-
លោកខៀវ សាវុន ធ្វើបច្ចប្បន្នភាព ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យនៅខេត្តព្រះសីហនុ (មានវីដេអូ)
-
ក្រសួងធនធានទឹក អំពាវនាវ ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា, ភ្លៀងនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ (មានវីដេអូ)
-
ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៣ ខែសីហា មនុស្ស ៥៤៨នាក់ និងយានយន្ត ២១៥គ្រឿង ត្រូវបានអប់រំ និងពិន័យជាប្រាក់បាន៣២លានរៀល (មានវីដេអូ)
-
អង្គការសុខភាពពិភពលោក បានកំណត់ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១៧ នៅលើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យប្រជាជនពេញវ័យ (មានវីដេអូ)
-
ករណីមិនមានអ្វីប្រែប្រួលទេ ល្ងាចថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងទ្វេរភាគី ពីចក្រភពអង់គ្លេស(មានវីដេអូ)
-
កម្ពុជាមាតុភូមិ ០៤ សីហា ២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៤.សីហា.២០២១LD4 ករណីមិនមានអ្វីប្រែប្រួលទេ ល្ងាចថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទទួលវ៉ាក់សាំងទ្វេរភាគី ពីចក្រភពអង់គ្លេស៕អានLD1 អង្គការសុខភាពពិភពលោកបានកំណត់ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១៧ នៅលើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យប្រជាជនពេញវ័យ ៕អានLD6 កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៤ត្រូវបានបង្ហាញក្នុង លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក លើកទី២ ៕អានLD5 ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៣ ខែសីហា មនុស្ស ៥៤៨នាក់ និងយានយន្ត ២១៥គ្រឿង ត្រូវបានអប់រំ និងពិន័យជាប្រាក់បាន៣២លានរៀល ៕អានLD3 លោកខៀវ សាវុន ធ្វើបច្ចប្បន្នភាព ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារនិង យុវវ័យនៅខេត្តព្រះសីហនុ៕ រាយការណ៍តាមទូរស័ព្ទLD2 រថយន្តដឹកគ្រឿងសិប្បកម្មគ្មានច្បាប់ចំនួន ២គ្រឿង ត្រូវបានកម្លាំង សេដ្ឋកិច្ចសហការ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាបបាននៅតាមបណ្តោយផ្លូវ ហៃវេត្រង់ចំណុចឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕លោក ស៊ាន សុផាត រាយការណ៍ផ្ទាល់តាមប្រព័ន្ធវីដេអូ(០៧១ ៩៣៥ ៣៦៦៦)LD ក្រសួងធនធានទឹក អំពាវនាវ ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា, ភ្លៀងនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់៕អានTG ទីលានចាក់សំរាម និងអាងចម្រោះទឹកកខ្វក់ លើទំហំផ្ទៃដីប្រមាណជាង១២ហិកតា…
-
ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ (Video Inside)
ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ ខណៈពេលដែលកម្ពុជា ទទួល ឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយមរវាងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១០ ខែសីហា, បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ជាពិសេសបណ្តា ខេត្តនៅភាគពាយ័ព្យនិងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ, រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។ ដោយឡែក តំបន់មាត់សមុទ្រ នោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ តាមការព្យាករណ៍ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី៣០ ទៅ៣៤ អង្សាសេ។ ក្រសួងធនធានទឹក បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នចំពោះបាតុ ភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕
-
ចាប់គ្រឿងញៀនជាងមួយគីឡូ និងជនសង្ស័យ៣នាក់ នៅកំពង់ស្ពឺ (Video Inside)
ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ។ ការបង្ក្រាប បាន ធ្វើកាលពីរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខមួយ ក្នុងភូមិទំនប់, ឃុំគូសនៃស្រុកសំរោងទង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ១- បុរសឈ្មោះ ភឿង ពេជ្រ អាយុ៣៦ឆ្នាំ ទី២- បុរសឈ្មោះ តាក់ ថេន អាយុ២៧ឆ្នាំ និងទី៣ -បុរសឈ្មោះ ប៊ុន បាន ៣៧ឆ្នាំ។ សមត្ថកិច្ចបានរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់១ពាន់គីឡូនិងជា២៣ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕
-
ចាប់ថ្នាំញៀនជាង៤គីឡូ និងជនសង្ស័យម្នាក់ នៅរាជធានីភ្នំពេញ (Video Inside)
ថ្នាំញៀនជាង៤គីឡូក្រាមនិងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចជំនាញបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប បានធ្វើវេលារសៀលថ្ងៃទី៣០កក្កដា ប៉ុន្តែទើបបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មានថ្ងៃនេះ។ ការបង្ក្រាប បានធ្វើក្នុងគោលដៅ២ផ្សេងដាច់ដោយឡែក ក្នុងនោះគោលដៅទី១ នៅចំណុចផ្ញើឥវ៉ាន់នៃក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត, សង្កាត់ទួលស្វាយព្រៃ នៃខណ្ឌបឹងកេងកង។ គោលដៅទី២ គឺការបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ នៃភូមិត្នោតជ្រុំ, សង្កាត់បឹងទំពុនទី២ នៃខណ្ឌមានជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ចបានរឹបអូស វត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់សរុប៤គីឡូនិង១១៤ក្រាម, សារធាតុញៀន ប្រភេទកេតាមីន ទម្ងន់សរុប១២ក្រាមនិង៣០មីលីក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១ក្រាមនិង១០មីលីក្រាម។
-
ដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម នៅខេត្តព្រះសីហនុ (Video Inside)
ខេត្តព្រះសីហនុ បានដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្ត៣ ដែលជាប់មាត់សមុទ្រ។ ការដុតកម្ទេច បានធ្វើឡើងនៅភូមិ១, សង្កាត់១ ក្នុងក្រុងព្រះសីហនុ ក្រោមការចួលរួម ពី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ មាស វិរិទ្ធ និង និងអភិបាលខេត្តព្រះ សីហនុលោកគួច ចំរើន។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានថ្លែងថា គ្រឿង ញៀនជាង៤៦៨គីឡូដែលបានដុតកម្ទេចនាពេលនេះ គឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តព្រះសីហនុ កំពត និង ខេត្តកែបកាលពីឆ្នាំ២០២០។ កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ជាង៣ពាន់ករណី, ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់គ្រឿងញៀនសរុបជាង៨៥០គីឡូក្រាម ៕