-
លោក ស សុខា ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡា ប៊ូលនិងប៉េតង់កម្ពុជាសម្រាប់អាណត្តិថ្មី ទី៧ (Video Inside)
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡា ប៊ូលនិងប៉េតង់កម្ពុជាសម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២១ដល់២០២៥បន្តទៀត តាមរយៈសន្និបាតមួយ តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី១៣សីហា ឆ្នាំ២០២១។ លោក ស សុខា បានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង ការស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនជាតិមាតុភូមិកម្ពុជាជាបន្តទៀត។ សហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេច វិបុលបញ្ញា សុខ អានជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើន រូបទៀត ។ បច្ចុប្បន្ន ប៊ូលនិងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណ ជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិផងដែរ។ គិត ត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិសរុប ៣៦៩គ្រឿង ក្នុងនោះមេដាយមាស…
-
សមត្ថកិច្ចចាប់មនុស្ស៣២នាក់ ជួបជុំលេងល្បែងស៊ីសង ក្នុងខណ្ឌដូនពេញ (Video Inside)
មនុស្ស៣២នាក់ត្រូវបានចាប់ខ្លួននារសៀលថ្ងៃនេះនៅក្នុងខណ្ឌដូនពេញក្នុងការបង្ក្រាបអំពើជួបជុំលេងល្បែងស៊ីសងខុសច្បាប់មួយក្នុងសង្កាត់វត្តភ្នំពេញ។
-
មនុស្ស២នាក់រងរបូស ដោយសារផ្ទុះមីនតោននៅបាត់ដំបង (Video Inside)
មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលអោយមនុស្ស២នាក់បានរងរបួសនៅក្នុងហេតុការណ៍មួយនាខេត្តបាត់ ដំបង។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ ក្នុងស្រុកបាណន់ ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានសរសេរក្នុងហ្វេសប៊ុកថា ការផ្ទុះនេះគឺក្នុងពេលដែលកំពុងមានការច្រូតស្រូវ ដោយម៉ាស៊ីនមួយគ្រឿងដែល កំពុងច្រូតនោះ បានបើកជាន់ចំគ្រាប់មីនតោន បណ្តាលឲ្យផ្ទុះនិងធ្វើឲ្យមនុស្ស២នាក់រងរបួស។ ម៉ាស៊ីនច្រូតស្រូវ គូបូតា បានរងការខូចខាតទាំងស្រុង។ សមត្ថកិច្ចបានថ្លែងថាគេកំពុងស៊ើបអង្កេតករណីនេះ និងបន្តស្វែងរកព័ត៌ មានលំអិតអំពីស្ថានភាពចំការមីននៅទីតាំងក្នុងភូមិថ្មីនេះដែលទើបមានការផ្ទុះមីនតោនជាលើកដំបូង។ កម្ពុជា ដែលអតីតកាលមានសង្គ្រាមស៊ីវិលក្នុងស្រុកវាយប្រហារគ្នារយៈពេល២៨ឆ្នាំកន្លងមកនោះ, មីននិងគ្រាប់មិន ទាន់ផ្ទុះ បានស្ថិតនៅរាយប៉ាយច្រើនកន្លែងជាពិសេសក្នុងតំបន់ភាគខាងលិចប្រទេស។ ទំហំផ្ទៃដី ដែលសេស សល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និង កម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។
-
ពលករជាង៦០នាក់ ពីប្រទេសថៃ ត្រូវគេរកឃើញឆ្លងកូវីដ១៩ (Video Inside)
ពលករជាង៦០នាក់ ក្នុងចំណោមពលករជិត៥០០នាក់ ដែលបានជាប់ស្ទះនៅតាមច្រកព្រំដែនថៃក្នុងចំណុច ច្រកបឹងត្រកួន, ច្រកម៉ាឡៃនិងច្រកអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី បានថ្លែងបញ្ជាក់ជុំវិញការរកឃើញឆ្លងលើពលករឆ្លងទាំងនេះ ក្នុង អំឡុងពេលដែលមានការបិទព្រំដែនរយៈពេល ១៤ថ្ងៃកន្លងមកនេះ។ អ្នកឆ្លងថ្មីទាំងជាង៦០នាក់នោះ ត្រូវបាន ដឹកជញ្ជូនទៅព្យាបាល, ចំណែកអ្នកអវិជ្ជមាន ត្រូវ បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ។ គូរបញ្ជាក់ថាដោយសារតែមាន ចំនួនពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃច្រើនពេក និង