Category: កម្មវិធីព័ត៌មាន

  • ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)ឆ្លងចូលក្នុងសហគមន៍ ក្នុងខេត្តចំនួនបី នៃប្រទេស​កម្ពុជាដូចជា សៀមរាប កំពុងធំ ឧត្តរមានជ័យ (មានវីដេអូ)

    ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)ឆ្លងចូលក្នុងសហគមន៍ ក្នុងខេត្តចំនួនបី នៃប្រទេស​កម្ពុជាដូចជា សៀមរាប កំពុងធំ ឧត្តរមានជ័យ (មានវីដេអូ)
  • រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា (មានវីដេអូ)

    រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា (មានវីដេអូ)
  • កម្ពុជាមាតុភូមិយើង ២៨ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ២៨ កក្កដា ២០២១

    Video https://fb.watch/v/2YoVAzfvm/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៨.០៧.២០២១LD1 រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា៕អានផ្ទាល់LD3 មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ៕អានផ្ទាល់LD ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta)ឆ្លងចូលក្នុង សហគមន៍ក្នុងខេត្តចំនួនបីនៃប្រទេសកម្ពុជាដូចជា សៀមរាប កំពុងធំ ឧត្តរមានជ័យ៕លោក ស៊ាន សុផាត រាយការណ៍ផ្ទាល់LD2 អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ៕អានផ្ទាល់TG1 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ ៕……អានផ្ទាល់….TG សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសតំបន់សមុទ្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែសីហា ៕….អានផ្ទាល់..LD4 ពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើ ពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន៕អានផ្ទាល់C13 អភិបាលខេត្តបាត់ដំបង តំណាងសម្តេចក្រឡាហោម សខេង និងលោកជំទាវ នាំយកទៀនចាំព្រះវស្សារួមនិងទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តចំនួន៥ នៅក្នុងក្រុងបាត់ដំបង៕ …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)C16 អភិបាលខេត្តបន្ទាយមានជ័យ បានសុំណូមពរអោយប្រជាពលរដ្ឋមកទទួលការចាក់វាក់សាំងការពារជម្ងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា៕…

  • ហាង អាណាណា កុំព្យូទ័រ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ហាង អាណាណា កុំព្យូទ័រ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅហាង អាណាណា កុំព្យូទ័រ ត្រូវប្រញាប់ធ្វើ ចត្តាឡី ស័ក និងតាមដានសុខភាព។ ហាង អាណាណា កុំព្យូទ័រ មានទីតាំង ស្ថិតនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មានអ្នកជំងឺកូវីដ១៩ ដែលជាបុគ្គលិកខាងផ្នែកកម្មវិធី Software នៅ ហាង អាណាណា កុំព្យូទ័រ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាព របស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ដុតកម្ទេចគ្រឿងញៀន១៣៤គីឡូ នៅត្បូងឃ្មុំ (Video Inside)

    ដុតកម្ទេចគ្រឿងញៀន១៣៤គីឡូ នៅត្បូងឃ្មុំ (Video Inside)

    គ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៨ ត្រូវ បានដុតកម្ទេចចោលនៅថ្ងៃទី២៧កក្កដានេះ។ ការដុតកម្ទេចបានធ្វើនៅក្នុងខេត្តត្បូងឃ្មុំដោយមានការអញ្ជើញ ចូលរួមពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ។   អភិបាលខេត្ត ត្បូងឃ្មុំលោក ជៀម ច័ន្ទសោភ័ណនិងមន្ត្រីខេត្តនានាបានអញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចនោះផងដែរ។ មន្ត្រី តុលាការខេត្តបានថ្លែងថាគ្រឿងញៀនដុតកម្ទេចទាំងនោះ គឺជាគ្រឿងញៀនដែលបានមកពីការបង្រ្កាប កាលពី ឆ្នាំ២០២០នៅក្នុងខេត្តចំនួន៨ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង ខេត្តព្រះវិហារ។ ការដុតកម្ទេចគ្រឿងញៀននៅថ្ងៃនេះ ត្រូវបានមន្ត្រីរៀបចំបញ្ជាក់ថាជាពិធីអបអរសាទរ ទិវាអន្តរ ជាតិប្រឆាំងគ្រឿងញៀន ២៦ខែ មិថុនា ឆ្នាំ ២០២១។ កាលពីថ្ងៃទី១៩កក្កដាកន្លងមកនេះ អាជ្ញាធរគ្រឿងញៀន កម្ពុជា ក៏ទើបនឹងបានដុតកម្ទេចចោលគ្រឿងញៀន ជាង៧តោនក្នុងរាជធានីភ្នំពេញផងដែរ។ គ្រឿងញៀនវេលា ចុងក្រោយនេះ ត្រូវគេឃើញថាបានកម្រើកសាឡើងវិញទន្ទឹមនឹងសមត្ថកិច្ចកំពុងជាប់រវល់ក្នុងការជួយទប់ស្កាត់ ការបង្កាការឆ្លងកូវីដ១៩។ ក្នុងសប្តាហ៍កន្លងមកនេះ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀននិង សារធាតុផ្សំជាង១ពាន់គីឡូក្រាមនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ ដោយបានចាប់ខ្លួនជនសង្ស័យយ៉ាងហោច៧នាក់ក្នុងនោះរួមមានជនជាតិវៀតណាម៤នាក់ផងដែរ។

  • ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ (Video Inside)

    ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ (Video Inside)

    ខេត្តព្រះវិហារបានបង្ក្រាបបទល្មើសព្រៃឈើ ដែលជាករណីកើតឡើងញឹកញាប់ក្នុងខេត្តភាគឧត្តរនៃប្រទេស កម្ពុជានេះ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើកាលពីយប់ថ្ងៃទី២៦កក្កដានៅលើដងផ្លូវជាតិលេខ៦២ក្នុង ស្រុករវៀង។

  • ក្រសួងមហាផ្ទៃ បញ្ចេញលទ្ធផល៦ខែដើមឆ្នាំ នៃអំពើបង្ក្រាបការជួញដូរមនុស្ស (Video Inside)

    ក្រសួងមហាផ្ទៃ បញ្ចេញលទ្ធផល៦ខែដើមឆ្នាំ នៃអំពើបង្ក្រាបការជួញដូរមនុស្ស (Video Inside)

    ក្រសួងមហាផ្ទៃបានបញ្ចេញលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើ អាជីវកម្មផ្លូវភេទ ក្នុងរយៈ ពេល៦ខែឆ្នាំ២០២១។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃ បានសរសេរ ក្នុងបណ្តាញសង្គមនៅថ្ងៃនេះ បញ្ជាក់ថារវាងពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជ ធានី-ខេត្ត បានល្បាតឃ្លាំមើល គោលដៅសង្ស័យ មានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១ពាន់៧៤លើក និង បានធ្វើសកម្មភាពបង្កាទប់ស្កាត់អំពើ ជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទតាមគោលដៅបម្រើ សេវា កំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ការប្រ ព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយ ច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុង ហាងម៉ាស្សា និងខារ៉ាអូខេ។ សេចក្តីរាយការណ៍បន្តថានៅក្នុងឆមាសទី១នេះដែរ សមត្ថកិច្ចចម្រុះបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន ១៩៨ ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀប នឹងឆ្នាំ២០២០ ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលា ដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជន រង គ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់…

  • សវនាការតុលាការលើក្រុមប្រឆាំង បន្តទៅចុងខែសីហា (Video Inside)

    សវនាការតុលាការលើក្រុមប្រឆាំង បន្តទៅចុងខែសីហា (Video Inside)

    សវនាការតុលាការសាលាដំបូងរាជធានី លើក្រុមជនសង្ស័យពាក់ព័ន្ធការចោទប្រកាន់បទញុះញង់ និងផ្តើម គំនិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ត្រូវបានលើកពេលបន្តទៅចុងខែសីហាឆ្នាំ២០២១ បន្ទាប់ ពីសវនាការថ្ងៃ២៧កក្កដានេះ មិនទាន់បានបញ្ចប់។ សមាជិកក្រុមប្រឆាំងជាង១០នាក់រួមទាំងអតីតមន្ត្រីគណបក្ស ប្រឆាំងដែលគេចខ្លួនរួមមានឈ្មោះហូរវ៉ាន់, គង់សុភា, អ៊ូរចាន់រិទ្ធ, ហុងលឹម ក៏ត្រូវបានតុលាការធ្វើសវនាការនៅ ថ្ងៃអង្គារនេះផងដែរ បន្ទាប់ពីលើកពេលអស់ជាច្រើនខែ ដោយ សារតែវិបត្តិកូវីដ១៩។ ជនជាប់ចោទដទៃទៀត សម្រាប់ការជំនុំជម្រះនៅថ្ងៃទី២៧កក្កដានេះ រួមមានមនុស្សមួយចំនួននៃ បណ្តាញក្រុមយុវជន «ខ្មែរថាវរៈ» ដែល ជាក្រុមបានជាប់ចោទពីបទញុះញង់ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ តុលាការ ក្រោយការជំនុំជម្រះមិន ទាន់បានបញ្ចប់ បានប្រកាសបន្តសវនាការដដែលនេះ ទៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ខាងមុខទៀត។

  • ឥណ្ឌាស្នើកម្ពុជាធ្វើតេស្តសាជាថ្មីជុំវិញការរកឃើញសាច់ក្របីបង្កក៣កុងតេណ័រ នាំពីឥណ្ឌានោះមានវីរុសកូវីដ១៩ (Video Inside)

    ឥណ្ឌាស្នើកម្ពុជាធ្វើតេស្តសាជាថ្មីជុំវិញការរកឃើញសាច់ក្របីបង្កក៣កុងតេណ័រ នាំពីឥណ្ឌានោះមានវីរុសកូវីដ១៩ (Video Inside)

