-
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅភ្នំពេញ សូមរូសរាន់ ព្រោះគ្រូពេទ្យមិនអាចពន្យាពេលដោយគ្មានការកំណត់បានទេ(មានវីដេអូ)
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៕
-
កម្ពុជាមាតុភូមិយើង ១១ សីហា ២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១១.សីហា.២០២១LD1 ចាប់ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ១៦ សីហា កម្ពុជានឹងមានភ្លៀង ធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់៕ឃ្លីបLD ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩នៅភ្នំពេញ សូមរូសរាន់ ព្រោះគ្រូពេទ្យមិនអាចពន្យាពេលដោយគ្មាន ការកំណត់បានទេ៕ឃ្លីបTG1 ក្រសួងការពារជាតិ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ ក្រសួងការជាតិ និងគ្រួសារកងទ័ព រយៈពេល៣ថ្ងៃ ៕.អានផ្ទាល់.TG2 នៅថ្ងៃនេះ កងពលតូចលេខ៧០ ចាប់ផ្ដើមចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ ជូនកងទ័ព និងគ្រួសារកងទ័ព ៕……អានផ្ទាល់……..LD3 ក្រសួងសុខាភិបាលប្រកាសថា អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិន អនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះទេ និងបានកំណត់អំពីលក្ខខណ្ឌនៃ ការព្យាបាលផងដែរ៕អានLD4 គិតត្រឹមថ្ងៃទី១០ ខែសីហា មនុស្សចំនួន១៦៨២នាក់ និងយានយន្ត ៨១១ គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាលនិងវិធានការរដ្ឋបាល ៕អានLD2 អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត៕ឃ្លីបTG ឧត្តមសេនីយ៍ទោ…
-
សមត្ថកិច្ចបន្តរកឃើញគ្រឿងញៀន១០ប្រភេទ ពីជនសង្ស័យជាតិចិន (Video Inside)
សមត្ថកិច្ច បានបន្តរកឃើញថ្នាំញៀន១០ប្រភេទផ្សេងថែមទៀត ក្រោមការចាប់ខ្លួនជនសង្ស័យជាតិចិនម្នាក់ដែល មានលាក់ថ្នាំញៀននៅលើផ្លូវមួយក្នុងខណ្ឌចំការមន។ ជនសង្ស័យជាតិចិនឈ្មោះហ្វ័ង ស៊ីឡុង អាយុ២១ឆ្នាំត្រូវ បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦សីហាពីបទជួញដូរគ្រឿងញៀន និងនៅថ្ងៃទី១០សីហានេះ សមត្ថកិច្ចបាន បន្តការឆែកឆេរក្នុងទីសំណាក់របស់ជនសង្ស័យ ដោយរកឃើញថ្នាំញៀន១០ប្រភេទផ្សេងគ្នាថែមទៀត។
-
ធនាគារ ABA សាខាស្តាតចាស់ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ធនាគារ ABA សាខាស្តាតចាស់ មានទីតាំងស្ថិតនៅ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ បានចេញចូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺ កូវីដ១៩ បានចូលទៅធនាគារ ABA សាខាស្តាតចាស់ នោះកាលពីថ្ងៃទី ២ ខែសីហា។ អនុគណៈកម្មការស្រាវ ជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយ ឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
កម្ពុជាត្រៀមបញ្ជូនកងកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្រទេសម៉ាលី (Video Inside)
កម្ពុជាគ្រោងនឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជាង៣០០នាក់ទៅប្រទេសម៉ាលី នៅពាក់កណ្ដាលខែកញ្ញាខាងមុខ នេះដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនៅថ្ងៃនេះជុំវិញគម្រោងបញ្ជួនកងកម្លាំងមួកខៀវជាង៣០០នាក់ទៅប្រទេសម៉ាលីដើម្បីបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង បញ្ជាក់ថាកងកម្លាំងមួកខៀវកម្ពុជាទាំងជាង៣០០នាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់មុននឹង ចាកចេញពីប្រទេសកម្ពុជា។ កងម្លាំងទាំង៣០០នាក់នោះមានកងអនុសេនាធំលេខ ២៨៨ និងកងអនុសេនាធំ វិស្វកម្មលេខ៩២៧ ដែលរួមមានកម្លាំងជាយោធិននារីចំនួន២៦រូប។ កម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក បាន បញ្ជូនកងកម្លាំងមួកខៀវចំនួន ៧ពាន់១២៣ នាក់ក្នុងនោះមានស្ត្រី ៤១៩ នាក់ ក្នុងការចូលរួម បេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជានៅមានកងកម្លាំងប្រមាណ ៨០០ នាក់ដែលកំពុង ចូលរួមបេសកកម្មនៅក្នុងប្រទេសចំនួន៤ រួមមានប្រទេសស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសលីបង់ និងប្រទេសម៉ាលី។
