Category: កម្មវិធីព័ត៌មាន

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ៩នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស១០នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើម្នាក់, ស្រុក ជើងព្រៃ ៧នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់៨នាក់ និងស្រុកស្រីសន្ធរ៥នាក់។  ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៩៦ករណី ក្នុងនោះ បាន ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៦២នាក់, ចំណែកចំនួនអ្នកស្លាប់បានកើនដល់១០៨នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញការឆ្លងថ្មី៨នាក់ថ្ងៃនេះ ដែលជាតួលេខថយចុះ៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ៤នាក់,ស្រុកក្រូចឆ្មាម្នាក់, ស្រុក ពញាក្រែក២នាក់ និងស្រុកមេមត់ម្នាក់។ ខេត្តត្បួង ឃ្មុំថ្ងៃនេះ បានព្យាបាលជាសះ ស្បើយមនុស្សចំនួន៤៧នាក់ ផងដែរ។

  • ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះគឺជាតួលេខឆ្លងថយចុះ២២នាក់និងតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តព្រៃវែងជាខេត្ត ដែលមានករណីឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណីផងដែរ។ យោងតាមរដ្ឋបាល ខេត្តការឆ្លងថ្មីទាំង៣០ នាក់ ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច១៧នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកពាមជរ ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកមេសាងម្នាក់, ស្រុកពាមរក៍ ម្នាក់ និងស្រុកពារាំងម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៣ឆ្នាំនៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៤ពាន់១៦៤នាក់ និងស្លាប់៩១នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៨នាក់និងតួលេខស្លាប់ថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ស្វាយរៀងគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណី។ យោងតាម រដ្ឋបាលខេត្ត, ការឆ្លងថ្មី ទាំង២៤នាក់នោះ រួមមានកម្មកររោងចក្រ៦នាក់, ១៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩,  ឆ្លងលើអ្នកដំណើរ ចូលមកពីខេត្តស្វាយរៀងម្នាក់ និងការឆ្លងលើពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺបុរស អាយុ៥៦ឆ្នាំនៃក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២៧៤នាក់, ព្យាបាលជា សះស្បើយចំនួន៤ពាន់៨១៩នាក់ និងមានអ្នកស្លាប់សរុបចំនួ១២២នាក់។

  • កំណាត់ផ្លូវលេខ៣៥ ក្នុងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ (Video Inside)

    កំណាត់ផ្លូវលេខ៣៥ ក្នុងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ (Video Inside)

    កំណាត់ផ្លូវលេខ៣៥ក្នុងខណ្ឌមានជ័យក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់នៅថ្ងៃសុក្រនេះ ក្រោយរកឃើញ មេរោគបំប្លែងថ្មី Delta នៅក្នុងសហគមន៍។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមនៅថ្ងៃសុក្រនេះជុំវិញការ  បិទមិនឲ្យចេញចូលកំណាត់ផ្លូវលេខ៣៥  ស្ថិតក្នុងក្រុម១៧, ភូមិព្រែកតាឡុង២, សង្កាត់ចាក់អង្រែក្រោម ក្នុង ខណ្ឌមានជ័យរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃនេះទៅ ដើម្បីបង្កាការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta។ មិនមាន សេចក្តីរាយការណ៍ថាតើនៅទីនោះ មានការឆ្លងវីរុសបំប្លែងថ្មីប៉ុន្មានករណីនោះឡើយ។ រាជធានីភ្នំពេញកាលពី ថ្ងៃទី១១សីហាសប្តាហ៍នេះ បានប្រកាសការរកឃើញបន្ថែមនូវវិរុសបំប្លែងថ្មី៣ករណីក្នុងចំណោមការរកឃើញ ៤៤ករណីចុងក្រោយ នៅក្នុងរាជធានីនិងខេត្តចំនួន៩ ដែលនាំឲ្យការេកឃើញវីរុសបំប្លែងថ្មី Delta មានសរុប ៤២៩ករណីហើយនៅក្នុងប្រទេសកម្ពុជា។ វីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta គឺជាវីរុសដែលក្រុមវិទ្យាសាស្ត្រ សុខាភិបាល បានចាត់ទុកជាវីរុសឆ្លងលឿន, កាចសាហាវនិងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាពិសេស អ្នកដែលមិនទាន់ បានទទួលការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ទាល់តែសោះនោះ។

