Category: កម្មវិធីព័ត៌មាន

  • ខេត្តបាត់ដំបង ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ២១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧៤នាក់នោះ រួមមាននៅស្រុកភ្នំព្រឹក១២នាក់, ស្រុកបាណន់៥នាក់, ស្រុកថ្មគោល៣នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកបវេល ២នាក់, ស្រុកឯកភ្នំ៥នាក់, ស្រុកកំរៀង១១នាក់,  ក្រុងបាត់ដំបង៧នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកសង្កែ ៤នាក់,ស្រុករតនមណ្ឌលម្នាក់, មកពីខេត្តព្រៃវែង៣នាក់, មកពីខេត្តកំពង់ស្ពឺម្នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និង ឆ្លងលើពលករមកពីប្រទេសថៃចំនួន១៥នាក់។  ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៦១ នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៤១៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់ជាដដែល។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានឆ្លងកូវីដ១៩ថ្មីចំនួន៩១នាក់ ដែលជាតួលេខថយចុះ៣៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តឧត្តរមានជ័យមានករណីស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានឆ្លង លើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៧៤នាក់, ឆ្លងក្នុងសហគមន៍១៧នាក់ដែលស្ថិតក្នុងក្រុង សំរោងចំនួន៩នាក់, ស្រុកអន្លង់វែង៤នាក់, ស្រុកត្រពាំងប្រាសាទ៣នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្ត បន្ទាយមានជ័យម្នាក់។ ការស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៣៧ឆ្នាំនៃស្រុកអន្លង់វែង។ ខេត្តឧត្តរមានជ័យ មាន ការឆ្លងសរុបចំនួន៥ពាន់៧៨៨នាក់, ជាសះស្បើយចំនួន២ពាន់៣០៨នាក់និងចំនួនអ្នកស្លាប់បានកើន១០នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៨៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៨៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ច្រើនរហូតដល់៣៨៧នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៣៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃ នេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១០៩នាក់, ឆ្លងនៅក្នុងមណ្ឌលកែប្រែជីវិតថ្មីនៃក្រុងសិរីសោភ័ណ ១០០នាក់ និងឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ១៧៨នាក់ ។ អ្នកជំងឺកូវីដ១៩ ទាំងនោះ ជា ពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី, ស្រុកព្រះនេត្រព្រះ, ស្រុកអូជ្រៅ, ស្រុកស្វាយចេក, ស្រុកថ្មពួក, ក្រុងប៉ោយ ប៉ែត, ស្រុកភ្នំស្រុក, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, និងពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តបាត់ដំបង, ខេត្តពោធិ៍ សាត់, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, ខេត្តសៀមរាប, ខេត្តស្វាយរៀង, ខេត្តកណ្តាល, ខេត្តក្រចេះ និងខេត្តតាកែវ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជា សះស្បើយចំនួន ១១៥នាក់ ៕

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន២ពាន់៧៧៦ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៧១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស ។

  • ឃាត់មនុស្ស២ពាន់ ២៩០នាក់ និងបញ្ជូនទៅតុលាការ ៦នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស២ពាន់ ២៩០នាក់ និងបញ្ជូនទៅតុលាការ ៦នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន២ពាន់២៩០ នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាលនិងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃអង្គារនេះថា សមត្ថកិច្ច នូវបានបញ្ជួនជនសង្ស័យ៦នាក់ទៅតុលាការ, ឃាត់យានយន្តចំនួន ១ពាន់ ១៣២ គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ៣៥លាន ៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ១ពាន់ ១០៩ ករណី។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ការបឺតស្រាពាងរួមគ្នា បង្កឱ្យអ្នកស្រុកកោះញែកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ក្នុង១ថ្ងៃ (Video Inside)

    ការបឺតស្រាពាងរួមគ្នា បង្កឱ្យអ្នកស្រុកកោះញែកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ក្នុង១ថ្ងៃ (Video Inside)

    សហគមន៍ស្រុកកោះញែកខេត្តមណ្ឌលគិរី បានរងការផ្ទុះខ្លាំងនូវជម្ងឺកូវីដ១៩នៅថ្ងៃទី១៧សីហានេះ ដែលការផ្ទុះ នោះត្រូវគេបន្ទោសថាដោយសារតែការបឺតស្រាក្នុងពាងរួមគ្នា។ ការបឺតស្រាពាងរួមគ្នា គឺជាទំនៀមទំលាប់មួយ នៃប្រពៃណីរបស់ក្រុមជនជាតិភាគតិច។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង៩ម៉ឺន៦ពាន់១៧២នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង៩ម៉ឺន៦ពាន់១៧២នាក់ (Video Inside)

    ពលរដ្ឋចំនួន៩ម៉ឺន៦ពាន់១៧២នាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់, ក្នុងនោះបានចាក់វ៉ាក់ សាំងបាន២ដូសរួច មានចំនួន៧លាន៣សែន៦ម៉ឺន៤ពាន់៥២២នាក់។ កម្ពុជាដែលមានប្រជាពល រដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៦កណ្តក់សញ្ញា៥៣ភាគរយតែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតតាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋទើបបានចំនួន២៧ម៉ឺន៧ពាន់៧៤នាក់ នោះទេ។

  • ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៥៦ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៥៦ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៥៦ករណី ប៉ុន្តែការព្យាបាល២៤ម៉ោងចុងក្រោយនេះ មានអ្នកជាសះ ស្បើយចំនួន៧១៦នាក់ ដែលចំនួនអ្នកជា មានច្រើនជាងចំនួនអ្នកឆ្លង។ នេះជាតូលេខឆ្លងក្នុងខ្ទង់ ជាង៥០០ ករណីរយៈពេល៤ថ្ងៃជាប់គ្នាមកហើយ បន្ទាប់ពីមានការធ្លាក់ចុះមកខ្ទង់ជាង៤០០ករណីរួចមកហើយនោះ។ ណើនស្ទុះមកវិញនេះ ត្រូវគេរាយការណ៍ថាដោយសារតែភាគច្រើន គឺជាការឆ្លងនៅតាមបណ្តាខេត្តជាប់ព្រំ ដែនថៃ, ក្នុងនោះខេត្តបន្ទាយមានជ័យរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខឆ្លងមានចំនួន៣៨៧ករណី, ចំណែកខេត្តឧត្តរមានជ័យមាន៩១ករណី, ខេត្តបាត់ដំបង៧៤ករណី, រីឯខេត្តសៀមរាបមាន៩៣ករណី។ ការ ឆ្លង៥៥៦ករណីថ្ងៃនេះ បានថយចុះចំនួន៣៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ នៅថ្ងៃនេះ ការឆ្លងចូលក្នុង សហគមន៍ មានចំនួន៣៨៩ករណីដែលកើនឡើង៣២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រ ទេសរយៈ ពេល២៤ម៉ោងថ្ងៃនេះ មានចំនួន១៦៧ករណីដែលថយចុះ៦៩ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៤នាក់ដែលចំនួននេះថយចុះ៧នាក់បៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៨ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៧ម៉ឺន៣ពាន់៣១២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែសីហា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៨ម៉ឺន ៦ពាន់៥៩៧ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧១៨នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន១ពាន់៩១៨នាក់។

  • កម្ពុជារំពឹងលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ក្នុងការជួយជម្រុញដំណើរការសេដ្ឋកិច្ចសាឡើងវិញ (Video Inside)

    កម្ពុជារំពឹងលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ក្នុងការជួយជម្រុញដំណើរការសេដ្ឋកិច្ចសាឡើងវិញ (Video Inside)

    កម្ពុជាបានរំពឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងលើពលរដ្ឋ ដើម្បីការបង្កើតឱ្យមានស៊ាំក្នុងសហគមន៍ ក្នុងការធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។ កម្ពុជាដើម្បីជួយទប់ទល់លំនឹងសេដ្ឋកិច្ចនិងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋនៅ ទន្ទឹមនឹងការសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនាពេលនេះ បានចំណាយថវិកាអស់ប្រមាណមួយ ពាន់៤៥៤លានដុល្លារហើយក្នុងស្ថានការណ៍ទប់ទល់ដ៏លំបាកនេះ។

  • ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ត្រូវស្ទុះស្ទារប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ត្រូវស្ទុះស្ទារប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល បានជម្រុញដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងការអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ដោយសេចក្តីស្ម័គ្រចិត្ត។ សូមបញ្ជាក់ថារាជរដ្ឋាភិ បាលបានដាក់ចេញទិសដៅដំបូងនៃការចាក់វ៉ាក់សាំង១០លាននាក់លើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ រហូត ដល់ខែវិច្ឆិកាឆ្នាំ២០២១។ តួលេខបានបង្ហាញថាចំនួនមនុស្សបានចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៦សីហាកន្លងមក នេះ មានចំនួន៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់ហើយ ដែលខ្វះតែប្រមាណជាង៩៥ម៉ឺន៥ពាន់នាក់ទៀតនោះទេ, គោលដៅចាក់វ៉ាក់សាំងក្នុងតួលេខចំនួន១០លាននាក់នឹងត្រូវសម្រេចទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ បានចេញលិខិតមួយស្នើដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស សូមអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១​នៅតាមមូលដ្ឋានភូមិឃុំ សង្កាត់របស់ខ្លួន ព្រមទាំងរៀបចំផែនការនិងចលនាលើកទឹកចិត្តពលរដ្ឋទាំងនោះ មកទទួលការចាក់វ៉ាក់សាំង កូវីដ១៩ដោយ ស្ម័គ្រចិត្តដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍, ការពារសុខមាលភាពរបស់ប្រជាជនក៏ដូចជា ឈានទៅបើក ដំណើរការឡើងវិញនូវសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងថាមានតែការ ចាក់វ៉ាក់សាំងលើ ពលរដ្ឋឲ្យបានគ្រប់គ្នានោះទេ ទើបជាវិធីអាចរៀបចំផែនការស្តារសេដ្ឋកិច្ចនិងសង្គមជាតិបាន ឈានប្រក្រតីឡើង វិញ។