Category: កម្មវិធីព័ត៌មាន

  • ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (Video Inside)

    ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (Video Inside)

    កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលអញ្ជើញ ចូលរួម ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុនបានបញ្ចប់ហើយ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២សីហា រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤, កិច្ចប្រជុំក្រុម ប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៣, កិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអា ស៊ានលើកទី២៩ និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជាតួលេខឆ្លងកើនខ្ពស់ចំនួន ៣៨នាក់ ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍៧២នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡី ស័កចំនួន៧នាក់។ អ្នកជំងឺកូវិដ១៩ទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងចំនួន៦៥នាក់,នៅស្រុកអន្លង់វែង ៤នាក់, ស្រុកត្រពាំងប្រាសាទ២នាក់ និងជាពលរដ្ឋមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤ពាន់ ៩២៥នាក់, ព្យាបាល ជាសះស្បើយចំនួន ៩៨៣នាក់ និង មានអ្នកស្លាប់ចំនួន ៨នាក់ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុង ស្ទឹង ២នាក់, ស្រុកថាឡាបរិវ៉ាត់ ម្នាក់ និងពលរដ្ឋមកពីខេត្តក្រចេះ ចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ម្នាក់ទៀត នោះវិញ គឺជាស្ត្រីអាយុ ៥៩នាក់ ជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៩៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៤៩នាក់ និងមានអ្នកស្លាប់ ចំនួន ២នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ និងស្លាប់ទារិកាអាយុ២ខែម្នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ និងស្លាប់ទារិកាអាយុ២ខែម្នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ និងមានទារិកាម្នាក់បានស្លាប់ដោយសារកូវីដ ១៩ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ ១០ នាក់ ប្រៀបធៀបនឹងការ រកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលរកឃើញឆ្លងកូវីដ១៩ ថ្មីនៅថ្ងៃនេះ រួមមានពល រដ្ឋនៅក្នុងក្រុងព្រះវិហារម្នាក់, ស្រុករវៀង ២នាក់ និងជាពលរដ្ឋរស់នៅក្នុងស្រុកជ័យសែនចំនួន ម្នាក់ ។ ចំណែក ទារិកាម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះវិញ គឺជាទារកទើបមានអាយុប្រមាណ២ខែ ប៉ុណ្ណោះ ដែល រស់នៅក្នុងស្រុកជាំក្សាន្ត ។  ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញចំនួន ៣៤៦នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ហើយ៕

  • ខេត្តក្រចេះ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ នេះជាតួលេខឆ្លងថយចុះ៥នាក់ ធៀប នឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ នៅក្នុងក្រុងក្រចេះ ៣នាក់, ស្រុកស្នួល១ម្នាក់, និងស្រុកឆ្លូង៨នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៥៨នាក់ , អ្នកជាសះស្បើយមានចំនួន ២២៨នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕

  • ខេត្តកោះកុង ឆ្លងថ្មី៥៨នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៥៨នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៥៨នាក់។ នេះជាតួលេខឆ្លងកើន២២នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៥៨នាក់ថ្ងៃនេះ បានកើតនៅក្រុមខេមរភូមិន្ទ, ស្រុកមណ្ឌល សីមា , ស្រុកកោះកុង ,ស្រុកបូទុមសាគរ ,ស្រុកគីរីសារគរ និងស្រុកស្រុកស្រែអំបិល។ ខេត្តកោះកុងថ្ងៃនេះ បានព្យាបាល ជា សះស្បើយ អ្នកជម្ងឺកូវីដ១៩បានចំនួន៩៨នាក់។

  • ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុង ក្រោយ ដែលជាតួលេខឆ្លងថយចុះ ចំនួន១៥នាក់ បើប្រៀបធៀប នឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត, អ្នកជំងឺកូវីដ១៩ ថ្មីទាំង១៩ នាក់នោះ គឺជាពលរដ្ឋដែលនៅស្រុកគពង់ត្រាច៤នាក់,ស្រុកឈូក២នាក់ , ក្រុង កំពត១ម្នាក់, ស្រុកដងទង់២នាក់,ស្រុកទឹកឈូ៣នាក់ ,ស្រុកបន្ទាយមាស២នាក់,ស្រុកអង្គរជ័យ២នាក់ និងនៅ ស្រុកត្រាំកក់៣នាក់។ ខេត្តកំពត គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៣ពាន់១២៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់៧២៤នាក់ និងមានអ្នកស្លាប់ចំនួន ៤៨នាក់៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជា តួលេខឆ្លងថយចុះចំនួន៨នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបបានរក ឃើញនៅថ្ងៃនេះ គឺជាពលរដ្ឋក្រុងប៉ៃលិន៤នាក់, ស្រុកសាលាក្រៅ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកខេត្តកំពង់ ឆ្នាំង ដែលធ្វើដំណើរមកពីខេត្តកំពង់ស្ពឺម្នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងចំនួន៥៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះគឺជា តួលេខឆ្លងកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃ នេះ រួមមាននៅក្រុងកំពង់ចាម១៩នាក់, ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ៧នាក់ និង មកពីខេត្តត្បូងឃ្មុំ៣នាក់។ ចំណែកអ្នកស្លាប់គឺបុរសជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់នៅថ្ងៃនេះ ដែលជាតួលេខថយ ចុះ៤នាក់បើប្រៀប ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ទាំង២៤ នាក់នោះរួមមាន នៅក្រុងកំពង់ឆ្នាំង ៧ នាក់ , ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកទឹកផុស១ម្នាក់,ស្រុករលាប្អៀរ៥នាក់ និងស្រុកសាមគ្គីមានជ័យ១ម្នាក់។ ចំណែកអ្នកស្លាប់ថ្មី១នាក់ ទៀត នោះ ជាស្ដ្រី អាយុ៩០ឆ្នាំ ស្ថិតនៅរលាប្អៀរ ។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី៣ សីហានេះ មានការឆ្លងសារុប ១ពាន់ ៨៥៩ នាក់ និងមានអ្នកស្លាប់ចំនួន ៤១នាក់។