Category: កម្មវិធីព័ត៌មាន

  • អគ្គិភ័យឆេះហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ (Video Inside)

    អគ្គិភ័យឆេះហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ (Video Inside)

    ហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងនឹងការឆេះដោយអគ្គិភ័យនៅថ្ងៃនេះ ។ ហេតុការណ៍បានកើតឡើងនារសៀលថ្ងៃទី២សីហា ក្នុងហាងនំប៉័ង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២  ភូមិកណ្តាល, សង្កាត់រលួស ក្នុងខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរ បានថ្លែងថាមូលហេតុនៃភ្លើងឆេះ គឺដោយសារតែ ការឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យ បានបំផ្លាញឡចំហុយនំប៉័ង និងសម្ភារៈ មួយចំនួន ប៉ុន្តែមិនបណ្តាលធ្វើឲ្យមាន មនុស្សរងគ្រោះថ្នាក់នោះទេ។ អគ្គិភ័យត្រូវបានសមត្ថកិច្ចព​ន្លត់អគ្គិភ័យចាត់វិធានការពន្លត់ទាន់ពេលវេលាដោយ មិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ។

  • មន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបានរុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង (Video Inside)

    មន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបានរុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង (Video Inside)

    រុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង សម្រាប់បំរើការដឹកសម្ភារៈនិងដឹកអ្នកជំងឺកូវីដ សម្រាប់ចល័តពីអគារមួយ ទៅអគារមួយ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត។ រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥ គ្រឿងនៅថ្ងៃទី២សីហានេះ គឺជាអំណោយ របស់អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងអំណរ គុណដល់ អ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារៈ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះដើម្បីការជួយចល័តដឹកអ្នកជម្ងឺពីអគារ មួយទៅកាន់អគារមួយ និងបង្កភាពងាយ ស្រួល ដោយការអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕

  • ខេត្តកណ្តាល រកឃើញអ្នកឆ្លងវីរុស Delta ចំនួន២នាក់លើកដំបូង (Video Inside)

    ខេត្តកណ្តាល រកឃើញអ្នកឆ្លងវីរុស Delta ចំនួន២នាក់លើកដំបូង (Video Inside)

    ខេត្តកណ្តាលបានរកឃើញករណីឆ្លងវីរុសបំ​ប្លែង Delta ជាលើកដំបូងផងដែរ ដោយការឆ្លងមាន២ករណីក្នុង នោះមួយករណីរកឃើញក្នុងស្រុកល្វាឯមនិងមួយករណីទៀតរកឃើញក្នុងស្រុកកោះធំ។ អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានថ្លែងនៅថ្ងៃទី២សីហានេះថា ករណីឆ្លងក្នុងស្រុកល្វាឯម គឺការឆ្លងលើអ្នកធ្វើការមកពី រាជធានីភ្នំពេញ, ចំណែកការឆ្លងក្នុងស្រុកកោះធំ គឺបានឆ្លងលើមនុស្សម្នាក់មានមុខរបរជាចុងភៅ។ លោកបាន ថ្លែងថាមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវលើករណីជាប់ពាក់ព័ន្ធនេះថែមទៀតជាមួយនឹង ការចាត់វិធានការបិទខ្ទប់កន្លែងដែលជាប់ពាក់ព័ន្ធ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២ថ្ងៃជាប់គ្នា មកនេះ គឺនៅថ្ងៃទី៣១កក្កដានិងថ្ងៃទី១សីហា ចំនួនអ្នកឆ្លងវីរុសបំប្លែងថ្មី Delta មានចំនួន១០៩នាក់ក្នុងប្រទេស កម្ពុជា។ វីរុសបំប្លែង Delta គឺជាវីរុសដែលមានសភាពឆ្លងលឿននិងកាចសាហាវជាងវីរុសកូវីដ១៩ធម្មតានោះ ទៅទៀត។

  • ស្នងការនគរបាលរាជធានី ពង្រឹងមន្ត្រីក្រោមបង្គាប់អនុវត្តបំរាមគោចរតាមគោលដៅ (Video Inside)

    ស្នងការនគរបាលរាជធានី ពង្រឹងមន្ត្រីក្រោមបង្គាប់អនុវត្តបំរាមគោចរតាមគោលដៅ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានពង្រឹងមន្ត្រីក្រោមបង្គាប់ជុំវិញការអនុវត្តបំរាមគោចរតាមគោលដៅនានា ស្របពេលដែលរាជធានីកំពុងមានការឆ្លងលើកដំបូងនៃវីរុស Delta ។

