ ជំនួបពិភាក្សា រវាង លោករដ្ឋលេខាធិការ ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកPradeep Wagleបានធ្វើនៅព្រឹកថ្ងៃ ទី១២សីហាឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំត្រូវគេរាយការណ៍ថាបានផ្តោតលើកិច្ចសហ ប្រតិបត្តិការចំនួន៣រួមមាន ទី១. ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធា នីនិងខេត្តនិងការផ្តល់ជំនួយបច្ចេកទេសលើការងារនោះ។ ទី២-ការរៀបចំផែនការនៃការសិក្សាវាយតម្លៃនិងផ្សព្វ ផ្សាយបន្ថែមលើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ននៅតាមតុលាការ និងទី៣-កិច្ចសហការ ក្នុងការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្តភាពមន្រ្តីក្នុង វិស័យយុត្តិធម៌។
-
ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារាំង (Video Inside)

ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ គ្រោងចេញទៅហ្វឹកហាត់នៅបារំាង ដើម្បីត្រៀមប្រកួតកីឡាស៊ី ហ្គេមនៅឆ្នាំ២០២២ និង២០២៣។ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា៣នាក់ គ្រោងនឹងត្រូវចេញទៅហ្វឹក ហាត់រយៈពេល៣ខែ នៅប្រទេសបារំាង ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម ដែលពន្យារពេលទៅធ្វើនៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា កីឡាករជម្រើសជាតិអាយុ២១ឆ្នាំ លោកសៅ រង្សី ទម្ងន់ ៥២គីឡូក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ទម្ងន់ ៦៩គីឡូក្រាម នឹងគ្រោងចាកចេញនៅចុងខែសីហា ឬ ដើមខែកញ្ញាខាងមុខនេះ។ កីឡាប្រដាល់សកលកម្ពុជា កន្លងមកធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងដែរថា ក្រៅពីគម្រោងហ្វឹកហាត់នៅក្រៅប្រទេស, ក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀត នៅបានហ្វឹកហាត់ត្រៀម នៅក្នុងស្រុកផងដែរក្នុងគោលដៅបង្កើនមេដាយប្រកួតប្រជែងកីឡាស៊ីហ្គេមនៅវៀតណាមនិងបន្តការប្រកួតឆ្នាំ ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
-
ខេត្តកែប ឆ្លងថ្មី៤នាក់ (Video Inside)

-
ខេត្តកោះកុង ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន១៩នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើន៧នាក់ប្រៀបធៀបនឹង ម្សិលមិញ។ ខេត្តកោះកុងគឺជាខេត្តដែលទើបនឹងរកឃើញ ករណីឆ្លងវីរុសបំប្លែងថ្មី Delta មួយករណីជាលើក ដំបូងផងដែរ។ យោងតាមរដ្ឋបាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុងស្រុក ស្រុកស្រែអំបិលចំនួន១០នាក់, ស្រុកគីរីសាគរ២នាក់, ក្រុមខេមរភូមិន្ទម្នាក់, និងស្រុកមណ្ឌលសីមាចំនួន៦នាក់ ។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លងកូវីដ១៩ជាសះស្បើយ ចំនួន២០នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១២៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៤នាក់ នៅថ្ងៃនេះ ដែលជាតួលេខថយ ចុះចំនួន ១២នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ បានប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួនមួយករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោម ការរក ឃើញឆ្លងថ្មី១២៤នាក់នៅថ្ងៃនេះ ការឆ្លងនៅក្នុងសហសគមន៍មានចំនួន ៥៥នាក់ និងការឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃចំនួន៥៥នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ, ស្រុក ស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកថ្មពួក, ក្រុងប៉ោយប៉ែត, ស្រុកមង្គលបុរី , ស្រុកព្រះនេត្រព្រះ, ស្រុកម៉ាឡៃ, ក្រុងសិរីសោភ័ណ និងពលរដ្ឋមកពីខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តសៀមរាប និងឆ្លងលើពលរដ្ឋមកពីខេត្តកំពត ។ ខេត្តបន្ទាយនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២៩នាក់ ៕