Category: កម្មវិធីព័ត៌មាន

  • ក្រសួងសុខាភិបាល មិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ព្យាបាលតាមផ្ទះឡើយ (Video Inside)

    ក្រសួងសុខាភិបាល មិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ព្យាបាលតាមផ្ទះឡើយ (Video Inside)

    ក្រសួងសុខាភិបាលនឹងមិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី Delta អាចទៅធ្វើការព្យាបាលនៅតាមផ្ទះឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុន ហេង បានបញ្ជាក់ការសម្រេចមិនអនុញ្ញាតនេះ ក្នុងលិខិតមួយកាល ពីថ្ងៃទី៩សីហា ប្រាប់ទៅប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, មន្ត្រីទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទាំងអស់។ លិខិតរបស់លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាក្រសួងតម្រូវឲ្យអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ត្រូវទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តា សុខភាពជាក់ស្ដែងរបស់អ្នកជំងឺ។ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី Delta កើតលើ មនុស្សចំនួន៣៨៥នាក់ ដែលក្នុងនោះរួមមានការឆ្លងលើពលករវិលត្រឡប់មកពីប្រទេសថៃ, ការឆ្លងលើអ្នក ដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, ការឆ្លងលើបុគ្គលិកសុខាភិបាល និងលើអ្នកភូមិក្នុងសហគមន៍ ផងដែរ៕

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង១១ម៉ឺន៧ពាន់នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង១១ម៉ឺន៧ពាន់នាក់ (Video Inside)

    ពលរដ្ឋចំនួន១១ម៉ឺន៧ពាន់៧៨៥នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន២សែន៦ម៉ឺន៩ពាន់៧៤៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៥លាន៩សែន៤ម៉ឺន៩ពាន់៨៧៩នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥១កណ្តក់សញ្ញា៦៨ភាគរយនៅ ទន្ទឹមនឹងចំណាត់ការដាក់ចេញការចាក់ដូសទី៣ដែលជាដូសជម្រុញបន្ថែមទៀតលើពលរដ្ឋមួយចំនួនដើម្បីការ បង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួន។   យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ ទើបនឹង ចាក់បានលើមនុស្សចំនួន១ម៉ឺន៨ពាន់១៩៧នាក់នោះទេ។

  • ក្រសួងសុខាភិបាល ណែនាំការធ្វើតេស្តរកកូវីដ១៩ តាមកន្លែងអង្គភាព និងស្ថាប័ន (Video Inside)

    ក្រសួងសុខាភិបាល ណែនាំការធ្វើតេស្តរកកូវីដ១៩ តាមកន្លែងអង្គភាព និងស្ថាប័ន (Video Inside)

    ក្រសួងសុខាភិបាលបានប្រាប់ស្ថាប័នរដ្ឋ, ក្រុមហ៊ុន, សហគ្រាស, រោងចក្រនិងទីតាំងដែលមានអង្គការចាត់ តាំង ត្រូវធ្វើតេស្តជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួនដើម្បីរួមចំណែកដល់ការកាត់បន្ថយការរីករាលដាល នៃ ជម្ងឺកូវីដ១៩។ ការប្រាប់ធ្វើតេស្តលើបុគ្គលិកនេះ បានធ្វើតាមរយៈសារាចរណែនាំមួយនៅថ្ងៃអង្គារទី១០សីហា ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តចែកចាយឧបករណ៍តេស្តរហ័សក្នុងតម្លៃដើមដែលបានជាវមក ពីខាងក្រៅ។ សារាចរណែនាំ៧ចំណុចចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុនហេង បាន ណែនាំមន្ទីរពេទ្យឯកជននិងគ្លីនីក ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋក្នុងតម្លៃទាបសមស្របគ្រាដែល ការយកសំណាកលើពលរដ្ឋដែលមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័ស ត្រូវរៀបចំធ្វើនៅតាមស្រុក ខណ្ឌ ឬតាមឃុំនិងសង្កាត់។ សេចក្តីណែនាំដដែល បានប្រាប់ឧសថស្ថាននិងឧសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ត រហ័សក្នុងតម្លៃសមស្របដើម្បីឪ្យប្រជាជនមានលទ្ធភាពទិញយកមកធ្វើតេស្តដោយមានការត្រួតពិនិត្យហ្មត់ចត់ ដោយក្រុមសិក្សានិងស្រាវជ្រាវរកឳសថនិងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។

