Category: កម្មវិធីព័ត៌មាន

  • កម្ពុជាដាស់តឿនពលករខ្មែរក្នុងទឹកដីថៃមិនត្រូវចល័តផ្តេសផ្តាស (Video Inside)

    កម្ពុជាដាស់តឿនពលករខ្មែរក្នុងទឹកដីថៃមិនត្រូវចល័តផ្តេសផ្តាស (Video Inside)

    កម្ពុជាបានដាស់តឿនពលករក្នុងទឹកដីថៃ មិនត្រូវចល័តធ្វើដំណើរផ្តេសផ្តាសឬធ្វើដំណើរមកប្រទេសកម្ពុជា ឡើយក្នុងអម្លុងពេលដែលកម្ពុជាកំពុងបិទខ្ទប់បណ្តាខេត្តទាំងអស់រយៈពេល១៤ថ្ងៃដែលជាប់នឹងព្រំដែននៃប្រ ទេសថៃ។ រាជរដ្ឋាភិបាលបានប្រកាសបិទខ្ទប់ខេត្តចំនួន៨ដែលជាប់នឺងព្រំដែនថៃ និងបានបិទទ្វារឆ្លងកាត់ព្រំ ដែនផងដែរ ដែលជាវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ជាពិសេសវិរុសបំប្លែងថ្មី Delta ដែលមានប្រភពឆ្លងមក ពីក្រៅប្រទេស។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០កក្កដា បានជួនដំណឹងពលករខ្មែរក្នុង ទឹកដីថៃជុំវិញការបិទធ្វើដំណើរឆ្លងចេញចូលព្រំដែនកម្ពុជាថៃ និងដាស់តឿនមិនត្រូវចល័តចេញពីកន្លែង កំពុង ស្នាក់នៅធ្វើការក្នុងប្រទសថៃ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ឡើយ ។ ការបិទបណ្តោះអាសន្នរយៈ១៤ថ្ងៃ នឹងចាប់ពី ថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ ។ លិខិតដាស់តឿនថា បើសិនជាពលករនៅតែ បន្តធ្វើដំណើរចង់ឆ្លងកាត់ព្រំដែននោះ ក៏អាជ្ញាធរនៃប្រទេសសាមី គង់តែនឹងបញ្ជួនឲ្យត្រឡប់ទៅកន្លែងដើមវិញ ដែរ។ ចំពោះម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនពលករ ដែលល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ នឹងត្រូវប្រឈមនឹងការចាប់វិធានការតាមច្បាប់ ។ សេចក្តីជូនដំណឹងដដែលនៅបានក្រើនរំលឹកដល់ពលករថែម ទៀតបើសិនជាមានការលំបាកផ្នែកជីវភាព ពួកគេអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេស ថៃ ឬទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្តនៃ ក្រុមការងារទឹកចិត្តពលករនៅថៃ ដើម្បបីទទួលការជួយអន្តរាគមន៍ ដោះស្រាយ ៕

  • ធនាគារអភិវឌ្ឍន៍កូរ៉េ KDB វាយតម្លៃខ្ពស់ការជួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលើគម្រោង Green Climate Fund (Video Inside)

    ធនាគារអភិវឌ្ឍន៍កូរ៉េ KDB វាយតម្លៃខ្ពស់ការជួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលើគម្រោង Green Climate Fund (Video Inside)

    ធនាគារអភិវឌ្ឍន៍កូរ៉េ KDB បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោកសាយ សំអាល់ ដែលបានចូលរួមសហការរៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង Green Climate Fund។ មូលនិធិអាកាស ធាតុបៃតងគឺជា មូលនិធិបង្កើតក្នុងគម្រោងរបស់អនុសញ្ញា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ, និង មូលនិធិនេះទៀត បានជួយអភិវឌ្ឍន៍ប្រទេសក្នុងការកាត់បន្ថយការបញ្ចេញសាយភាយ ឧស្ម័ន្ធផ្ទះកញ្ចក់ និងការជួយសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍កូរ៉េ KDB លោក គីម បុក ឃ្យុង កាលពីថ្ងៃទី២៦កក្កដា បានសរសេរលិខិតថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួង បរិស្ថានកម្ពុជាលោក សាយ សំអាល់ ដែលបានចូលរួមសហការរៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តី ពីកិច្ចសហប្រតិបត្តិការស្រាវ ជ្រាវនិងអភិវឌ្ឍន៍អាជីវកម្មដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់ បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ ។ លិខិតបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ របស់ក្រសួងបរិស្ថានសម្រាប់ ដំណើរការគាំទ្រ និងចូលរួមរបស់ កម្ពុជាសម្រាប់រៀបចំគម្រោង អនុម័តដោយមូល និធិអាកាសធាតុបៃតង នោះកាលពីថ្ងៃទី២៩ មិថុនាឆ្នាំ២០២១។  ធនាគារកូរ៉េដដែលបានចាត់ទុកការណែនាំ និងការគាំទ្ររបស់ លោក រដ្ឋមន្រ្តីសាយសំអាល់ ថាមានសារៈសំខាន់  សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េKDB និងវិទ្យាស្ថានអភិវឌ្ឍន៍ បៃតង សកល…

  • ខេត្តកែប ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ បន្ថែមទៀតហើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងខ្ពស់ជាងថ្ងៃម្សិលមិញចំនួន៤ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង៨នាក់ នោះ គឺជាពលរដ្ឋដែលនៅស្រុកដំណាក់ចង្អើរចំនួន៧នាក់ និងពលរដ្ឋដែលរស់នៅសង្កាត់ព្រែកធំ ក្រុងកែប ម្នាក់។

