-
ខេត្តសៀមរាប ឆ្លងថ្មី៨៩នាក់ និងស្លាប់៣នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក១៧នាក់, ស្រុកក្រឡាញ់៣៥នាក់, ក្រុង សៀមរាប៣១នាក់, ស្រុកជីក្រែង៣នាក់, ស្រុកអង្គរជុំ២នាក់ និងស្រុកស្វាយលើម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣ នាក់រួមមានទី១ ស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកក្រឡាញ់, ទី២ ស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកជីក្រែង និងទី៣ស្ត្រីអាយុ៤៣ឆ្នាំ មកពីខេត្តបាត់ដំបង។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២០២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៥៥៨នាក់និងចំនួនមនុស្សស្លាប់បានកើនដល់៧៣នាក់។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៤នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១២៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខបានកើនខ្ពស់ឡើងវិញ បន្ទាប់ពីមានការថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ តួលេខ ឆ្លងនៅថ្ងៃនេះ មានការកើនឡើងរហូតដល់ទៅ ៩៩ នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងថ្មី តែ ២៥នាក់ នោះទេ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃចំនួន ១០០នាក់ និងករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៤នាក់ ។ ការឆ្លងនៅថ្ងៃនេះនៅ ក្នុងសហគមន៍នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ៨នាក់, ស្រុកត្រពាំងប្រាសាទ ១១នាក់, ស្រុកចុងកាល់ម្នាក់ និងពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន ៤នាក់ ។ ខេត្តឧត្តរមានជ័យបច្ចុប្បន្នមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៦៩៧នាក់, មានអ្នកជាសះស្បើយឡើងវិញចំនួន ២ពាន់ ២៨៦នាក់ និងមានអ្នកស្លាប់ ចំនួន ៩ នាក់ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៤៨នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានឆ្លងខ្ពស់មិនធ្លាប់ជួបប្រទេសដោយតួលេខឆ្លងរយៈពេល២៤ម៉ោងកន្លងមកនេះ មាន ច្រើនរហូតដល់៣៤៨នាក់។ នេះជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៦២នាក់។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មី ទាំងនោះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ២៦០នាក់ និងជាករណីឆ្លងនៅ ក្នុង សហគមន៍ចំនួន ៨៨នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកម៉ាឡៃ, ក្រុង ប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកអូរជ្រៅ, ស្រុកមង្គលបុរី, ស្រុកស្វាយចេក,ស្រុក ព្រះនេត្រព្រះ, ស្រុក ភ្នំ ស្រុក, ស្រុកថ្មពួក និងការឆ្លងលើពលរដ្ឋមកពីខេត្តពោសាធិ៍, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្ត តាកែវ, ខេត្តស្វាយរៀង, ខេត្តក្រចេះ,ខេត្តកំពត,ខេត្តកំពង់ចាម, ខេត្តព្រៃវែង , ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយឡើងវិញ ចំនួន ២៣៥នាក់ ផងដែរ ៕
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២៧ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៧ម៉ឺន៦ពាន់ ៦៤៦ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់២៩៧នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោង ចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុង ក្រោយនេះ មាន ៨ប្រទេស។
-
តួលេខឆ្លងកូវីដ១៩ កើនឡើងខ្ទង់ជាង៥០០ រយៈពេល៣ថ្ងៃជាប់គ្នា (Video Inside)
ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តកើនឡើងមកជាង៥០០ករណីឡើងវិញ ដែលជាការកើនឡើង៣ថ្ងៃជាប់ គ្នាបន្តបន្ទាប់ក្រោយពីការឆ្លងបានធ្លាក់ចុះដល់ជាង៤០០ករណីទៅហើយនោះ។ ការឆ្លងនៅថ្ងៃនេះ មានចំនួន ៥៩៣ករណី, ចំណែកតួលេខកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យមាន៥៩៨និង៥៨៨ករណីជាបន្តបន្ទាប់។ កំណើនស្ទុះ មកវិញក្នុងរយៈពេល៣ថ្ងៃមកនេះ ត្រូវគេរាយការណ៍ថាដោយសារតែភាគច្រើន គឺជាការឆ្លងនៅតាមបណ្តាខេត្ត ជាពិសេស ការឆ្លងលើពលករដែលទើបវិលត្រឡប់មក ពីប្រទេស។ សេចក្តីរាយការណ៍បង្ហាញថាគ្រាន់តែនៅក្នុង ខេត្តបន្ទាយមានជ័យរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខឆ្លងមានចំនួន៣៤៨ករណី, ចំណែកខេត្តឧត្តរមាន ជ័យ តួលេខឆ្លងមាន១២៤ករណី។ សេចក្តីរាយការណ៍បន្តថា ក្នុងចំណោម ការឆ្លង៥៩៣ករណីថ្ងៃ នេះ ការឆ្លង ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៥៧ ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងថ្ងៃនេះ បានថយចុះ៣៨ករណី។ ការឆ្លងមកពីក្រៅប្រទេសរយៈ ពេល២៤ម៉ោងថ្ងៃនេះ មានចំនួន ២៣៦ករណីដែលកើនឡើង៤៣ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន២១នាក់ដែលចំនួននេះកើនឡើង៤នាក់បៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៧ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន២ពាន់៩២៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៦ពាន់៤១ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧០៤នាក់ និង ការព្យាបាលជាសះស្បើយ សរុប…
-
ឃាត់មនុស្ស ២ពាន់ ៥៤០នាក់ និងបញ្ជូនទៅតុលាការ ៨នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)
មនុស្សចំនួន២ពាន់៥៤០ នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាលនិងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃច័ន្ទនេះ សមត្ថកិច្ច នូវបានបញ្ជួនជនសង្ស័យ៨នាក់ទៅតុលាការ, ឃាត់យានយន្តចំនួន ១ពាន់ ១៦៦ គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ១៤លាន ២សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ១ពាន់ ១៩៦ ករណី។ បទល្មើសមិន គោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
-
យុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិដាស់ពញ្ញាក់ស្មារតីពលរដ្ឋរួមគ្នាប្រឆាំងកូវីដ១៩ ចាប់ផ្តើមថ្ងៃនេះ (Video Inside)
យុទ្ធនាការជាតិដើម្បីដាស់ពញ្ញាក់ស្មារតីពលរដ្ឋទូទាំងប្រទេសធ្វើកិច្ចការរួមគ្នាប្រឆាំងកូវីដ១៩ជា ពិសេសការ បង្កាទប់ស្កាត់វីរុសបំប្លែងថ្មី Delta បានធ្វើនៅថ្ងៃទី១៦សីហានេះ ដោយមានការវាយឃ្មោះ, ទូង ស្គរ ក្នុង ពិធីមួយ ដែលបានរៀបចំនៅក្រសួងសុខាភិបាលក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នា ទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩…»បានប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ពីបណ្តាក្រសួងនានា, តំណាង មន្ត្រី អង្គការសុខភាពពិភពលោក, អង្គការយូនីសេហ្វ និងមានការភ្ជាប់បណ្តាញ Zoom ពីគ្រប់រាជធានីនិងខេត្ត ទូទាំង ប្រទេស។
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពិនិត្យព្រះរាជសុខភាពក្នុងប្រទេសចិន (Video Inside)
ព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែ កំពុងស្ថិតនៅក្នុងប្រទេសចិននាពេលនេះ ដើម្បីពិនិត្យព្រះរាជសុខភាពតាម ទម្លាប់រយៈ ពេល៦ខែម្តង។ ព្រះអង្គទាំងទ្វេ បានយាងចាកចេញពីរាជធានីភ្នំពេញ វេលាព្រឹកថ្ងៃទី១៦សីហា ក្រោមការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់សែព្រះរាជវង្ស និងថ្នាក់ដឹកនាំស្ថាប័នកំពូលនៃព្រះ រាជាណាចក្រ កម្ពុជានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងមន្ត្រីជាន់ ខ្ពស់ជាច្រើនរួបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian និងមន្ត្រីស្ថានទូតបរ ទេសនានា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ, ក្នុងព្រះរាជ អវត្តមានរបស់ព្រះអង្គ, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងក្លាយជាប្រមុខរដ្ឋស្ដីទី។
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅ សម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានក្រុមហ៊ុន Lexmin ក្នុងស្រុកឈូក (Video Inside)
-
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ (Video Inside)