-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន៣ពាន់១១៦នាក់ (Video Inside)
ពលរដ្ឋចំនួន១១ម៉ឺន៣ពាន់១១៦នាក់ បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុបចំនួន៧លាន៤សែន៩ម៉ឺន៨ពាន់១២៩នាក់ហើយ។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំផងដែរ។ បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះដែលស្មើ នឹង ជាង០កណ្តក់សញ្ញា៩៤ភាគរយនៃតួលេខចាក់លើមនុស្ស១២លាននាក់នោះ, ចំនួនពលរដ្ឋដែលទទួលបានការ ចាក់វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦២កណ្តក់សញ្ញា៤៨ភាគរយហើយ។ យោងតាមសម្តេច នាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាននាក់ថែមទៀត ដែលនឹងស្មើ៨០ភាគរយនៃចំនួន ពលរដ្ឋទូទាំងប្រទេស១៦លាននាក់។
-
ការឆ្លងកូវីដ១៩ មានជាង៥០០ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)
ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៥៧៧ករណី ដែលជាថ្ងៃទី២នៃតួលេខឆ្លងធ្លាក់ត្រឹមខ្ទង់៥០០ករណី។ ការឆ្លង៥៧៧ករណីថ្ងៃនេះ គឺជាតួលេខកើន១៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥៧៧ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍ មាចំនួន៣៥៣ករណី ដែលជាតួលេខថយចុះចំនួន៣៨ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមានចំនួន២២៤ករណីដែលកើនឡើង៥៥ករណី ប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៩នាក់ដែលកើនឡើង ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៦ ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៧ពាន់៨៥៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៣ខែសីហាឆ្នាំ២០២១, ការ ឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន៩ពាន់៥១ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៤៧១នាក់ និងការ ព្យាបាលជាសះស្បើយសរុបមានចំនួន ៧ម៉ឺន២ពាន់១៤៥នាក់។
-
អប្សរាព្រឹកនេះ ០៤ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់អង់គ្លេស៕…អានផ្ទាល់ V5 កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា៕…អានផ្ទាល់ V7 អ្វីខ្លះដែលត្រូវបានរំលេចចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក?…អានផ្ទាល់ BH1 សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំ ពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ៕ …ឃ្លីប… D6 ក្រសួងសុខាភិបាល៖ ថ្ងៃអង្គារនេះកម្ពុជារកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៤២ករណីថែមទៀត ៕…អានផ្ទាល់(Page) SB1 អភិបាលរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ក្នុងការអនុវត្តសេចក្តីសំរេច របស់រដ្ឋបាលរាជធានី ពិនិត្យឃើញថា ល្អប្រសើរ តែអាជ្ញាធរតាមបណ្តាខណ្ឌ ត្រូវជំរុញឱ្យអនុវត្ត ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ៕ …ឃ្លីប… D1- រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះគម្រោងដំណំាសាកវប្បកម្មសរីរាង្គ របស់ក្រុមហ៊ុន Lexmin Pty Ltd Cambodia…
-
កម្ពុជាបន្តរកឃើញវីរុសបំប្លែង Delta ចំនួន៤២ករណី (Video Inside)
កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៤២ករណីថែមទៀតនៅថ្ងៃទី៣សីហានេះ។ ការរកឃើញ ថ្មីនៃវីរុសបំប្លែងថ្មី Delta នេះ គឺនៅទន្ទឹមនឹងការដាក់ចំណាត់ការប្រុងប្រយ័ត្នបំផុតដើម្បីបង្កាការឆ្លងចូលវីរុស កាច សាហាវនេះ ចូលក្នុងសហគមន៍។ ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃនេះថាកម្ពុជាទើបបានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មី ចំនួន៤២ករណី ថែមទៀត ដែលនាំឲ្យចំនួននៃវីរុសបំប្លែង Delta រកឃើញក្នុងប្រទេសកម្ពុជានេះ បានកើនជាង២៦០ករណីហើយ ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំណោម៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្តកំពង់ ធំ ចំនួន៤ករណី, ខេត្តឧត្តរមានជ័យចំនួន ១៥ករណី, រាជធានីភ្នំពេញចំនួន៥ករណី និងខេត្តសៀមរាប១៨ករណី៕
-
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក និងបណ្តាមិត្តទន្លេមេគង្គ (Video Inside)