បានស្ថិតតាមកន្លែងធ្វើចត្តាឡីស័កតាមបណ្តាខេត្តដែលជាប់ព្រំដែននោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាល ពីសប្តាហ៍មុន បានដាក់បញ្ជាលើការជួយដឹកជញ្ជួន ពលករខ្មែរទាំងនោះដែលមានចំនួនប្រមាណជាង១ម៉ឺននាក់ ដឹកចូលមកតាមខេត្តនិងរាជធានីជាគោលដៅដើម្បី ការជួយព្យាបាលពួកគេបញ្ចៀសការឆ្លងនូវជម្ងឺកូវីដ១៩ ជាពិសេសវិរុសបំប្លែងថ្មី Delta។ នៅជាមួយគ្នានេះផងដែរ ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់ វ៉ាកសាំង លោកស្រី ឳ វណ្ណឌីន បានអំពាវនាវនៅថ្ងៃនេះថាពលរដ្ឋដែបានវិលត្រឡប់មកពីប្រទេសថៃវិញនោះ សូមប្រញាប់ទៅធ្វើការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ជាបន្ទាន់ ។ លោកស្រី ឳ វណ្ណឌីន បានដាស់តៀនទៀតថាពលរដ្ឋនិងពលករដែលបានវិលត្រឡប់មកវិញនោះ ត្រូវតែប្រញាប់ ទៅធ្វើការចាក់វ៉ាក់សាំងជាបន្ទាន់ដោយមិនត្រូវបង្អែរបង្អង់ធ្វើឲ្យយឺតយូរដល់ដំណើរការចាក់នោះឡើយពីព្រោះ ការចាក់វាក់សាំងនោះ គឺជាវិធីតែម្យ៉ាងគត់ដែលអាចជួយការបង្កាការឆ្លងរាតត្បាតជម្ងឺកូវីដ១៩នាពេលនេះបាន។
-
ព្រំដែនកម្ពុជាថៃ បើកដំណើរការឡើងវិញ ក្រោយការបិទ១៤ថ្ងៃ (Video Inside)
ព្រំដែនកម្ពុជា-ថៃក្នុងតំបន់យោធភូមិភាគ៥ ត្រូវបើកដំណើរការឡើងវិញហើយ បន្ទាប់ពី ការបិទរយៈពេល ១៤ថ្ងៃដើម្បីការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ យោងតាមបញ្ជាការដ្ឋានយោធភូមិភាគ៥នៃ កងយោធពល ខេមរភូមិន្ទ ថ្ងៃទី១៣សីហាឆ្នាំ២០២១ បានបញ្ជាក់នូវដំណើរការបើកឡើងវិញនូវច្រកព្រំដែននោះ។ សេចក្តីរាយ ការណ៍បន្តថាចំណែកពលករខ្មែរជាច្រើនដែលជាប់គាំងតាមច្រកព្រំដែនថៃនោះ ក៏ត្រូវបានកងកម្លាំងចម្រុះ នៅ តាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យ បាននិងកំពុងទទួលជាមួយការរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ផងដែរមុនបញ្ជូនទៅធ្វើចត្តាឡីស័ក។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៃកម្លាំងអន្តរាគមន៍របស់កងពល បានថ្លែងថាក្រៅពីជួយសម្រួលដល់ពលរដ្ឋខ្មែរ ចូលមកក្នុងទឹកដីខ្មែរដើម្បី ត្រួតពិនិត្យសុខភាពនិងបញ្ជូនទៅមណ្ឌលចត្តាឡីស័កហើយនោះ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បានបន្តការរឹតបន្តឹងបំពេញប្រតិបត្តិការល្បាតទប់ស្កាត់ការលួចឆ្លងដែន ដើម្បីការទប់ស្កាត់ ការឆ្លងរាលដាល វីរុសរាតត្បាតកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេសវីរុស បំប្លែងថ្មីDelta។
-
Anti Covid19 Cambodia នាំយកអំណោយចែកជូនពលរដ្ឋ១០០គ្រួសារ នៅក្នុងខេត្តកោះកុង (Video Inside)
ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ ចំនួន១០០ គ្រួសារនៅស្រុកមណ្ឌលសីមា នៃខេត្ត កោះកុងបានទទួលអំណោយពីមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩។មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ដែលបង្កើតដោយ Group Telegram AntiCovid19Cambodia គឺជាមូលនិធិមួយសម្រាប់ប្រគល់អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ា ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការជួយទ្រទ្រង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយ សារវិបត្តិកូវីដ១៩, ជួយទ្រទ្រង់ដល់ក្រុមយុទ្ធជនអាវស, ជួយក្រុមអ្នកស្ម័គ្រចិត្តជួរមុខនិងអាជ្ញាធរគ្រប់ស្ថាប័ន។ ពិធីប្រគល់អំណោយដល់ពលរដ្ឋរងគ្រោះដោយសារវិបត្តិកូវីដ១៩នៅក្នុងខេត្តកោះកុង បានធ្វើឡើងនៅថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ក្រោមវត្តមានប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩លោកហោ សេរីវឌ្ឍន៍និងក្រុមការងារ នៃ Group Telegram AntiCovid19Cambodia និងអភិបាលខេត្តកោះកុង លោកជំទាវមិថុនាភូថង។