  • ខេត្តកោះកុង ឆ្លងថ្មី៤៦នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៤៦នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៤៦នាក់។ នេះជាតួលេខឆ្លងកើន២៣នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៤៦នាក់ថ្ងៃនេះ បានកើតនៅក្រុមខេមរភូមិន្ទ, ស្រុកមណ្ឌល សីមា , ស្រុកកោះកុងស្រុកបូទុមសាគរ និងស្រុកស្រុកស្រែអំបិល។ ខេត្តកោះកុងថ្ងៃនេះ បានព្យាបាលជា សះស្បើយ អ្នកជម្ងឺកូវីដ១៩បានចំនួន៧៧នាក់។

  • ខេត្តកំពត ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី២២នាក់ (Video Inside)

    ខេត្តកំពតបានរកឃើញការឆ្លងថ្មីចំនួន២២នាក់ នៅថ្ងៃនេះ។ នេះជាតួលេខឆ្លង កើនឡើងចំនួន៥ នាក់ បើប្រៀប ធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីថ្ងៃនេះ រួមមាននៅស្រុកំពង់ត្រាច២នាក់, ក្រុងកំពតម្នាក់, ស្រុកជុំគីរី៣នាក់,ស្រុកឈូក៧នាក់,ស្រុកទឹកឈូ៦នាក់ និងស្រុកដងទង់ចំនួន៣នាក់។ ខេត្តកំពតមានអ្នកឆ្លង សរុប៣ពាន់៨នាក់, ព្យាបាលជាសះស្បើយ ២ពាន់៦៣២នាក់ និងអ្នកស្លាប់បានកើនដល់៤៥នាក់។

  • ខេត្ដស្ទឹងត្រែង ឆ្លងថ្មី៥នាក់ (Video Inside)

    ខេត្ដស្ទឹងត្រែង ឆ្លងថ្មី៥នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៥នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែង៤នាក់ និងពលរដ្ឋដែលរស់នៅក្នុង ស្រុកថាឡាបរិវ៉ាត់ម្នាក់។ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩សរុប៤៨៣នាក់, ព្យាបាលជាសះ ស្បើយ ៤១៨ នាក់ និងការស្លាប់មានចំនួន១នាក់។

  • ខេត្តព្រះវិហារ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងខ្ពស់ជាងពីម្សិលមិញចំនួន ២៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺ ជាពលរដ្ឋរស់នៅក្នុងស្រុកសែនជ័យចំនួន៧នាក់, ស្រុកជាំក្សាន្ត ២៥នាក់ និងបានឆ្លងលើអ្នកដំណើរមកពី ខេត្តស្វាយម្នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣១៦ និងមានអ្នកស្លាប់ចំនួន ម្នាក់។ ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ ត្រូវរាជរដ្ឋាភិបាល បានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta ។

  • ខេត្តបាត់ដំបង ឆ្លងថ្មី១២៥នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី១២៥នាក់ (Video Inside)

    ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២៥នាក់នៅថ្ងៃនេះដែលជាតួលេខកើនឡើងចំនួន៦៣នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១២៥នោះ រួមមាននៅ ស្រុកឯកភ្នំ ,ស្រុកបវេល,ស្រុកសង្កែ,ស្រុកថ្មគោល ,ក្រុងបាត់ដំបង,ស្រុកបាណន់ ,ស្រុកកំរៀង,ស្រុកភ្នំព្រឹក ,ស្រុកមោង ឬស្សី, ស្រុកសំឡូត,សំពៅលូន,ស្រុករុក្ខគីរី ,ស្រុក និងអ្នកដំណើរមកពីខេត្ដពោធិ៍សាត់ ,បន្ទាយមានជ័យ ,ខេត្ដ ប៉ៃលិន ,ត្បូងឃ្មុំ និងខេត្ដកំពង់ស្ពឺ។ ខេត្តបាត់ដំបង មានការឆ្លងសរុប១ពាន់៣ពាន់១៦៦ នាក់ ព្យាបាល ជា សះ ស្បើយចំនួន ១ពាន់៩៣០នាក់ និងមានអ្នកស្លាប់ចំនួន ៤០នាក់។

  • ខេត្តកំពង់ធំ ឆ្លងថ្មី៥២នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៥២នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥២នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ២៤នាក់ ធៀបនឹង ម្សិលមិញដែលបានរកឃើញឆ្លងចំនួន ២៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបរកឃើញអ្នកនោះ រួមមានការឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ២នាក់ និង៥០នាក់ដទៃទៀត ជាករណីឆ្លងនៅ ក្នុងសហគមន៍ ។ អ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងស្រុកស្ទោង ១៣នាក់, ស្រុកកំពង់ស្វាយ ២នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់, ស្រុកសំបូរ ម្នាក់, ស្រុងសណ្តាន់ ម្នាក់, ស្រុកតាំងគោក ៩នាក់, ស្រុកបារាយណ៍ ២៣នាក់, និងឆ្លងលើពលរដ្ឋនៅស្រុកសន្ទុកចំនួន ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៨៣០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ១៣៦នាក់ និងមាន…

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ មានការឆ្លងថ្មី៤១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតូលេខកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ រួមមានពលរដ្ឋនៅក្រុងសួង, ស្រុកក្រូចឆ្មា,ស្រុកមេមត់, ស្រុកញាក្រែក ,ស្រុកអូររាំងឳ ,ស្រុកត្បូងឃ្មុំ និងអ្នកដំណើរមកពី ខេត្ដកំពង់ចាម។ ខេត្តត្បូងឃ្មុំ មានអ្នកជាសះ ស្បើយចំនួន៤០នាក់ថ្ងៃនេះ។