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស៤ដទៃទៀតនៃអនុតំបន់ទន្លេមេគង្គ នឹងត្រៀម មានកិច្ចប្រជុំមួយដទៃទៀតជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន ក្នុងសប្តាហ៍នេះ ដែលកិច្ចប្រជុំនោះ ក៏នឹងមានការចូលរួមដោយប្រទេសពាក់ព័ន្ធជាមិត្តមេគង្គដទៃទៀតផងដែរ។ យោងតាម ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ Friends of the Mekong Ministerial Meeting នឹងគ្រោងរៀបចំធ្វើ នៅថ្ងៃទី៥ សីហា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដែលសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធាន នឹងអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម និងប្រទេសជាសមាជិកនៃកិច្ចសន្ទ នានយោបាយមិត្តមេគង្គផ្សេង ទៀតរួមមានប្រទេសអូស្ត្រា លី, សហភាពអឺរ៉ុប, ជប៉ុន, នូវែលហ្សេឡង់, សាធារ ណរដ្ឋកូរ៉េ, ធនាគារអភិវឌ្ឍអាស៊ី, ធធាគារពិភពលោក និង គណៈកម្មការទន្លេមេគង្គ។ សេចក្តីរាយការណ៍បានរំពឹងទុកថា តំណាងមកពីប្រទេស ឥណ្ឌា, ចក្រភពអង់គ្លេស និងប្រទេសប្រុយណេ ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ក៏នឹងចូលរួមក្នុងកិច្ចប្រ ជុំបណ្តាមិត្តមេគង្គនេះ ក្នុងនាមជាអ្នកសង្កេត ការណ៍ផងដែរ។ កិច្ចប្រជុំក្នុងសប្តាហ៍នេះ…
-
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ (Video Inside)
កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងប្រទេសជាដៃគូក្នុងតំបន់មេគង្គក្នុងនោះរួមមានកម្ពុជាផងដែរ បានអបអរ សា ទរនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយ៥២លានដុល្លារដល់ប្រទេសមេគង្គ។ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសភាពជាដៃគូមេគង្គ អាមេរិកលើកទី២ កាលពីថ្ងៃទី៣សីហា, ក្រៅពីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអេន តូនី ប្លីនខេន ធ្វើជាសហប្រធាន ក៏នៅមានការអញ្ជើញ ចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ, វៀតណាម, មីយ៉ាន់ម៉ានិងប្រទេសថៃផងដែរ ។ ប្រទេសនៃតំបន់មេគង្គ គឺមានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ។ តំបន់មេគង្កនេះ បានក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារមកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារ។ លោករដ្ឋមន្ត្រីប្រាក់សុខុនបានថ្លែងថា កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការ គាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩នេះ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំដដែល បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ច សន្ទនាគោលនយោ បាយសមភាពយេនឌ័រដែលផ្តោតលើ៖ ទី១.ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តោតលើការស្តារឡើង វិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ,ទី២.ស្ត្រី សន្តិភាព និងសន្តិសុខដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និងទី៣.ការការពារ…
-
សម្តេច ហេង សំរិន អបអរសាទរប្រធានសភាថ្មីវៀតណាម (Video Inside)
ប្រធានរដ្ឋសភានៃប្រទេសកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើលិខិតអបអរសាទរប្រធានរដ្ឋ សភាថ្មីនៃប្រទេសវៀតណាម។ លោក វឿង ឌីញ ហ្វេ ត្រូវបានសម័យប្រជុំរដ្ឋសភានៃប្រទេសវៀតណាម បាន បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៥កាលពីថ្ងៃទី២០កក្កដាឆ្នាំ២០២១។ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន នៅថ្ងៃទី៣សីហាឆ្នាំ២០២១ បានសរសេរសម្តែងក្តីអបអរសាទរនិងបញ្ជាក់ថា ក្រោម ការដឹកនាំរបស់លោក វឿង ឌីញ ហ្វេ នៃស្ថាប័ននិតិប្បញ្ញត្តិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ចំណងមិត្ត ភាពជាអ្នកជិតខាងល្អ, យូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំង ២នឹងកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត។ សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរ គុណ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់ម៉ាស់មុខចំនួនរាប់លានម៉ាស ដល់កម្ពុជា ដើម្បី ប្រើ ប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចហេងសំរិនបានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិត ខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ តាមរយៈ កិច្ច សហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជសាស្ត្រ។
-
កសិករដាំដំណាំពោតនៅភូមិខេ ប្រាប់ថា ភ្លៀងធ្លាក់ច្រើនខ្លាំងពេក បង្កឲ្យពោតមិនសូវទទួលផល ហើយបរិមាណក៏មានការថយចុះជាងឆ្នាំមុន (Video Inside)
-
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ របស់ក្រុមប្រឹក្សា ខេត្តរតនគិរី ដោយផ្តោតសំខាន់លើការពង្រឹងអនុវត្តវិធានការ ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងខេត្ត (Video Inside)
-
អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរ ឃាត់បានយានយន្ត ចំនួន១៩៤គ្រឿង (Video Inside)