Category: កម្មវិធីព័ត៌មាន

  • សមត្ថកិច្ចឃាត់មនុស្ស៨២៨នាក់ បំពានវិធានការសុខាភិបាល (Video Inside)

    សមត្ថកិច្ចឃាត់មនុស្ស៨២៨នាក់ បំពានវិធានការសុខាភិបាល (Video Inside)

    មនុស្ស៨២៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៥សីហានេះ ក្នុងអំពើល្មើសបំពាននឹងវិធានសុខាភិបាលដែលនាំ ឲ្យការឃាត់ខ្លួនក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បានកើនចំនួន២ពាន់១៨២នាក់ហើយក្នុងស្ថានការណ៍ដែលរាជ រដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ ប្រឆាំង នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯកម៉ៅពៅ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សដែលបាន ចាប់បញ្ជួនទៅតុលាការមានចំនួន ១៤នាក់។ សមត្ថកិច្ចនៅថ្ងៃនេះ នៅបានឃាត់ យានយន្តចំនួន៣៣០គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន៤៤លានរៀលក្នុងការអនុវត្តវិធានការច្បាប់ចំនួន៤១៩ករណី។ យោងតាមច្បាប់ បទល្មើស មិនគោរពវិធានការដ្ឋ បាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • អាជ្ញាធរខេត្តកោះកុង ជួសជុលផ្លូវសម្រាប់ដឹកសពកូវីដ១៩ ទៅកាន់កន្លែងបូជា (Video Inside)

    អាជ្ញាធរខេត្តកោះកុង ជួសជុលផ្លូវសម្រាប់ដឹកសពកូវីដ១៩ ទៅកាន់កន្លែងបូជា (Video Inside)

    អាជ្ញាធរខេត្តកោះកុង បានប្រញាប់ជួសជុលផ្លូវសម្រាប់ត្រូវដឹកសាកសពចូលទៅកាន់ទីបច្ឆាក្នុងស្រុកបុទុមសា គរក្រោយហេតុការណ៍ផ្លូវធ្វើដំណើរលំបាកគ្មានមនុស្សអើពើ។ កាលពីថ្ងៃទី១សីហារថយន្តដឹកសាកសពតាមផ្លូវ ចូលទៅកាន់ទីបច្ឆាក្នុងឃុំអណ្តូងទឹកស្រុកបុទុមសាគរនោះ មិនអាចធ្វើដំណើរបានឡើយ ដោយសារតែផ្លូវលិច ដោយទឹកភ្លៀងនិងធ្វើឲ្យរថយន្តជាប់ផុង។ មការងារសុខាភិបាល នាពេលនោះបានបង្ខំចិត្តត្រូវផ្ទេរមឈូស សាកសពចេញពីរថយន្តពេទ្យ លើកមកដាក់លើម៉ូតូវិញដើម្បីការធ្វើដំណើរទៅដល់គោលដៅ។ ការធ្វេសប្រ ហែសរបស់មន្ត្រីមូលដ្ឋានចំពោះផ្លូវធ្វើដំណើរនៅក្នុងខេត្តកោះកុងនោះហើយ បាននាំឲ្យមានមតិសាធារណៈ ខ្លះធ្វើការរិះគន់។ សេចក្តីរាយការណ៍ តាមបណ្តាញសង្គមថ្ងៃនេះ បានឲ្យដឹងថាផ្លូវមួយខ្សែ សម្រាប់ធ្វើដំណើរ ចូលទៅកាន់តាំងទីដាច់ស្រយាលសំរាប់បូជាសពដែលស្លាប់ដោយជំងឺកូវីដ១៩ ក្នុងឃុំអណ្តូងទឹក នៃស្រុក បូទុមសាគរនោះ ត្រូវបានចាប់ ផ្តើម ស្ថាបនាហើយ។ អាជ្ញាធរ និងក្រុមការងារថ្នាក់ខេត្ត ត្រូវគេរាយការណ៍ថា សហការជាមួយអាជ្ញាធរស្រុកបូទុម សាគរ និងក្រុមការងារបច្ចេកទេសផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្ត ធ្វើ កិច្ចការជួសជុលថ្នល់ដែលត្រូវទឹកលិច នោះដើម្បីបង្កការងាយស្រួលក្នុងការដឹកជញ្ជូនសពដែលស្លាប់ដោយ ជំងឺកូវីដ១៩យកទៅបូជា។

  • ខេត្តកោះកុង រកឃើញការឆ្លងថ្មី៤៨នាក់ (Video Inside)

    ខេត្តកោះកុង រកឃើញការឆ្លងថ្មី៤៨នាក់ (Video Inside)

    ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន៤៨នាក់ដែលជាតួលេខឆ្លងកើនឡើង១៣នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកស្រែអំបិល៣៣នាក់, ស្រុក គិរីសាគរ២នាក់, ក្រុងខេមរភូមិន្ទ៦នាក់, ស្រុកមណ្ឌលសីមា៣នាក់ និងស្រុកបុទុមសាគរ៤នាក់។ ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន៦៨នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៨នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៨នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៨នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជា តួលេខឆ្លងថយចុះចំនួន ៥២នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១១២នាក់ និងជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន២៦នាក់ ។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកអូរជ្រៅ ចំនួន ៣នាក់, ក្រុងសិរីសោភ័ណ ៣៧នាក់, ស្រុកស្វាយចេក ១០នាក់, ស្រុកភ្នំស្រុក ៣នាក់, ស្រុកព្រះនេត្រព្រះ ៥នាក់, ស្រុកថ្មពួក ៧នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងប៉ោយប៉ែត ៤៤នាក់ និងពលរដ្ឋជាអ្នកដំណើរមកពី ខេត្ត បាត់ដំបងចំនួន ៨នាក់, ខេត្តកំពត ២នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តកណ្តាល ២នាក់ , ខេត្តឧត្តរមានជ័យ ម្នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ម្នាក់, ខេត្តត្បួងឃ្មុំ ម្នាក់, ខេត្តកំពង់ចាម…

