-
ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជា តួលេខឆ្លងកើនឡើង៣នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមជរ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកបាភ្នំ៤ នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកពាមរក៍ម្នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្ត សៀមរាបម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តស្វាយរៀង ម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៧៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥២៩នាក់ និងចំនួនអ្នកស្លាប់មាន៩៥នាក់ជា ដដែល។
-
ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)
ខេត្តក្រចេះ បានរកឃើញការឆ្លងថ្មីចំនួន១០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជាតួលេខកើន ឡើង២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋនៅ ស្រុកចិត្របុរីម្នាក់, នៅក្រុងក្រចេះ៣នាក់, នៅស្រុកស្នួល៣នាក់និងស្រុកឆ្លូង៣នាក់។ ខេត្តក្រចេះ មានការឆ្លង សរុប៥២១នាក់, ជាសះស្បើយ៣៤៣នាក់និងមានមនុស្សស្លាប់៩នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៧នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៣នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុកអូរ រាំងឪ ២នាក់, ស្រុកត្បូងឃ្មុំ ៩នាក់ និងឆ្លងលើអ្នកដំណើរដែលមកពីខេត្តក្រចេះចំនួន ៣នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៤៤នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៥១នាក់ប៉ុន្តែតួលេខស្លាប់កើនឡើងម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកបាធាយម្នាក់, ស្រុកស្ទឹង ត្រង់៤នាក់, ស្រុកព្រៃឈរ៣នាក់ និងមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រី អាយុ៨៦ ឆ្នាំ នៅ ស្រុកកោះសូទិន និងស្ត្រីអាយុ៨៣ឆ្នាំនៃស្រុកចំការលើ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មាន ករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៥៩ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩២៤នាក់ និងចំនួនអ្នកស្លាប់ បានកើនដល់១១១នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦០នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងកើនជាងពីម្សិលមិញចំនួន ៤៥នាក់។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីនៅ ក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង៦នាក់ ,ស្រុកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣៣នាក់ , ស្រុកជលគីរី២នាក់, ស្រុកបរិបូណ៍៣នាក់ និងស្រុករលៀប្អៀរ១៣នាក់។ ខេត្តកំពង់ ឆ្នាំងគិតរហូតមក ទល់នឹង បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ពាន់៤៤៩នាក់ ,មានអ្នកជាសះស្បើយ ចំនួន ២ពាន់៣នាក់ និង មានអ្នកស្លាប់ មានចំនួន ៦៣នាក់ ៕
-
កំពង់ធំបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ១៧ករណី និងការឆ្លងវីរុសកូវីដ៤៩នាក់ និងស្លាប់៤នាក់ (Video Inside)
ខេត្តកំពង់ធំ បានប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ឆ្លងលើពលរដ្ឋចំនួន១៧នាក់ នៅទន្ទឹម នឹងសេចក្តីរាយការណ៍រកឃើញការឆ្លងថ្មីនៃវីរុសកូវីដ១៩ធម្មតាចំនួន៤៩នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ។ ខេត្តកំពង់មានអ្នកស្លាប់ ៤នាក់ ថែមទៀតនៅថ្ងៃនេះ ។ សេចក្តីរាយការណ៍បញ្ជាក់ថាការរកឃើញវីរុសបំប្លែងថ្មី Delta ទាំង១៧ នាក់នោះ បានកើតលើពលរដ្ឋក្នុងស្រុកស្ទឹងសែន១៥នាក់ និងនៅស្រុកតាំងគោក២នាក់។ ចំណែក ការឆ្លងវិរុសកូវីដ១៩ថ្មីធម្មតាចំនួន៤៩នាក់នោះវិញ បានកើតឡើងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន ចំនួន៧នាក់, ស្រុកសន្ទុក ៤នាក់, ស្រុកបារាយណ៍ ២៣នាក់, ស្រុកកំពង់ស្វាយ៤នាក់, ស្រុកស្ទោង ៥នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់, ស្រុកប្រាសាទសំបូរ ២នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបាត់ដំបង ម្នាក់ និងខេត្តកំពងចាម ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ២ពាន់ ៩១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់បានកើនដល់ ចំនួន ៨៩នាក់ ៕
