-
ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ត្រូវស្ទុះស្ទារប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ (Video Inside)

ក្រសួងសុខាភិបាល បានជម្រុញដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងការអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ដោយសេចក្តីស្ម័គ្រចិត្ត។ សូមបញ្ជាក់ថារាជរដ្ឋាភិ បាលបានដាក់ចេញទិសដៅដំបូងនៃការចាក់វ៉ាក់សាំង១០លាននាក់លើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ រហូត ដល់ខែវិច្ឆិកាឆ្នាំ២០២១។ តួលេខបានបង្ហាញថាចំនួនមនុស្សបានចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៦សីហាកន្លងមក នេះ មានចំនួន៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់ហើយ ដែលខ្វះតែប្រមាណជាង៩៥ម៉ឺន៥ពាន់នាក់ទៀតនោះទេ, គោលដៅចាក់វ៉ាក់សាំងក្នុងតួលេខចំនួន១០លាននាក់នឹងត្រូវសម្រេចទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ បានចេញលិខិតមួយស្នើដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស សូមអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១នៅតាមមូលដ្ឋានភូមិឃុំ សង្កាត់របស់ខ្លួន ព្រមទាំងរៀបចំផែនការនិងចលនាលើកទឹកចិត្តពលរដ្ឋទាំងនោះ មកទទួលការចាក់វ៉ាក់សាំង កូវីដ១៩ដោយ ស្ម័គ្រចិត្តដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍, ការពារសុខមាលភាពរបស់ប្រជាជនក៏ដូចជា ឈានទៅបើក ដំណើរការឡើងវិញនូវសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងថាមានតែការ ចាក់វ៉ាក់សាំងលើ ពលរដ្ឋឲ្យបានគ្រប់គ្នានោះទេ ទើបជាវិធីអាចរៀបចំផែនការស្តារសេដ្ឋកិច្ចនិងសង្គមជាតិបាន ឈានប្រក្រតីឡើង វិញ។
-
កម្ពុជាប្រកាសបន្តឧបត្ថម្ភថវិកា និងបរិក្ខារពេទ្យដល់មីយ៉ាន់ម៉ា ដើម្បីប្រឆាំងកូវីដ១៩ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសការឧបត្ថម្ភថវិកានិងបរិក្ខារពេទ្យជាច្រើនមុខទៅកាន់ប្រទេសមីយ៉ាន់ម៉ាបន្ថែម ទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន២ពាន់៧០៦ករណីនិងការស្លាប់មានចំនួន១៨២នាក់ ដែលនាំឲ្យការឆ្លងកូវីដ១៩ មានសរុប ៣៥ម៉ឺន៦ពាន់៩៨៥ករណី និងមានមនុស្សសា្លប់ចំនួន១ម៉ឺន៣ពាន់៤៤៥នាក់។ លិខិតរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុនសែនថ្ងៃអង្គារនេះ ទៅកាន់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីង អោងឡាំង បានបញ្ជាក់ថា ថវិកា២០ម៉ឺនដុល្លារដែលកម្ពុជាឧបត្ថម្ភនេះ គឺជាការបន្ថែមពីលើប្រាក់១០ម៉ឺនដុល្លារដែលកម្ពុជាបានផ្តល់ទៅ មីយ៉ាន់ម៉ា តាមរយៈអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថាចំណែក គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅ មីយ៉ាន់ម៉ានាពេលនេះទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័សចំនួន៥០ម៉ឺនគ្រឿង, សំលៀក បំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយ ដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។ យោងតាមលិខិតរបស់សម្តេចនា យករដ្ឋមន្ត្រី សម្ភារៈនិងថវិកាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងនេះ នឹងត្រូវបញ្ជួនទៅប្រទេស មី យ៉ាន់ម៉ានាពេលខាងមុខនេះតាមជើងយន្តហោះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោកសាស្ត្រា ចារ្យ ម៉មប៊ុនហេង។
-
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ញ៉ុះញ៉ុងអោយប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ថ្នាក់ដឹកនាំជាសាធារណៈ តាមបណ្តាញព័ត៌មានសង្គម (tik tok )

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មបោះឆ្នោត ឆ្នាំ២០២១» (Video Inside)

-
មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាកសាំងដូសទី៣ ដូសជំរុញ ដល់មន្ត្រីជួរមុខ (Video Inside)

-
មនុស្សប្រុស ស្រីជិត៤០០នាក់ នៅខេត្តតាកែវ ប្រមូលផ្ដុំគ្នា មកសិក្សាវគ្គជោគជ័យ ល្មើសនឹងវិធានការរដ្ឋបាលខេត្ត ត្រូវបានឃាត់ខ្លួន (Video Inside)

-
មន្ត្រីរាជការ ជាង១ម៉ឺន ៥ពាន់នាក់ ក្នុងខេត្តកំពង់ធំ និងទទួលវ៉ាក់សាំងដូសទី៣ ប្រភេទ Astra Zeneca (Video Inside)

-
លោកជំទាវ ឱ វណ្ឌឌីន ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា (Video Inside)

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៥៦នាក់ និងមានអ្នកស្លាប់ ១៤នាក់ (Video Inside)

-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ (Video Inside)