  • កម្ពុជា ឆ្លងកូវីដ១៩ ចំនួន៤៩៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(Video Inside)

    កម្ពុជា ឆ្លងកូវីដ១៩ ចំនួន៤៩៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៤៩៩ករណី ដែលជាតួលេខឆ្លង ទាបជាងគេលើកដំបូងគិតចាប់តាំង ពីដើមសីហាមកនេះ។ ការឆ្លងដែលមានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និងនៅថ្ងៃទី១០សីហានេះការឆ្លងបានធ្លាក់ពីខ្ទង់ជាង៥០០មកនៅជាង៤០០ករណី ដែលជាលើកដំបូងបង្អស់ក្នុងខែសីហានេះ។ ការឆ្លងចំនួន៤៩៩ករណីនៅថ្ងៃអង្គារិ៍នេះបានថយចុះ ចំនួន៩ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៤៩៩ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជាតួលេខថយចុះចំនួន១៣ករណី បើប្រៀបធៀបនឹងម្សល មិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១២៥ករណីដែលកើនឡើង៤ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ដែលថយចុះ៦នាក់ប្រៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧១ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៧ម៉ឺន៦៦៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន ៨ម៉ឺន២ពាន់៨៩៨ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦០២នាក់ និងការព្យាបាលជាសះស្បើយ សរុបមាន ចំនួន ៧ម៉ឺន៧ពាន់៣៧នាក់។

  • ឃាត់មនុស្ស១ពាន់៦៨២នាក់បំពានវិធានសុខាភិបាលរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស១ពាន់៦៨២នាក់បំពានវិធានសុខាភិបាលរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន ១ពាន់ ៦៨២នាក់ ថែមទៀហើយ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើ ល្មើសបំពាន និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំង នឹង ការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃអង្គារនេះថា សមត្ថកិច្ច នៅបានឃាត់យានយន្តចំនួន៨១១ គ្រឿង និងផាកពិន័យជាប្រាក់បាន ចំនួន៤៦លាន ១សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៩១១ ករណី។ យោងតាមច្បាប់ បទល្មើសមិន គោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លង ជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០ លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

  • លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅឧត្តរមានជ័យ (Video Inside)

    លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅឧត្តរមានជ័យ (Video Inside)

    អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ ចុះ ពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលក្នុងក្រុងសំរោង និងបន្តចុះពិនិត្យ មើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីប្រទេសថៃ។ ដំណើរចុះ ពិនិត្យក្នុងខេត្តឧត្តរមានជ័យនេះ បានធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវចំណាត់ការជួយ រៀបចំកន្លែងទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងក្លា ជាពិសេសវីរុសបំប្លែង ថ្មី Delta ។ ដំណើរចុះពិនិត្យនៅខេត្តភាគឧត្តរប្រទេស បានអញ្ជើញចូលរួមផង ដែរពីអភិ បាលខេត្តបន្ទាយមានជ័យលោក ប៉ែន កុសល្យ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ដល់អាជ្ញាធរខេត្តឧត្តរមានជ័យ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលបាន វិលត្រឡប់មកពីប្រទេសថៃ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បាន រកឃើញជំងឺកូវីដ១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់, ករណី…

  • សម្តេចក្រឡាហោម ស ខេង ពិនិត្យស្ថានភាពឆ្លងកូវីដ១៩ ក្នុងខេត្តព្រៃវែង (Video Inside)

    សម្តេចក្រឡាហោម ស ខេង ពិនិត្យស្ថានភាពឆ្លងកូវីដ១៩ ក្នុងខេត្តព្រៃវែង (Video Inside)

    ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែងសម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំមួយនៅថ្ងៃនេះ ពិនិត្យបច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta ។ ខេត្តព្រៃវែងគឺជាខេត្ត បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណី ដែលបានឆ្លងពីពលករ២នាក់ទើបវិលត្រឡប់មកពីប្រ ទេសថៃ។ ពលករទាំង២ដែលម្នាក់រស់នៅក្នុងស្រុកពារាំង, និងម្នាក់ទៀតរស់នៅក្នុងស្រុកមេសាង ត្រូវ បានគេ រកឃើញមានរីរុសបំប្លែងថ្មី Delta កាលពីថ្ងៃទី៣១កក្កដា ក្រោយការវិលត្រឡប់របស់ពួកគេទាំង២មកពីក្រៅ ប្រទេស រយៈពេលប្រមាណ១៤ថ្ងៃក្រោយមក។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ព្រឹកមិញនេះ ក៏មានការអញ្ជើញ ចូលរួម ពី អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខា ធិការ​របស់ ក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងលោក ស្បោង សារ៉ាត់ និងអភិបាលខេត្ត លោក ជា សុមេធិ ផងដែរ។ លោកអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ-១៩ ក្នុងខេត្តព្រៃវែង និងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មី ដែលខេត្តព្រៃ វែងទើបបានរក…

  • មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មរបាយការណ៍អង្គការ Human Rights Watch (Video Inside)

    មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មរបាយការណ៍អង្គការ Human Rights Watch (Video Inside)

    មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថាជារបាយការណ៍ភូត កុហកនិងមិនបានឆ្លុះបញ្ចាំងលើការពិតឡើយ ទាក់ទងនឹងការចោទប្រ កាន់មួយរបស់អង្គការសិទ្ធិមនុស្សបរទេសនេះ ជុំវិញសំណង់ទំនប់វារីអគ្គិសនីសេសានក្រោម២នាភាគឥសាន កម្ពុជា។ ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៨កន្លងមក។ ទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ នេះ ត្រូវគេរាយការណ៍ថា បានជួយបំរើការអភិវឌ្ឍន៍ដ៏ធំធេងចំពោះកម្ពុជាដែលពីមុននេះ តែងជួបប្រទះភាពខ្វះ ខាតខ្លាំងក្លាលើវិស័យអគ្គិសនី ដោយពលរដ្ឋក្នុងអតីតកាលបានប្រើប្រាស់តែចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ការដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម។ ប៉ុន្តែសំណង់វារីអគ្គិសនីដែលទើបបានរៀបចំក្រោយកម្ពុជាទើបអស់ សង្គ្រាមស៊ីវិលក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះ បែរជាត្រូវអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានសរសេរចោទក្នុងសេចក្តីរាយ ការណ៍របស់ខ្លួនថ្ងៃទី១០សីហា នេះថា បានបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ និងចោទទៀតថាសំ ណង់នោះមិនបាន ពិភាក្សា ត្រឹមត្រូវជាមួយពលរដ្ឋក្នុងសហគមន៍ក្នុងពេលសាងសង់នោះឡើយ។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅថ្ងៃទី១០សីហាដដែលនេះ បានប្រតិកម្មហៅរបាយ ការណ៍របស់អង្គការHuman Rights Watch នោះថាជារបាយការណ៍ដែលភូតកុហក ។ អង្គការHuman Rights Watch គឺជាអង្គការមួយដែលតែងធ្វើការរិះគន់វាយប្រហារដោយពាក្យសម្តី ជាប្រចាំ…

  • បន្លែសុវត្ថិភាព ដែលឆ្លងកាត់ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការបរិភោគ ខុសប្លែកពីការដាំដុះតាមប្រពៃណី ប្រើប្រាស់ជាតិគីមី (Video Inside)

    បន្លែសុវត្ថិភាព ដែលឆ្លងកាត់ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការបរិភោគ ខុសប្លែកពីការដាំដុះតាមប្រពៃណី ប្រើប្រាស់ជាតិគីមី (Video Inside)
  • ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ សាងសង់រួចរាល់ (Video Inside)

    ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ សាងសង់រួចរាល់ (Video Inside)