-
រយៈពេល១៤ថ្ងៃ ឃាត់មនុស្សជិត២ម៉ឺននាក់ បំពានវិធានការរដ្ឋបាល (Video Inside)
មនុស្សជិត២ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល១៤ថ្ងៃនេះនៅក្នុងការអនុវត្តយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព ក្នុង ក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃនេះ បានថ្លែងថាការឃាត់ខ្លួនមនុស្ស១ម៉ឺន៩ពាន់៤៦៣នាក់ បានធ្វើក្នុងអំឡុងអនុវត្ត វិធានការរដ្ឋបាលរវាងពីថ្ងៃទី២៩ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា។ រាជធានីភ្នំពេញនិងតាមបណ្តាខេត្តបាន និងកំពុងអនុវត្តវិធានការរដ្ឋបាលរួមទាំងការដាក់បំរាមគោចរផងដែរក្នុងវិធានការទបស្កាត់ការឆ្លងកូវីដ១៩។ លោករដ្ឋលេខាធិការគឹមសន្តិភាពបញ្ជាក់ថាក្នុងការអនុវត្តច្បាប់នោះ បទល្មើសបំរាមគោចរមានចំនួន ១ម៉ឺន៩៨០ ករណី។ សមត្ថកិច្ចនុវត្តវិធានការអប់រំចំនួន១ម៉ឺន៨ពាន់៤៩៥នាក់, អនុវត្តវិធានការពិន័យ៩១៧នាក់, និងបញ្ជូន ទៅតុលាការ៥១នាក់, ឃាត់យានយន្តចំនួន៨ពាន់៤៣១គ្រឿង, ពិន័យជាប្រាក់បានចំនួន៥០៦លាន៥សែនរៀល និងទីតាំងអាជីវកម្មចំនួន៥ទីតាំង ត្រូវបានសមត្ថកិច្ចបិទអាជីវកម្ម។ យោងតាម គណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកល្មើសបម្រាមរយៈ១៤ថ្ងៃមកនេះ ក៏រួមមានទាំងជនបរទេសជាង ១០០ នាក់ផងដែរ ដែលភាគច្រើននៅក្នុងខេត្តព្រះសីហនុ។
-
ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៣ សីហា (Video Inside)
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី ១៣ សីហា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២១នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២៩នាក់ និង អ្នកប្រើប្រាស់២នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី១៣សីហានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ៣៤១ក្រាម និង៥កញ្ចប់តូច។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀន ខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តបាត់ដំបង, ខេត្តបន្ទាយ មានជ័យនិងខេត្តសៀមរាប៕
-
សម្តេចក្រឡាហោម៖ បទល្មើសគ្រឿងញៀនធ្លាក់ចុះ ក្នុងខែកក្កដា (Video Inside)
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសខេង បានថ្លែងថាបទល្មើសគ្រឿងញៀន បានថយចុះក្នុងខែកក្កដាកន្លងមកនេះ។ សម្តេចក្រឡាហោមបានសរសេរក្នុងហ្វេសប៊ុកថ្ងៃសុក្រនេះថា រយ:ពេល ពេញមួយខែកក្កដាកន្លងមកនេះ បទល្មើសគ្រឿងញៀន មានការថយចុះ៤៨ករណី បើ ប្រៀបធៀបនឹងខែមិថុនា ក្នុងឆ្នាំ២០២១នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងរយៈពេល១ខែកក្កដា ការបង្ក្រាបបានបទល្មើសគ្រឿង ញៀនមានចំនួន៣២៩ករណី ដែលការថយចុះ ៤៨ករណី បើប្រៀបធៀបនឹងខែមិថុនា។ ក្នុងចំណោម ការបង្ក្រាប នេះ ជនសង្ស័យចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងនោះរួមមាន ជនបរទេសចំនួន៧៣នាក់។
-
ខេត្តកែប ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តកែប បានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ ចំនួន ៧នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខកើនឡើងជាងម្សិលមិញចំនួន៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងក្រុងកែប៥និង នៅស្រុកដំណាក់ចង្អើរ ២នាក់ ។