-
ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)
ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជាទទួលរងនូវឥទ្ធិពល ខ្យល់មូសុងនិរតីខ្សោយនិងឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប ITCZ។ យោងតាមការព្យាករណ៍របស់ ក្រសួងធន ធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី១១រហូតដល់ថ្ងៃទី១៧ ខែសីហា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាច នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។ ការព្យាករណ៍បង្ហាញថា ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ភ្លៀងនឹងអាចធ្លាកក្នុងកម្រិតពីតិចទៅបង្គួរ ។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅ មុខទៀតនេះ នឹងមានរវាងពី៣១ ទៅ ៣៥ អង្សាសេ។ ក្រសួងធនធានទឹក បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
-
អាជ្ញាធររាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)
អាជ្ញាធររាជធានី បានរឹតបន្តឹងការអនុវត្តសណ្តាប់ធ្នាប់តាមដងផ្លូវដោយការចាប់ផ្តើមធ្វើតាមមហាវិថីម៉ៅសេ ទុង ។ ការចុះអនុវត្តរយៈពេល២ថ្ងៃកន្លងមកនេះ, សមត្ថកិច្ចបានស្ទូចយករថយន្តចំនួន៩គ្រឿងដែលចតលើទ្រូងផ្លូវ និងបានដកហូតសម្ភារៈជាច្រើនដែលបង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
-
ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកកាន់តែកើនឡើង (Video Inside)
ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង៤ពាន់លានដុល្លារ ក្នុងរយ:ពេល៧ខែដើមឆ្នាំ២០២១នេះ ។ គួរ បញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាលពីក្នុងឆ្នាំ២០២០កន្លងមក មានប្រមាណ ៦ពាន់ ៩២០លានដុល្លារ ដែលតួលេខនេះ ត្រូវក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថាបានកើន ឡើងប្រមាណ ១៧,៨% បើធៀប ទៅនឹងឆ្នាំ២០១៩។ ប៉ុន្តែគិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានដល់៤ពាន់៧៧លានដុល្លារ ដែលតួលេខនេះបានកើនឡើង៣៧.៨៤% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលក្នុងរយៈពេលដូចគ្នានោះ មានចំនួន២ពាន់៩៥៧លានដុល្លារ។ សេចក្តីរាយ ការណ៍បានបន្តថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិក ក្នុង ទំហំទឹកប្រាក់ជាង៣ពាន់៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លាន ដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរ, កង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ រួមមានដូចជារថយន្ត, គ្រឿងយន្ត, គ្រឿងអលង្ការ, គ្រឿងសំអាង, សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយ ចំនួនទៀត។
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី២នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ម្នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តស្ទឹង ត្រែង នៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តត្បូងឃ្មុំ ២នាក់ ។ ខេត្តស្ទឹងត្រែងគិតរហូតមកដល់ ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៥៥នាក់ និង មានស្លាប់ចំនួន ៤នាក់ ៕