  • រដ្ឋបាលរាជធានី បិទផ្លូវចេញចូលភូមិ៥ សង្កាត់បឹងសាឡាង (Video Inside)

    រដ្ឋបាលរាជធានី បិទផ្លូវចេញចូលភូមិ៥ សង្កាត់បឹងសាឡាង (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញ នៅបានសម្រេចបិទខ្ទប់ច្រកចេញ-ចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយការរកឃើញមនុស្សជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុសបំប្លែងថ្មី Delta។ សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ ខែសីហា បានបញ្ជាក់លើការសម្រេចបិទខ្ទប់ច្រកចេញ-ចូល នូវច្រកផ្លូវ លេខ៣៧២និង៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រយៈ ពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣សីហា រហូតដល់ថ្ងៃទី១៦សីហា ឆ្នាំ ២០២១។ កម្ពុជា មានអ្នកឆ្លងវីរុសបំប្លែង Delta សរុប២២៣នាក់ហើយ។

  • បិទកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ (Video Inside)

    បិទកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ (Video Inside)

    ការរកឃើញអ្នកឆ្លងវីរុសបំប្លែង Delta ជាលើកដំបូងក្នុងរាជធានី បានប្រញាប់ឲ្យរដ្ឋបាលរាជធានីដាក់ចេញការ បិទខ្ទប់ជាបន្ទាន់នូវតំបន់ដែលបានរកឃើញការឆ្លងនោះ។ កំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួល សង្កែទី១ ក្នុងខណ្ឌឫស្សីកែវ ត្រូវបានគេបិទខ្ទប់រយៈពេលមួយសប្តាហ៍ដើម្បីធ្វើការស្រាវជ្រាវរកអ្នកជាប់ពាក់ ព័ន្ធ ។ យោងតាមរដ្ឋបាលរាជធានី កំណាត់ ផ្លូវលេខ៩៣ដែលត្រូវបិទខ្ទប់គឺចាប់ពីចំណុចសាលាបឋមសិក្សាពញា ក្រែក រហូតដល់ចំណុចផ្ទះលេខ ១១៦ រួម ទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ដែលស្ថិតក្នុងក្រុមទី៤, ភូមិផ្សារតូច, សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ។ ការបិទខ្ទប់រយៈពេលមួយសប្តាហ៍នេះ នឹងចាប់ពីផ្តើមពីម៉ោង១២យប់ ឈានចូលថ្ងៃទី៣ ខែសីហា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែង Delta នៅក្នុងសហគមន៍។ យោងតាមក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញគេបានរកឃើញអ្នកឆ្លងវីរុសបំប្លែង Delta ជាលើកដំបូង ចំនួន ៥នាក់ ក្នុងនោះម្នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃដែលស្នាក់នៅមណ្ឌលព្យាបាលសែនសុខ, ម្នាក់ គឺជា អ្នកជំងឺផ្នែករោគស្ត្រីនៅមន្ទីពេទ្យកាល់ម៉ែត្រ, ២នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយម្នាក់ជាបុគ្គលិកផ្នែក អនាម័យ និងម្នាក់ទៀតជាអ្នកជំងឺសង្គ្រោះបន្ទាន់ និងមនុស្សឆ្លងទី៥ គឺជាអ្នកដំណើរបរទេសមកពី…

  • ក្រុមអ្នកបង្វឹកបង្ហាញលទ្ធផលល្អប្រសើរ ក្នុងការបង្រៀនសត្វឆ្កែស្វែងរកក្លិនអ្នកឆ្លងកូវីដ១៩ (Video Inside)

    ក្រុមអ្នកបង្វឹកបង្ហាញលទ្ធផលល្អប្រសើរ ក្នុងការបង្រៀនសត្វឆ្កែស្វែងរកក្លិនអ្នកឆ្លងកូវីដ១៩ (Video Inside)

