-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខថយចុះច្រើនរហូតដល់ ៦៨នាក់ បើប្រៀបធៀបនឹងការរកឃើញឆ្លងម្សិលមិញ។ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួង ម្នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុក អូររាំងឪ ៣នាក់, ស្រុកមេមត់ ៦នាក់, ស្រុកពញាក្រែក១៧នាក់ និងស្រុកត្បូងឃ្មុំ ១០នាក់ ។ ចំណែកអ្នកស្លាប់ ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៧២ឆ្នាំ ជាអ្នកស្រុកត្បូងឃ្មុំ ។
-
ខេត្តព្រៃវែង ឆ្លងថ្មី៨៧នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១១នាក់ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីទាំង៨៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកពាមរក៍២១នាក់, ស្រុកព្រះសេ្ដច១៨ នាក់, ស្រុកកំពង់ត្របែក១៧នាក់, ស្រុកពាមជរ៩នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង៤នាក់, ស្រុកកំចាយមារ ២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៥ឆ្នាំ នៃស្រុកស៊ីធរកណ្ដាល។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហា អ្នកឆ្លងជំងឺ កូវីដ-១៩មានសរុប៤ពាន់៦៥៣នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៥១នាក់ និងចំនួនមនុស្សស្លាប់ បាន កើនដល់៨១នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២នាក់ ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមានកម្មកររោងចក្រ១០នាក់, ធ្វើតេស្តលើពលរដ្ឋប្រកប មុខរបរផ្សេងៗរួមទាំងគ្រូបង្រៀននិងសិស្សផងដែរបានរកឃើញវិជ្ជមានចំនួន២៨នាក់, ៥នាក់ជាអ្នកប៉ះពាល់ នឹងអ្នកជំងឺកូវីដ-១៩, និងឆ្លងលើពលករម្នាក់ដែលធ្វើដំណើរចូលមកស្រុករមាសហែក។ ចំណែកអ្នកស្លាប់ទាំង ៣នាក់ រួមមានទី១ ស្ត្រីអាយុ៤០ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុករំដួល និងទី៣ ស្ត្រីអាយុ ៤៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៩៧នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៤៣០នាក់ និងមានអ្នកស្លាប់សរុបចំនួ១០៥នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់១០៩ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៥៧នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៧១៥នាក់ (Video Inside)
ពលរដ្ឋចំនួន៩ម៉ឺន៧ពាន់១៣៨នាក់បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំ ឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៧លាន៧សែន៤ពាន់៩៨២នាក់។ កម្ពុជាបានពង្រីកការ ចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦៤កណ្តក់សញ្ញា២១ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាននាក់។ យោងតាម សម្តេចនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាន នាក់ ថែមទៀត ដែលនឹងស្មើ៨០ភាគ រយនៃចំនួនពលរដ្ឋទូទាំងប្រទេស១៦លាននាក់។
-
រាជធានីភ្នំពេញ បន្តបិទខ្ទប់ទីតាំងរកឃើញមានវីរុសបំប្លែងថ្មី Delta (Video Inside)
រាជធានីភ្នំពេញបានធ្វើការបិទខ្ទប់ទីតាំងមួយចំនួនក្រោយការរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta ។ យោងតាមរដ្ឋបាលរាជធានីថ្ងៃទី៥សីហានេះ ការបិទខ្ទប់រួមមានផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១, ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត នៃខណ្ឌ៧មករា។ ការបិទខ្ទប់តំបន់ទាំងនេះ ត្រូវរដ្ឋបាលរាជធានីបញ្ជាក់ថា ដោយសារការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta។ ការបិទខ្ទប់នឹងមានរយៈពេល ១៤ថ្ងៃ គិត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨សីហា ឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣សីហាឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta មានចំនួន២៦៥ករណី។
-
ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា កើនឡើងលើស៨ម៉ឺនករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនលើស៨ម៉ឺនករណីនៅថ្ងៃនេះ ក្រោយការឆ្លងថ្មីចំនួន៥៩១ករណី បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ការឆ្លងកូវីដ១៩ក្នុងខ្ទង់ជាង៥០០ករណី បានបន្តជាប់គ្នាចំនួន ៤ថ្ងៃហើយ ប៉ុន្តែការឆ្លងនៅថ្ងៃនេះ បានកើនឡើងតិចតួចចំនួន៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខ ឆ្លង រយៈពេល៥ថ្ងៃដំបូងក្នុងខែសីហានេះ គឺជាតួលេខឆ្លងថយចុះច្រើនបើប្រៀបធៀបនឹងតួលេខឆ្លង៥ថ្ងៃ នាដើមខែ កក្កដាកន្លងមកនេះ។ ៥ថ្ងៃនៃដើមខែសីហានេះ តួលេខឆ្លងសរុបមានចំនួន២ពាន់៩៨២ករណី, ចំណែក៥ថ្ងៃនៃ ខែកក្កដាកន្លងមកនេះ មានចំនួនច្រើនដល់៤ពាន់៨០២ករណី។ ក្នុងចំណោមការឆ្លង៥៩១ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤០៨ករណី ដែលជាតួលេខថយចុះចំនួន ១៨ ករណី បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១៨៣ករណីដែលកើនឡើង ២៦ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៩នាក់ ដែលកើនឡើង២នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៨ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៦ម៉ឺន៨ពាន់៦៩០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៥ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន២២៥ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥០៧នាក់ និងការ ព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៣ពាន់៤២១នាក់។
-
វ៉ាក់សាំង AstraZeneca ៤១ម៉ឺន ៥ពាន់ដូស នៃជំនួយប្រទេសអង់គ្លេសដឹកមកដល់កម្ពុជា (Video Inside)
វ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន៥ពាន់ដូសដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស បានផ្តល់មកកម្ពុ ជានៅថ្ងៃទី៥សីហាក្នុងពិធីមួយនាព្រលានយន្តហោះអន្តរជាតិដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋ មន្ត្រីហ៊ុនសែន។ ភារៈធារីស្ថានទូតអង់គ្លេសលោក Marc Thayre បានថ្លែងក្នុងពិធីប្រគល់និងទទួល វ៉ាក់សាំង ដោយសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលកាលពីមួយឆ្នាំមុននេះ បានប្រឹងប្រែង ស្រាវជ្រាវ រកការផលិតវ់ាក់សាំងទាំងនេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ជួយចែកចាយដល់ពលរដ្ឋក្នុង សកលលោក ។ ភារៈធារីស្ថានទូតអង់គ្លេស បានថ្លែងថាជំនួយនៃវ៉ាក់សាំង AstraZeneca មកកម្ពុជានេះនឹងរំពឹងជួយដល់ពលរដ្ឋ កម្ពុជាក្នុងការធ្វើអាជីវកម្មបើករកស៊ីសេរីសាឡើងវិញ, ការជួយដល់កុមារក្នុងការវិលត្រឡប់សិក្សាតាមសាលា និងស្តារជីវិតរស់នៅរបស់ពលរដ្ឋ។ ជំនួយវ៉ាក់សាំង AstraZeneca របស់ប្រទេសអង់គ្លេសបាននៅទន្ទឹមនឹងគម្រោងដាក់ចេញរបស់រាជរដ្ឋាភិបាល កម្ពុជាជុំវិញគម្រោងស្វែងរកវ៉ាក់សាំង AstraZeneca ធ្វើជាដូសទី៣ដើម្បីការចាក់លើពលរដ្ឋនាពេលនេះខណៈ កម្ពុជានិងប្រទេសជិតខាងក្នុងតំបន់កំពុងតែរងការវាយលុកឆ្លងដោយវីរុសបំប្លែងថ្មី Delta។ ដូចប្រសាសន៍ថ្លែង របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ក្នុងពិធីប្រគល់និងទទួលនៅថ្ងៃទី៥សីហា។ កម្ពុជាក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាល វ៉ាក់សាំងជិត២០លានដូសហើយត្រូវ បានដឹកមកដល់កម្ពុជាជាបន្តបន្ទាប់រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ ជាពិសេសវ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនជាវ៉ាក់សាំងបង្អែកនិងវ៉ាក់សាំងដទៃទៀតជាវ៉ាក់សាំងគាំទ្រ។ សម្តេចបានថ្លែង អំណរគុណចំពោះចក្រភពអង់គ្លេសនូវការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានេះ ។ កម្ពុជានៅក្នុងខែសីហានេះ វ៉ាក់សាំងដែលបានទទួលនិងរំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំង បញ្ជាទិញ នឹងមានចំនួន៧លាន៦សែន៩ម៉ឺន២ពាន់៦០០ដូស។ បើសរុបទាំងវ៉ាក់សាំងដែលនឹងរំពឹងមកដល់ ជាបន្តបន្ទាប់បន្ថែមទៀតក្នុងខែសីហានេះ កម្ពុជានឹងមាន វ៉ាក់សាំង ២៦លាន៤សែន៩ម៉ឺន៩ពាន់១០០ដូស។
-
សម្តេចតេជោ ហ៊ុន សែន ឈានចូលអាយុ៧០ឆ្នាំ នៅថ្ងៃទី៥ សីហាឆ្នាំ២០២១ (Video Inside)
សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី៥សីហានេះ នឹងមានជន្មាយុគម្រប់៦៩ឈានចូលវ័យ៧០ឆ្នាំ។ ក្នុងឳកាស ឈានចូលវ័យ៧០ឆ្នាំ សារលិខិតពីថ្នាក់ដឹកនាំស្ថាប័នកំពូលក្នុងប្រទេស និងពីគ្រប់ថ្នាក់ដឹកនាំក្រសួងនិងអង្គ ភាពនានា និងពីជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវគេឃើញបានធ្វើឡើងសម្តែងក្តីអបអរសាទរជួន ចំពោះសម្តេចនៃប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
-
២ថ្ងៃជាប់គ្នា គណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យ បានចុះបិទនិងបង្ក្រាបហាងផឹកស៊ី៤ទីតាំង ដែលល្មើសនឹងបំរាម របស់រដ្ឋបាលរាជធានី (Video Inside)