Category: កម្មវិធីព័ត៌មាន

  • ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាបបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង ថ្មី ទាំងនោះ រួមមានពលរដ្ឋក្នុងក្រុងសៀមរាប២០នាក់, ស្រុកអង្គរជុំ២នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកពួក ៤នាក់, មកពីខេត្តបន្ទាយមានជ័យ៣នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៦នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៦ឆ្នាំ មកពីស្រុងស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩២០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់២៤នាក់និងស្លាប់៤១នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៥នាក់, ស្រុកកំពង់ សៀម៤នាក់, ស្រុកកងមាស៥នាក់, ស្រុកចំការលើ៤នាក់, ស្រុកជើងព្រៃ៤នាក់, ស្រុកបាធាយ២នាក់, ស្រុកព្រៃ ឈរ៦នាក់, ស្រុកស្ទឹងត្រង់១៣នាក់, ស្រុកស្រីសន្ធរ២នាក់ ,មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តក្រចេះម្នាក់ និងខេត្តត្បូងឃ្មុំ ២នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ ទាំង៤នាក់រួមមានទី១ ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៃស្រុកកំពង់សៀម, ទី២ បុរសខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៃស្រុកស្ទឹងត្រង់, ទី៣ ស្ត្រីអាយុ៥៩ឆ្នាំ នៃស្រុកជើងព្រៃ និងទី៤ ស្ត្រីអាយុ ១៩ឆ្នាំ នៃស្រុកអូររាំងឪ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៦ពាន់២២៩ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៨១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស ។

  • ក្រសួងសុខាភិបាល ណែនាំមិនត្រូវលក់ឧបករណ៍តេស្តរហ័សតាមប្រព័ន្ធ Online ដើម្បីជៀសវាងការក្លែងបន្លំ (Video Inside)

    ក្រសួងសុខាភិបាល ណែនាំមិនត្រូវលក់ឧបករណ៍តេស្តរហ័សតាមប្រព័ន្ធ Online ដើម្បីជៀសវាងការក្លែងបន្លំ (Video Inside)

    ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការចែកចាយ និងលក់តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ ដែល ក្នុងនោះរួមមានការហាមឃាត់ការលក់និងទិញឧបករណ៍តេស្តរហ័សនេះតាមប្រព័ន្ធ Online ។ យោងតាមក្រសួង សុខាភិបាល, សេចក្តីណែនាំថ្ងៃទី២៧កក្កដានេះ គឺក្នុងគោលបំណងជំរុញឲ្យមានការចែកចាយនិងលក់ឧបករណ៍ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឲ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការ ចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្រសួងបានណែនាំថា គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឳសថ ត្រូវធ្វើការចែកចាយតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជីកាពីក្រសួងសុខាភិបាលជូន ឳសថស្ថាន, ឳសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ការណែនាំ បានបន្តទៀតថា ចំពោះឳសថស្ថាន ឳសថស្ថានរង ដែលទិញតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងសុ ខាភិបាលហើយ ត្រូវលក់បន្តជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងប្រជាជនទូទៅដើម្បីប្រើប្រាស់ ប៉ុន្តែហាម ឃាត់ការលក់ និងទិញឧបករណ៍តេស្ដរហ័សនោះតាមប្រពន្ធ័អនឡាញគ្រប់ប្រភេទ។ សេចក្តីណែនាំដដែលបាន បញ្ជាក់ទៀតថា ចំពោះ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងប្រជាពលរដ្ឋ ត្រូវទិញតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិការត្រឹមត្រូវពីឳសថស្ថាន ឳសថស្ថានរងស្របច្បាប់, ហើយត្រូវចៀសវាងការទិញតេស្ដ រហ័សនោះ តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្ដនោះ តម្រូវឲ្យមានការទុកដាក់ត្រឹមត្រូវ និង ត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេ អាចនឹងប្រឈមជាមួយនឹងឧបករណ៍តេស្ដរហ័សណាដែលមាន គុណភាពមិនត្រឹមត្រូវ…

  • ផ្សារកណ្តាល បើកដំណើរការសាឡើងវិញនៅថ្ងៃទី២៧កក្កដានេះ (Video Inside)

    ផ្សារកណ្តាល បើកដំណើរការសាឡើងវិញនៅថ្ងៃទី២៧កក្កដានេះ (Video Inside)

