Category: កម្មវិធីព័ត៌មាន

  • ផ្សារឡាក់គី សាខាវិមានកូឡាប មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ផ្សារឡាក់គី សាខាវិមានកូឡាប មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ផ្សារឡាក់គី (LUCKY SUPERMARKET) នៃសាខាវិមានកូឡាបមានករណីឆ្លងជំងឺកូវីដ១៩។ ផ្សារឡាក់គី សាខាវិមានកូឡាប មានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្ម ការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញនៅ ផ្សារឡាក់គី សាខាវិមានកូឡាបនោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញ នៅទីនោះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១កន្លះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុក ដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • អាជ្ញាធរជាតិអប្សរារកឃើញចម្លាក់បុរាណ ក្នុងពេលជួសជុលខ្លោងទ្វារប្រាសាទ (Video Inside)

    អាជ្ញាធរជាតិអប្សរារកឃើញចម្លាក់បុរាណ ក្នុងពេលជួសជុលខ្លោងទ្វារប្រាសាទ (Video Inside)

    អាជ្ញាធរជាតិអប្សរាបានប្រទះឃើញចម្លាក់បុរាណជាច្រើនក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារ តាកាវ។ ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុល ចាប់តាំង ពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១ កន្លងមក។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២កក្កដានេះ បានឲ្យដឹងថា  ក្នុងរយៈពេល៣ សប្តាហ៍នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោង ទ្វារតាកាវ បានរកឃើញរូបចម្លាក់និងបំណែកវត្ថុបុរាណមួយចំនួន។ មន្ត្រីផ្នែកបុរាណ វិទ្យានៃអាជ្ញាធរជាតិ អប្សរាលោកស្រី គឹម សេងភក្តី បានថ្លែងថាគេបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មានត្រឹមតែពាក់កណ្តាល។ ចំពោះដងខ្លួនអាសុរៈបានរកឃើញចំនួន៤។ រីឯព្រះសិរទេវតាបាន រកឃើញចំនួន៣ ក្នុងនោះចំនួន២នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

  • គំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ សម រង្ស៊ី ជួបនឹងការរិះគន់និងការជេរប្រមាថ (Video Inside)

    គំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ សម រង្ស៊ី ជួបនឹងការរិះគន់និងការជេរប្រមាថ (Video Inside)

    ទណ្ឌិតសមរង្ស៊ីក្នុងសប្តាហ៍នេះ បានញុះញង់រកការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយយកគំរូតាមប្រ ទេសភូមា។ អំពើញុះញង់នេះ បានធ្វើឲ្យមតិសាធារណៈនានា បាននិយាយថ្កោលទោសដោយចាត់ទុកថាជាសម្តី រវើវាយ, ជាឧបាយកលអន្ទាក់​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​ និងជាគំនិតធ្វើជំនួញលក់តំណែងខ្យល់ ដើម្បីប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។

  • ខេត្តប៉ៃលិន ឆ្លង១៦នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លង១៦នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមចំនួន ១៦នាក់ ទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនចំនួន៩ នាក់ ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨នាក់ និងករណីឆ្លងលើពលករដែលទើប វិលត្រឡប់មកពី ប្រទេសថៃចំនួន ៨នាក់ ។ អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ មានទីលំនៅនៅស្រុកសាលាក្រៅចំនួន ៨នាក់, នៅក្រុង ប៉ៃលិន ២នាក់, ជាអ្នកដំណើរពីខេត្តផ្សេងរួមមានខេត្តត្បូងឃ្មុំ ម្នាក់, ខេត្តបាត់ដំបង ម្នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់, ខេត្តកំពត ម្នាក់ ខេត្តព្រះសីហនុម្នាក់ និងខេត្តព្រៃវែងម្នាក់ ផងដែរ ។

  • ខេត្តរតនគិរី ឆ្លង២នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លង២នាក់ (Video Inside)

