-
អប្សរាព្រឹកនេះ ១១ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L0 កម្ពុជា រកឃើញអ្នកចាក់វ៉ាក់សាំង លេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង ៕…អានផ្ទាល់… V1 រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញថា កុំធ្វេសប្រហែសរឿងកូវីដ-១៩ ព្រោះថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ បើមិនមានការប្រុងប្រយ័ត្ន វីរុសនេះនឹងឆ្លងមកខ្លួនយើងជាក់ជាមិនខាន៕…ឃ្លីប…(វណ្ណា) C7 ក្រសួងសុខាភិបាល ចេញសារាចរណែនាំ ស្តីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាល នៃ ជំងឺកូវីដ19 ដោយមានចំនួន៧ចំណុច ៕ …អានផ្ទាល់ L2 សម្ដេចពិជ័យសេនា ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល ក្នុងអំឡុងពេល ចុះចាក់វ៉ាក់សាំង ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍ ៕ …ឃ្លីប… L1 លោកជំទាវ យក់ សម្បត្តិ ថា រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងែនេះផ្តល់ជូនលោកអ្នកនូវការសម្រេចរាល់ កិច្ចការងារដែលអ្នកកំពុងប្រតិបត្តិ។ ក្នុងនោះដែរ ការពិភាក្សាចរចាគួរតែត្រូវធ្វើឡើងនៅពេលនេះផងដែរ ពីព្រោះរាល់ពាក្យសំដីរបស់អ្នកនឹងមានមនុស្សយកចិត្តទុកដាក់ និងគាំទ្រណាស់។ ទិសសំណាងបំផុតក្នុងពេលនេះ គឺទិសនិរតី នៅទីនោះលោកអ្នកអាចនឹងរពឹងថាទទួលបានឳកាសច្រើន។ ដោយឡែក បញ្ហាតូចតាចខ្លះអាចនឹងប្រាកដខ្លួននៅរវាងពេលព្រឹកតែម្តង ដូច្នេះសូមព្យាយាមអត់ធ្មត់ ហើយអនុគ្រោះឲ្យបានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ ថ្ងៃនេះចូរខំប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ប៉ុន្តែមិនមានន័យថាត្រូវយកចិត្តយកថ្លើមគេនោះទេ។ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យ វាយតម្លៃ និងធ្វើការអនុវត្តការងារដោយងាយស្រួលណាស់ ដូច្នេះចូរខំប្រឹងប្រែងបំពេញនាទីរបស់អ្នក ទាំងនេះហើយជាចំណុចដែលនឹងត្រូវកត់សម្គាល់។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះពេលវេលា ប្រយ័ត្នក្រែងមិនអាចបញ្ចប់ការងារបានទាន់ពេល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ លោកអ្នកអាចទទួលដំណឹងក្នុងការចាកចេញបំពេញការងារផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមខ្លួន ព្រមទាំងពិនិត្យរាល់កិច្ចការទាំងអស់កុំឲ្យមានការខ្វះខាត។ ក្នុងនោះសូមចងចាំថា ការជឿទុកចិត្តត្រូវតែស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ អ្នកមិនមានហេតុផលណាមួយទៅជាមនុស្សដែលផ្តល់ឲ្យអ្នកគ្រាន់តែអារម្មណ៍ស្រមៃនោះទេ។ ក្រៅពីនេះ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។ ឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេច ការងារ ទាំងឡាយ ដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារ តាមការប៉ងប្រាថ្នា ប៉ុន្តែការរក្សាស្ថានភាពការងារចាស់គួរតែមានភាពល្អប្រសើរជាង។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងធ្វើដំណើរឆ្ងាយសូមចងចាំថា ការនិយាយ ស្តីជះឥទ្ធិពលដល់សុខសុវត្ថិភាពរបស់អ្នក។ ក្រៅពីនេះ សូមមានភាពរហ័រហួន បំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានចប់រួចរាល់ កុំទុករហូតដល់ថ្ងៃស្អែក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួល បានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ សូមរក្សាល្បឿនក្នុងការអនុវត្តការងារជានិច្ច។ ក្នុងពេលនេះជំនួយហាក់មិនសូវសមប្រកបនោះទេ អ្នកមានមនុស្ស ជួយយកអាសារ ប៉ុន្តែអ្នកចាំឈ្នានីសក៏មិនតិចប៉ុន្មានដែរ ដូច្នេះសូមមានភាពឈ្លាសវៃកំណត់ដឹងស្ថានភាពនេះ។ ក្នុងពេលនេះដែរសូមលោក អ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿង លុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់ឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានបំណងពិគ្រោះយោបល់…
-
ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់, ជាសះស្បើយ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣០នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រ និគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកស្រីស្នំម្នាក់, មកពីខេត្ត រតនគិរីម្នាក់និងឆ្លងលើពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ នៃស្រុកសូទ្រនិគម ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់ ២២៥នាក់និងអ្នកស្លាប់បានកើនដល់៦៣នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀតហើយ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៧នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុង សួង ២នាក់, ស្រុកមេមត់ ម្នាក់, ស្រុកពញាក្រែក ៦នាក់, ស្រុកអូររាំងឪ ៤នាក់ និងស្រុកត្បូងឃ្មុំ ៧នាក់ ។ ខេត្ត ត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៩នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ តួលេខឆ្លងថ្ងៃនេះ ថយចុះម្នាក់និងតួលេខស្លាប់ម្នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៤នាក់, កោះសូទិន ៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ ៦០ឆ្នាំ នៃស្រុកចំការលើ ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានមនុស្សឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន១០៤នាក់។ នៅក្នុងខេត្តស្វាយរៀងនោះ ការឆ្លងប្រភេទ Delta បានកើតលើមនុស្សចំនួន១២នាក់ផងដែរ។
-
ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ១៣នាក់និងតួលេខស្លាប់៣នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៥នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, ការធ្វើតេស្តលើអ្នកសង្ស័យ នានា រកឃើញ១០នាក់ និង១១នាក់ទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ស្ត្រីអាយុ៦០នៅក្រុងបាវិត, ទី២ ស្ត្រីអាយុ៥៣ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅក្រុង ស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់កើនសរុបចំនួ១១៧នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ។ នេះជាតួលេខឆ្លងកើន១៨នាក់និងតួលេខស្លាប់កើនម្នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំពង់ ត្របែក៩នាក់, ស្រុកពារាំង៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពាមរក៍៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និងស្រុកស៊ីធរកណ្ដាល២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១បុរសអាយុ៤៦ឆ្នាំជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៧០ឆ្នាំនៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤ពាន់៩៨២នាក់ក្នុងនោះ២នាក់ បានឆ្លងនឹងវីរុសបំប្លែងថ្មីDelta, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២០ នាក់និងស្លាប់៨៧នាក់។
-
កម្ពុជាត្រូវរង់ចាំ៦ឆ្នាំទៀត ទើបសេវាប្រព័ន្ធទូរស័ព្ទមានដំណើរការល្អ (Video Inside)
កម្ពុជាត្រូវរង់ចាំយ៉ាងហោចរយៈពេល៦ឆ្នាំទៀតដើម្បីការរៀបចំដំណើរការប្រព័ន្ធសេវាទូរស័ព្ទបានល្អប្រសើរ នៅទូទាំងប្រទេស។ ប្រព័ន្ធទាក់ទងទូរស័ព្ទក្នុងប្រទេសកម្ពុជា បានរងនឹងការរិះគន់នូវភាពរអាក់រអួល, សេវាទាក់ ទងមិនល្អ, ពេលខ្លះនិយាយដាច់ពាក់កណ្តាលទី ដែលចំណោទទាំងនេះ ត្រូវគេបន្ទោសថាដោយសារតែការ បង្គោលអង់តែនទូរស័ព្ទទាក់ទង នៅមិនទាន់បានពង្រាយគ្រប់គ្រាន់តាមទីកន្លែងជាច្រើន ជាពិសេសក្នុង តំបន់ ដាច់ស្រយាល។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជាវ៉ាន់ដេត ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៩សីហា ជាមួយនឹងបណ្តាប្រធាននៃអង្គភាពព័ត៌មាននានា បានបញ្ជាក់ថាការជម្រុញពង្រាយអង់តែនទូរស័ព្ទ នៅ ទូទាំងប្រទេសនោះ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៧ដែលពេលនោះ នឹងធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ ដោយ មិនថានៅទីជនបទឬនៅទីតំបន់ដាច់ស្រយាលនោះឡើយ។ យោងតាមតួលេខគិតត្រឹមខែកក្កដាឆ្នាំ២០២០ កម្ពុ ជាមានអ្នកប្រើអ៊ីនធើណិតជាង១៥លាននាក់, អ្នកប្រើប្រាស់គណនី Facebook ជាង១០លានគណនី, រីឯ អ្នក ប្រើប្រាស់ទូរស័ព្ទចល័តសរុបជាង២០លានស៊ីមកាតដែលជាចំនួនដ៏ច្រើនសន្ធឹក, ប៉ុន្តែការយកចិត្តទុកលើគុណ ភាពសេវាបំរើអតិថិជនប្រើប្រាស់វិញនៅមានការខ្វះចន្លោះជាច្រើនដោយសារតែការដាក់បង្គោលអង់តែនទូរស័ព្ទ ពង្រាយចាប់សេវា មិនបានរៀបចំល្អត្រឹមត្រូវឡើយ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៣៣០ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៩១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។