-
ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មី នៅថ្ងៃនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃ ដែលកំពុងធ្វើ ចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ក, ឆ្លងលើ ពលរដ្ឋនៅខេត្ដបាត់ដំបងចំនួន៣នាក់ និងពលរដ្ឋនៅខេត្ដឧត្ដរមាន ជ័យ៣នាក់។
-
ខេត្តកោះកុង ឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងថយចុះ៥នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ២នាក់, មណ្ឌលសី មាម្នាក់និងស្រុកស្រែអំបិល២នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លង កូវីដ ១៩ ជាសះស្បើយ ចំនួន៤៤នាក់។
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១នាក់ ថែមទៀត ដែលជាតួលេខថយចុះចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃ នេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង ១៤ នាក់, ស្រុកថាឡាបរិវ៉ាត់ ៤នាក់, ស្រុក សៀមបូក ម្នាក់, និង បានឆ្លងលើអ្នកដំណើមកខេត្តក្រចេះ ចំនួន ម្នាក់ ។ ខេត្តស្ទឹងត្រែង បច្ចុប្នន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៧៤ នាក់ មានអ្នកជាសះស្បើយចំនួន ៤៨៥នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញការឆ្លងថ្មី៩នាក់ថ្ងៃនេះ ដែលជាតួលេខថយចុះ១៤៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ, រដ្ឋបាលខេត្ដ បានរកឃើញអ្នកមាន វិជ្ជមានកូវីដ-19រហូតដល់១៥២ នាក់។ យោងតាម រដ្ឋបាលខេត្ត, ការឆ្លង៩នាក់ថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងស្រុកអូរាំងឪម្នាក់, ស្រុកមេមត់២ នាក់, ស្រុកពញាក្រែក៤នាក់,ស្រុកត្បូងឃ្មុំម្នាក់ និងពលរដ្ឋមកពីខេត្ដព្រៃវែងម្នាក់។ ខេត្តត្បួង ឃ្មុំថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន៥២នាក់ ផងដែរ។
-
ខេត្តព្រៃវែង ឆ្លងថ្មី២៧នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៧នាក់និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមរក៍ ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកពារាំង២នាក់, ស្រុកព្រះសេ្ដច ម្នាក់, ស្រុកមេសាងម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និងស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នក ស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង ទី២ បុរសអាយុ៨៥ឆ្នាំនៅស្រុកព្រះស្ដេច និងទី ៣ ស្ត្រីអាយុ៧៣ឆ្នាំ នៅក្រុងព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៤៥នាក់, ព្យាបាល ជា សះស្បើយចំនួន៤ពាន់៤៧៩នាក់ និងចំនួនមនុស្សស្លាប់កើនដល់៩៥នាក់ហើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលជាមួយនឹងចម្លើយរាល់ការសុំកិច្ចសហប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ដោយវាមានភាពចាំបាច់ ក្នុងការប្រុងប្រយ័ត្នដោយសមហេតុផល។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាល ហើយរាល់ពេកធ្វើអ្វីមួយសូមគិតគូរពីទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពច្បាស់លាស់ក្នុងការវិនិច្ឆ័យ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលធ្វើការ ស្ថានភាពអាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងពេលនេះប្រសិនបើអ្នកយកពេលខ្លះគិតគូរពីវិធីសាស្រ្តអនុវត្តការងារ និងការទទួលខុសត្រូវលើអាជីវកម្មនោះកាន់តែប្រសើរ។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អ ចូរអនុវត្តគោលដៅតាមវិធីសាស្រ្តដែលបានរៀបចំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលល្អសម្រាប់កម្មករនិយោជិកសម្រាប់រាល់វិជ្ជាជីវៈទាំងអស់។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលចំណេញដល់ការលូតលាស់អាជីព។ អ្បកប្រហែលជាអាចអនុវត្តផែការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ក្នុងនោះសូមលោកអ្នកកុំបោះបង់ចោលនូវគោលការណ៍ណាមួយឡើយ។ បើទោះបីជាភាពជោគជ័យខ្លះមិនកើតឡើងនៅរវាងពេលព្រឹកក៏ដោយ ចូរផ្តួចផ្តើមគំនិត ហើយកុំបដិសេធភាពណែនាំរបស់អ្នកគ្រប់គ្រង។ ប្រការដែលគួរចងចាំ សូមព្យាយាមធ្វើការងារដែលអ្នករំពឹង ហើយកុំផ្តេកផ្តួលលើមតិរបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…
