-
ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)
ខេត្តកោះកុងមានការឆ្លងថ្មី២១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ២១នាក់ថ្ងៃនេះ រួមមានការឆ្លងលើពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ៦នាក់, នៅស្រុកមណ្ឌលសីមា៥នាក់, នៅស្រុក កោះកុង ៥នាក់, ស្រុកគីរីសាគរ៤នាក់និងនៅស្រុកស្រែអំបិលម្នាក់។ ខេត្តកោះកុង មានអ្នកជាសះស្បើយថ្ងៃនេះ មានចំនួន ៨៥នាក់។
-
ខេត្តរតនគិរី ឆ្លងថ្មី១១នាក់ (Video Inside)
ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះ១៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុក កូនមុំ ៩នាក់, ក្រុងបានលុង ម្នាក់ និងពលរដ្ឋ រស់នៅក្នុងស្រុកលំផាត់ ម្នាក់ ។ ខេត្តរតនគិរី គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៦៩១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៦៤នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ ៕
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨ស្លាប់១នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៨នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើប រកឃើញឆ្លងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅ នៅក្នុងក្រុងសួងចំនួន ២នាក់, ស្រុកពញាក្រែក៤នាក់, ស្រុកត្បូងឃ្មុំ ១២នាក់, ស្រុកអូររាំងឪ ៥នាក់, ស្រុកមេមត់ ១៤នាក់ និងបានឆ្លងលើ ពល រដ្ឋមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានព្យាបាលជាសះស្បើយអ្នកឆ្លង ចំនួន ៤៦នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៥៦នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៤នាក់បើប្រៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៦ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំពង់ត្របែក១៣នាក់, ស្រុកស្វាយអន្ទរ៧នាក់, ស្រុកព្រះសេ្ដច ៦នាក់, ស្រុកស៊ីធរកណ្ដាល៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុក ពាមជរ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, និងមកពីខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមាន បុរសអាយុ៦៦ឆ្នាំនៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៥០ឆ្នាំនៅស្រុក ពាមជរ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៨៩៥នាក់ ព្យាបាលជាសះស្បើយចំនួន២ពាន់ ៨០៨នាក់ និងស្លាប់៦៧នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៦០នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងកើនឡើង១០នាក់បើប្រៀបធៀបនឹងសប្តាហ៍មុន។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៦០នាក់ នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ២៣នាក់ជាអាជីវករផ្សារកំពង់ត្រាចនៃស្រុករមាសហែក, ១១នាក់ជា អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះអ្នកឆ្លង១៨នាក់ទៀត គឺជាពលរដ្ឋរស់នៅតាមក្រុងនិងស្រុកមួយ ចំនួននៅក្នុងខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៣៨នាក់, ព្យាបាល ជាសះស្បើយចំនួន៣ពាន់៧៧៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៧៨នាក់។
-
ខេត្តក្រចេះ ឆ្លងថ្មី៤នាក់ (Video Inside)
ខេត្តក្រចេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងកូវីដ១៩ ទាំង៤នាក់នោះ មានទីលំនៅ នៅក្នុងស្រុកស្នួលចំនួន ២នាក់ និងស្រុកសំបូរចំនួន ២នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៧៣នាក់ និងមានអ្នកស្លាប់ ៥នាក់ ៕
-
អប្សរាព្រឹកនេះ ២៩ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V2 រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍៕…ឃ្លីប… V3 រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ …ឃ្លីប… V1 រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕…អានផ្ទាល់ V5 សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩៕…ឃ្លីប… វគ្គទី២៖សុវត្ថិភាពសង្គម SB1 អភិបាលរាជធានីភ្នំពេញ អ្នកចែកប័ណ្ណ ចាក់សាំងជូនកុមារជាថ្នូរ នៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរ ជាមួយអាជ្ញាធររាជធានី ៕ …ឃ្លីប… L1 គ្រាប់មីន ជិត៤ពាន់គ្រាប់ នៅលើផ្ទៃដី ជាង២៩លានម៉ែត្រការ៉េ ដែលជាគម្រោងបដិភាគ កម្ពុជា-ចិន ត្រូវបានកម្ទេចចោល ៕ …ឃ្លីប… BH2 សុនខ កម្ពុជា ៦ក្បាល ចេញទៅដោះមីន នៅកេនយ៉ា និងស៊ូដង់ខាងត្បូង ៕ …អានផ្ទាល់… D8 ធនាគារអភិវឌ្ឍន៍ជនបទ…
-
ខេត្តកំពង់ចាម ឆ្លងថ្មី៥៤នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ៥៤នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៩នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ៨នាក់, ស្រុកបាធាយ ១១នាក់, ស្រុកចំការលើ២នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកកោះសូទិន៤នាក់ ,ស្រុកស្រី សន្ធរ៣នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់, ខេត្តកំពង់ធំម្នាក់ និងខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់ រួមមានទី១ស្ត្រីជនជាតិខ្មែរអាយុ៨៣ឆ្នាំ នៅស្រុកកំពង់សៀម និងបុរសជាតិវៀតណាម អាយុ៦០ឆ្នាំ នៅស្រុកកោះសូទិន។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦៥នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង មានការឆ្លងថ្មី៦៥នាក់នៅថ្ងៃនេះដែលជាតួលេខកើន៤៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនេះ បានកើតឡើងក្នុងក្រុងកំពង់ឆ្នាំង២០នាក់, នៅស្រុកកំពង់ត្រឡាច៣០នាក់, ស្រុកជលគីរីម្នាក់, ស្រុកទឹកផុសម្នាក់ និងស្រុកបរិបូរណ៍១៣នាក់។ ខេត្តកំពង់ឆ្នាំង មានការឆ្លងសរុប១ពាន់៦៩៥ នាក់ និងមានអ្នកស្លាប់ចំនួន៣៤នាក់។
-
ខេត្តកំពង់ធំ ឆ្លងថ្មី២០នាក់ (Video Inside)
ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២០នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ៤០នាក់ ធៀបនឹងការរកឃើញពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ទាំង ២០នាក់ ថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋរសនៅក្នុងក្រុងស្ទឺងសែន ៣នាក់, ស្រុកកំពង់ស្វាយ ៣នាក់, ស្រុកបារាយណ៍ ៦នាក់, ស្រុកសន្ទុក ៣នាក់, ស្រុកតាំងគោក ម្នាក់ និងឆ្លង លើពលរដ្ឋជាអ្នកស្រុកស្ទោង ៤នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៧៥០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ១០៦នាក់ និងមានអ្នកស្លាប់ចំនួន ៣៩នាក់ហើយ ៕