    អាជីវករផ្សារកណ្តាលបានអំពាវនាវរកអតិថិជននៅថ្ងៃទី២៧កក្កដាដែលជាថ្ងៃចាប់ផ្តើមបើកដំបូងក្រោយការបិទ រយៈពេល១៤ថ្ងៃ។ ផ្សារកណ្តាលក្រោយការរកឃើញភ្លាមៗនូវអាជីវករឆ្លងយ៉ាងហោច១៧នាក់កាលពីថ្ងៃទី១៣ កក្កដានោះមក ត្រូវបានរដ្ឋបាលខណ្ឌបានសម្រេចបិទជាបណ្តោះអាសន្ន ជាមួយនឹងតម្រូវឲ្យអាជីវករនិងអ្នកជាប់ ពាក់ព័ន្ធត្រូវធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។ ក្រោយការបិទរយៈពេល១៤ថ្ងៃរួចមក ផ្សារកណ្តាលបានចាប់បើក សាឡើងវិញនៅថ្ងៃអង្គារនេះ។

  • កម្ពុជារយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន៩៧,៣២៧នាក់ (Video Inside)

    កម្ពុជារយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន៩៧,៣២៧នាក់ (Video Inside)

    ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនមនុស្ស ដែលបានទទួលវ៉ាក់សាំងកើនសរុប៦លាន៨សែន៣ម៉ឺន៩ពាន់១០៩នាក់ហើយ។យោងតាមក្រសួងសុខាភិបាលក្នុងចំនួនពលរដ្ឋពីអាយុ១៨ឆ្នាំឡើង ដែលបានចាក់ជាង៦លាន៨សែននាក់រួចមកនេះ, អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួច មានចំនួន៤លាន៥សែន៤ម៉ឺន៤៤៥នាក់។ កម្ពុជាមុននេះ បានដាក់គម្រោងចាក់វ៉ាក់សាំងលើពល រដ្ឋ១០លាននាក់ក្នុងជំហានដំបូងដែលត្រូវធ្វើឲ្យហើយនៅក្នុងខែវិច្ឆិកា ប៉ុន្តែយោងតាមប្រសាសន៍បញ្ជាក់របស់ សម្តេចនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់ នឹងអាចសម្រេច នៅក្នុង រង្វង់ខែតុលា។ កម្ពុជានៅថ្ងៃអាទិត្យទី១សីហាខាងមុខនេះទៀត យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ ពីអាយុ១២ដល់១៧ឆ្នាំប្រមាណជិត២លាននាក់ នឹងត្រូវធ្វើបន្ថែមទៀតដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាកន្លែងមានការផ្ទុះឆ្លងច្រើនជាងគេក្នុងសហគមន៍។

  • ក្រសួងមហាផ្ទៃប្រកាសពន្យាពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី, ខេត្ត ក្រុង ស្រុក ខណ្ឌ (Video Inside)

    ក្រសួងមហាផ្ទៃប្រកាសពន្យាពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី, ខេត្ត ក្រុង ស្រុក ខណ្ឌ (Video Inside)

    រាជរដ្ឋាភិបាល បានប្រកាសដល់រដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ត្រូវពន្យារពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី, ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសារតែស្ថានភាពឆ្លងកូវីដ១៩ក្នុង ប្រទេសនៅមានសភាពបន្តការឆ្លងខ្លាំង។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧កក្កដានេះ ក្នុងការពន្យាពេលរៀបចំវេទិកាផ្សព្វផ្សាយនេះ នៅ ទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញការទើបរកឃើញការឆ្លងចូលបន្ថែមទៀតនៃវីរុសបំប្លែងថ្មី Delta ចូលក្នុងសហ គមន៍។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថ្ងៃនេះថា មូលហេតុដែលណែនាំឲ្យពន្យា ពេលរៀបចំ គឺដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Delta នោះថែមទៀត។

  • កម្ពុជាបន្តរកឃើញវីរុសបំប្លែងថ្មី Delta បន្ថែមទៀត (Video Inside)

    កម្ពុជាបន្តរកឃើញវីរុសបំប្លែងថ្មី Delta បន្ថែមទៀត (Video Inside)

