-
ខេត្តបាត់ដំបង ឆ្លងថ្មី១០៥នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៥នាក់ និងមានអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៧នាក់ និង៩៨នាក់ ផ្សេងទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ។ អ្នកជំងឺទាំងនោះ ត្រូវបានគេរកឃើញឆ្លងនៅក្នុងស្រុកកំរៀង ៤នាក់, ស្រុកសំពៅលូន ៧នាក់, ក្រុងបាត់ដំបង ៤០នាក់, ស្រុកបវេល ៧នាក់, ស្រុកមោងឬស្សី ៨នាក់, ស្រុកថ្មគោល ២នាក់, ស្រុកឯកភ្នំ ៥នាក់, ស្រុកសង្កែ ១៧នាក់, ស្រុកបាណន់ ៩នាក់ និងបានឆ្លងលើពលរដ្ឋជាអ្នកមកពីខេត្តផ្សេងរួមមានខេត្តកំពង់ធំ ម្នាក់, ខេត្ត សៀមរាប ២នាក់, រាជធានីភ្នំពេញ ម្នាក់, និងខេត្តតាកែវ ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ ទៀតនោះវិញ គឺជាបុរសចំណាស់អាយុ ៧៥នាក់ នៃក្រុងបាត់ដំបង…
-
ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុក សូទ្រនិគម៥នាក់, ស្រុកពួក៦នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៧៧នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ ទី១ជាស្ត្រីអាយុ៧៦ឆ្នាំ នៃស្រុកពួក និងទី២បុរសអាយុ៤១ឆ្នាំ នៃក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥១៨នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៣១៦ នាក់និងស្លាប់៤៨នាក់។
-
ខេត្តក្រចេះ ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៧នាក់ និងអ្នកស្លាប់ថ្មី២នាក់ ថែមទៀត នៅថ្ងៃនេះ ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុកឆ្លូង២នាក់, ក្រុងក្រចេះ ៤នាក់, ស្រុកសំបូរ ៣នាក់ និងស្រុកស្នួល ៨នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ទៀតនោះវិញ រួមមាន ស្រ្តីអាយុ ៤០ ជាអ្នកស្រុកសំបូរ និងបុរសចំណាស់ម្នាក់ទៀត អាយុ៨៣ឆ្នាំ នៃក្រុងក្រចេះ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៤៦នាក់ , អ្នកជាសះស្បើយមានចំនួន ២១៣នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ហើយ ៕
-
វាក់សាំង Johnson & Johnson ចាក់លើពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ (Video Inside)
នៅក្នុងខេត្តត្បូងឃ្មុំដដែលនោះផងដែរ វ៉ាក់សាំង Johnson & Johnson នៃជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបាន ប្រើប្រាស់ការចាក់លើពលរដ្ឋក្នុងស្រុកចំនួន៣។ សេចក្តីរាយការណ៍របស់រដ្ឋបាលខេត្ត បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson ចំនួន៩ម៉ឺន៨ពាន់ ៤៨៥ដូស ត្រូវបានផ្តល់ទៅកាន់ស្រុកត្បូងឃ្មុំ, ស្រុកពញាក្រែក, និងស្រុក អូរាំងឪ។ ពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson បានធ្វើឡើងក្រោម អធិបតីភាពអភិបាល ខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ នៅវិទ្យា ល័យ ហ៊ុន សែន ត្រពាំង ឬស្សី ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ខេត្តត្បូងឃ្មុំ អ្នកបានចាក់វ៉ាក់សាំងដូសទី ១មានចំនួន៩ម៉ឺន៨ពាន់២៥៧នាក់, ចំណែកអ្នកចាក់វ៉ាក់សាំងដូសទី២ មានចំនួនជាង៣ម៉ឺន៨ពាន់៧៤៥នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្នី៣៤នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ៩នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តការរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង ម្នាក់, ស្រុកក្រូចឆ្មា ២នាក់, ស្រុកអូររាំងឪ ម្នាក់, ស្រុកពញា ក្រែក ១៦នាក់, ស្រុកមេមត់ ៣នាក់ និងនៅស្រុកត្បូងឃ្មុំចំនួន ១១នាក់។
-
រកឃើញវីរុសដែលតាឆ្លងលើកដំបូង ក្នុងខេត្តកំពង់ចាម (Video Inside)
នៅក្នុងខេត្តកំពង់ចាមដដែល៖ វិរុសDelta ចំនួន៣ករណីត្រូវបានគេរកឃើញឆ្លងដំបូងនៅក្នុងសហគមន៍ ដែល បានប្រញាប់ឲ្យរដ្ឋបាលខេត្តបានដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងទាំង៣ ករណីនោះ បានកើតឡើងនៅក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ។ លិខិតរបស់រដ្ឋបាលខេត្តបានអំពាវនាវ ពលរដ្ឋក្នុងខេត្តសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់,ការពារខ្លួននិងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មីដោយ សម្របតាមបរិបទនៃជម្ងឺកូវីដ១៩។ រដ្ឋបាលខេត្តបានអំពាវនាវដល់សមាជិកក្រុមគ្រួសារដែលបានឆ្លងវីរុស បំប្លែង Delta ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យបានត្រឹមត្រូវ។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៤នាក់, ស្រុក កំពង់សៀម៥នាក់, ស្រុកកងមាស៦នាក់ ,ស្រុកកោះសូទិន ម្នាក់, ស្រុកចំការលើ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុក បាធាយ៤នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរ៣នាក់ មកពីខេត្តកណ្ដាលម្នាក់ និងខេត្តក្រចេះម្នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីជនជាតិខ្មែរអាយុ៧៩ឆ្នាំ នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុក ចំការលើ ខេត្តកំពង់ចាម។
-
ខេត្តព្រៃវែង ឆ្លងថ្មី១៦១នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង១៦១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១០នាក់, ស្រុកព្រះ សេ្ដច៨០នាក់, ស្រុកពាមជរ២០នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំពង់ត្របែក១០នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំចាយមារ៤នាក់, ស្រុកមេសាង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពារាំងម្នាក់ និង ស្រុកកញ្ជ្រៀចម្នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុប៤ពាន់៣៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២១២នាក់ និងស្លាប់៧៦នាក់។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងចំនួន៤០នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ និងស្លាប់៥នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ៥នាក់ពាក់ពន្ធ័ នៅស្រុករមាសហែក, ១៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ២៣នាក់នាក់ទៀត បានឆ្លងលើ ពលរដ្ឋនៅក្នុងក្រុងនិងស្រុកខ្លះនៅក្នុងខេត្ត និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានបុរសអាយុ៧៩ឆ្នាំនិងស្រ្តីអាយុ៥២ឆ្នាំនៅស្រុកកំពង់រោទិ៍, ស្រី្តអាយុ៤០ឆ្នាំ ម្នាក់នៅស្រុក ស្វាយទាប, បុរសអាយុ៧០ឆ្នាំ នៅស្រុករំដួល, ទី និងបុរសអាយុ៧០ឆ្នាំម្នាក់ នៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៨០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៧ នាក់ និងមានអ្នកស្លាប់សរុបចំនួ៩៧នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន១ពាន់ ៧៤៣ករណី និងការស្លាប់ថ្មីមានចំនួន៧ពាន់៩១៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុង ក្រោយនេះ មាន ៨ប្រទេស។