-
ខេត្តកែប ឆ្លងថ្មី១៤នាក់ (Video Inside)
ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយ ដែលជាតួលេខឆ្លងខ្ពស់ជាងថ្ងៃទីម្សិលមិញចំនួន១០នាក់ ។ យោងតាមរដ្ឋបាលខេត្ត, អ្នកជំងឺកូវីដ១៩ ថ្មីទាំង១៤ នាក់នោះ គឺជាពលរដ្ឋដែលនៅស្រុកដំណាក់ចង្អើរ ចំនួន៨នាក់ និងពលរដ្ឋដែលរស់នៅក្រុងកែប ៦នាក់។
-
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ៥នាក់ (Video Inside)
ខេត្តស្ទឺងត្រែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខឆ្លងថយចុះចំនួនម្នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត, អ្នកឆ្លងថ្មី ដែលទើប បានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុក ថាឡាបរិវ៉ាត់ ៣នាក់, ស្រុកបុរីស្វាយជ័យសែន ម្នាក់ និង បានឆ្លងលើអ្នកដំណើរមកពីរាជធានីភ្នំពេញម្នាក់ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៤៩៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៣៧នាក់ និងមានអ្នកស្លាប់ចំនួន ម្នាក់ នោះទេ ៕
-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី១០នាក់ (Video Inside)
ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះម្នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំង នោះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងសែនមនោរម្យចំនួន ៩នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តព្រៃវែងចំនួន ម្នាក់ ៕
-
ខេត្តព្រះវិហារ ឆ្លងថ្មី១៤នាក់ (Video Inside)
ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន ២៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣៧នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តចំនួន ១២នាក់ និងក្រុងព្រះវិហារ ចំនួន ២នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២៦នាក់ ក្នុងនោះមាន អ្នកជាសះស្បើយចំនួន ៣៤៦នាក់ និងអ្នកស្លាប់ចំនួន ២នាក់ ៕
-
អប្សរាព្រឹកនេះ ០៣ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1 ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២៕…ឃ្លីប… L1 ក្រសួងព័ត៌មាន នឹងសហការជាមួយ TikTok ផលិតវីដេអូអប់រំ ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ៕ …ឃ្លីប… C5 ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការអនុវត្តន៍យុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» ៕…អានផ្ទាល់(page) BH ក្រុមការងារស្ថានទូតកម្ពុជា ប្រចំាប្រទេសថៃ កំពុងតែដុតដៃដុតជើង ដើម្បីរៀបចំ ជាគ្រឿងឧបភោគបរិភោគ ៥.០០០កញ្ចប់ ទៅចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង ខណៈដែលអាជ្ញាធរថៃ បន្តធ្វើការបិទខ្ទប់ប្រទេស ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន ហុក) V11 សម្តេចពិជ័យសេនា ទៀ បាញ់ រយៈពេលបីខែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ៕…អានផ្ទាល់ SB1 – ក្រុមហ៊ុនឯកជនក្នុងស្រុក ផ្ដល់ថ្នាំបុរាណចិន១ម៉ឺនប្រអប់ជូនរដ្ឋបាលរាជធានី…
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៤១នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១៧ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ រួមាន៩ករណីឆ្លងលើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និង ៣២នាក់ ផ្សេង ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ លើពលរដ្ឋដែលរស់នៅក្នុងក្រុងសំរោង ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់ នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤ពាន់ ៨៤៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩២៨នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕
-
ខេត្តប៉ៃលិន ឆ្លងថ្មី៣៦នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៦នាក់ បន្ថែមទៀតហើយក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នក ជំងឺកូវីដ១៩ ថ្មីទាំង៣៦នាក់នោះ គឺជាការឆ្លងនៅក្នុងសហគមន៍លើមនុស្ស៧នាក់នៅក្រុងប៉ៃលិន, លើអ្នក ដំណើរមកពីខេត្ដព្រៃវែង៥នាក់, មកពីខេត្ដបាត់ដំបង ៦នាក់, ពីខេត្ដបន្ទាយមានជ័យ៦នាក់ , ខេត្ដសៀមរាប៤ នាក់, ខេត្ដកំពង់ធំ៤នាក់ ,ខេត្ដពោធិ៍សាត់ ៣នាក់ និងខេត្ដកែប១ម្នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់៤នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៨នាក់នៅថ្ងៃនេះ ដែលជាតួលេខថយ ចុះ២នាក់បើប្រៀប ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ទាំង២៨ នាក់នោះរួមមាន នៅក្រុងកំពង់ឆ្នាំង ៣នាក់ , ស្រុកកំពង់ត្រឡាច២នាក់, ស្រុកទឹកផុស ៤នាក់, ស្រុកបរិបូរណ៍៤នាក់, ស្រុករលាប្អៀរ៧នាក់ ,ស្រុក សាមគ្គីមានជ័យ២នាក់ និងអ្នក មកពី ខេត្ដកំពង់ធំ៤នាក់ និងរាជធានីភ្នំពេញ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មី៤នាក់ ទៀត នោះ ទី១គឺជាស្ដ្រី អាយុ៦៦ឆ្នាំ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ,ទី២ជាបុរស អាយុ៧៦ឆ្នាំ រស់នៅ ស្រុក កំពង់ត្រឡាច ,ទី៣ ជាស្ដ្រី អាយុ៦៣ រស់នៅស្រុកទឹកផុស និងទី៤ គឺជាបុរស អាយុ ៨០ឆ្នាំ រស់នៅស្រុក កំពង់ ត្រឡាច។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី២ សីហា នេះ មានការឆ្លងសរុប ១ពាន់ ៨៣៥ នាក់ និងមានអ្នកស្លាប់ ចំនួន ៤០នាក់។
-
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ២០២នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើប រកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨១នាក់, និង១២១នាក់ ដទៃទៀត គឺជាពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ ទាំងនោះមានអាសយដ្ឋាននៅក្នុង ក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ, ស្រុកថ្មពួក ស្រុកភ្នំស្រុក និងពលរដ្ឋដែលមកពីខេត្តផ្សេង រួមមាន ខេត្តបាត់ដំបង, ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ តាកែវ និងខេត្តស្វាយរៀង ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នក ជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ១០៩នាក់ ផងដែរ ៕
-
ខេត្តកំពង់ធំ ឆ្លងថ្មី៦៦នាក់ និងស្លាប់៥នាក់ (Video Inside)
ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៦នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ៦នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងដែលទើបបានរកឃើញអ្នកទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុង ស្ទឹងសែន ១៤នាក់, ស្រុក បារាយណ៍១៦នាក់, ស្រុកតាំងគោក ៧នាក់, ស្រុកសន្ទុក២នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកស្ទោង ចំនួន ២៧ នាក់ ។ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ២៦នាក់, ព្យាបាលជាសះស្បើយចំនួន ១ពាន់ ២៦៦នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ៥២នាក់រួមទាំងអ្នកស្លាប់៥នាក់ចុងក្រោយនេះទៀត ៕