  • កម្ពុជាធ្វើយុទ្ធនាការជាតិទូទាំងប្រទេសថ្ងៃច័ន្ទខាងមុខនេះ ប្រឆាំងការឆ្លងកូវីដ១៩ (Video Inside)

    កម្ពុជាធ្វើយុទ្ធនាការជាតិទូទាំងប្រទេសថ្ងៃច័ន្ទខាងមុខនេះ ប្រឆាំងការឆ្លងកូវីដ១៩ (Video Inside)

    កម្ពុជាត្រៀមនឹងរៀបចំធ្វើយុទ្ធនាការព្រមគ្នាមួយដែលជាយុទ្ធនាការជាតិនៅទូទាំងប្រទេសវេលាដើមសប្តាហ៍ជិតមកដល់នេះ ដើម្បីការ រួមគ្នាប្រឆាំនឹងការឆ្លងកូវីដ១៩។ កម្ពុជាដែលបានចាក់វ៉ាក់សាំងជាងពាក់កណ្តាលប្រទេស នាពេលនេះ បានប្រឈមនឹងការឆ្លងនៃវីរុសបំប្លែងថ្មី Delta ដែលជាវីរុសធ្លាប់បង្កគ្រោះមហន្តរាយរួចម្តងទៅ ហើយនៅក្នុងប្រទេស ឥណ្ឌាកន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រួចមកហើយនូវការ អំពាវនាវរួមគ្នាទប់ស្កាត់ ការ ឆ្លងចូលនូវវីរុសបំប្លែងថ្មី Delta នេះ និងសម្តេចបានថ្លែងថាបើសិនជាគេមិនអាច ទប់ស្កាត់វីរុសបំប្លែងថ្មី Delta នោះបានទេ កម្ពុជានឹងអាចប្រឈមនូវគ្រោះមហន្តរាយ។ ប្រធានគណៈកម្មការ ចំពោះកិច្ចលោកស្រី ឳ វណ្ណឌីន បានថ្លែងថាយុទ្ធនាការធ្វើព្រម គ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងការឆ្លងកូវីដ១៩  នឹងត្រូវធ្វើនៅថ្ងៃច័ន្ទទី១៦ សីហាខាងមុខនេះ ដែលនឹងមានការធ្វើសន្និសីទកាសែតផង, ការភ្ជាបបណ្តាញ ទូទាំង ប្រទេសផងក្រោមប្រ ធានបទ «រួមគ្នាទប់ស្កាត់ការឆ្លងកូវីដ១៩ ។ កម្ពុជាបានរងនឹងការឆ្លងខ្លាំងក្លាក្នុងរលកទី២ចាប់តាំងពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ ដែលការឆ្លងក្នុងរយៈពេល១៧៤ ថ្ងៃមកនេះ មានចំនួន៧ម៉ឺន១ពាន់៧៦០ករណីនិងការស្លាប់១ពាន់៦៥៤នាក់។ កម្ពុជាទើបតែនៅក្នុងខែសីហា នេះ ទេ ដែលតួលេខឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់ តាំងពីជាង៦០០ករណីរហូតមកដល់៤២៣ករណីនៅថ្ងៃនេះ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៥៩នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៥៩នាក់ (Video Inside)

    ពលរដ្ឋចំនួន១២ម៉ឺន៥៩នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន៦សែន៣ម៉ឺន៩ពាន់៧៧៣នាក់ហើយ, ក្នុង នោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៨សែន១ម៉ឺន៥ពាន់៨០៨៩នាក់។ កម្ពុជាដែលមានប្រជាពល រដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៣កណ្តក់ សញ្ញា៩៩ភាគរយតែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីកការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញបន្ថែមដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តា ខេត្ត មួយចំនួន។  យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន១៤ម៉ឺន២ពាន់៧១២នាក់នោះទេ។

  • ឧទ្ធម្ភាគចក្រ៣គ្រឿងប្រភេទ Mi-17 បំពាក់ជួនបន្ថែមដល់កងយោធពលខេមរភូមិន្ទ (Video Inside)

