Category: កម្មវិធីព័ត៌មាន

  • ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ (Video Inside)

    ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើង១៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីទាំងនោះត្រូវបានរកឃើញឆ្លងលើពលរដ្ឋក្នុងក្រុងកំពង់ចាម ២០នាក់, ស្រុកកំពង់សៀម ៣នាក់, ស្រុកកោះ សូទិន ២នាក់, ស្រុកចំការលើ ៧នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកបាធាយ ១៧នាក់, ស្រុកព្រៃឈរ ៣នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ ២នាក់, មកពីខេត្តត្បូងឃ្មុំ ៣នាក់ និងបានឆ្លងលើពលរដ្ឋមកពីខេត្ត កំពង់ឆ្នាំងចំនួន ៣នាក់ ។ ខេត្តកំពង់ចាមនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១១២នាក់៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៥៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៥៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ១៩ចំនួន៥៥នាក់ ដែលជាតូលេខថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ រួមមាននៅក្រុងសិរីសោភ័ណ្ឌ៣នាក់, ស្រុកមង្គលបុរី៣នាក់, ស្រុកព្រះនេត្រព្រះ៤នាក់, ស្រុកថ្មពួកម្នាក់, ស្រុកម៉ាឡៃ៣នាក់, ក្រុងប៉ោយប៉ែត៣៦នាក់, ស្រុកស្វាយចេក២ នាក់, ស្រុកអូរជ្រៅម្នាក់, ឆ្លងលើអ្នកដំណើរមកពីខេត្តបាត់ដំបងម្នាក់និងខេត្តឧត្តរមានជ័យម្នាក់។ ខេត្តបន្ទាយ មានជ័យនៅថ្ងៃនេះផងដែរ បានសម្រេចបិទព្រំដែនរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវនៃប្រទេសថៃ រយៈ ពេល១៤ថ្ងៃដើម្បីការបង្កាទប់ស្កាត់ការឆ្លងកូវីដ១៩លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែល មានការអនុញ្ញាតរបស់អាជ្ញាធរ ជាពិសេសករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះផង ដែរ មានសេចក្តីរាយការណ៍ស្ត្រីអាយុ៨៥ឆ្នាំម្នាក់ដែលត្រូវសត្វឆ្កែខាំ ហើយបានស្លាប់។ ប៉ុន្តែក្រោយសមត្ថកិច្ច បានពិនិត្យសាកសពបានបញ្ជាក់ថា សពរបស់ស្ត្រីរស់នៅក្រុងសិរីសោភ័ណនោះ មានវិជ្ជមានកូវីដ១៩។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៦នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៦នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៦ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួលេខថយ ចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៣៥នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកអង្គរជុំ២នាក់, ស្រុកពួក២នាក់, ស្រុកជីក្រែងម្នាក់,មកពីខេត្ត បាត់ដំបង២នាក់, មកពីខេត្តកំពង់ធំ៣នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៥០នាក់។ ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់១១៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់១៣៥នាក់និងស្លាប់៤៥នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៥២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៥២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងថយចុះ៤នាក់ប្រៀបធៀបនឹងម្សិលមិញ។  យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥២នាក់ថ្ងៃនេះ រួម មាននៅក្រុងព្រៃវែង៥នាក់, ស្រុកព្រះសេ្ដច១៩នាក់, ស្រុកពាមជរ៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកមេសាង៤នាក់, ស្រុកពាមរក៍៣នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកកំពង់ត្របែកម្នាក់, មកពីរាជ ធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀងម្នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុប៣ពាន់៩៤៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៩០៧នាក់ និងស្លាប់៦៧នាក់។

  • ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដ១៩ចំនួន៤៦នាក់ (Video Inside)

    ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដ១៩ចំនួន៤៦នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៦នាក់ និងស្លាប់៥នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះជាតូលេខឆ្លងថយចុះ១៤នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មី ទាំង៤៦នាក់នោះ រួមមាន១៣នាក់ជាកម្មកររោងចក្រ, ៥នាក់ជាអាជីវករផ្សារកំពង់ត្រាចនៃស្រុករមាសហែក, ១០ នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង១៨នាក់ផ្សេងទៀត គឺជាអ្នកឆ្លងតាមបណ្តាក្រុងនិងស្រុកក្នុងខេត្តនិង អ្នកដំណើរមកពីខេត្តក្រៅ។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានទី១ គឺស្ត្រីអាយុ៧៧ឆ្នាំនៅស្រុករមាសហែក, ទី២បុរសអាយុ៧៥ឆ្នាំ នៅស្រុកស្វាយទាប, ទី៣ បុរសអាយុ៨០ឆ្នាំនៅក្រុងស្វាយរៀង, ទី៤បុរសអាយុ៦៧ ឆ្នាំ នៅស្រុកចន្ទ្រា និងទី៥បុរសអាយុ៧៨ឆ្នាំ នៅស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៨៤នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៨៥៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៨៣នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៦ពាន់ ៦៩១ករណីនិងការស្លាប់ថ្មីមានចំនួន២ពាន់៨៩០នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧ប្រទេស៕

