-
ឯកឧត្តម គឹម សន្តិភាព៖ អំឡុងអនុវត្តវិធានការរដ្ឋបាល គ្រប់ផ្សារ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ-ភេសជ្ជៈនៅភ្នំពេញ អាចដំណើរការបាន តែត្រូវលក់វិចខ្ចប់ ហើយត្រូវផ្អាកនៅពេលយប់ចន្លោះម៉ោង៩ ដល់ម៉ោង៣ (មានវីដេអូ)
-
ឯកឧត្ដម សាយ សំអាល់ ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន (មានវីដេអូ)
-
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ រួមគ្នាអនុវត្ដវិធានការ សុខាភិបាល ដើម្បីការពារខ្លួន ពីវីរុសបម្លែងថ្មី Alpha និងDelta ដែលកំពុងចរាចរណ៍នៅកម្ពុជា (មានវីដេអូ)
-
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ជនមានពិការភាពគ្រប់រូបត្រូវ បានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ (មានវីដេអូ)
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ នាថ្ងៃទី១ សីហាខាងមុខ (មានវីដេអូ)
-
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃនេះ (មានវីដេអូ)
-
កម្ពុជាមាតុភូមិយើង ៣០ កក្កដា ២០២១
Video https://fb.watch/739fqHIahc/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង៣០.០៧.២០២១LD1 វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃនេះ៕អានផ្ទាល់LD4 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ នាថ្ងៃទី១ សីហាខាងមុខ ៕ អានផ្ទាល់LD2 ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ជនមានពិការភាពគ្រប់រូបត្រូវបានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩៕ ឃ្លីបV5 ឯកឧត្តម ជិន ម៉ាលីន៖ វ៉ាក់សាំងដែលជាជំនួយរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក ជាកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក៕…អានផ្ទាល់TG1 លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ រួមគ្នាអនុវត្ដវិធានការសុខាភិបាល ដើម្បីការពារខ្លួន ពីវីរុសបម្លែងថ្មី Alpha និងDelta ដែលកំពុងចរាចរណ៍នៅកម្ពុជា ៕…….អានផ្ទាល់….LD3 ឯកឧត្តម គឹម សន្តិភាព៖ អំឡុងអនុវត្តវិធានការរដ្ឋបាល គ្រប់ផ្សារ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ-ភេសជ្ជៈនៅភ្នំពេញ អាចដំណើរការបាន តែត្រូវលក់វិចខ្ចប់ ហើយត្រូវផ្អាកនៅពេលយប់ចន្លោះម៉ោង៩ ដល់ម៉ោង៣ ៕………អានផ្ទាល់…TG2 អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់ភូមិសាស្រ្ដចំនួន៣ឃុំ…
-
អាជ្ញាធរជាតិអប្សរា បិទការចូលទស្សនាប្រាសាទអង្គរ (Video Inside)
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបិទការចូលទស្សនាប្រាសាទក្នុងរមណីយ៍ដ្ឋានអង្គរ និងផ្អាកលក់ សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ។ ខេត្តសៀមរាបដែល ជាប់នឹងព្រំដែននៃប្រទេសថៃ ត្រូវរាជរដ្ឋាភិបាលបិទខ្ទប់ការធ្វើសកម្មភាពរយៈពេល១៤ថ្ងៃដើម្បីបង្កាការឆ្លងជម្ងឺ រាតត្បាតជាពិសេសវិរុសបំប្លែងថ្មី Delta។ អាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៩ ខែកក្កដាបានថ្លែងថាការ បិទការចូលទស្សនា ប្រាសាទ នានា និងផ្អាកការលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ នឹងមាន រយៈពេល១៤ថ្ងៃ គិតចាប់ពី ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
-
ការស្លាប់ដោយសារពុលស្រាស នៅកំពត កើនដល់៧នាក់ (Video Inside)
ករណីពុលស្រាក្នុងខេត្តកំពតបានកើនដល់៧នាក់ហើយ។ អ្នកស្លាប់ទី៧ជាបុរសអាយុ៣៥ឆ្នាំនៃភូមិដូនយ៉យ ឃុំដូនយ៉យ ក្នុងស្រុកឈូក បានស្លាប់កាលពីយប់ថ្ងៃទី២៨កក្កដា។ អាជ្ញាធរបានថ្លែងថាករណីពុលស្រាសក្នុង ខេត្តកំពតរវាងពីថ្ងៃទី២៦ដល់២៨កក្កដា ចំនួនមនុស្សស្លាប់មានសរុប៧នាក់និងដោយឡែកបុរស២រូបទៀត កំពុងស្ថិតក្នុងការជួយសង្គ្រោះជីវិតនៅឡើយទេ។ កម្ពុជាក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ រួមមាននៅខេត្តកណ្តាល, ខេត្តកំពត និងនៅខេត្តព្រៃវែង។ ការពុលស្រាដែលរកឃើញកន្លងមកត្រូវ ក្រុមជំនាញបញ្ជាក់ថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេស ត្រឹមត្រូវដោយការបិតស្រាបានលាយ សារធាតុមេតាណុលកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាត ឲ្យមានជាតិមេតាណុលនោះត្រឹមតែ ក្រោម០.២%តែប៉ុណ្ណោះ។
-
គ្រឿងញៀន៦៣គីឡូ ត្រូវបានដុតកម្ទេចនៅបាត់ដំបង (Video Inside)
គ្រឿងញៀនប្រមាណជាង៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦ភាគពាយ័ព្យប្រទេស ត្រូវ បានដុតកម្ទេចនៅក្នុងពិធីមួយក្នុងខេត្តបាត់ដំបងនាថ្ងៃទី២៩កក្កដានេះ។ ការដុតកម្ទេចគ្រឿងញៀនប្រមាណ ៦៣ គីឡូក្រាម នៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតន: ក្នុងក្រុងបាត់ដំបង បានធ្វើឡើងដោយមានការចូល រួមពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ។ មន្ត្រីដែលចូលរួម បានបញ្ជាក់ថាគ្រឿងញៀនដែលបានដុតបំផ្លាញចោលនោះ គឺគឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តបាត់ដំបង, ខេត្ត បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ, ពោធិសាត់ និងខេត្តប៉ៃលិន។ មន្ត្រីប្រឆាំងគ្រឿងញៀន បានថ្លែង ថាក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រ ទេសបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង ៨៥០គីឡូក្រាម៕