    ការហ្វឹកហ្វឺនលើសត្វសុនខក្នុងជំហានបឋមដើម្បីអាចហិតក្លឹនរកអ្នកឆ្លងកូវីដ១៩ បានទទួលលទ្ធផលល្អប្រសើរ ដោយសុនខចំនួន៣ក្បាល ត្រូវគេបញ្ជាក់ថាទទួលបានជោគជ័យ, ចំណែកសត្វសុនខចំនួន៧ក្បាលទៀត ត្រូវ គេបញ្ជាក់ថា កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោកហេង រតនា បានសរសេរក្នុងបណ្តាញសង្គមថា នៅថ្ងៃទី២សីហាឆ្នាំ២០២១ លោកបាន ចុះមកពិនិត្យនិង វាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសត្វសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នេះ នៅវិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។ លោកហេងរតនាបញ្ជាក់ថា ជាលក្ខណ:បច្ចេក ទេសសត្វសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទីតែប៉ុណ្ណោះ។ លោក បានលើកឡើងទៀតថា ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ គឺមានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រ មូលផ្តុំច្រើនដូចជាព្រលានយន្តហោះ, តាមច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ ការសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ គឺជាគំនិតផ្តួចផ្ដើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងការ រិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើសហប្រធានកិច្ចប្រជុំដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើសហប្រធានកិច្ចប្រជុំដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្លីនខេន គ្រោងនឹង ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២។ យោងតាម ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំនោះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៣សីហាស្អែកនេះ តាមប្រព័ន្ធវីដេអូដោយ មានការចូលរួមពីបណ្តារដ្ឋមន្ត្រីនៃប្រទេសអនុតំបន់ទន្លេមេគង្គរួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំនោះគ្រោងនឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១កាលពីខែកញ្ញាឆ្នាំ២០២០, និងការកំណត់ ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ និងជំរុញបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងដើម្បី ធានាបាននូវអនុតំបន់មេគង្គដែលមានសុវត្ថិភាព, ភាពរឹងមាំធន់នឹងវិបត្តិ, ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង វិបុលភាពប្រកបដោយចីរភាព ដោយមានាការគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្ដារ ឡើងវិញនូវសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។ ក្រសួងការបរទេសបានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២ជា សក្ខី កម្មបញ្ជាក់អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងប្រណ្ដាប្រទេសទន្លេមេគង្គ និងសហ រដ្ឋ អាមេរិក។

  • បុគ្គលិកពេទ្យខេត្តកោះកុង បង្ខំចិត្តដឹកសាកសពតាមម៉ូតូដោយសារផ្លូវលំបាក (Video Inside)

    បុគ្គលិកពេទ្យខេត្តកោះកុង បង្ខំចិត្តដឹកសាកសពតាមម៉ូតូដោយសារផ្លូវលំបាក (Video Inside)

    បុគ្គលិកពេទ្យខេត្តកោះកុង បានផ្លាស់ប្តូរវិធីដឹកសពតដែលបានស្លាប់ដោយសារកូវីដ១៩ តាមធ្យោបាយ រថយន្ត ដោយប្រើប្រាស់ម៉ូតូវិញ ក្រោយការធ្វើដំណើរយកសាកសពទៅកាន់ទីបច្ឆាដុតនោះ បានជួបប្រទះផ្លូវលំបាក លិចទឹកនិងរថយន្ត បានជាប់ផុងនៅតាមផ្លូវមិនអាចធ្វើដំណើរទៅមុខរួច។ សេចក្តីរាយការណ៍ពីខេត្តកោះកុង បានបង្ហាញថា កាលពីថ្ងៃទី១សីហា, ដោយសារតែការដឹកជញ្ជួនសាកសពក្នុងមឈូសតាមរថយន្តមិនអាចធ្វើ បាន បានបង្ខំចិត្តបុគ្គលិកពេទ្យ ត្រូវលើកមឈូសចេញពីរថយន្ត ដោយការដាក់មកលើម៉ូតូវិញ និងបន្តធ្វើដំណើរ រហូតដល់គោលដៅត្រូវបូជាសព។ រូបភាពពីខេត្ត បានបង្ហាញនូវក្រុមបុគ្គលិកពេទ្យដែល ចុះរុញឡានក្នុងផ្លូវ ល្បប់ក្នុងតំបន់ដាច់ស្រយាលដោយមិនមានអ្នកណាបានជួយសោះឡើយ ។ អនុគណៈកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩ បានសរសេរក្នុងបណ្តាញសង្គមថ្ងៃនេះ ថ្លែងអំណរគុណ ដល់ក្រុមគ្រូ ពេទ្យ ដែលតែងតែខិតខំពុះពារ គ្រប់ឧបសគ្គទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជនរួមជាតិកម្ពុជា។

  • ខេត្តកោះកុង ឆ្លងថ្មី៣៦នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៣៦នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៣៦នាក់។ នេះជាតួលេខឆ្លងកើន៦នាក់បើប្រៀបធៀប នឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៣៦នាក់ថ្ងៃនេះ បានកើតនៅក្រុមខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា , ស្រុកកោះកុង ,ស្រុកបូទុមសាគរ ,ស្រុកគីរីសារគរ និងស្រុកស្រុកស្រែអំបិល។ ខេត្តកោះកុងថ្ងៃនេះ បានព្យាបាល ជា សះស្បើយ អ្នកជម្ងឺកូវីដ១៩បានចំនួន៦៤នាក់។