    ខេត្តរតនគិរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងនៅថេដដែល ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំង ២នាក់ នោះគឺជា អ្នកដំណើរមកពីខេត្តត្បូងឃ្មុំ ។ គិតរហូតមកទល់នឹងពេលនេះ ខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៦១នាក់ និងអ្នកស្លាប់មានចំនួន ៤នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះ ៣នាក់ ធៀបនឹងការរកឃើញម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងជំងឺកូវីដ១៩ថ្មីទាំងនោះ គឺមាន៨នាក់ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ និងម្នាក់ទៀតជាពលរដ្ឋរស់នៅក្នុង ស្រុកជាំក្សាន្ត ។ បច្ចុប្បន្នខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩២នាក់ ព្យាបាលជាសះស្បើយចំនួន ១៩៤នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៤០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៤០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជយ័ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៤០នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ គឺជាការថយចុះចំនួន ២៥នាក់ ធៀបនឹងការ រកឃើញកាលឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ គឺជាករណី ឆ្លងនៅក្នុងសហគមន៍ដែមានចំនួន១៤នាក់ និងបានឆ្លងលើពលរដ្ឋនៅស្រុកអន្លង់វែង ២នាក់,  ស្រុកត្រពាំង ប្រាសាទ៤នាក់, ក្រុងសំរោង ៥នាក់, ស្រុកបន្ទាយអំពិល ម្នាក់, ស្រុកចុងកាល់ ម្នាក់ និងអ្នកដំណើរមកពី ខេត្តកណ្តាលម្នាក់ ។  ចំណែកការឆ្លងលើមនុស្ស១២៦នាក់ ដទៃទៀត គឺជាករណីឆ្លងលើពលករដែលទើប វិល ត្រឡប់មកពីប្រទេសថៃ និងឆ្លងលើពលករដែលកំពងធ្វើចត្តាឡីស័ក ។ ចំណែកអ្នកស្លាប់ម្នាក់ទៀតនោះវិញ គឺ ជាស្រ្តីអាយុ ៥០នាក់ ដែលជាពលរដ្ឋមានទីលំនៅក្នុងខេត្តកំពត ។ ខេត្តឧត្តរមានជ័យ រហូតមកដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ចំនួន ៣ពាន់ ៣៩៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៨៩នាក់ និងមានអ្នកស្លាប់កើនឡើងដល់ចំនួន ៧នាក់ ហើយ ៕

  • ខេត្តកំពង់ឆ្នាំង រកឃើញឆ្លង១១នាក់ថែមទៀតលើអាជីវករផ្សារ (Video Inside)

    ខេត្តកំពង់ឆ្នាំង រកឃើញឆ្លង១១នាក់ថែមទៀតលើអាជីវករផ្សារ (Video Inside)

    នៅក្នុងខេត្តកំពង់ឆ្នាំងដដែល ការរកឃើញអាជីវករ១១នាក់ក្នុងផ្សារលើ បាននាំឲ្យអាជ្ញាធរខេត្ត ពិចារណាជុំវិញ ការត្រូវបើកឬត្រូវបិទផ្សារក្នុងក្រុងកំពង់ឆ្នាំងនោះ។ អាជីវករទាំង១១នាក់ឆ្លងកូវីដ១៩ ទើបត្រូវបានគេធ្វើតេស្ត រហ័សជាលើកទី២នៅព្រឹកថ្ងៃទី២២កក្កដានេះ បន្ទាប់ពីបានរកឃើញ៤៦នាក់កាលពីម្សិលមិញ។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៦នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៦នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៤០នាក់ ដែលជាតួលេខឆ្លងខ្ពស់២៤នាក់បើប្រៀបធៀបនឹង ការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ឆ្នាំង១៣នាក់, នៅស្រុកជលគីរី៧នាក់, នៅស្រុកទឹកផុស១៧នាក់, នៅស្រុករលាប្អៀរ៨នាក់ និងនៅស្រុកកំពង់លែងម្នាក់។  ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់៥០០ នាក់ និង មានអ្នកស្លាប់ចំនួន ២៩នាក់ ៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)

    ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន ៤៤នាក់ ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ១៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ ជាអ្នកក្រុងស្ទឹងសែន ១៨នាក់, អ្នកស្រុកបារាយណ៍ ១០នាក់, អ្នកស្រុកប្រា សាទបាល្ល័ង១២នាក់ និងអ្នកស្រុកសន្ទុក ៤នាក់ ។ ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៥៣៣នាក់, ព្យាបាលជាសះស្បើយចំនួន ១ពាន់២៥នាក់ និងមានអ្នកស្លាប់មានចំនួន ៣១នាក់ ៕