Category: កម្មវិធីព័ត៌មាន

  • តម្លៃប្រេងឥន្ធនៈ ថយចុះតិចតួចសប្តាហ៍នេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ ថយចុះតិចតួចសប្តាហ៍នេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ បានបន្ដថយចុះមកវិញតិចតួចថែមទៀត សម្រាប់ការលក់រយៈ ពេល១៥ថ្ងៃ ខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ ចាប់ពី ថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺមានថយចុះចំនួន ៥០រៀល បើធៀបទៅការលក់ រយៈពេល១៥ថ្ងៃ មុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៥៥០ រៀលក្នុង១ លីត្រ ដែលតម្លៃនេះ ថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាង ហោច ៤សេន ក្នុងមួយ លីត្រ ដើម្បីជាការ ទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងសង់អគារមន្ទីរពិសោធន៍តម្លៃ៥៨ម៉ឺនដុល្លារ (Video Inside)

    កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងសង់អគារមន្ទីរពិសោធន៍តម្លៃ៥៨ម៉ឺនដុល្លារ (Video Inside)

    សំណង់អគារមន្ទីរពិសោធន៍តម្លៃ ៥៨ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើបច្ចេកវិទ្យាសំណង់ស៊ីវិល បានធ្វើពិធី បញ្ចុះបឋមសិលាថ្ងៃនេះនៅក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន។ សំណង់នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា គឺជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋា រចនាសម្ព័ន្ធនិងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ សំណង់នៃអគារមន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់រយៈពេល សាងសង់៧ខែ និងគ្រោងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុនចាន់ថុលដែលអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរេ ដែលបានផ្តល់ជាជំនួយឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រ ទេសកម្ពុជានេះ។ អគារមន្ទីរពិសោធន៍នេះ មានទំហំ១៨ម៉ែត្រគុណ ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះ រួម មាន បន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ ការិយាល័យ។ ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាល ធនធានវិស្វករ…

  • ឃាត់មនុស្ស ៣៨៥នាក់ និងបញ្ជូនទៅសាលាដំបូងខេត្ដតាកែវ៧នាក់ (Video Inside)

    ឃាត់មនុស្ស ៣៨៥នាក់ និងបញ្ជូនទៅសាលាដំបូងខេត្ដតាកែវ៧នាក់ (Video Inside)

    មនុស្សប្រុសស្រី ចំនួន៣៨៥នាក់ ត្រូវកំលាំងសមត្ថកិច្ចចំរុះខេត្តតាកែវបាន ឃាត់ខ្លួន ក្រោយការបំពាននឹង វិធានការរដ្ឋបាលដោយសារការជួបជុំគ្នាធ្វើសិក្ខាសាលា។ ការចុះឃាត់មនុស្សជួបជុំ គ្នា ច្រើនដល់ជិត៤០០ នាក់នេះ បានធ្វើឡើងនៅវេលាយប់ ថ្ងៃទី១៥ ខែសីហា ស្ថិតនៅក្នុងបុរីរស្មី ក្នុងសង្កាត់រកានៃ ក្រុងដូនកែវនៃទីរួម ខេត្ត។ ក្នុងចំណោមមនុស្សប្រុសស្រីឃាត់ខ្លួនទាំងនេះ គេបានរកឃើញមនុស្ស២នាក់ បានឆ្លងនឹងកូវីដ១៩។ យោងតាមសមត្ថកិច្ច ក្នុងចំណោមមនុស្សប្រុសស្រីទាំងចំនួន ៣៨៥ នាក់នោះ រួម មាន ៧នាក់ដែលជាមេខ្យល់ ក្នុងការដឹកនាំឱ្យមានការប្រមូលផ្តុំគ្នា បំពានការណែនាំរបស់អាជ្ញាធរ និងថែមទាំង មិនគោរពតាមបម្រាមគោរចរ ថែមទៀត។ ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ត្រី មាស តេន បាន បញ្ជាក់ថា ជនទាំង ៧នាក់នោះ ត្រូវបានកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដតាកែវនៅថ្ងៃស្អែក, ចំណែកមនុស្សប្រុសស្រីជាង ៣០០នាក់ទៀតនោះ នឹងត្រូវបញ្ជួនទៅតាមមូលដ្ឋានរបស់គេរៀងៗខ្លួនដើម្បីធ្វើចត្តាឡីស័ក។

  • ក្រសួងសុខាភិបាល ដាក់ខេត្ត១៥ ត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត (Video Inside)

