Category: កម្មវិធីព័ត៌មាន

  • យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ថ្ងៃទី១ សរុបទូទាំងរាជធានី ខេត្ត ចំនួន៤ ចាក់បាន ៣៦០០០នាក់ (មានវីដេអូ)

    យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ថ្ងៃទី១ សរុបទូទាំងរាជធានី ខេត្ត ចំនួន៤ ចាក់បាន ៣៦០០០នាក់ (មានវីដេអូ)
  • វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិក​ជំហានទី២ ចំនួន​ប្រមាណ ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់​កម្ពុជាហើយ, ខណះ​វ៉ាក់សាំង​ប្រភេទនេះ សម្តេចអនុញ្ញាតឱ្យ​ចាក់​ជូនជនជាតិភាគតិច​ដែលរស់នៅ​ខេត្តដាច់ស្រយ៉ាល (មានវីដេអូ)

    វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិក​ជំហានទី២ ចំនួន​ប្រមាណ ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់​កម្ពុជាហើយ, ខណះ​វ៉ាក់សាំង​ប្រភេទនេះ សម្តេចអនុញ្ញាតឱ្យ​ចាក់​ជូនជនជាតិភាគតិច​ដែលរស់នៅ​ខេត្តដាច់ស្រយ៉ាល (មានវីដេអូ)
  • ប្រមុខរាជរដ្ឋាភិបាល នឹងទៅទទួលវ៉ាក់សាំង ដែលចក្រភពអង់​ភ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា គឺជាវ៉ាក់សាំងទ្វេរភាគី (មានវីដេអូ)

    ប្រមុខរាជរដ្ឋាភិបាល នឹងទៅទទួលវ៉ាក់សាំង ដែលចក្រភពអង់​ភ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា គឺជាវ៉ាក់សាំងទ្វេរភាគី (មានវីដេអូ)
  • កម្ពុជាមាតុភូមិយើង ០២ សីហា ២០២១

    កម្ពុជាមាតុភូមិយើង ០២ សីហា ២០២១

    មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០២.សីហា.២០២១LD វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិកជំហានទី២ ចំនួនប្រមាណ ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់កម្ពុជាហើយ, ខណះវ៉ាក់សាំងប្រភេទនេះ សម្តេចអនុញ្ញាតឱ្យចាក់ជូនជនជាតិភាគតិចដែលរស់នៅខេត្តដាច់ស្រយ៉ាល៕ឃ្លីបLD3 ប្រមុខរាជរដ្ឋាភិបាល នឹងទៅទទួលវ៉ាក់សាំង ដែលចក្រភពអង់ភ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា គឺជាវ៉ាក់សាំងទ្វេរភាគី៕អានLD1 ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥ករណីក្នុងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ ៕អានTG យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩សម្រាប់កុមារ និងយុវវ័យ ថ្ងៃទី១សរុបទូទាំងរាជធានីខេត្តចំនួន៤ ចាក់បាន ៣៦០០០នាក់ ៕…….អានផ្ទាល់………TG1 លោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកទ្រាំង ខេត្តតាកែវ ទទួលបាន ថវិការបស់ សម្ដេចតេជោ តាមរយ:លោកជំទាវ ឱ វណ្ណឌីន ៕….អានផ្ទាល់……D13 អាជ្ញាធររាជធានីភ្នំពេញ ចុះអនុវត្តបម្រាមគោចរ នឹងឃាត់បានយានយន្តចំនួន៣០៤គ្រឿង ៕…អានផ្ទាល់LD2 ទីវត្តអារាមជាគោលដៅទេសចរវប្បធម៌ដ៏សំខាន់មួយនៅក្នុងចំណោមគោលដៅទេសចរនានានៃព្រះរាជាណាចក្រកម្ពុជា៕លោកស៊ាន សុផាត រាយការណ៍តាមzoomBH3 អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចផ្អាកបណ្ដោះអាសន្ន ការលក់សំបុត្រ និងចូលទស្សនា ប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ ៕ …អានផ្ទាល់…D12 រដ្ឋបាលខេត្តបាត់ដំបង…

  • អប្សរាព្រឹកនេះ ០២ សីហា ២០២១

    អប្សរាព្រឹកនេះ ០២ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព ៕ …ឃ្លីប… D4  ក្រសួងសុខាភិបាល កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ បានចេញសេចក្តីប្រកាស បញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៧១នាក់ ជាសះស្បើយ៧៥៨នាក់ និងស្លាប់២៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ ៧៩១៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧ ០៧៥៤នាក់ និងស្លាប់សរុបចំនួន ១៤២០នាក់៕ អានផ្ទាល់ ចប់ V6    កុមារ៉ា កុមារី និងអាណាព្យាបាលរស់នៅក្នុងសង្កាត់ព្រែកឯង បង្ហាញក្តីសប្បាយរីករាយ ដោយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ៕…លោក សុខ ណេត …ឃ្លីប… D9   …

  • រថយន្តដឹកជញ្ជូនជាង២០គ្រឿង ឆេះនៅក្នុងចំណតក្រុមហ៊ុនវីរៈប៊ុនថាំ (Video Inside)

    រថយន្តដឹកជញ្ជូនជាង២០គ្រឿង ឆេះនៅក្នុងចំណតក្រុមហ៊ុនវីរៈប៊ុនថាំ (Video Inside)