  • រយៈពេល២៤ម៉ោង កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង១០ម៉ឺននាក់ (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង១០ម៉ឺននាក់ (Video Inside)

    ប្រជាពលរដ្ឋជាង៧លានហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។  មនុស្សទី៧លានដែលបាន ទទួលប្រាក់ឧបត្ថម្ភ១០លានរៀលនិងជំនួយសម្ភារៈបង្កាកូវីដ១៩ជាច្រើនមុខទៀតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ត្រីចំណាស់ម្នាក់អាយុ៧៥ឆ្នាំ រស់នៅភូមិកន្ត្រក, សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាបនៃខេត្តសៀមរាប។ ប្រធានគណៈកម្មការទទួលបន្ទុកការចាក់វ៉ាកសាំងទូទាំងប្រទេសលោកស្រី ឳ វណ្ណឌីន នៅថ្ងៃនេះ បាននាំយក ប្រាក់ឧបត្ថម្ភនិងសម្ភារៈ បង្កាកូវីដ១៩ជួនស្ត្រីចំណាស់អាយុ៧៥ឆ្នាំនៅក្នុងភូមិរស់នៅរបស់គាត់ និងបានរៀប រាប់អំពីស្ថានភាពការឆ្លងកូវីដ ១៩ជាពិសេសការឆ្លងវីរុសបំប្លែងថ្មី Delta ដែលបាននិងកំពុងឆ្លងចូលក្នុងសហ គមន៍ ។​ របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនមនុស្សដែល ទទួលបានការ​ ចាក់វ៉ាក់សាំងមានចំនួន១០ម៉ឺន២ពាន់៦៨៤នាក់ដែលនាំឲ្យចំនួនមនុស្សបានទទួលវ៉ាក់សាំងទូ ទាំងប្រទេសមានចំនួន៧លាន៤ម៉ឺន៣ពាន់៩៦៩នាក់, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមាន ចំនួន៤ លាន៦សែន២ម៉ឺន ៦ពាន់៦៤៨នាក់។ កម្ពុជាគ្រោងនឹងសម្រេចការចាក់វ៉ាក់សាំងរូចរាល់លើមនុស្ស ១០លាន នាក់ដែលជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងរង្វង់ខែតុលាឆ្នាំ២០២១។ ដោយឡែកកម្ពុជានៅថ្ងៃ អាទិត្យទី១សីហាខាងមុខ នេះ, យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ ពីអាយុ១២ដល់១៧ឆ្នាំប្រមាណ ជិត២លាន នាក់ នឹងត្រូវ ធ្វើបន្ថែមទៀតដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល, ខេត្តព្រះសី ហនុ និង ខេត្តកោះកុង ។

  • ការឆ្លងកូវីដ១៩ មានចំនួន៧៦៥ករណី (Video Inside)

    ការឆ្លងកូវីដ១៩ មានចំនួន៧៦៥ករណី (Video Inside)

    ការឆ្លងកូវីដ១៩នៅថ្ងៃនេះនៅតែស្ថិតនៅក្នុងខ្ទង់ជាង៧០០ជាដដែលបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង ថ្ងៃនេះ មានចំនួន៧៦៥ករណី ដែលថយចុះ១ករណី ប្រៀបធៀបនឹងម្សិលមិញនោះ។ ក្នុងចំណោមការ ឆ្លង ៧៦៥ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៤៣៧ករណីដែលជា តួលេខថយចុះចំនួន២២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន៣២៨ ករណីដែលកើនឡើង២១ករណីប្រៀបធៀប នឹងម្សិលមិញ។ កម្ពុជាក្នុងរយៈ២៩ថ្ងៃនៃខែកក្កដានេះ, ការឆ្លង មាន ចំនួន២ម៉ឺន៥ពាន់៥៣២ករណី ក្នុងនោះការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង៨០០ករណី មាន១១ លើក ការឆ្លងជាង៧០០ករណីមាន៤លើក, និងការឆ្លងជាង៦០០ករណីមានមួយលើក។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១១នាក់ដែលថយចុះ៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦១ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន ៥ពាន់៨៦៨ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន ៥ពាន់៩១៧ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣៥០នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន ៦ម៉ឺន ៨ពាន់៣៨៦នាក់។

