Category: កម្មវិធីព័ត៌មាន

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៥៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៥៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១៧នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី កូវីដ១៩ ដែលបានរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភណ្ឌ ២នាក់, នៅស្រុកស្វាយ ចេក ២នាក់, ស្រុកម៉ាឡៃ ១៧នាក់ , ក្រុងប៉ោយប៉ែត ៣៤នាក់ , នៅស្រុកអូរជ្រៅម្នាក់ និងឆ្លងលើពលរដ្ឋ ជា ដំណើរមកពីខេត្តសៀមរាបចំនួន ម្នាក់ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ បានជាសះ ស្បើយឡើងវិញចំនួន ៨៧នាក់ ផងដែរ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះដែលជាតួលេខឆ្លងកើនឡើងចំនួន ៣នាក់ ធៀបនឹងការរកឃើញ កាលពីម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងនៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្រុងព្រះវិហារ ៣ នាក់, ស្រុកជាំ ក្សាន្ត ១០នាក់និងស្រុកសង្គមថ្មី ២នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៧ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៧៥នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨៨នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២២នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួនតែ៣នាក់នោះទេ ដែលក្នុង នោះ២នាក់ជាពលរដ្ឋរស់នៅក្នុងស្រុកអន្លងវែង និងម្នាក់ទៀតជាអ្នកដំណើរមកពីខេត្តតាកែវ។ ចំណែក ១៨៥ នាក់ ដទៃទៀតគឺ ជាករណីឆ្លងលើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងឆ្លងលើពលករដែលកំពុងធ្វើ ចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៤ពាន់ ៣៦៤នាក់ ភាគច្រើននៃអ្នក ឆ្លងទាំងនោះជាករណីនាំចូលពីក្រៅប្រទេស។ ខេត្តឧត្តរមានជ័យ បានព្យាបាលជាសះស្បើយចំនួន ៧១១នាក់ និងមានអ្នកស្លាប់បានកើនចំនួន ៨នាក់ហើយ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខកើនឡើងជាងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប១៦នាក់, ស្រុកអង្គរជុំ១៣នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តបន្ទាយមាន ជ័យម្នាក់, មកពីខេត្តកំពង់ធំ២នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៤នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួម មាន ទី១ជាបុរសអាយុ៨២ឆ្នាំ មកពីខេត្តកំពង់ធំ , ទី២ស្ត្រីអាយុ៥៧ឆ្នាំ នៃស្រុកពួក និងទី៣ បុរសអាយុ៧៥ឆ្នាំ នៃស្រុកជីក្រែង។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២០នាក់, ព្យាបាលជាសះ ស្បើយ ចំនួន២ពាន់៩៥នាក់និងចំនួនអ្នកស្លាប់កើនដល់៤៥នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៩៨០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៥៣៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះ នៅ អាស៊ានមាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រ ទេស ។

  • ការឆ្លងកូវីដ១៩ មានចំនួន៧៦៦ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ មានចំនួន៧៦៦ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ដែលបានធ្លាក់ចុះមកជាង៦០០ករណីកាលពីម្សិលមិញ បានកើនឡើងមកជាង៧០០ករណីវិញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងថ្ងៃនេះ មានចំនួន៧៦៦ករណី ដែលកើនឡើងចំនួន៨១ករណី ប្រៀបធៀបនឹងម្សិលមិញនោះ។ ក្នុងចំណោមការ ឆ្លង៧៦៦ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៤៥៩ករណី ដែល ជាតួលេខ កើនឡើងចំនួន៣៦ករណីបើប្រៀបធៀបនឹង ម្សិល មិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន៣០៧ករណី ដែលកើនឡើងចំនួន៤៥ករណីបើបៀបធៀប នឹងម្សិលមិញ។ កម្ពុជាក្នុងរយៈ២៨ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១លើក ,ការឆ្លងជាង៧០០ករណីមាន៣លើក, និងការឆ្លងជាង៦០០ករណីមានមួយលើក។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន១៥នាក់ ដែលថយចុះ៤នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦០ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៥ពាន់៤៣១ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៥ពាន់១៥២ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣៣៩នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៧ពាន់៦៩២នាក់។

  • ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់កាលបរិច្ឆេទការមកដល់វ៉ាក់សាំង Johnson & Johnson (Video Inside)

    ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់កាលបរិច្ឆេទការមកដល់វ៉ាក់សាំង Johnson & Johnson (Video Inside)

    ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងJohnson & Johnson ជាងមួយលានដូសដែលជា អំណោយរបស់សហរដ្ឋអាមេរិកមកកម្ពុជាតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងត្រូវដឹកមកដល់ជា២ដំណាក់កាល។ លិខិតមួយរបស់មន្ត្រីអនុប្រធានបេសកកម្មស្ថានទូតលោក Bemjamin Wohlauer ទៅកាន់រដ្ឋមន្ត្រីក្រ សួងសុខា ភិបាលកម្ពុជាកាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានសរសេរថាវ៉ាក់សាំង Johnson & Johnson ១លាន ៦ម៉ឺន ១០០ដូស នឹងត្រូវដឹកមកដល់កម្ពុជាតាមជើងយន្តហោះ២ដាច់ដោយឡែកមកដល់រាជធានីភ្នំពេញ ដោយ ជើង ទីមួយវ៉ា់ក់សាំងប្រមាណពាក់កណ្តាល នឹងមកដល់ថ្ងៃសុក្រទី៣០កក្កដាម៉ោង៧និង១៥នាទីព្រឹក និងជើងទី២ នឹងមកដល់ថ្ងៃច័ន្ទ ទី២សីហា ឆ្នាំ២០២១។ លិខិតដដែល បានសរសេរថាអំណោយវ៉ាក់សាំងនេះត្រូវ បានធ្វើឡើង តាមរយៈ កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល អាមេរិក, ក្រសួងសុខាភិបាល, អង្គការ យូនីសេហ្វ, អង្គ ការសុខ ភាពពិភពលោក, មជ្ឈមណ្ឌល GAVI និងស្ថាប័ន ដទៃទៀត។ លិខិតរបស់ស្ថានទូតដដែលបានស្នើ រក ការចូល រួមវត្តមានរបស់លោករដ្ឋមន្ត្រីម៉មប៊ុនហេងក្នុងការ អញ្ជើញចូល រួមជាមួយនឹងស្ថានទូតនិងតំណាងពី អង្គការសុខ ភាពពិភពលោកនិងអង្គការយូនីសេហ្វក្នុងពិធីប្រ គល់និង ទទួលនៅថ្ងៃទី២សីហានាព្រលានយន្ត…

  • កម្ពុជាចូលរួមបា្ររព្ធខួបអនុស្សាវរីយ៍ លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន (Video Inside)

    កម្ពុជាចូលរួមបា្ររព្ធខួបអនុស្សាវរីយ៍ លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន (Video Inside)

    កម្ពុជានិងចិនបានរួមគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន និងតំណាងកង កម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកសាងសហគមន៍ជោគ វាសនារួមដើម្បីមនុស្សជាតិ។ ពិធីប្រារព្ធថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានប្រព្រឹត្តតាមប្រព័ន្ធ Online ដោយមាន អញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូត ចិន លោក វ៉ាង វិនធាន, មន្ត្រីអនុព័ន្ធយោធាអមស្ថានទូតចិន លោកវររសេនីយ៍ឯកពិសេស លី ជីងហ្វេង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបថែមទៀត។

  • ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗ មានចំនួន ៧៦៦នាក់ និងមានអ្នកស្លាប់ ១៥នាក់ (Video Inside)

    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗ មានចំនួន ៧៦៦នាក់ និងមានអ្នកស្លាប់ ១៥នាក់ (Video Inside)
  • «ក្រៀលកម្ពុជា» គម្រោងគាំទ្របរិស្ថានដើម្បីបរិស្ថាន (Video Inside)

    «ក្រៀលកម្ពុជា» គម្រោងគាំទ្របរិស្ថានដើម្បីបរិស្ថាន (Video Inside)