    អគ្គិភ័យមួយនារសៀលថ្ងៃទី៣០កក្កដាក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូន វីរៈប៊ុនថាំ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបានឆាបឆេះរថយន្តដឹកជញ្ជូនអស់២៣គ្រឿង។ មិនមាន សេចក្តីរាយការណ៍ បញ្ជាក់ថាតើអគ្គិភ័យឆេះរថយន្តដឹកអ្នកដំណើរប្រមាណជិត២០គ្រឿងកាលពីរសៀលថ្ងៃ ទី៣០កក្កដានោះ បាន បណ្តាលមកពីអ្វីនោះទេ។ មនុស្សដែលស្លាប់ម្នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ ប៉ុន្តែសេចក្តីរាយការណ៍បានបញ្ជាក់ថាអ្នកស្លាប់ម្នាក់នោះ គឺជាអ្នកកំពុងដេកនៅក្នុងឡានក្នុងហេតុ ការណ៍ដែលមានអគ្គិភ័យឆាបឆេះក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូនវីរៈប៊ុនថាំនោះ។

  • តុលាការបញ្ជាក់ប្រកាសសាលក្រមរ៉ុងឈុន នៅថ្ងៃទី១៨សីហា (Video Inside)

    តុលាការបញ្ជាក់ប្រកាសសាលក្រមរ៉ុងឈុន នៅថ្ងៃទី១៨សីហា (Video Inside)

    តុលាការបានធ្វើសវនាការលើសំណុំរឿងលោករ៉ុងឈុនដែលបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយ ការប្រព្រឹត្តបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូង ឃ្មុំ។ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ញុះញង់ប្រាប់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ភ្លាមនោះ បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយ ព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ។ អំពើញុះញង់ព្រំដែនប្រឆាំងនឹង ប្រទេសវៀតណាម គឺ ជាទង្វើនៃកលល្បិចនយោបាយរបស់ក្រុមធ្វើនយោបាយប្រឆាំងដើម្បីស្វែងរកប្រជា ប្រីយ៍ភាពនយោបាយ។ មន្ត្រី ចៅក្រមជំនុំជំរះ លោកលី សុខា ត្រូវបានគេដកស្រង់សម្តីក្រោយសវនាការនៅ ថ្ងៃនេះថាសាលក្រមពាក់ព័ន្ធនឹង ករណីលោករ៉ុងឈុន នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

  • ចាប់ខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ប្រើហិង្សាលើស្ត្រី (Video Inside)

    ចាប់ខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ប្រើហិង្សាលើស្ត្រី (Video Inside)

    ឧត្តមសេនីយ៍ទោយោធាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយការប្រព្រឹត្តអំពើហិង្សាលើស្ត្រី។ ឧត្តមសេនីយ៍ទោ សូយចាន់សឿន នាយករងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃទី៣០ខែកក្កដានេះ ដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ក្រោយការវាយធ្វើបាបលើស្ត្រីអាយុ ៤១ឆ្នាំម្នាក់ដែលជាសង្សាររបស់ខ្លួន។  ស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ត្រូវបានឧត្តមសេនីយ៍ទោយោធា រូបនោះ បានប្រើអំពើហិង្សាវាយដំនិងគំរាមរកបាញ់សម្លាប់ និងបានបង្ខាំងទុកនៅក្នុងបន្ទប់ក្នុងផ្ទះមួយនៅភូមិ ទឹកចេញ, ឃុំត្រែងត្រយឹង, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សូយ ចាន់សឿន ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពី «ប្រើ ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ទៅលើស្រ្តីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

  • សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា (Video Inside)

    សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា (Video Inside)

    ម៉ាសចំនួន១លានម៉ាស់ ដែលជាជំនួយរបស់សាធារណរដ្ឋកោះ ម៉ាស្ហាល់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខា ភិបាលកម្ពុជាដើម្បីបង្កាជំងឺកូវីដ១៩។ សាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់អាស៊ីប៉ា ស៊ីចន្លោះប្រទេសហ្វីលីពីននិងកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។  ពិធីប្រគល់និងទទួលនេះគឺបានធ្វើឡើងនៅ រសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិ បាលកម្ពុជាលោក សាស្រ្តា ចារ្យម៉ម ប៊ុនហេង និងទីប្រឹក្សាពិសេសនៃអគ្គកុងស៊ុលសាធារណរដ្ឋកោះម៉ាស្ហាល់ លោក Richmond GUAN (ហ្គ័ន)។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកោះម៉ាស្ហាល់ និងបានចាត់ទុកថា ជំនួយនេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកាល:ទេស: បច្ចុ ប្បន្នដែលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្តាត់ និងឆ្លើយតបការ រីក រាលដាលនៃជំងឺកូវីដ១៩។ យោងតាមវ៉េបសាយ Wolrddometerសាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយ ដែលមានការឆ្លងកូវីដ១៩តែ៤ករណី និងមិនមានមនុស្សស្លាប់ឡើយ។

  • ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃ ផ្តល់ជំនួយបង្ការកូវីដ១៩ (Video Inside)

    ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃ ផ្តល់ជំនួយបង្ការកូវីដ១៩ (Video Inside)

    ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅ ទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកបញ្ញារ៉ាក់ ពលធិប។ ឧបករណ៍និងសម្ភារៈផ្តល់ដោយប្រទេសថៃរួមមាន ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ១៩ PCR Machine ចំនួនមួយគ្រឿង និងគ្រឿងបន្ទាប់បន្សំមួយចំនួន រួមនឹងសម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន១ពាន់ ២០០កំផ្លេ។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃនិងចាប់ទុកជំនួយនេះជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាពិសេសក្នុងកាល:ទេស:បច្ចុប្បន្នដែលកម្ពុជា បាននឹងកំពុងខិតខំ ប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ, ទប់ស្តាត់ និងឆ្លើយតបការាលដាលនៃជំងឺកូវីដ១៩ឲ្យបានកាន់តែ ឆាប់រហ័ស។