-
ខេត្តកំពង់ចាម ឆ្លងថ្មី៦៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៦៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់ សៀម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ១០នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុក បាធាយ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរម្នាក់, មកពីខេត្តត្បូងឃ្មុំ៦នាក់, ពីខេត្ត កណ្ដាល២នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់។ ចំណែកអ្នកស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៨៥ឆ្នាំ នៃក្រុងកំពង់ចាម។ ខេត្តកំពង់ចាម មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៤៤ករណី ព្យាបាល ជាសះស្បើយចំនួន ៣ពាន់ ៨៧២នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១០៩នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនជាងពីម្សិលមិញចំនួន ៥នាក់ ។ យោងតាម រដ្ឋ បាលខេត្តអ្នកឆ្លងថ្មីនៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ២នាក់ ,ស្រុក កំពង់លែង២នាក់ ,ស្រុកបរិបូណ៍៩នាក់ និងស្រុករលៀប្អៀរ២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ដ្រី អាយុ៨៥ឆ្នាំ នៅស្រុកបរិបូណ៍ និង បុរសអាយុ៦៨ ឆ្នាំនៅស្រុកជល់គីរី។ ខេត្តកំពង់ឆ្នាំងគិតរហូតមក ទល់នឹង បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ពាន់៣៨៩នាក់ ,មានអ្នកជាសះស្បើយចំនួន ១ពាន់៩៩២នាក់ និង មានអ្នកស្លាប់ បានកើនដល់ ៦៣នាក់ហើយ ៕
-
អប្សរាព្រឹកនេះ ១៧ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V5 អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន បាន បើកសវនាការហើយ៕…អានផ្ទាល់ L2 ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹក ឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា ៕…ឃ្លីប… BH1 គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាង កូវីដ-១៩ អំពាវនាវ និងរំលឹក ដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ ពី១៨ឆ្នំា ទ្បើងទំាងអស់ ដែលមិនទាន់បានចាក់វ៉ាក់សំាង សូមរួសរាន់ទៅចាក់ ឲ្យបានគ្រប់ៗគ្នា ៕ …ឃ្លីប… BH2 ខេត្តស្វាយរៀងបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ ដល់ទៅអតីតយុទ្ធជន និងកងកម្លាំងនគរបាល ខេត្តស្វាយរៀង ៕ …អានផ្ទាល់… BB1 កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ពិធីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩” ៕ …អានផ្ទាល់… BH4 រដ្ឋបាលខេត្តព្រៃវែង…
-
ខេត្តបាត់ដំបង ឆ្លងថ្មី៩៥នាក់ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៥នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៩៥នាក់នោះ រួមមាននៅក្រុងបាត់ដំបង១៧នាក់, ស្រុករតន មណ្ឌល៥នាក់, ស្រុកបាណន់៣នាក់, ស្រុកបរវេល៧នាក់, ស្រុកឯកភ្នំម្នាក់, ស្រុកសង្កែម្នាក់, ស្រុកសំពៅលូន៥ នាក់, ស្រុកថ្មគោល៤នាក់, ស្រុកកំរៀង៥នាក់, ស្រុកភ្នំព្រឹក៣នាក់, ស្រុកសំឡូត៧នាក់, ស្រុកមោងឬស្សី១២ នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន២២ នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីអាយុ៧៤ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺ កូវីដ-១៩សរុបចំនួន៤ពាន់៦៨៧នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២៨៧នាក់ និងមានអ្នកស្លាប់សរុប ចំនួន៦០នាក់។