    កម្ពុជាបានបញ្ចេញនូវទិន្នន័យរកឃើញវីរុសបំប្លែងថ្មី Delta បន្ថែមទៀតក្រោយការដាក់ចេញវិធានការទប់ស្កាត់ បង្កាការឆ្លងវីរុសបំប្លែងថ្មីនេះក្នុងសហគមន៍។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបារម្ភជុំវិញការអាចកើតឡើងនូវ គ្រោះមហន្តរាយនៃជម្ងឺឆ្លងរាតត្បាតក្នុងរលកទី៣ឆ្លងចូលក្នុងសហគមន៍ ជាពិសេស វីរុសបំប្លែងថ្មី Delta ប្រ សិនណាបើមិនមានវិធានការណ៍ដាក់ចេញដោយប្រសិទ្ធភាពនោះទេ។ បន្ថែម៖ ទាក់ទងនឹងការរកឃើញវីរុសបំប្លែងថ្មី Delta ដែលទើបបានរកឃើញបន្ថែមទៀតនេះផងដែរ, រដ្ឋលេខាធិ ការក្រសួងសុខាភិបាលលោកជំទាវ ឳ វណ្ណឌីននៅថ្ងៃនេះ បានអំពាវនាវថែមទៀតដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នការ ថែរក្សាអនាម័យនិងពលរដ្ឋដែលតម្រូវធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។

  • ការឆ្លងកូវីដ១៩ ថយចុះ៩៣ករណីនៅថ្ងៃនេះ (Video Inside)

    ការឆ្លងកូវីដ១៩ ថយចុះ៩៣ករណីនៅថ្ងៃនេះ (Video Inside)

    ការឆ្លងកូវីដ១៩នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកមានចំនួន៦៨៥ករណីដែលជាតួលេខឆ្លងទាបលើកដំបូងនៅក្នុងក្កដានេះ។ ការឆ្លងនៅថ្ងៃនេះ មានការថយចុះចំនួន៩៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការ ឆ្លង៦៨៥ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤២៣ករណី ដែល ជាតួលេខ កើនឡើងចំនួន១២០ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន២៦២ករណី ដែលថយចុះចំនួន២១៣ករណីបើបៀបធៀបនឹងម្សិលមិញ។ កម្ពុជាក្នុងរយៈ២៧ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១ លើក ,ការឆ្លងជាង៧០០ករណីមាន២លើក, និងការឆ្លងជាង៦០០ករណីទើបមានមួយលើកនៅថ្ងៃនេះ។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន១៩នាក់ ដែលថយចុះ៣នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៩ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៤ពាន់៩៧២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៤ពាន់៣៨៦ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣២៤នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៦ពាន់៧២៥នាក់។

  • កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងបង្កាកូវីដ១៩ណាដែលទទួលស្គាល់ដោយ WHO (Video Inside)

    កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងបង្កាកូវីដ១៩ណាដែលទទួលស្គាល់ដោយ WHO (Video Inside)

    វ៉ាក់សាំងបង្កាកូវីដ១៩ដែលមុននេះ បានអនុញ្ញាតឲ្យតែក្រសួងសុខាភិបាលតែមួយគត់សម្រាប់ប្រើប្រាស់ ចាក់លើប្រជាពលរដ្ឋនោះ, នាពេលនេះ ត្រូវបានអនុញ្ញាតឲ្យផ្នែកឯកជនអាចនាំចូលបានហើយ។ យោងតាម សេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧កក្កដា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩, ក្រសួងសុខាភិបាលនឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណនីហរ័ណឳសថ អាចធ្វើការស្នើរសុំនាំ ចូលវ៉ាក់សាំងកូវីដ-១៩ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទី កន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្រសួងសុខាភិបាលនៅបានថ្លែង បញ្ជាក់និងណែនាំជុំវិញកិច្ចប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន, ការថែរក្សា និង ការស្ដុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ សេចក្តីរាយការណ៍ពិភពលោកបានឲ្យដឹងថាក្នុងចំណោមវ៉ាក់សាំង២២ដែលផលិតដោយបណ្តាប្រទេសនានា ក្នុងពិភពលោក, វ៉ាក់សាំងដែលអង្គការសុខភាពពិភពបានទទួលស្គាល់រួមមានវ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Johnson & Johnson, វ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់, វាំក់សាំង Modena, វ៉ាក់សាំងកូវ៉ាក់ស៊ីន និង វ៉ាក់សាំងមួយចំនួនទៀត។