  • កម្ពុជានឹងទទួលវ៉ាក់សាំងជាង៤១ម៉ឺនដូស ពីប្រទេសអង់គ្លេស (Video Inside)

    កម្ពុជានឹងទទួលវ៉ាក់សាំងជាង៤១ម៉ឺនដូស ពីប្រទេសអង់គ្លេស (Video Inside)

    កម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ជាង៤១ម៉ឺនដូសពីប្រទេសអង់គ្លេស។ ក្រសួងការបរទេស អង់ គ្លេសថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានឲ្យដឹងថាអង់គ្លេសនឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១ម៉ឺន៥ពាន់ដូសដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូ មីនីក រ៉ាអាប់ បានថ្លែងថា វ៉ាក់សាំង AstraZeneca ៤១ម៉ឺន៥ពាន់ដូស មកកាន់ប្រទេសកម្ពុជានោះ គឺជាផ្នែក មួយ នៃការផ្ដល់វ៉ាក់សាំងចំនួន១០០លានដូសដំបូង ដែលអង់គ្លេសបានប្ដេជ្ញាឧបត្ថម្ភឲ្យតំបន់ដែលក្រីក្របំផុតនៃពិភព លោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw បានមានប្រសាសន៍ថា វ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន៥ពាន់ដូសនោះ នឹងជួយដល់សហ គមន៍ក្នុងមូលដ្ឋានដើម្បីចាប់ផ្ដើមអាជីវកម្មការពារសេវាសុខភាព និងស្ដារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឡើងវិញ។ នៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញកាលបរិច្ឆេទមកដល់នៃវ៉ាក់សាំងប្រទេសអង់គ្លេសនោះទេ។

  • រាជរដ្ឋាភិបាល ដាក់ចំណាត់ការបិទខ្ទប់ខេត្តទាំង៨ ជាប់ព្រំដែនថៃ (Video Inside)

    រាជរដ្ឋាភិបាល ដាក់ចំណាត់ការបិទខ្ទប់ខេត្តទាំង៨ ជាប់ព្រំដែនថៃ (Video Inside)

    រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការចេញចូលក្នុងខេត្តចំនួន៨ដែលនៅជាប់ ព្រំដែនប្រទេសថៃ និងការពិចារណាបិទច្រកព្រំដែនជាបណ្តោះអាសន្នថែមទៀត ក្រោយការឆ្លងរាលដាល វីរុសបំប្លែងថ្មី Delta ត្រូវគេរកឃើញជាបន្តបន្ទាប់នាំចូលមកពីពលករ ឆ្លងដែនមកពីប្រ ទេសថៃ។ ប្រទេសថៃ វេលាចុងក្រោយនេះ បានរងនឹងការផ្ទុះឆ្លងខ្លាំងជាពិសេសការឆ្លងដោយ វិរុសបំប្លែងថ្មី Delta។ សេចក្តីរាយការណ៍ថ្ងៃនេះពីប្រទេសថៃបានឲ្យដឹងថាការឆ្លងក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន ១ម៉ឺន៧ពាន់៦៦៩ករណី ដែលជាករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាម ក្រសួង មហាផ្ទៃ ពលករខ្មែរធ្វើ ចំណាកស្រុកមកពីប្រទេសថៃ រវាងពី ខែមករាដល់មិថុនាឆ្នាំ២០២១ មានចំនួន ច្រើន ដល់៦ម៉ឺន៣ពាន់២៦៩ នាក់ ។ ចំណាត់ការបិទខ្ទប់ ខេត្ត កោះកុង, ពោធិ៍សាត់, ខេត្តបាត់ ដំបង, ខេត្តប៉ៃលិន, ខេត្ត បន្ទាយមានជ័យ, ខេត្តឧត្តរ មានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប រវាងពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ បានធ្វើ តាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី២៨ កក្កដារបស់ប្រមុខដឹកនាំរាជ រដ្ឋាភិបាល។ ខេត្តទាំង៨ដែលជាប់ព្រំដែនថៃ គឺជាខេត្តដែលតែងមានសេចក្តីរាយ…