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមឧបស័គ្គមានភាពធំធេងណាស់ ហេតុនេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន និងកុំមានភាពប្រញាប់ប្រញាល ពីព្រោះភាពភ្លេចភ្លាំងអាចកើតឡើងបាន។ ចំពោះភាពសុខដុមរមនាគឺមានជាបឋម ហើយលាភសំណាងផ្នែកសម្ភារៈមិនទាន់កើតឡើងនោះទេ។ ដើម្បីកែប្រែស្ថានភាពនេះ សូមព្យាយាមស្វែងរកគោលការណ៍ច្បាស់លាស់របស់អ្នក ហើយកុំធ្វើឲ្យខូចទំនាក់ទំនងជាមួយអ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅដោយ រលូន។ បញ្ហាខ្លះៗអាចនឹងកើតឡើង ប៉ុន្តែមិនមែនជាពេលវេលាដែលត្រូវភ័យស្លន់ស្លោរ និងបង្ហាញភាពទន់ខ្សោយរបស់អ្នកដល់មិត្តរួមការងារ និងអ្នកដទៃនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងធ្វើការមិនស្ថិតស្ថេរ សូមសម្រាកមួយរយៈពេលខ្លី ដូច្នេះអ្នកនឹងអាចជៀសផុតពីបញ្ហាធំៗបាន។ ក្រៅពីនេះ សូមជៀសវាងពីការរិះគន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល ប្រសិនបើអ្នកឈប់រំខានដោយការសង្ស័យដែលមិនចាំបាច់។ ផ្ទុយទៅវិញ អ្នកទទួលបានភាពឆ្លាតវៃ ក្នុងការវិនិច្ឆ័យ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពធ្វើកិច្ចការដែលកំពុងអនុវត្តឲ្យសម្រេចផ្លែផ្កាជាទីគាប់ចិត្ត ប៉ុន្តែសូមជៀសវាងបំពេញការងារច្រើនក្នុងពេលតែមួយ។ វាពិតជាគ្រប់គ្រាន់ក្នុងការលះបង់ពេលវេលាចំពោះបញ្ហាសំខាន់បំផុត ឬប្រធានបទជាអាទិភាព។ ក្រៅពីនេះ សូមបោះជំហានជាមួយននឹងគោលបំណង ព្រមទាំងគម្រោងផែនការជានិច្ច ភាពមិនប្រកដប្រជាផ្តល់ដល់អ្នកនូវផលលំបាកច្រើន និងធ្វើឲ្យមានភាពហត់នឿយទាំងកំលាំងកាយចិត្ត។ ក្រៅពីនេះ…
-
ខេត្តព្រះវិហារ ឆ្លងថ្មី៥នាក់ (Video Inside)
ខេត្តព្រះវិហារ បានរកឃើញការឆ្លងថ្មីចំនួន៥នាក់ដែលជាតួលេខថយចុះ៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះបានកើតឡើងលើពលរដ្ឋក្នុងស្រុកជាំក្សាន្តចំនួន២នាក់, ស្រុកគូលែន២ នាក់និងស្រុកឆែបម្នាក់។ ខេត្តព្រះវិហារ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៤២នាក់, ជាសះស្បើយឡើង វិញចំនួន ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ដដែល៕
-
អប្សរាព្រឹកនេះ ១៨ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C11 ក្រសួងធនធានទឹក ជូនដំណឹងស្តីពីសន្ទស្សន៍ នៃការកើនឡើងកំដៅកំរស្មីព្រះអាទិត្យUV ៕…អានផ្ទាល់ SB1 រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ៕ …ឃ្លីប… N12- សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ៕…អានផ្ទាល់ N10- រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕…អានផ្ទាល់ N08- លោកជំទាវ ឱ វណ្ឌឌីន ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕ ឃ្លីប (វេបសាយ) C1 ដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ)ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តសៀមរាប ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ) C7 ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ នៅស្រុកថ្មពួក ស្រុកព្រំដែន កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ខណៈពេលពលករខ្មែរត់ចេញ ពីប្រទេសថៃ កំពុងរាលដាលឆ្លងមេរោគ Delta បានឆ្លងចូលមកស្រុកកំណើត វិញ។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប… BH6 …
-
ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤នាក់, ចំណែកតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺរួមមានពលរដ្ឋក្នុងស្រុកពួក៧៥នាក់, ស្រុកសូទ្រនិគម៦នាក់, ក្រុងសៀមរាបម្នាក់ និងស្រុកប្រាសាទបាគង១១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៧៥ឆ្នាំ នៃស្រុកក្រឡាញ់ និង ស្ត្រីអាយុ៦០ឆ្នាំ នៃក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៣៧នាក់និងចំនួនអ្នកស្លាប់កើនដល់៧៥នាក់។