-
ពលរដ្ឋចាក់វ៉ាក់សាំងរួច មានចំនួន៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ (Video Inside)
ចំនួនពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងបានកើនដល់៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ហើយ នៅ ទន្ទឹមនឹងវ៉ាក់សាំងបង្កាកូវីដ១៩បាននិងកំពុងមកដល់ជាបន្តបន្ទាប់ថែមទៀត។ កាលពីចុងសប្តាហ៍នេះ វ៉ាក់សាំង ចិន២លានដូស ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់មួយលានដូសដែលជាវ៉ាក់សាំងបញ្ជាទិញបានមកដល់កាលពីថ្ងៃ សៅរ៍ និងវ៉ាក់សាំងចិនស៊ីណូហ្វាមចំនួនមួយលានដូសដែលជាវ៉ាក់សាំងជំនួយ ទើបបានមកដល់កាលពីថ្ងៃអា ទិត្យថែមទៀត។ ដោយឡែកវ៉ាក់សាំង Johnson & Johnson ចំនួន៦០ម៉ឺន៩ពាន់៦០០ដូស នៃជំនួយសហរដ្ឋ អាមេរិកសរុបជាងមួយលានដូសតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ ទើបបានដឹកមកដល់កម្ពុ ជាកាលពីវេលា ម៉ោងប្រមាណជាង១២យប់ ឈានចូលថ្ងៃច័ន្ទទី២សីហានេះ។ យុទ្ធនាការចាក់វ៉ាក់សាំងលើពល រដ្ឋទូទាំងប្រ ទេសត្រូវបានពង្រីកដល់១២ លាននាក់ហើយ រួមបញ្ចូលទាំងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំ ទង់ប្រ មាណជិត២លាននាក់អាយុរវាងពី ១២ដល់១៧ឆ្នាំ ដែលទើបនឹងចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃអាទិត្យបញ្ជាក់ថាតួលេខឆ្លងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល បានធ្លាក់ចុះ ដោយសារតែមនុស្សវ័យ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងគ្រប់ទាំងអស់គ្នាហើយ ។ ប្រមុខរាជរដ្ឋាភិបាលនៅទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់នាពេលនេះ នៅ បានបង្ហាញគម្រោងចង់ចាក់ថ្នាំវ៉ាក់សាំងលើកុមារក្រោយអាយុ១២ឆ្នាំ គឺកុមារវ័យ១០និង១១ឆ្នាំថែមទៀតដើម្បី ការចង់ពង្រីកវិធានការចាកវ៉ាក់សាំងដល់មនុស្សរហូតដល់១៣លាននាក់ទូទាំងប្រទេសដែលស្មើនឹងពលរដ្ឋប្រ មាណ ៨០ភាគរយ ។ បច្ចុប្បន្ន វ់ាក់សាំងដែលកម្ពុជាបាននិងកំពុងប្រើប្រាស់ចាក់លើពលរដ្ឋខ្មែរជាបន្តបន្ទាប់នេះ មានចំនួន១៩លាន ដូស។ យោងតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងខែសីហានេះ វ៉ាក់សាំងដែលកម្ពុជាបានទទួលនិង រំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ នឹងមានចំនួន…
-
ប្រមុខរាជរដ្ឋាភិបាលដាស់តឿនការប្រុងប្រយ័ត្ន Delta ទន្ទឹមនឹងការរកឃើញឆ្លង១០៩នាក់ ក្នុងរយៈពេលតែ២ថ្ងៃ (Video Inside)
កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី Delta ១០៩ករណីបន្ថែមទៀតក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ដែលការរក ឃើញនេះ គឺនៅទន្ទឹមនឹង សារដាស់តឿនរបស់ប្រមុខរាជរដ្ឋាភិបាលជួនដំណឹងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវ ប្រុងប្រយ័ត្នជាទីបំផុតនូវមេ រោគដែលឆ្លងលឿននិងកាចសាហាវដែលកំពុងតែគម្រាមកំហែងពិភពលោកនា ពេលនេះ ។ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃ២សីហាឆ្នាំ២០២១ បានបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta ដែលទើប រកឃើញ១០៩ករណីនោះ គឺរវាងពីថ្ងៃទី៣១កក្កដាដែលមានចំនួន៤៣ករណី និងនៅថ្ងៃទី១សីហាឆ្នាំ២០២១បាន បន្តរកឃើញចំនួន៦៦ករណីបន្ថែមទៀតដែលនាំឲ្យមានចំនួនអ្នកឆ្លងដោយវីរុស Delta ក្នុងប្រទេសកម្ពុជា បាន កើនសរុបជាង២២៣នាក់ហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងវីរុស Delta ទាំង១០៩នាក់ គឺរួមមានពលរដ្ឋជាអ្នកដំណើរវិល ត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន៣៤នាក់, លើបុគ្គលិកសុខាភិបាល៩នាក់នៅខេត្តឧត្តរ មានជ័យ, នៅរាជធានីភ្នំពេញចំនួន៥នាក់ និងអ្នកឆ្លងដទៃទៀត គឺជាអ្នកធ្វើដំណើរមកពីប្រទេសថៃ វិលត្រឡប់ ទៅកាន់ខេត្តប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ,សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និង ព្រៃវែង។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃទី១សីហាបានបញ្ជាក់ជុំវិញកំណើននៃការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaមកលើ ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកទើបបានវិលត្រឡប់មកពីប្រទេសថៃ។ កម្ពុជាដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នាំចូលពីក្រៅប្រទេស កាលពីសប្តាហ៍មុន បានបិទខេត្តទាំង៨ជាប់ព្រំ ដែននឹងប្រទេសថៃនិងការបិទច្រកទ្វារព្រំដែននាភាគបស្ចឹមប្រទេសនោះទៀតផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីជម្រុញឲ្យប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងកន្លងមកនេះ…
-
ការឆ្លងកូវីដ១៩ មានជាង៥០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)
ការឆ្លងកូវីដ១៩នៅថ្ងៃនេះបានថយចុះមកនៅជាង៥០០ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជា សញ្ញាបង្ហាញការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីដើមខែសីហានេះ។ ខែកក្កដាគឺជាខែដែលកម្ពុជាប្រឈមនឹង ការឆ្លងខ្ពស់ជាងគេបំផុតចាប់តាំងពីមានការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កាលពីថ្ងៃទី១សីហា កាលឆ្លងទូទាំងប្រទេសមានចំនួន៦៧១ករណី, ចំណែកការឆ្លងនៅថ្ងៃទី២សីហានេះ បានធ្លាក់ចុះមកនៅ៥៦០ ករណីតិចជាងម្សិលមិញ១១១ករណី។ ក្នុងចំណោមការឆ្លង៥៦០ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈ ពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន៣៩១ករណី ដែលជា តួលេខថយចុះចំនួន១៥ករណីបើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១៦៩ករណីដែលថយចុះ៩៦ករណីផងដែរ ប្រៀបធៀប នឹងម្សិល មិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២២នាក់ដែល ថយចុះម្នាក់ប្រៀប ធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៥ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៦ម៉ឺន៧ពាន់៥០៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២ខែសីហា ឆ្នាំ២០២១ការឆ្លងសរុប ទូទាំងប្រទេសមានចំនួន៧ម៉ឺន ៨ពាន់៤៧៤ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៤៤២នាក់ និងការព្យាបាល ជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន១ពាន់៥១៧នាក់។
-
ជនជាតិថៃមួយក្រុម លួចឆ្លងចូលប៉ោយប៉ែត ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់យកធ្វើតេស្តសំណាក ទាំងអស់ (Video Inside)
-
ផ្សារចំការគរ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ ក្រោយរកឃើញ វិជ្ជមានកូវីដ១៩លើអាជីវករ (Video Inside)
-
ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី មានចំនួន ៥៦០នាក់ និងមានអ្នកស្លាប់ ២២នាក់ (Video Inside)
-
ប្រតិភូអគ្គស្នងការដ្ឋាន នគរបាលជាតិ ចុះពិនិត្យកម្លាំងឈរជើង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ (Video Inside)
-
មន្ត្រីស៊ីម៉ាក់ថា សុនខ ៣ក្បាល បានហិតរកឃើញ ក្លិនសំណាក នៃអ្នកជម្ងឺ កូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាល ហ្វឹកហ្វឺន ស្រាវជ្រាវបឋម (Video Inside)
-
ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ចូលរួមលើកទឹកចិត្តការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាជន (Video Inside)
-
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយអាមេរិក ជំហានទី២ ចំនួន ៦០៩,៦០០ ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់មិញ (Video Inside)