    ក្រសួងសុខាភិបាល ដាក់ខេត្ត១៥ ត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត (Video Inside)

    ខេត្តចំនួន១៥ ត្រូវបានកំណត់ជាភូមិសាស្រ្ត ដែលតម្រូវឱ្យប្រជាជនត្រូវតែពាក់ម៉ាស់ និងបំពេញកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាពដើម្បីបង្កការទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ខេត្តទាំង១៦ដែលត្រូវដាក់បញ្ចូលក្នុងកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពនោះ រួមមានខេត្តពោធិ៍សាត់ ,បាត់ដំបង ,មណ្ឌលគិរី ,រតនគិរី ,ក្រចេះ ,ស្ទឹងត្រែង ,កំពត ,កែប, កំពង់ធំ ,ព្រះវិហារ ,ប៉ៃលិន ,កោះកុង កំពង់ឆ្នាំង ,ត្បូងឃ្មុំ, និងខេត្តឧត្តរមានជ័យ។

  • រដ្ឋបាលរាជធានីបន្តបិទច្រកផ្លូវក្នុងសង្កាត់បឹងសាឡាង និងបិទនៅសង្កាត់ក្បាលកោះ (Video Inside)

    រដ្ឋបាលរាជធានីបន្តបិទច្រកផ្លូវក្នុងសង្កាត់បឹងសាឡាង និងបិទនៅសង្កាត់ក្បាលកោះ (Video Inside)

    ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់៧ថ្ងៃ តទៅទៀត ក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីDelta។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅច័ន្ទ នេះ បន្តបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥នៃសង្កាត់បឹងសាឡាងសម្រាប់រយៈ ពេលបន្ថែម៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣សីហា ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគ បំប្លែងថ្មី Delta នៅក្នុងសហគមន៍។ ច្រកចេញ-ចូលផ្លូវលេខ៣៧២និង៣៧២Z នោះត្រូវបានរដ្ឋបាលរាជ ធានី ភ្នំពេញ បានបិទ១៤ថ្ងៃរួចមកហើយរវាងពីថ្ងៃ៣សីហា ដល់ថ្ងៃទី១៦សីហាកន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ នៅទន្ទឹមនឹងការប្រកាសបិទ នៅបានព្រមាន ចំពោះ បុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្ដីសម្រេចនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅ ស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោស ដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់។ កម្ពុជាបានរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មី Delta កើន ដល់ចំនួន៤៩៤នាក់ហើយ។ គួរបញ្ជាក់ដែរថា ក្រៅពីច្រកផ្លូវក្នុងសង្កាត់បឹងសាឡាងនេះ កាលពីថ្ងៃទី១៥សីហា កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ត្រូវបានបិទរយៈ ពេល១៤ថ្ងៃផងដែរ ដោយសារការទប់ទល់ឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta នោះ។

  • ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជិត៩លាននាក់ (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជិត៩លាននាក់ (Video Inside)

    ការបន្តចាក់វ៉ាក់សាំងលើពលរដ្ឋបានកើនជិត៩លាននាក់ហើយនៅទន្ទឹមនឹងយុទ្ធនាការសម្រុកការចាក់វ៉ាក់ សាំងទូទាំងប្រទេសដែលបាននិងកំពុងធ្វើយ៉ាងសកម្មប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។  របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាដែលមាន ពលរដ្ឋចំនួន១៦លាននាក់ បានចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋចំនួន៨លាន៩សែន៤ម៉ឺន៨ពាន់៣៧៧នាក់ហើយ ដែលស្មើនឹង៥៥,៩៣ភាគរយនៃចំនួនពលរដ្ឋសារុបទូទាំងប្រទេស ក្នុងនោះអ្នកបានចាក់ដូសទាំង២លើករួចមាន ចំនួន៧លាន២សែន៥ម៉ឺន៨៤៩នាក់។ កម្ពុជាក្នុងសប្តាហ៍នេះ គឺជាសប្តាហ៍ទី២ដែលបានជម្រុញការចាក់វ៉ាក់សាំង ដូសទី៣ឬដូសបន្ថែម។ ក្រសួងសុខាភិបាលបានថ្លែងថា ពលរដ្ឋដែលបានចាក់ដូសទី៣រួច ទើបបានចំនួន ២៤ ម៉ឺន២៤៤នាក់នោះទេ។

