-
មន្ត្រីក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នដោយសារវីរុសបំប្លែងធ្វើចរាចរណ៍ក្នុងប្រទេស (Video Inside)
មន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី៣០កក្កដានេះដាស់តឿនពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ទៀតជុំវិញវីរុសបំប្លែងថ្មី Alpha និងDelta ដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ រដ្ឋលេខាធិការក្រសួង សុខាភិបាល លោកស្រី ឳ វណ្ណឌីន ក្នុងដំណើរចុះទៅខេត្តព្រះវិហារដែលជាប់នឹងប្រទេសថៃ បានថ្លែងប្រាប់ ពល រដ្ឋថាវីរុសបំប្លែង Alpha បានធ្វើដំណើរចូលពាសពេញក្នុងប្រទេសកម្ពុជាហើយ, ចំណែក វីរុសបំប្លែង Delta ដែល ទើបរកឃើញនៅតាមកន្លែងខ្លះ, កម្រិតឆ្លងរបស់វា មានភាពលឿនដែលអាចឆ្លងលើមនុស្សក្នុងមួយពេលតែមួយ ដល់ជាង១០នាក់។ ខេត្តព្រះវិហារគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៨ជាបនឹងព្រំដែននៃប្រទេសថៃ ដែលរាជរដ្ឋាភិបាលបានធ្វើការ បិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បី បង្កាការឆ្លងកូវីដ១៩និងវិរុសបំប្លែងថ្មី។ លោកស្រី ឳ វណ្ណឌីន បានប្រៀបប្រដូចការ ឆ្លងក្នុងប្រទេសកម្ពុជាដែលបានរកឃើញច្រើយរយករណីក្នុងមួយថ្ងៃៗនេះ ជាការស្ថិតលើមាត់ជ្រោះមហន្តរាយ មួយ ដែលតម្រូវការចាត់វិធានការជាបន្ទាន់ដើម្បីការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីមាត់ជ្រោះមរណៈនេះ។
-
ការឆ្លងកូវីដ១៩ មានចំនួន៦៦៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)
ការឆ្លងកូវីដ១៩នៅថ្ងៃនេះ បានថយចុះមកខ្ទង់ជាង៦០០ករណី ដែលខ្ទង់ឆ្លងថយចុះជាលើកទី២ក្នុងខែកក្កដា ជិតនឹងដាច់នេះ។ ការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦៦៨ករណី ដែលថយចុះ៩៧ករណី ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការ ឆ្លង ៦៦៨ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោង ចុងក្រោយនេះ មានចំនួន៤២៨ករណី ដែលជា តួលេខថយចុះចំនួន៩ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន២៤០ករណីដែលថយចុះ៨៨ករណីផងដែរ ប្រៀបធៀប នឹងម្សិល មិញ។ កម្ពុជាក្នុងរយៈ៣០ថ្ងៃនៃខែកក្កដានេះ, ការឆ្លង មានចំនួន២ម៉ឺន៦ពាន់២០០ករណី ក្នុងនោះការឆ្លងជាង ៩០០ករណីមាន១៣លើក, ការឆ្លងជាង៨០០ករណី មាន១១លើក ,ការឆ្លងជាង៧០០ករណីមាន៤លើក, និងការ ឆ្លងជាង៦០០ករណីមាន២លើក។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៥នាក់ដែល កើនឡើង១៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦២ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៦ពាន់២៩៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន ៦ពាន់៥៨៥ករណី,ការស្លាប់សរុបមានចំនួន១ពាន់៣៥៥ នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន ៦ម៉ឺន ៩ពាន់១៩៨នាក់។
-
វ៉ាក់សាំងស៊ីណូវ៉ាក់ចិន១លានដូសនឹងដឹកមកដល់កម្ពុជាបន្ថែមទៀត (Video Inside)
វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត នឹងគ្រោងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកទី៣១ខែកក្កដា ទន្ទឹមនឹងការសម្រុកចាក់នៅទូទាំងប្រទេសបាននិងកំពុងធ្វើយ៉ាងសកម្មដើម្បីរកភាពស៊ាំក្នុងសហគមន៍។ រដ្ឋលេ ខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងនៅថ្ងៃនេះថា វ៉ាក់សាំងដែលនឹងមកដល់ថ្ងៃស្អែក នេះ គឺជាវ៉ាក់សាំងបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាបានចាក់វ៉ាក់សាំងលើពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនសរុប៧លាន១សែន៣ម៉ឺន១ពាន់១៨៤នាក់ហើយ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងដូសទី២រួច មានចំនួន៤លាន៦សែន៧ម៉ឺន៩៥៤នាក់។ កម្ពុជាគ្រោងនឹងសម្រេចការចាក់វ៉ាក់សាំងរូចរាល់ លើមនុស្ស១០លាននាក់ដែលជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងរង្វង់ខែតុលាឆ្នាំ២០២១។ នៅថ្ងៃ អាទិត្យទី១សីហាខាងមុខនេះ, យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ ពីអាយុ១២ដល់ ១៧ឆ្នាំប្រមាណ ជិត២លាននាក់ នឹងត្រូវធ្វើជាលើកដំបូងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់ នៅខេត្តកណ្ដាល, ខេត្តព្រះសី ហនុ, និង ខេត្តកោះកុង ។
-
វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងបានដឹកមកដល់កម្ពុជា (Video Inside)
យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០កក្កដា។ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងដែលតម្រូវការចាក់លើមនុស្សតែមួយដូសម្តងនោះទេ ដែលខុសពីវ៉ាក់សាំងដទៃ ដែល តម្រូវការចាក់២ដូស។ សហរដ្ឋអាមេរិកបានសន្យា ផ្តល់វ៉ាក់សាំង Johnson & Johnsonនេះចំនួន១លាន ៦ម៉ឺន ១០០ដូសដល់កម្ពុជា ដែលនឹងអាចចាក់បានលើមនុស្សជាង១លាននាក់។
-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ៣០ កក្កដា ២០១
មាតិកាព័ត៌មាន L1- សម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយ របស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ូ វណ្ណលុក + កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច) TG1- លោកជំទាវ ឱ វណ្ណឌីន អំពាវនាវ ដល់ពលរដ្ឋ រួមគ្នាអនុវត្ដវិធានការ សុខាភិបាល ដើម្បីការពារខ្លួន ពីវីរុសបម្លែងថ្មី Alpha និង Delta ដែលកំពុងចរាចរណ៍ នៅកម្ពុជា ៕ …ឃ្លីប… N21- វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែកក្កដាស្អែកនេះ៕ឃ្លីប BH2- ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីៗ ចំនួន ៦៦៨នាក់…
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់ ៣៤៥ ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ (មានវីដេអូ)
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ (មានវីដេអូ)
-
លោក ចូ បៃដិន ជំរុញការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋអាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ (មានវីដេអូ)
-
អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់មានអាយុពី៦០ឡើងទៅ (មានវីដេអូ)
-
អបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០២១ (មានវីដេអូ)