  • ខេត្តកំពង់ធំ ឆ្លងថ្មី៥១នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៥១នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់បន្ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ១៩ ដែលគេទើបបានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅ ស្រុកស្ទឹងសែន ២៥នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកសន្ទុក៥នាក , ស្រុកស្ទោង៥នាក់ , ស្រុកកំពង់ស្វាយ ៤នាក់,  ស្រុក តាំងគោក ១នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ១៦០នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១បាន់៣២៧នាក់ និងមានអ្នកស្លាប់កើនដល់ ៦០នាក់។

  • ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងព្រះវិហារចំនួន ៣នាក់ និង ឆ្លងលើពលរដ្ឋក្នុងស្រុកជាំក្សាន្តចំនួន៦នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ហ្នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៦៤៦នាក់, មានអ្នកជាសះស្បើយ ចំនួន ៣៧៤នាក់ និងមានអ្នកជាសះស្បើយចំនួន ២នាក់ ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់កិច្ចការទាំងឡាយ។ សូមចូលរួមបំពេញការងារដោយការលះបង់ នោះអ្នកនឹងអាចបំពេញភារកិច្ចដែលបានគ្រោងទុកក្នុងរយៈពេលដ៏ខ្លី។ សូមផ្តោតទៅលើការងារ​ ជាជាងចំណាយពេលលើការសន្ទនាដែលមិនសមរម្យទាំងឡាយ ពីព្រោះអ្នកអាចស្ថិតនៅក្នុងនៅស្ថានភាពដែលត្រូវគេនិយាយដើម និងការបំភិតបំភ័យ ហេតុដូច្នេះសូមប្រយ័ត្នចំពោះសកម្មភាព។ ប្រសិនបើអ្នកនឹងជួបបញ្ហា សូមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារមតិរបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមា​នដំណើរការល្អប្រសើរ ហើយចំពោះភារកិច្ចណាដែលអ្នកបានគ្រោងទុកហើយ គឺនឹងអាចទទួលបានជោគជ័យ។ ដោយឡែក មួយរយៈពេលនេះអ្នកហាក់ទទួលបន្ទុការងារច្រើន ដែលការងារទាំងនេះកំពុង ជះឥទ្ធិពលដល់សុខភាពរបស់អ្នក។​សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ហើយចាកចេញពីការិយាល័យដើម្បីទៅសម្រាកខ្លះ។ ក្រៅពីនេះ អ្នកទទួលបានផ្នត់គំនិតសម្បូរបែប និងនិន្នាការថ្មីៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាអង្គការផ្សេងៗ ក្នុងនោះអ្នកក៏អាចគ្រប់គ្រងសហការី និងដៃគូការងារបានល្អ។ សូម្បីតែភាពស្មុគ្រស្មាញបំផុត ក៏មិនអាចមករំខានការងារភាពចម្រើនលូតលាស់របស់អ្នកបានឡើយ។ អ្វីដែលគួរប្រុងប្រយ័ត្ន សូមកុំចុះចាញនឹងការល្បួងលួងលោមរបស់មនុស្សសំដីផ្អែម។ សូមរក្សាការពារមនោសញ្ចេតនារបស់អ្នកឲ្យមានច្រើនបំផុត បើមិនដូច្នោះទេវានឹងអាចរារាំងអាជីពក្នុងថ្ងៃនេះបាន។ ក្រៅពីនេះសូមមានចិត្តស្មោះត្រង់ តស៊ូក្នុងការដោះស្រាយបញ្ហាការងារ។ ខិតខំឲ្យអស់ពីសមត្ថភាព។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង បានថយចុះចំនួន ៦៨នាក់ ធៀបនឹងពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបនឹងរកឃើញទាំង នោះ គឺជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និងចំនួន ៣៦នាក់ ដទៃទៀត គឺជាករណី ឆ្លងនៅក្នុងសហគមន៍ ។ អ្នកឆ្លងពីក្នុងសហគមន៍ទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងសំរោង ២០នាក់, ស្រុកចុង កាល់ម្នាក់ , នៅស្រុកអន្លង់វែង ១០នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងពលរដ្ឋមកពីខេត្តដទៃរួមមានខេត្តកំពត ម្នាក់, មកពីខេត្តសៀមរាបម្នាក់ និងមកពីខេត្តតាកែវចំនួន ២នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៧១នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៣៧នាក់ និងមាន អ្នកស្លាប់ចំនួន ៩នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងថយចុះ៤នាក់និងតួលេខស្លាប់ថយចុះ២នាក់ផងដែរ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រ និគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះវិញ គឺស្ត្រីអាយុ៨០ឆ្នាំនិងបុរសអាយុ៧៤ឆ្នាំនៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់ និងចំនួន មនុស្សស្លាប់បានកើនដល់៥៥នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ តួលេខឆ្លងមានការធ្លាក់ចុះ៧នាក់ប៉ុន្តែការស្លាប់កើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុក កងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និង មកពីខេត្តត្បូងឃ្មុំ ៣នាក់ ។  ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុក កំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៃ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។