Category: កម្មវិធីព័ត៌មាន

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី១៦នាក់ ដែលជាតួលេខថយចុះ១៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៦នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងស្រុកបរិបូរណ៍១២នាក់ និងនៅស្រុករលាប្អៀរ៤នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជា បុរស អាយុ៥៨ឆ្នាំ នៃស្រុកបរិបូរណ៍ ។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសារុប ២ពាន់៩០នាក់ និងការស្លាប់មានចំនួន ៥២នាក់។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរការងារ និងអាជីវកម្មទៅរកទិសដៅត្រឹមត្រូវ។ លោកអ្នកមានលទ្ធភាពបំពេញការងារដោយជោគជ័យគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្នងនោះសូមកុំបោះចោលចំណេះដឹង និងបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមប្រុងប្រៀប ហើយបើកឳកាសឲ្យខ្លួនឯងដើម្បីស្វែងរកចំណេះដឹងវិជ្ជាជីវៈ និងបទពិសោធន៍។ ក្រៅពីនេះសូមលោកអ្នកមានចិត្តសណ្តោយប្រណីចំពោះមនុស្សចាស់ដែលនៅក្បែរខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ ទន្ទឹមនឹងនោះពាក្យសំដី និងមតិយោបល់របស់អ្នកអាចទទួលបានការគាំទ្រណាស់ ហើយអ្នកក៏អាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។ ដោយឡែក អាស្រ័យដោយលោកអ្នកអាចនឹងខ្សត់ខ្សោយពេលវេលាបន្តិច ដូច្នេះសូមជ្រើសរើសការងារអាទិភាព ហើយព្យាយាមបំពេញឲ្យបានរួសរាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះច្រើនពេក ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ចំពោះការធ្វើទំនាក់ទំនងតូចធំគឺអាចទៅរួច ប៉ុន្តែការជឿជាក់សូមឲ្យមានកំរិត។ ក្រៅពីនេះហាមដាច់ចខាតចំពោះជំហានដែលគ្មានផែនការ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់អាជីពរបស់អ្នក។ ក្នុងនោះដែរ ដើម្បីបញ្ចៀសពីបញ្ហាមួយចំនួន សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានការណ៍ និងគួរតែធ្វើទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើ​។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • អប្សរាព្រឹកនេះ ១៣ សីហា ២០២១

    អប្សរាព្រឹកនេះ ១៣ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ រយៈពេល១២ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន៤៤៣,៦៩២នាក់។ ១២ថ្ងៃនៃការចាប់ផ្តើម ដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៤៤៣,៦៩២នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន៨,៦៣៩,៧៧៣នាក់ (គិតត្រឹមថ្ងៃទី១២ ខែសីហា)។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយ ក្រុមហ៊ុននៅក្នុងប្រទេសចិន៕ ចប់ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១  ការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា  មាន  ៨១,៩៦%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២២,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕ ចប់ L1 សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ Sinovac ចំនួន៣លានដូសទៀតបានដឹកមកដល់កម្ពុជា ដែលមកដល់ពេលនេះ កម្ពុជាយើង ទទួលបានវ៉ាក់សំាង…

  • ខេត្តបាត់ដំបង បន្តបិទផ្សារដើម្បីទប់ទល់ការឆ្លងកូវីដ១៩ (Video Inside)

    ខេត្តបាត់ដំបង បន្តបិទផ្សារដើម្បីទប់ទល់ការឆ្លងកូវីដ១៩ (Video Inside)

    ផ្សារចំនួន៥៩ផ្សារ នៅក្នុងខេត្តបាត់ដំបង បានបន្តផ្អាកការលក់ជាបណ្តោះរយៈពេល ៧ថ្ងៃថែមទៀត ដើម្បីការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ ខេត្តបាត់ដំបង គិតរហូតមកទល់នឹងពេលនេះ មានអ្នក បានឆ្លងនឹងវីរុសបំប្លែងថ្មី Delta យ៉ាងហោច ចំនួន ១២ករណីហើយ ។ រដ្ឋបាលខេត្តបាត់ដំបងមុននេះ បានចាត់ វិធានការរដ្ឋបាលផ្អាកការធ្វើអាជីវកម្មលក់ដូរក្នុងផ្សារចំនួន ៤៩ រយៈពេល ១៤ថ្ងៃ រួចម្តងហើយ ដែលការបិទនឹង ត្រូវអស់សុពលភាពនៅថ្ងៃទី១៤ ខែសីហា ២០២១ ។ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៅតែមិនទាន់ស្ងប់ជា ពិសេសការទើបរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោច១២ករណីបន្ថែមទៀតនោះ, រដ្ឋបាលខេត្តនៅថ្ងៃនេះ បានសម្រេចបន្តបិទផ្សារទាំង ៤៩ដដែលនោះ និងបូកបន្ថែមផ្សារចំនួន ១០ផ្សេងទៀត ដែលសរុបទាំងអស់ បាន កើនឡើងដល់ ៥៩ផ្សារ ក្នុងរយៈពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២១ សីហា។ រដ្ឋបាលខេត្តបានសរសេរថា «ការបិទក្នុងរយៈពេល ៧ ថ្ងៃ បន្ថែមទៀតនេះ គឺដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ» ។…

  • ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងវីរុសបំប្លែង Delta លើកដំបូង (Video Inside)

    ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងវីរុសបំប្លែង Delta លើកដំបូង (Video Inside)

    ខេត្តព្រះសីហនុ បានប្រកាសការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta មួយករណី ដែលជាការទើបរកឃើញ លើកដំបូងបំផុតក្នុងខេត្តដែលជាប់នឹងមាត់សមុទ្ទនេះ។ វីរុសបំប្លែងថ្មី Delta គឺជាវីរុសដែលឆ្លងលឿននិងកាច សាហាវជាងវីរុសកូវីដ១៩ធម្មតា និងជាវីរុសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សថែមទៀតជាពិសេសចំពោះ អ្នកទាំងឡាយណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងវីរុសបំប្លែងថ្មី Delta នេះ បានកើតឡើងលើកុមារអាយុ១០ឆ្នាំម្នាក់ដែលទើបបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ។  

  • ខេត្តសៀមរាប ឆ្លងថ្មី៨៦នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៨៦នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបបានរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបកាលពីម្សិលមិញ បានប្រកាស រក ឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៨៦នាក់ថ្ងៃនេះគឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៣នាក់, ស្រុកអង្គរជុំ ៣នាក់, ស្រុកសូទ្រនិគម១៨នាក់, ស្រុកជីក្រែង៥,ស្រុកពួក៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកអង្គរធំម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៦២ឆ្នាំ នៃក្រុងសៀមរាប និង ស្ត្រី អាយុ៥១ឆ្នាំ មកពីខេត្តឧត្តរមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៧៣៧នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៦៣៦នាក់ និងស្លាប់៦៥នាក់។

  • ខេត្តក្រចេះ រកឃើញឆ្លង១៧នាក់ (Video Inside)

    ខេត្តក្រចេះ រកឃើញឆ្លង១៧នាក់ (Video Inside)

    ខេត្តក្រចេះ បានរកឃើញការឆ្លងថ្មី១៧នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើត លើ ពលរដ្ឋក្នុងស្រុកចិត្របុរី២នាក់, នៅក្រុងក្រចេះ៥នាក់, នៅស្រុកឆ្លូង៣នាក់, និងនៅស្រុកស្នួល៧នាក់។ ខេត្តក្រ ចេះមានអ្នកឆ្លងសរុប៤៨០នាក់, ជាសះស្បើយ២៧២នាក់ និងមានមនុស្សស្លាប់៨នាក់។

  • កំពង់ចាម ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

    កំពង់ចាម ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង១១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៥នាក់, ស្រុក កោះសូទិន២នាក់, ស្រុកចំការលើ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុក ស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ២នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីរាជធានីភ្នំពេញម្នាក់ ។  ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានស្ត្រីអាយុ៦៤ឆ្នាំនិងស្ត្រី៦១ឆ្នាំម្នាក់ទៀតនៃស្រុកកងមាស។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៥៨ករណី ព្យាបាលជាសះស្បើយ ចំនួន ៣ពាន់៦០៦នាក់ និងមានអ្នកស្លាប់ចំនួន១០៨នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៥៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៥៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ៩នាក់ប៉ុន្តែតួលេខស្លាប់កើនឡើងម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ព្រៃវែងមានករណីឆ្លងវីរុសបំប្លែថ្មីង Delta ចំនួន២ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៥ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកពាមរក៍៧នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពារាំង៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកមេសាងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានបុរសអាយុ៨៥ឆ្នាំនៅស្រុកពាមជរ និងបុរសអាយុ៦០ ឆ្នាំនៅស្រុកស្វាយអន្ទរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១០១នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៩៧២នាក់ និងស្លាប់៩០នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។  នេះជាតួលេខឆ្លងនិងស្លាប់ដូចគ្នានឹងតួលេខកាលពីម្សិលមិញ។ ខេត្ត ស្វាយរៀងគឺជាខេត្តដែល មានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១២នាក់, ចំណែក១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នក ជំងឺកូវីដ-១៩ និងបានឆ្លងលើអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ ៧១នៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៧៧ឆ្នាំ នៃស្រុករមាសហែក។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥ពាន់២៥០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៧៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២១ នាក់។