  • ខេត្តព្រះវិហារ ឆ្លងថ្មី១៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះចំនួន ២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត  ១១នាក់ និងនៅស្រុករវៀង ចំនួន ២នាក់ ។ ចំនែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរសអាយុ ៦០ឆ្នាំ ជាអ្នកស្រុក ជាំក្សាន្ត ។ ខេត្តព្រះវិហារ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៣៧នាក់ ក្នុងនោះមនាអ្នកជាសះស្បើយឡើង វិញចំនួន ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

  • ឱសថចំនួនបីប្រភេទត្រូវបាន WHO កំពុងសាកល្បងព្យាបាលកូវីដ១៩ (Video Inside)

    ឱសថចំនួនបីប្រភេទត្រូវបាន WHO កំពុងសាកល្បងព្យាបាលកូវីដ១៩ (Video Inside)

    អង្គការសុខភាពពិភពលោក បានជួនដំណឹងថាគេកំពុងដាក់សាកល្បងនូវឱសថចំនួនបីប្រភេទ សម្រាប់ ការ ប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩។ ការសាកល្បងនេះ បានធ្វើដោយប្រទេសជាច្រើនលើសកលលោកក្នុងនោះរួម មានទាំងកម្ពុជាផងដែរដោយរំពឹងថាការសាកល្បងថ្នាំទាំងបីមុខនេះ នឹងសម្រេចបានជោគជ័យនៅពេលខាង មុខ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡេន បានថ្លែងនៅថ្ងៃទី១៦សីហាថា ថ្នាំទាំង បីប្រភេទដែលបានដាក់ក្នុងការសាកល្បងនេះ គឺរួមមានថ្នាំ «អាតេស៊ូណាត» «អ៊ីម៉ាទីនីប» និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប»។ គួរបញ្ជាក់ថាថ្នាំ «អាតេស៊ូណាត» កន្លងមកធ្លាប់ត្រូវបានគេប្រើប្រាស់ព្យាបាលជម្ងឺគ្រុនចាញ់, ចំណែកថ្នាំ«អ៊ីម៉ាទីនីប» ធ្លាប់ប្រើសម្រាប់ព្យាបាលជំងឺមហារីក, និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប» ធ្លាប់ត្រូវប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធការពាររាងកាយ ប៉ុន្តែឳសថទាំង៣ប្រភេទនេះ ត្រូវក្រុមវិទ្យាសាស្ត្រសុខា ភិបាលបញ្ជាក់ថាអាចនឹងមានប្រសិទ្ធិភាពលើការព្យាបាលជម្ងឺកូវីដ១៩។មន្ត្រីអង្គការសុខភាពពិភពលោកលោក ស្រីលីអាយលែន បានថ្លែងបញ្ជាក់យ៉ាងនេះ ។ កម្ពុជាកន្លងមកនេះ ធ្លាប់បានបង្ហាញថ្នាំបុរាណចិនដែលផលិតដើម្បីព្យាបាលកូវីដ១៩ផងដែរ។ ថ្នាំបុរាណចិន ឈ្មោះ លីអាន់ហូវ ជីនវ៉ិន ដែលជាថ្នាំធ្លាប់ព្យាបាលជម្ងឺផ្តាសាយធំកន្លងមក។

  • ខេត្តកំពត ឆ្លងថ្មី៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ និងអ្នកស្លាប់ ២នាក់ ថែមទៀត នៅថ្ងៃនេះ ។ នេះជា តួលេខឆ្លង ថយចុះចំនួន ១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ បានកើត ឡើងលើពលរដ្ឋនៅក្នុងក្រុងកំពត ៣នាក់, ស្រុកឈូក ម្នាក់, ស្រុក ដងទង់ ម្នាក់ , ស្រុក ទឹកឈូ ២នាក់ និង ស្រុកបន្ទាយមាស ចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះគឺជា បុរសអាយុ ៦៦ឆ្នាំ និងស្រ្តីអាយុ ៦៥ឆ្នាំ ជាអ្នកស្រុកទឹកឈូ ។ ខេត្តកំពត គិតរហូតបច្ចុប្បន្ន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៤២០ នាក់ , អ្នកជាសះស្បើយចំនួន ៣ពាន់ ១៤៦នាក់ និងអ្នកស្លាប់មានចំនួន ៥៧នាក់…

  • ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មី នៅថ្ងៃនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃ ដែលកំពុងធ្វើ ចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ក, ឆ្លងលើ ពលរដ្ឋនៅខេត្ដបាត់ដំបងចំនួន៣នាក់ និងពលរដ្ឋនៅខេត្ដឧត្ដរមាន ជ័យ៣នាក់។