-
ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មី១៧នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខកើនឡើងម្នាក់ ធៀបនឹងការរកឃើញការពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នក ឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងម្នាក់, ស្រុកកំពង់ត្រឡាច ៣នាក់, ស្រុកជលគីរី ២នាក់, ស្រុក បរិបូណ៌ ៦នាក់, ស្រុករលាប្អៀរ ៤នាក់ និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ម្នាក់ ។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៦៣០នាក់ និងមានអ្នកស្លាប់ចំនួន ៣៤នាក់ ហើយ ៕
-
ខេត្តបាត់ដំបង ឆ្លងថ្មី៣០នាក់ (Video Inside)
ខេត្តបាត់ដំបង បានរកឃើញការឆ្លងថ្មី១៩៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ រួមមានការឆ្លងក្នុងសហគមន៍ចំនួន១៧៦នាក់និងការឆ្លងតាមរយៈពលករខ្មែរវិលត្រឡប់មក ពីប្រទេសថៃមានចំនួន១៩នាក់។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ១៩សរុប២ពាន់៨១៧នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦១៨នាក់, និងមានមនុស្សស្លាប់ចំនួន៣០នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ២នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ម្នាក់, ក្រុងសិរីសោភណ្ឌ ១៣នាក់, ស្រុកភ្នំស្រុកម្នាក់, ក្រុងប៉ោយប៉ែត ៥៤នាក់, ស្រុកស្វាយចេក ម្នាក់, ស្រុកមង្គលបុរី ម្នាក់, ស្រុកអូជ្រៅ ២នាក់ និងពលរដ្ឋមកពីខេត្តបាត់ដំបង ម្នាក់ ។ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានព្យា បាលអ្នកជំងឹកូវីដ១៩ អោយជាសះស្បើយបន្ថែមចំនួន ១៤៨នាក់ ផងដែរ ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៦៦នាក់ (Video Inside)
ខេត្តឧត្តរមានជ័យរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៦៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះជាងម្សិលមិញចំនួន ៣០ នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ដែលទើប រកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៣នាក់ ដែលត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋ ក្រុងសំរោង១០នាក់, ស្រុកជាំក្សាន្តម្នាក់, ស្រុកអន្លង់វែងម្នាក់ និងស្រុកចុងកាល់ចំនួន ម្នាក់ ។ ចំណែកអ្នកអ្នក ឆ្លងចំនួន ១៥៣នាក់ ដទៃទៀត គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែល កំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤ពាន់ ១៧៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៨៥នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ហើយ ៕
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី៤នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងថ្មីចំនួន៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខឆ្លង កើន២នាក់ថែមទៀតបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤នាក់នេះ គឺជាការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍។ ខេត្តស្ទឹងត្រែងគិតត្រឹមថ្ងៃនេះ មានការឆ្លងសរុបចំនួន៤៦៩នាក់, ព្យា បាលជាសះស្បើយចំនួន៤០៨នាក់និងការស្លាប់មានចំនួនតែម្នាក់ទេ។
-
ខេត្តរតនគិរី ឆ្លងថ្មី២៥នាក់ (Video Inside)
ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់រហូតដល់ទៅ ២៤នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងបានលុង ១៧នាក់, ស្រុកអូរជុំ ៣នាក់, ស្រុកកូនមុំ ២នាក់, និងបានឆ្លងលើអ្នកដំណើរមកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន ២នាក់ ។ ខេត្តរតនគិរី រហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដចំនួន ៦៧៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥០៤នាក់ និងមាន អ្នកស្លាប់ចំនួន ៤នាក់ ហើយ ៕
-
ខេត្តស្វាយរៀង ឆ្លងថ្មី៥០ និងស្លាប់១នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣៣នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥០នាក់នោះ រួមមាន៥នាក់ជាកម្មកររោងចក្រ, ១៣នាក់អាជីវករនៅផ្សារកំពង់ត្រាច នៃស្រុក រមាសហែក, ៧នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២៥នាក់ដទៃទៀតបានឆ្លងនៅតាមក្រុងនិងស្រុក មួយចំនួននៅក្នុងខេត្ត។ ចំណែកអ្នកស្លាប់ម្នាក់ថ្ងៃនេះ គឺជាស្ត្រីអាយុ៧១ឆ្នាំ នៃស្រុកចន្ទ្រា។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥៧៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២២នាក់ និង មាន អ្នកស្លាប់សរុបចំនួ៧៨នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៦នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកពាមជរ១៨នាក់, ស្រុកកំពង់ត្របែក១១នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកញ្ជ្រៀច៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកពារាំង ៥នាក់, ស្រុកមេសាង៥នាក់, ស្រុកកំចាយមារ៥នាក់ និង ស្រុកបាភ្នំ៤នាក់។ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៧២ឆ្នាំ នៃស្រុកកញ្ជ្រៀច។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៦កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ សរុប៣ពាន់ ៨៣៩ នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៧៥២នាក់ និងចំនួនមនុស្សស្លាប់បានកើនដល់៦៥នាក់ហើយ។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២៣នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញឆ្លងអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៣នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើនចំនួន ១០នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្រុងសួង ៣នាក់, ស្រុកត្បូងឃ្មុំ ៧នាក់, ស្រុកមេមុត ៤នាក់, ស្រុកពញាក្រែក ៧នាក់ និងជាអ្នកស្រុកតំបែចំនួន ២នាក់ ។ ខេត្តត្បូងឃ្មុំ ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៤០នាក់ផងដែរ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តសៀមរាបបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង ថ្មី ទាំងនោះ រួមមានពលរដ្ឋក្នុងក្រុងសៀមរាប២០នាក់, ស្រុកអង្គរជុំ២នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកពួក ៤នាក់, មកពីខេត្តបន្ទាយមានជ័យ៣នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៦នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៦ឆ្នាំ មកពីស្រុងស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩២០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់២៤នាក់និងស្លាប់៤១នាក់។