    ឧទ្ធម្ភាគចក្រ៣គ្រឿងប្រភេទ Mi-17 បំពាក់ជួនបន្ថែមដល់កងយោធពលខេមរភូមិន្ទ (Video Inside)

    សម្តេចតេជោហ៊ុន សែន បានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿងសម្រាប់បំពាក់ជូនដល់កងយោធពលខេមរ ភូមិន្ទ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន កាលពីថ្ងៃទី១២សីហា បានចុះត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿង ដែលសម្តេចនាយករដ្ឋមន្ត្រីបំពាក់ជួនកងកម្លាំងប្រដាប់ អាវុធ។ ឧទ្ធម្ភាគចក្រ Mi-17 គឺជាឧទ្ធម្ភាគចក្រផលិតដោយប្រទេសរុស្ស៊ី ដែលហោះក្នុងល្បឿន២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ឧទ្ធម្ភាគចក្រ Mi-17 ដែលប្រើប្រាស់បច្ចុប្បន្នដោយកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីនោះ ជា ប្រភេទឧទ្ធម្ភាចក្រសម្រាប់បំរើក្នុងការដឹកជញ្ជូននិងក៏អាចប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវបាន ផងដែរ។ ក្នុងឱកាសចុះត្រួតពិនិត្យឧទ្ធម្ភាគចក្រទាំង៣គ្រឿងនោះ នាយឧត្ដមសេនីយ៍វង្សពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានបំពាក់ឧទ្ធម្ភាគចក្រទាំងនេះ ជូន ដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា។

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចខ្លាចសត្វដំរី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចខ្លាចសត្វដំរី (Video Inside)

    ប្រមុខដឹកនាំយុទ្ធសាស្ត្រឌីហ្វីដបំបាត់ចលនាឧទ្ទាមខ្មែរក្រហមនិងបំបាត់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា បាន សរសេរនៅថ្ងៃសុក្រទី១៣សីហានេះ បង្ហាញថាលោកជាមនុស្សខ្លាចសត្វដំរី។ ប្រសាសន៍បង្ហាញការខ្លាចសត្វដំរី របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនេះ បានធ្វើនៅក្នុងហ្វេសប៊ុកជាមួយនឹងការបង្ហាញរូបថតមួយដែល សម្តេចបានជិះលើខ្នងសត្វដំរីកាលពីថ្ងៃទី២៥មករាឆ្នាំ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។ សម្តេច នាយករដ្ឋមន្ត្រីបានសរសេរថា ខាងពិធីការមិនដឹងថាសម្រេចខ្លាចដំរីទេ ដោយពួកគាត់រៀបចំសត្វដំរីអោយ សម្តេចជិះនាពេលនោះ, ចំណែកសម្តេច ក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះសត្វដំរីនោះ ដោយមិនមានអ្នកណា ដឹងថាសម្តេចបានខ្លាចសត្វដំរីនោះទេ។ សម្តេចបានសរសេរបន្តថាក្នុងរួបថតដែលបង្ហាញសម្តេចកំពុងជិះសត្វ ដំរីនោះ គឺសម្តេចទើបបានអាយុ៤៨ឆ្នាំ ហើយទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងសម្តេចបញ្ជាក់ថានៅ ក្នុងវ័យនោះ សម្តេចនៅមិនទាន់ចេះវាយកូនគោលនៅឡើយទេ ប៉ុន្តែសម្តេចលេងបោះប៊ូលនិងលេងអុក ។

  • សិល្បៈឆ្នៃរូប ចេញពីបំណែកសំណល់ចាស់ៗ ចេញពីគ្រឿងកង់ ម៉ូតូ រថយន្ត ទៅជាសម្ភារៈប្រើប្រាស់ថ្មីៗ ក្នុងគោលដៅជួយកាត់បន្ថយកាកសំណល់ទៅក្នុងបរិស្ថាន (Video Inside)

    សិល្បៈឆ្នៃរូប ចេញពីបំណែកសំណល់ចាស់ៗ ចេញពីគ្រឿងកង់ ម៉ូតូ រថយន្ត ទៅជាសម្ភារៈប្រើប្រាស់ថ្មីៗ ក្នុងគោលដៅជួយកាត់បន្ថយកាកសំណល់ទៅក្នុងបរិស្ថាន (Video Inside)