    សាច់ក្របីបង្កក៣កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានគេរកឃើញមានវីរុសកូវីដ-១៩។ សាច់ក្របីនាំ ចូលពីប្រទេសឥណ្ឌានេះ នឹងត្រូវបានគេគ្រោងដុតកម្ទេចចោលនៅក្នុងខេត្តកំពង់ស្ពឺ។ ស្ថានទូតឥណ្ឌាប្រចាំ ប្រទេសកម្ពុជា នៅថ្ងៃទី២៧កក្កដា បានថ្លែងអំពាវនាវកម្ពុជាសូមធ្វើតេស្តលើសាច់ក្របីនោះសាឡើងវិញ ដោយ សារតែការនាំចូលទំនិញនេះ ត្រូវបានពិនិត្យតាមស្តង់ដា ISO ត្រឹមត្រូវមុនការដឹកនាំចូលមកកម្ពុជា។ កម្ពុជាបានផ្អាកការនាំចូលសាច់បង្កកនានានា ពីប្រទេសឥណ្ឌាកាលពីខែឧសភាឆ្នាំ២០២១ក្រោយប្រទេសឥណ្ឌា បានរងការឆ្លងយ៉ាងខ្លាំងក្លានូវវីរុសកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta ដែលបានធ្វើឲ្យឥណ្ឌាបានធ្លាក់ក្នុង គ្រោះមហន្តរាយនៃការឆ្លងដោយជម្ងឺរាតត្បាតនោះ។ ប៉ុន្តែនៅខែមិថុនា កម្ពុជាបានដកបម្រាមហាមនោះចេញវិញ ។ សេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាសាច់ក្របីបង្កករកឃើញមានផ្ទុកវីរុសកូវីដ-១៩ ទាំង៣កុងទីន័រនោះ គឺរួមមាន ១កុងទីន័រជារបស់ក្រុមហ៊ុន BOVINI FOOD CO. LTD និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន ASHARY INVESTMENT & CONSTRUCTION Co. LTD។ ប៉ុន្តែការអះអាងរបស់កម្ពុជាជុំវិញ សាច់ក្របីបង្កករកឃើញវីរុសកូវីដ១៩នោះ បាននាំឲ្យស្ថានទូតឥណ្ឌាប្រចាំកម្ពុជាមានប្រតិកម្មតបមកវិញ។ អនុកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩បានថ្លែងថាស្ថានទូតឥណ្ឌានៅមិនទាន់អស់ចិត្តចំពោះការអះអាងរបស់កម្ពុជា ជុំវិញការរកឃើញវីរុសឆ្លងលើសាច់ក្របីនាំចូលនោះ និងបានស្នើដល់កម្ពុជាធ្វើតេស្តសាជាថ្មីម្តងទៀត។ ស្ថាន ទូតឥណ្ឌាបានអះអាងថាសាច់ក្របីនាំចូលនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌាស្របតាមស្តង់ដា ISO ត្រឹមត្រូវមុននាំចូលមកប្រទេសកម្ពុជា។ ស្ថានទូតបានអះអាងទៀតថា សាច់ក្របីនេះ បាននាំចេញតាមផ្លូវទឹក តាំងពីខែមេសា…

  • សម្តេចតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយស Order of Friendship ពីប្រធានាធិបតីរុស្ស៊ី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយស Order of Friendship ពីប្រធានាធិបតីរុស្ស៊ី (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់នូវគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។ ឥស្សរិយយស Order of Friendship គឺជាគ្រឿង ឥស្សរិ យយសពិសេសរបស់ប្រទេសរុស្ស៊ីសម្រាប់គុណតម្លៃពិសេសលើឥស្សរជនណាដែលពង្រឹងសន្តិភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការនិងការយោគយល់និងនាំមកនូវកិច្ចការប្រកបដោយផ្លែផ្កា រវាងប្រជាជាតិនិងប្រជាជនប្រ ទេសទាំង២។ ស្ថានទូតរុស្ស៊ីបានថ្លែងថាគ្រឿងឥស្សរិយយស-Order of Friendship» របស់ប្រធានាធិបតីរុស្ស៊ី ជួនចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជា គឺជាការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិង ប្រជាជនរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានចុះហត្ថលេខាកាលពីថ្ងៃទី២៥កក្កដាលើក្រិត្យច្បាប់ លេខ៤៣៤របស់ប្រទេសរុស្ស៊ី លើការប្រគល់គ្រឿងឥស្សរិយយសនេះ ជួនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា។ គួរបញ្ជាក់ដែរថាកម្ពុជានិងប្រទេសរុស្ស៊ី មានចំណងទំនាក់ទំនងការទូតរវាងគ្នាចាប់តាំងពីថ្ងៃទី១៣ ឧសភា ឆ្នាំ១៩៥៦នោះមក។ ការប្រគល់គ្រឿងឥស្សរិយយសកំពូលនេះ បានធ្វើឡើងក្នុងឆ្នាំដែលប្រទេសទាំង ២បានរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងរុស្ស៊ីផងដែរ។