-
ខេត្តព្រះវិហារ ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងក្នុងខេព្រះវិហារ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងព្រះវិហារ ចំនួន២នាក់ និង ៥នាក់ ទៀត ជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥៤នាក់ ក្នុងនោះមានអ្នកជា សះស្បើយចំនួន ៤២១នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕
-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងកើនឡើងចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ៥នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តកណ្តាល ម្នាក់។ ខេត្ត មណ្ឌលគិរី គិតត្រឹមថ្ងៃ១០សីហានេះ ចំនួនអ្នកឆ្លងកូវីដ១៩សរុបមាន៣៩៣នាក់, ព្យាបាលជាសះស្បើយ២៨០ នាក់និងមានស្លាប់ចំនួន៣នាក់៕
-
ខេត្តប៉ៃលិន ឆ្លងថ្មី១០៦នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន៨២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញ ឆ្លងថ្មី នៅថ្ងៃនេះគឺសុទ្ធតែជាពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ករួមមានពលរដ្ឋនៃខេត្ដប៉ៃលិនចំនួន៤នាក់ ,ខេត្តព្រៃវែង ៣៨នាក់, ខេត្តបាត់ដំបង ១៦នាក់ ,ខេត្តឧត្តរមានជ័យ៥នាក់ ,ខេត្តបន្ទាយមានជ័យ ១១នាក់,ខេត្តសៀមរាប ៨នាក់, ខេត្តតាកែវ១ម្នាក់, ខេត្តកំពង់ធំ ៣នាក់, ខេត្តពោធិ៍សាត់ ២នាក់, កំពង់ចាម២នាក់, ក្រចេះ២នាក់, កំពត៤នាក់, កំពង់ឆ្នាំង ម្នាក់, ខេត្តកណ្ដាល១ម្នាក់, ខេត្តកំពង់ស្ពឺម្នាក់ និងមកពីខេត្ដត្បូងឃ្មុំម្នាក់។
-
ខេត្តកោះកុង រកឃើញការឆ្លងកូវីដ១៨នាក់ (Video Inside)
ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន១៨នាក់ដែលជាតួលេខឆ្លងថយចុះ១៥នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋក្រុងខេមរភូមិ១ម្នាក់, ស្រុកបូទុម សាគរ១ម្នាក់ និងស្រុកស្រែអំបិល១៥នាក់។ ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយ ចំនួន៨០នាក់។
-
ខេត្តកែប ឆ្លងថ្មី៦នាក់ (Video Inside)
ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋក្រុងកែបម្នាក់ និងនៅស្រុកដំណាក់ចង្អើ ៥នាក់ ។
-
ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)
ខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ស្រុកស្នួល ៨នាក់ , ក្រុងក្រចេះ ៣នាក់ និង ស្រុកសំបួរ ២នាក់ ។ ខេត្តក្រចេះ គិត ត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤១នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន២៨នាក់និងមានការស្លាប់១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មិ២៨នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង៦នាក់, ស្រុកកំពង់ ត្រឡាចម្នាក់,ស្រុកំពង់លែង៣នាក់,ស្រុកជលគីរី២នាក់, ស្រុកទឹកផុស១ម្នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលា ប្អៀរ១២នាក់។ ចំណែកអ្នកស្លាប់ថ្មី១ម្នាក់ គឺជាស្ដ្រីអាយុ៥៥ឆ្នាំ នៅស្រុករលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង មាន ការឆ្លង សរុប២ពាន់៤៣នាក់និងការស្លាប់ចំនួន៥០នាក់។
-
ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១១០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ៦១នាក់ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៨២នាក់, ស្រុកកំពង់ ស្វាយ ៣នាក់, ស្រុកស្ទោង ៨នាក់, ស្រុកសណ្តាន់ ៤នាក, ស្រុកសំបូរ ម្នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុក សន្ទុក ៧នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកតាំងគោក ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៤២នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៤១៤នាក់ និងមាន អ្នកស្លាប់ បានកើនដល់៧០នាក់ ហើយ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះ១៨នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុងខេត្ត បន្ទាយមានជ័យថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៩៨នាក់ និង៣២នាក់ ដទៃទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះបានកើតលើពល រដ្ឋ នៅក្នុងស្រុកថ្មពួក ២៤នាក់, ស្រុកអូរជ្រៅ ៦នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងសិរីសោភ័ណ ៣៤នាក់, ស្រុកមង្គល បុរី១១ នាក់, ស្រុកព្រះនេត្រព្រះ៣នាក់, ស្រុកស្វាយចេក ២នាក់, ក្រុងប៉ោយប៉ែត ២៤នាក់, ស្រុកភ្នំស្រុកម្នាក់ និង ពលរដ្ឋមកពីខេត្តបាត់ដំបង៤នាក់, មកពីខេត្តកំពង់ស្ពឺ ម្នាក់, ខេត្តកំពង់ចាម ម្នាក់, ខេត្តពោធិ៍សាត់៧នាក់, ខេត្ត ឧត្តរមានជ័យ៤នាក់, ខេត្តកំពត ម្នាក់, ខេត្តព្រៃវែង ម្នាក់ និងពលរដ្ឋមកពីរាជធានីភ្នំពេញម្នាក់។ ខេត្តបន្ទាយ មានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន ៦២០ នាក់…
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញ ឆ្លង ថ្មីទាំងនោះ គឺរួមមានករណីឆ្លងនៅក្នុងសហគមន៍ចំនួន២៥នាក់ និង ៩នាក់ ដទៃទៀតជាករណីឆ្លងលើពលករ ដែលកំពុងធ្វើចត្តាឡីស័ក ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋ នៅ ក្នុងក្រុងសំរោង ២០នាក់, ស្រុកចុងកាល់ម្នាក់, ស្រុកអន្លង់វែង ២នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងឆ្លងលើ អ្នកដំណើរមកពីខេត្តសៀមរាប ម្នាក់ ។ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ២៩៦ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៩០នាក់ និងមានអ្នកស្លាប់ ៩នាក់ ៕